កិច្ចព្រមព្រៀងថ្មីរបស់អង់គ្លេសនិង EU ដោះស្រាយភាពជាប់គាំង Brexit

(VOVWORLD) - នាថ្ងៃទី១៧ ខែតុលា កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) បានអនុម័តលើកិច្ច ព្រមព្រៀងថ្មីដែលអង់គ្លេសនិង EU ទើបតែសម្រេចបានមុននោះ ទាក់ទិនដល់ ការដែលអង់គ្លេសចាកចេញពី EU (ដែលបានហៅថា Brexit)។ ប្រធានក្រុម ប្រឹក្សាអឺរ៉ុប លោក Donald Tusk បានចាត់ទុកថា ជាមួយកិច្ចព្រមព្រៀង Brexit ថ្មីនេះ ទាំង EU និង អង់គ្លេស ហាក់ដូចជាជិតរួចផុតពីសេចក្ដីទុក្ខព្រួយនិងភាព ហត់នឿយចុងក្រោយដោយសារបញ្ហា Brexit។

   ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន នាយករដ្ឋមន្រ្តីអង់គ្លេសលោក Johnson និងប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jean-Claude Juncker បានប្រកាសថា ភាគីទាំងពីរសម្រេចបានកិច្ចព្រមព្រៀងដ៏មហិមារមួយ ប្រកបដោយសមភាពផង និងតុល្យភាពផងស្ដីពីបញ្ហា Brexit។ យោងតាមកិច្ចព្រមព្រៀងនេះ រដ្ឋសភា អង់គ្លេសនឹងដំណើរការជំហានសំខាន់បំផុតនោះគឺរៀបចំការបោះឆ្នោតប្រវត្តិ សាស្ត្រនាថ្ងៃទី១៩ខែតុលា ដើម្បីសម្រេចលើការលែងលះរវាងអង់គ្លេសនិង EU។ ក្រៅពីនោះ កិច្ចព្រមព្រៀងនេះក៏ទាមទារអោយមានការគាំទ្ររបស់ថ្នាក់ដឹកនាំ EU ទៀតផង។

        លុបបំបាត់មាត្រា “របាំង” (backstop)

        ថ្លែងនៅសន្និសីទកាសែតក្រោយពីថ្នាក់ដឹកនាំ EU និងអង់គ្លេសប្រកាសពី កិច្ចព្រមព្រៀងពោលខាងលើ ប្រធានក្រុមចរចារបស់ EU លោក Michel Barnier បានអោយដឹងថា EU និងអង់គ្លេសបានខិតមកជិតគ្នាជាងមុនទាក់ទិនដល់មាត្រា “របាំង” ក្នុងកិច្ចព្រមព្រៀងថ្មី។ មុននោះ មាត្រា “របាំង” នៅក្នុងកិច្ចព្រមព្រៀងរវាង EU និងរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May រួមមានបទបញ្ញត្តិជាច្រើន សំដៅធានាថា នឹងមិនវិលត្រឡប់មកខ្សែព្រំដែនរឹងលើ កោះ អៀរឡង់ ក្នុងករណីដែលជំនួបចរចាពាណិជ្ជកម្មក្រោយពី Brexit រវាង EU និងអង់គ្លេសមិនសម្រេចបានជោគជ័យនោះឡើយ។ មាត្រាចម្រូងចម្រាស់នេះ ត្រូវបានចាត់ទុកជាមូលហេតុដែលបណ្ដាលអោយកិច្ចព្រមព្រៀង Brexit ចាស់ នោះ ត្រូវច្រានចោលដោយរដ្ឋសភាអង់គ្លេសក្នុងការបោះឆ្នោតទាំង៣លើក។ EU បានប្រកាសថា ពួកគេត្រឹមតែពិចារណាលុបបំបាត់មាត្រានេះ នៅពេលដែល អង់គ្លេសដាក់ចេញដំណោះស្រាយជំនួសមួយប្រកបដោយប្រសិទ្ធភាព ដែល ឆ្លើយតបនឹងបទដ្ឋានទាំងអស់នៃមាត្រាចាស់តែប៉ុណ្ណោះ។ ក្នុងកិច្ចព្រមព្រៀង ដែលទើបតែសម្រេចបាននេះ អង់គ្លេសនិង EU បានយល់ស្របនឹងសំណើរបស់ នាយករដ្ឋមន្រ្តីលោក Johnson ថា អៀរឡង់ខាងជើងនឹងនៅតែស្ថិតនៅក្នុងតំបន់ គយនៃចក្រភពអង់គ្លេស ប៉ុន្តែទំនិញដែលបានដឹកជញ្ជូនឆ្លងកាត់អង់គ្លេស នឹង ត្រូវវាយពន្ធ ប្រសិនបើវាត្រូវបានចាត់ទុកថា នឹងទៅកាន់អៀរឡង់និងតំបន់ទីផ្សារ តែមួយនៃប្លុកទាំងមូល។ ការលុបបំបាត់មាត្រា “របាំង” នេះជាជំហានលោតផ្លោះ ក្នុងដំណើរការ Brexit។

        ប្រទេសអង់គ្លេសបន្តបំបែកគ្នា

        បន្ទាប់ពីនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និងថ្នាក់ដឹកនាំ EU ប្រកាសពីកិច្ចព្រមព្រៀង Brexit ថ្មីរួចមក ថ្នាក់ដឹកនាំគណៈបក្សការងារប្រឆាំង នៅអង់គ្លេស លោក Jeremy Corbyn បានអំពាវនាវអោយសមាជិកសភា បដិសេធកិច្ចព្រមព្រៀងនេះ ដោយសារវាគឺអវិជ្ជមានដល់សាមគ្គីជាតិ។ លោក បានចាត់ទុកថា កិច្ចព្រមព្រៀងថ្មីរបស់នាយករដ្ឋមន្រ្តី Johnson សូម្បីតែអាក្រក់ ជាងបើធៀបនឹងកិច្ចព្រមព្រៀងរបស់អ្នកកាន់តំណែងមុនលោកស្រី Theresa May។ លោកបានព្រមានថា រាល់សំណើថ្មីរបស់នាយករដ្ឋមន្រ្តី Johnson អាច បង្កឡើងហានិភ័យទៅលើសុវត្ថិភាពចំណីអាហារ គ៏ដូចជាគ្រោះអាសន្នដែល បណ្ដាលអោយប្រព័ន្ធថែទាំសុខភាពសាធារណៈនិងឥតគិតថ្លៃដែលប្រទេសនេះកំពុងឆ្ពោះទៅរក នឹងធ្លាក់ចូលក្នុងបាតដៃរបស់ក្រុមហ៊ុនឯកជនអាមេរិក។ កិច្ច ព្រមព្រៀង Brexit ថ្មីរបស់នាយករដ្ឋមន្រ្តី Johnson ថែមទាំងជួបប្រទះនឹងការ ប្រឆាំងជំទាស់របស់គណៈបក្សប្រជាធិបតេយ្យសេរីភាពប្រឆាំងផងដែរ។ តាម ថ្នាក់ដឹកនាំគណៈបក្សនេះលោក Jo Swinson បានចាត់ទុកថា កិច្ចព្រមព្រៀងថ្មី នេះនឹងជះឥទ្ធិពលអវិជ្ជមានទៅលើវិស័យជាច្រើននៅអង់គ្លេសដូចជាសេដ្ឋកិច្ច សេវាកម្មសាធារណៈនិងបរិស្ថាន។ ថ្នាក់ដឹកនាំគណៈបក្សប្រជាជាតិស្កូឡិន (SNP) លោកស្រី Nicola Sturgeon ក៏បានប្រកាសថា នឹងមិនបោះឆ្នោតគាំទ្រចំ ពោះកិច្ចព្រមព្រៀង Brexit ថ្មីនេះឡើយ។

        ប៉ុន្តែ ប្រធានរដ្ឋសភាអង់គ្លេសលោក Jacob Rees-Mogg បានចាត់ទុកថា អង់គ្លេសទទួលបានកិច្ចព្រមព្រៀងដ៏ល្អប្រសើរមួយជាមួយ EU ដោយធានា អោយចក្រភពអង់គ្លេសទាំងស្រុងនឹងជាសម្ព័ន្ធភាពគយតែមួយ។

        សាធារណៈមតិ EU ស្វាគមន៍

        រីឯខ្លួនវិញ ប្រធានក្រុមចរចារ Brexit របស់ EU លោក Michel Barnier បាន ស្វាគមន៍កិច្ចព្រមព្រៀងថ្មីរវាងអង់គ្លេសនិង EU។ ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌ មាន លោក Barnier បានអះអាងថា ភាគីទាំងពីរសម្រេចបានកិច្ចព្រមព្រៀងមួយ ប្រកបដោយសមភាពនិងសមស្របនឹងគោលការណ៍នៃភាគីទាំងពីរ។ មាន ទស្សនៈដូចគ្នាដែរ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានវាយតម្លៃខ្ពស់ ចំពោះកិច្ចព្រមព្រៀង Brexit ថ្មី ហើយចាត់ទុកថា មានកិច្ចព្រមព្រៀងមួយជានិច្ច កាលល្អជាងគ្មានអ្វីសោះ។

        ក្រោយពីសេចក្ដីប្រកាសរបស់អង់គ្លេសនិង EU ស្ដីពីការសម្រេចបានកិច្ច ព្រមព្រៀង Brexit ថ្មីកាលពីថ្ងៃទី១៧ ខែតុលា សាធារណៈមតិអន្តរជាតិកំពុង ផ្ដោតសំខាន់ទៅលើទីក្រុងឡុងដ៍ ដើម្បីសម្លឹងមើលថា តើនាយករដ្ឋមន្រ្តីលោក Boris Johnson អាចទទួលបានការគាំទ្រយ៉ាងគ្រប់គ្រាន់ដើម្បីជួយអោយកិច្ច ព្រមព្រៀងថ្មីនេះត្រូវបានអនុម័តនៅរដ្ឋសភានាថ្ងៃទី១៩ ខែតុលា ខាងមុខដែរ ឬអត់?

ប្រតិកម្មទៅវិញ

ផ្សេងៗ