កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១រវាងអាមេរិក-ចិនជួយដោះកិបបំផ្ទុះជម្លោះ

(VOVWORLD) - សហរដ្ឋអាមេរិកនិងចិនទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១នៅទីក្រុងវ៉ាស៊ីនតោន ដែលគូសសញ្ញានូវការ “ឈប់បាញ់” ក្រោយរយៈពេល១៨ខែតបតគ្នាទៅវិញទៅមក។ កិច្ចព្រម ព្រៀងនេះទោះបីជាមិនទាន់ដោះស្រាយរួចរាល់នូវការជំពាក់ជំពិនស្នូលៗរវាងភាគីទាំងពីរនៅឡើយក្ដី ប៉ុន្តែក៏នាំមកនូវសញ្ញាដ៏វិជ្ជមានសម្រាប់ទីផ្សារ ហិរញ្ញវត្ថុសកលក្នុងខែដំបូងនៃឆ្នាំ២០២០នេះដែរ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១រវាងអាមេរិក-ចិនជួយដោះកិបបំផ្ទុះជម្លោះ - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump និងឧបនាយករដ្ឋមន្រ្តីចិនលោក Liu He នៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១កាលពីថ្ងៃទី១៥មករាឆ្នាំ២០២០នៅទីក្រុងវ៉ាស៊ីនតោន (រូបថត៖ Xinhua/TTXVN) 

  តាមការវាយតម្លៃថា កិច្ចព្រមព្រៀងនេះមិនទាន់ល្អិតល្អន់ដូចការសន្យា នានាមុននោះទេប៉ុន្តែនេះជាការកត់សម្គាល់នូវកិច្ចខិតខំប្រឹងប្រែងបង្រួញ គម្លាតរវាងមហាអំណាចសេដ្ឋកិច្ចលើវិស័យជាច្រើន។ ជំនាញការពាណិជ្ជ កម្មជាច្រើនបានចាត់ទុកថា កិច្ចព្រមព្រៀងនេះនឹងជួយអោយកិច្ចចរចាជា បន្តរវាងអាមេរិកនិងចិនមានភាពងាយស្រួលជាងមុន។

        បញ្ហាធំៗជាច្រើនមិនទាន់ត្រូវបានដោះស្រាយ

        តាមកិច្ចព្រមព្រៀងខាងលើថា ចិនបានសន្យាទិញទំនិញក្នុងតម្លៃ២០០ ពាន់លានដុល្លាអាមេរិករបស់អាមេរិកក្នុងរយៈពេល២ឆ្នាំខាងមុខ ហើយប្ដូរ មកវិញ អាមេរិកនឹងមិនវាយពន្ធទៅលើទំនិញក្នុងតម្លៃ១៦០ពាន់លានដុល្លា អាមេរិករបស់ចិន ទៀតឡើយព្រមទាំងកាត់បន្ថយការវាយពន្ធមួយចំនួនទៅលើទំនិញ ចិនផងដែរ។

        កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១នេះបានគូសសញ្ញានូវការបោះជំហានដំបូងក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតពិភពលោកទាំងពីរនេះដែលបានអូសបន្លាយក្នុងអំឡុងពេល២ឆ្នាំកន្លងមក។ ប៉ុន្តែតាមមជ្ឈដ្ឋានអ្នកជំនាញការថា កិច្ចព្រមព្រៀងនេះ សម្រេចបាននូវលទ្ធផលមិនសូវច្រើនទេ។

        ដំបូងឡើយ កិច្ចព្រមព្រៀងនេះមិននិយាយដល់បញ្ហាស្នូលៗដែល អាមេរិកបានលើកឡើងនៅពេលជម្លោះផ្ទុះឡើង រួមមានជំនួយឧបត្ថម្ភ ឧស្សាហកម្មនិងអនុគ្រោះសម្រាប់ក្រុមហ៊ុនរដ្ឋនៅចិន។ បញ្ហាធំបំផុតក្នុង ជម្លោះពាណិជ្ជកម្មនេះ គឺអាមេរិកជានិច្ចកាលប្រឆាំងជំទាស់នឹងការដែល ចិនគាំពារវិស័យឧស្សាហកម្មសំខាន់ៗដើម្បីដណ្ដើមយកប្រៀបប្រកួត ប្រជែង។ ប៉ុន្តែបញ្ហានេះមិនត្រូវបាននិយាយដល់ក្នុងកិច្ចព្រមព្រៀងនោះ ឡើយ។ ទីពីរ កិច្ចព្រមព្រៀងនេះមិនទាន់ដោះស្រាយរួចរាល់បញ្ហាសេដ្ឋកិច្ច ដែលនាំទៅដល់ជម្លោះពាណិជ្ជកម្ម ហើយក៏មិនលុបចោលពន្ធដែលបាន រារាំងកំណើនសេដ្ឋកិច្ចសកលនោះឡើយ។

        តាមអ្នកវិភាគជាច្រើនបានចាត់ទុកថា ការចុះហត្ថលេខាលើកិច្ចព្រម ព្រៀងនេះត្រឹមតែជាការបន្ធូរស្រាលតិតួចនូវការប្រឈមមុខដាក់គ្នាខាងពាណិជ្ជកម្មរវាងអាមេរិកនិងចិនតែប៉ុណ្ណោះ ហើយពិបាកដោះស្រាយ ភាពតានតឹងខាងពាណិជ្ជកម្មនិងសេដ្ឋកិច្ចទាំងស្រុងរវាងប្រទេសទាំងពីរ សូម្បីតែអាចបណ្ដាលអោយភាពតានតឹងនោះកាន់តែធ្ងន់ធ្ងរថែមទៀតផងដែរ។

        ទោះជាយ៉ាងណាក៏ដោយ ប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់ កាលទី១រវាងអាមេរិកនិងចិនបានជះឥទ្ធិពលភ្លាមមួយរំពេចទៅលើទីផ្សារហិរញ្ញវត្ថុសកល។ តម្លៃមាសពិភពលោកបានថយចុះព្រោះថាជំនឿជាក់នៃទីផ្សារត្រូវ បានកែលម្អ។ សន្ទស្សន៍ស្នូលទាំង៣នៅវិថី Wall សុទ្ធតែកើនឡើងដល់ កំពូលថ្មីក្នុងថ្ងៃទី១៥ខែធ្នូផងដែរ។ កិច្ចព្រមព្រៀងនេះគ្រោងនឹងបន្តជះ ឥទ្ធិពលដ៏វិជ្ជមានទៅលើជំនឿជាក់របស់មជ្ឈដ្ឋានធុរជនក៏ដូចជាកំណើន សេដ្ឋកិច្ចនៃប្រទេសជាច្រើនផងដែរ។

        នៅតែមានការជំពាក់ជំពិនជាច្រើន

        ច្បាស់លាស់ណាស់ថា ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់ កាលទី១នឹងដើរតួនាទីដ៏សំខាន់ក្នុងការកសាងជំនឿទុកចិត្តរវាងប្រទេស ទាំងពីរ បង្កើតមូលដ្ឋានសម្រាប់ជំនួបចរចានៅពេលក្រោយៗទៀត។ កិច្ចព្រមព្រៀងនេះ បានជួយបញ្ចុះកំដៅនៃភាពតានតឹងរវាងប្រទេសទាំងពីរ ប៉ុន្តែនៅមានការ សាកល្បងគួរអោយកត់សម្គាល់ជាច្រើន។ បញ្ហាធំៗបង្កឡើងជម្លោះរវាង អាមេរិកនិងចិននាពេលកន្លងទៅ រួមមានពាណិជ្ជកម្មឌីជីថល សន្តិសុខ អ៊ីនធឺណែតនិងគោលនយោបាយផ្ដល់ឧបត្ថម្ភរបស់រដ្ឋាភិបាលចិនសម្រាប់ក្រុមហ៊ុនរដ្ឋ។ ក្រៅពីនោះ បញ្ហាហុងកុង សហគមន៍ជនអ៊ីស្លាមនៅចិន ត្រូវ បានចាត់ទុកថា អាចជះឥទ្ធិពលទៅលើទំនាក់ទំនងរវាងអាមេរិក-ចិនគ្រប់ ខណៈពេល។

        ទោះជាយ៉ាងណាក៏ដោយ ប៉ុន្តែកិច្ចព្រមព្រៀងដំណាក់កាលទី១នេះជា ការបោះជំហានដ៏វិជ្ជមានមួយដែលជួយអោយភាគីទាំងពីរអាចជៀសវាងសង្គ្រាមពាណិជ្ជកម្មដ៏សាហាវមួយដែលអាចបង្កឡើងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់មហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរនេះតែម្ដង។ ចំណែកឯបញ្ហា ស្មុគស្មាញជាងការប៉ាន់ស្មាន នឹងត្រូវបាននិយាយដល់ក្នុងវង់ចរចានា អនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ