RSF និង CPJ បន្តប្រើយីហោ “សេរីភាពខាងសារព័ត៌មាន”

RSF និង CPJ បន្តប្រើយីហោ “សេរីភាពខាងសារព័ត៌មាន” - ảnh 1
វៀតណាមមានអ្នកកាសែតជិត១៧ពាន់នាក់ (VOV)

        Vovworld-តាំងទីស្ដីការនៅបារាំង RSF ត្រូវបានបង្កើតឡើងនាឆ្នាំ១៩៨៥ដោយ
គោលបំណងការពារសេរីភាពខាងសារព័ត៌មានលើពិភពលោក ប្រឆាំងការត្រួត​
ពិនិត្យ​និងបង្កការគៀបសង្កត់ជួយជ្រោមជ្រែងអ្នកកាសែតដែលត្រូវបានឃុំខ្លួន។
ក្នុងពេល​នោះ តាំងទីស្ដីការនៅអាមេរិក CPI ត្រូវបានបង្កើតឡើងនាឆ្នាំ១៩៨១ សំដៅជំរុញសេរីភាពខាងនិយាយស្ដីលើទូទាំងពិភពលោកតាមរយៈ​សកម្មភាព
ការពារសិទ្ធិផ្ដល់ព័ត៌មាននិងខឿនសេរីភាពខាងសារព័ត៌មាន។ ប្រការ​គួរឲ្យនិយាយ
នោះគឺអង្គការខ្វះសុឆ័ន្ទះទាំងពីរនេះជានិច្ចកាលនាំចេញព័ត៌មានមិនពិតថា​វៀតណាមខ្វះសេរីភាពខាងសារព័ត៌មានសំដៅបំរើឧបាយកល​នយោបាយ។

រាល់ល្បិចកលបំប្លែងចាស់គំរិល

        ក្នុងរបាយការណ៍សន្ទស្សន៍សេរីភាពខាងសារព័ត៌មានឆ្នាំ២០១៤ ដោយកង្វះ
ភាពជាក់ស្ដែង RSF បានពិនិត្យថា វៀតណាមបង្កើនការបង្ក្រាបនិង​ត្រួត​ពិនិត្យព័ត៌
មាន។ រីឯ CPJ បានចាត់តុកថា វៀតណាមកំពុងរក្សាគោលនយោបាយ​ត្រួតពិនិត្យ
ព័ត៌មានតឹងរឹងបំផុតនៅទ្វីបអាស៊ី។​ CPJ បន្តបំប្លែងសេចក្តីសំរេចចិត្ត​លេខ៧២របស់
រដ្ឋាភិបាលវៀតណាមអំពីការគ្រប់គ្រងផ្ដល់សេវាកម្មប្រើប្រាស់ Internet ហើយចាត់
ទុកនោះជាច្បាប់ហាមឃាត់សេរីភាពខាងនិយាយស្ដី ត្រួតពិនិត្យ Blog និងបណ្ដាញ
Internet។ នេះជាល្បិចកលចាស់គំរិលដែលត្រូវបាន RSF និង CPJ ប្រើប្រាស់ជា
ច្រើនលើកច្រើនសារមកហើយ។ រាល់ការចោទ​ប្រកាន់​ដែល RSF និង CPJ គឺខុស
ឆ្គងទាំងស្រុងដោយមិនអើពើរដល់រូបភាពជាក់ស្ដែងនៃសេដ្ឋកិច្ចសង្គមរបស់វៀត
ណាមអំពីសេរីភាពខាងសារព័ត៌មាន​ប្រជាធិបតេយ្យសិទ្ធិមនុស្ស។

សេរីភាពខាងនិយាយស្ដី សេរីភាពខាងសារព័ត៌មាននៅវៀតណាម
ជាការពិតមិនអាចបដិសេធបាន
        តាមទិន្នន័យរបស់ស្ថាប័នសម័ត្ថកិច្ច គឺដល់ខែមិនាឆ្នាំ២០១៣ វៀតណាមមាន​ស្ថាប័នសារព័ត៌មានបោះពុម្ភចំនួន៨១២ជាមួយផលិតផលបោះពុម្ភៈចំនួន១០៨៤ អ្នកកាសែតជិត១៧ពាន់នាក់។ វិទ្យុសម្លេងវៀតណាម​បានផ្សាយរលកធាតុអាកាស
លើ៩៩,៥%នៃទំហុំដែនដី តាមរយៈផ្កាយរណប់​ទៅ​កាន់ប្រទេសជាច្រើនលើពិភព
លោក។ នាបច្ចុប្បន្ន ប្រជាជនវៀតណាមជាង៩០%បាន​ប្រើប្រាស់រលកធាតុអាកាស
នៃទូរទស្សន៍ជាតិវៀតណាម។ ប្រជាជនបានទស្សនា​កម្មវិធីទូរទស្សន៍បរទេសចំនួន
៧៥ក្នុងនោះមានកាណាល់ទូរទស្សន៍ល្បីឈ្មោះជាច្រើនដូចជា CNN, BBC, TV5,
NHK ជាដើម។ នឹងចំនួនមនុស្សជាង៣១,៣លាន​នាក់​ប្រើប្រាស់​ Internet ស្រូបយក
៣៥,៥៨%នៃចំនួនប្រជាជន អង្គការសម្ព័ន្ធភាព​ទូរគមនាគមន៍អន្តរជាតិ​(ITU) កំពុង
រៀបវៀតណាមចូលចំណាត់ថ្នាក់ទី៣នៅអាស៊ី-អាគ្នេយ៍ ទី៨នៅទ្វីបអាស៊ីអំពី
បរិមាណអ្នកប្រើប្រាស់ Internet។ ការអភិវឌ្ឍន៍នៃ​ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរួមមាន
កាសែត ផ្សាយសម្លេងទូរទស្សន៍ Internet មិន​ត្រឹមតែជួយប្រជាជនបំពេញតម្រូវការ
វប្បធម៍អប់រំប៉ុណ្ណោះទេ ថែមទាំងជា​វេទិការដើម្បីប្រជាជនគ្រប់រូបបញ្ចេញមតិយោបល់
ចំពោះរាល់គោលការណ៍គោលនយោបាយរបស់រដ្ឋនិងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ទៀត
ផង។ និងច្បាស់ណាស់ថា នៅសង្គមមួយដែលសិទ្ធិមនុស្សត្រូវបានកំណត់និង​រដ្ឋជា​និច្ចកាលបង្កលក្ខណៈដើម្បីធានាការអភិវឌ្ឍន៍នៃសិទ្ធិមនុស្សដូចជាវៀតណាមនោះ
សេរីភាពខាងសារព័ត៌មាននិងសេរីភាពខាងនិយាយាស្ដីបានមានការបោះជំហានដែល
មិនអាចបដិសេធបាន។

RSFនិងCPJត្រូវគោរពសិទ្ធិទាំងអស់របស់វៀតណាម

        លើពិភពលោកនាបច្ចប្បន្ន សេរីភាពខាងនិយាយស្តីនិងសេរីភាពខាងសាព័ត៌មាន
ជាបណ្តាកត្តាដ៏សែនសំខាន់ ចំពោះស្ថិរភាព ការអភិវឌ្ឍន៍របស់ ប្រទេសនីមួយៗ និង
ជារូបភាពផ្ទាល់នៃ គោលនយោបាយសិទ្ធ​មនុស្សនៅប្រទេសនោះ។ សេចក្តីថ្លែង
ការណ៍អន្តរជាតិស្ដីពីសិទ្ធិមនុស្ស អនុសញ្ញា អន្តរជាតិអំពីបណ្តាសិទ្ធិស៊ីវិលសុទ្ធតែ
អះអាងសិទ្ធិជាសារវ័ន្តនេះ និងរដ្ឋ វៀតណាមប្រតិបត្តិតាមរាល់កិច្ចសន្យាយ៉ាង
ម៉ឺងម៉ាត់ក្នុងបំណងធានាសិទ្ធិមនុស្ស។ ប្រកានេះត្រូវបានបញ្ជាក់ច្បាស់តាមរយៈការ
ដែលវៀតណាមជាមួយនឹងសមិទ្ធិផលសិទ្ធិមនុស្សលេចធ្លោ បានក្លាយទៅជា
សមាជិកនៃក្រុមប្រឹក្សាអ.ស.បអាណត្តិ 2014-2016 និងការពារ ប្រកបដោយជោគជ័យ របាយការណ៍ជាតិតាមយន្តការ UPR ចំពោះមុខក្រុម ប្រឹក្សាសិទ្ធិមនុស្សអ.ស.បលើក
ទី២។ ការដែល RSF និង CPJ បន្តការប្រឌិតថា វៀតណាម “គ្មានសេរីភាពខាងនិយាយ
ស្តីនិងសេរីភាពខាងសាព័ត៌មាន” និងមូលបង្កាចវៀតណាមរំលោភសេរីភាពខាង
និយាយស្តីនិងសេរីភាពខាងសា ព័ត៌មាន ជាសកម្មភាពធ្វើអន្តរាគមចូលក្នុងកិច្ចការ
ផ្ទៃក្នុងរបស់វៀតណាម។នាសព្វ ថ្ងៃ វៀតណាមបាននិងកំពុងអះអាងពីសមិទ្ធិសិទ្ធិ
មនុស្សរបស់ខ្លួនដើម្បីធ្វើសមាហរណកម្មចូលក្នុងសហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ