Brexit នៅតែមានភាពស្រអ័ព្ទ

(VOVWORLD) -ការបោះឆ្នោតនៅសភាថ្ងៃទី ២៩ ខែមិនា បានផ្ដោតលើសិទ្ធិរបស់ពលរដ្ឋអង់គ្លេស និង EU ផែនការទប់ស្កាត់អៀរឡង់។ ចំណែកឯបញ្ហាក្នុងសេចក្តីថ្លែងការណ៍នយោបាយ ដែលរួមមានអនាគតនៃទំនាក់ទំនងរវាងអង់គ្លេស និង EU នឹងមិនត្រូវបានលើកយកមកបោះឆ្នោតនារសៀលថ្ងៃទៅ ២៩ ខែមិនាឡើយ។
Brexit នៅតែមានភាពស្រអ័ព្ទ - ảnh 1 Brexit នៅតែមានភាពស្រអ័ព្ទ (រូបថត៖ TTXVN)

ដំណើរការអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (Brexit) កាន់តែមានភាពច្របូកច្របល់ ខណៈដែលក្រុមសមាជិកសភាអង់គ្លេសមិនអាចរកឃើញសម្លេងរួមអំពីវិធានការណាមួយ ដែលត្រូវបានលើកយកមកបោះឆ្នោតកាលពី ថ្ងៃទី ២៧ ខែមិនា សូម្បីតែនៅពេលនាយករដ្ឋមន្ត្រី លោកស្រី Theresa May បានព្រមទទួលការលាលែងពីមុខតំណែង ប្រសិនបើសមាជិកសភាគាំទ្រកិច្ចព្រមព្រៀង Brexit នេះ។ ក្នុងបរិបទនេះ ការបោះឆ្នោតនារសៀលថ្ងៃទី ២៩ ខែមិនា(តាមម៉ោងតំបន់) លើផ្នែកមួយនៃកិច្ចព្រមព្រៀងដកខ្លួនចេញពី EU អាចទទួលបរាជ័យ។ ក្នុងកាលៈទេសៈពោលខាងលើមិនត្រឹមតែសរឲ្យឃើញភាពច្របូកច្របល់ ក្នុង
ដំណើរការ Brexit ប៉ុណ្ណោះទេ ថែមទាំងបង្ហាញការខ្វែងគំនិតផ្ទៃក្នុងសភាអង់គ្លេសទៀតផង។

ការបោះឆ្នោតនៅសភាថ្ងៃទី ២៩ ខែមិនា បានផ្ដោតលើសិទ្ធិរបស់ពលរដ្ឋអង់គ្លេស និង EU ផែនការទប់ស្កាត់អៀរឡង់។ ចំណែកឯបញ្ហាក្នុងសេចក្តីថ្លែងការណ៍នយោបាយ ដែលរួមមានអនាគតនៃទំនាក់ទំនងរវាងអង់គ្លេស និង EU នឹងមិនត្រូវបានលើកយកមកបោះឆ្នោតនារសៀលថ្ងៃទៅ ២៩ ខែមិនាឡើយ។

 រង្វង់វិលវល់

បន្ទាប់ពីទទួលបានសិទ្ធិសម្របសម្រួលដំណើការនាំអង់គ្លេសចាកចេញពី សហភាពអឺរ៉ុបពីរដ្ឋាភិបាលនោះ សាធារណមតិអន្ដរជាតិបានឃើញការពិភាក្សាដ៏ខ្លាំងក្លានៅសភាអង់គ្លេស សំដៅដោះស្រាយភាពជាប់គាំងសម្រាប់ដំណើរការ Brexit ។ ក្រុមសមាជិកសភាបានដាក់ចេញសំណើរចំនួន ៨ អំពី Brexit ក៏ប៉ុន្តែ សំណើរទាំងនេះត្រូវបានក្រុមសមាជិតសភានេះបោះឆ្នោតមិនអនុម័ត។ លទ្ធផលនេះបានសរឲ្យឃើញថា សមាជិកសភាអង់គ្លេសមិនត្រឹមតែប្រឆាំងនឹងគោលបំណងរបស់រដ្ឋាភិបាលអង់គ្លេសប៉ុណ្ណោះទេ ថែមទាំងប្រឆាំងនឹងគោលបំណងបំណងផ្ទៃក្នុងទៀតផង។ នាបច្ចុប្បន្ននេះ  ដំណើរការ Brexit មានភាពច្របូកច្របល់ ដោយសារក្រុមសមាជិកសភាមានការខ្វែងគំនិតគ្នា។

ក្នុងបរិបទនេះ នារសៀលថ្ងៃទី ២៩ ខែមិនា សភាអង់គ្លេសបានអនុញ្ញាតឱ្យបោះឆ្នោតលើផ្នែកមួយនៃកិច្ចព្រមព្រៀងដកខ្លួនចេញពី Brexit ដែលរដ្ឋាភិបាលបានឯកភាពគ្នាជាមួយ EU មុននេះ ដូចជា"វិក័យប័ត្រនៃការលែងលះ" "សិទ្ធិរបស់ពលរដ្ឋ" អង់គ្លេស និង EU ក៏ដូចជាផែនការ រារាំងអៀរឡង់ (បញ្ហាចម្រូងចម្រាសបំផុត) ។ ទោះយ៉ាងណាក៏ដោយរហូតមកដល់យប់ថ្ងៃទី ២៨ ខែមិនា ក្រុមសមាជិកសភានៃគណបក្ស បង្រួបបង្រួមប្រជាធិបតេយ្យ(DUP) និងសមាជិកសភានៃគណបក្សអភិរក្សនិយមប្រមាណ ៣០ រូបទៀតនៅតែប្រកាសថានឹងបោះឆ្នោតប្រឆាំងនឹងការបោះឆ្នោតនាថ្ងៃទី ២៩ ខែមិនា។

ប្រសិនបើអ្វីៗ ដែលក្រុមសមាជិកសភាបានប្រកាសជាការពិតនោះ ការដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបនឹងក្លាយជារង្វង់វិលវល់ គ្មានទីបញ្ចប់ឡើយ។ នាបច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានចុះផ្សាយថា កិច្ចព្រមព្រៀងអង់គ្លេសចាកចេញពី EU គឺកំពុង ស្ថិតនៅក្នុងស្ថានភាព "សន្លប់ស្ដូក" តែម្ដង។

ប្រជាជនអង់គ្លេសបាត់បង់ភាពអត់ធ្មត់ជាបណ្ដើរៗ

ដំណើរការ Brexit ឈរទ្រឹងនៅមួយកន្លែងមិនត្រឹមតែសរឲ្យឃើញការខ្វែងគំនិតគ្នាក្នុងផ្ទៃក្នុងសភាអង់គ្លេសបណ្ណោះទេ ថែមទាំងធ្វើឲ្យពលរដ្ឋអង់គ្លេសបាត់បង់ភាពអត់ធ្មត់ទៀតផង។ នាចុងសប្តាហ៍កន្លងទៅ បាតុករជាង ១ លាននាក់បានចូលរួមធ្វើបាតុកម្មនៅទីក្រុងឡុងដ៍ ដោយអំពាវនាវឲ្យបញ្ចប់ដំណើការ Brexit ។

ទន្ទឹមនឹងនេះ សំណើរផ្អាកដំណើរការ Brexit តាមរអនឡាញក៏ទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអង់គ្លេសផងដែរ។ សំណើរអនឡាញនេះ ត្រូវបានបង្ហោះនៅលើគេហទំព័ររបស់សភាអង់គ្លេសកាលពីថ្ងៃទី ២១ ខែមិនាហើយទាក់ទាញបានការចុះហត្ថលេខាយ៉ាងច្រើនលើសលប់ ពោលគឺទទួលបានហត្ថលេខាចំនួន ៣ លាន ក្នុងរយៈពេលតែ ២ ថ្ងៃ  ប៉ុណ្ណោះ។

អ្នកបោះឆ្នោតអង់គ្លេសបានបោះឆ្នោតជ្រើសរើសយក Brexit (កាលពីខែមិថុនា ឆ្នាំ២០១៦) ដើម្បីផលប្រយោជន៍នៃប្រទេសជាតិ។ ទោះជាយ៉ាងណាក៏ដោយ ក្រោយរយៈពេល ៣ ឆ្នាំ បោះឆ្នោតចាកចេញពី  EU នោះ ដំណើរការ Brexit កំពុងស្ថិតនៅក្នុង រង្វង់វិលវល់។ ដើម្បីដោះស្រាយភាពជាប់គាំងនេះ សមាជិកសភាអង់គ្លេសត្រូវស្រុះចិត្តគំនិតគ្នាដោះស្រាយការខ្វែងគំនិតនេះនៅសភាតែម្ដង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ