កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៖ កាលានុវត្តភាពអភិវឌ្ឍនចំពោះ “ទ្វីបខ្មៅ”

(VOVWORLD) - នាថ្ងៃទី២ ខែមេសា កិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីទ្វីបអាហ្វ្រិក (AfCFTA) ត្រូវបានអនុម័តដោយរដ្ឋសភា Gambia តាមនោះនាំបរិមាណ សមាជិកសរុបដែលអនុម័តលើកិច្ចព្រមព្រៀងនេះឡើងដល់ទៅ២២ប្រទេស ដែលជាកម្រិតអប្បបរិមាដើម្បីអោយ AfCFTA ចូលជាធរមាន។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៖ កាលានុវត្តភាពអភិវឌ្ឍនចំពោះ “ទ្វីបខ្មៅ” - ảnh 1 AfCFTA ត្រូវបានរំពឹងទុកថា នឹងបង្កើតឡើងតំបន់ពាណិជ្ជកម្មសេរីធំបំផុតនៅទ្វីបខ្មៅ ហើយនាំមកនូវកាលានុវត្តភាពអភិវឌ្ឍសម្រាប់ទ្វីបនេះនាពេលអនាគត។ (រូបថត៖ hanoimoi.com.vn)

  ដូច្នេះហើយ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមានក្រោយរយៈពេល៣០ថ្ងៃគិតចាប់តាំងពេលដែលសហភាពអាហ្វ្រិក (AU) ទទួលបានកំណត់ត្រាអនុម័តយ៉ាងគ្រប់គ្រាន់នៃប្រទេសទាំង២២នេះ។ AfCFTA ត្រូវបានរំពឹងទុកថា នឹងបង្កើតឡើងតំបន់ពាណិជ្ជកម្មសេរីធំបំផុតនៅទ្វីបខ្មៅ ហើយនាំមកនូវកាលានុវត្តភាពអភិវឌ្ឍសម្រាប់ទ្វីបនេះនាពេលអនាគត។

        ពេលដែលចូលជាធរមាន កិច្ចព្រមព្រៀងនេះនឹងលុបចោលពន្ធដារលើទំនិញចំនួន៩០% ហើយបង្កើតទីផ្សាររួមនៃទ្វីបអាហ្វ្រិកដោយមានអតិថិជនជាង១ពាន់លាននាក់ និង GDP សរុបជាង ៣ទ្រីលានដុល្លាអាមេរិក ព្រមទាំងប្រែទ្វីបនេះក្លាយទៅជាតំបន់ពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោកផងដែរ។

        របត់ចំពោះកំណើននិងការតភ្ជាប់ក្នុងតំបន់

        នាខែមីនាឆ្នាំ២០១៨ ប្រទេសចំនួន៤៨ក្នុងចំណោមប្រទេសអាហ្វ្រិកសរុបទាំង៥៥ បានចុះហត្ថលេខាលើ AfCFTA សំដៅបង្កើតតំបន់ពាណិជ្ជកម្មសេរីដ៏ធំទូលាយ ហើយបង្កើនកំណើនពាណិជ្ជកម្មក្នុងប្លុកឡើងដល់ទៅ៥២%នាឆ្នាំ២០២២។ ក្រៅពីនោះ កិច្ចព្រមព្រៀងនេះនឹងជួយសម្រួលដល់ពាណិជ្ជ កម្មអន្តរតំបន់ ជំរុញកំណើននិងជួយកាត់បន្ថយភាពក្រីក្រ។

        AfCFTA ជាកាលានុវត្តភាពដើម្បីអោយពាណិជ្ជកម្មទ្វីបអាហ្វ្រិកបោះជំហានទៅមុខ។ តាមការគិតគូររបស់មជ្ឈដ្ឋានអ្នកជំនាញថា អត្រានាំចូលក្នុងប្លុកអាហ្វ្រិកបានកើនឡើងពី១០%នាឆ្នាំ ១៩៩៥ឡើងដល់ទៅ១៧%នាឆ្នាំ២០១៧ ប៉ុន្តែនេះនៅតែជាកម្រិទាបបើធៀបនឹងអត្រានៃតំបន់ផ្សេងៗ។ នេះជាមូលដ្ឋានគួរអោយជឿថា ពាណិជ្ជកម្មនឹងជាកម្លាំងចលករស្នូលដើម្បីជំរុញកំណើននៅទ្វីបអាហ្វ្រិក។ តាមលទ្ធផលព្យាករណ៍របស់គណៈកម្មាធិការសេដ្ឋកិច្ចទ្វីបអាហ្វ្រិក (ECA) ថា កិច្ចព្រមព្រៀង AfCFTA នឹងជួយបង្កើនទំហំនាំចូលក្នុងប្លុក។ AfCFTA នឹងជាកត្តាគន្លឹះដើម្បីជំរុញអោយពាណិជ្ជកម្មក្នុងប្លុករីកចម្រើនថែមទៀត។ តាមការប៉ាន់ស្មានថា នាឆ្នាំ២០៤០ ទំហំពាណិជ្ជកម្មក្នុងប្លុកនឹងមានកំណើនបន្ថែមពី១៥% (ស្មើរនឹង៥០ពាន់លានដុល្លាអាមេរិក) ទៅ២៥% (ស្មើរនឹង៧០ ពាន់លានដុល្លាអាមេរិក) បើប្រៀបធៀបនឹងពេលដែលមិនទាន់មាន AfCFTA។

        គុណសម្បត្តិធំមួយរបស់ AfCFTA បើប្រៀបធៀបនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗនោះគឺទ្រង់ទ្រាយនៃកិច្ចព្រមព្រៀងនេះបានហួសពីទ្រង់ទ្រាយនៃតំបន់ពាណិជ្ជកម្មសេរីប្រពៃណី ដែលតែងតែផ្ដោតទៅលើពាណិជ្ជកម្មទំនិញ សេវាកម្ម វិនិយោគ សិទ្ធិកម្មសិទ្ធិបញ្ញា គោលនយោបាយប្រកួតប្រជែងនិងពាណិជ្ជកម្មអេឡិចត្រូនិក ជាដើម។ កិច្ចព្រមព្រៀង AfCFTA នៅតែភ្ជាប់ជាមួយគំនិតផ្ដួចផ្ដើមកម្រិតទ្វីបផ្សេងៗ រួមមានការចល័តនៃរូបវ័ន្តបុគ្គល ពោលគឺពលរដ្ឋអាហ្វ្រិកអាចធ្វើដំណើរទៅគ្រប់ទិសទីនៃទ្វីបខ្លួនដោយមិនចាំបាច់ទិដ្ឋាការទេ ហើយមានសិទ្ធិក្លាយទៅជាពលរដ្ឋនៃប្រទេសអាហ្វ្រិកណាក៏ដោយ។ ក្រៅពីនោះ ពលរដ្ឋអាហ្វ្រិក ក៏មានសិទ្ធិបង្កើតសហគ្រាសឬការជួលពលករនៅប្រទេសអាហ្វ្រិកណាមួយ។

        ទន្ទឹមនឹងនោះ AfCFTA នឹងជំរុញការអភិវឌ្ឍនៃសហគ្រាសខ្នាតតូចនិងមធ្យម ដែលកំពុងស្រូបយកបរិមាណការងារធ្វើចំនួន៨០% ហើយបង្កើតឡើង GDP ចំនួន៥០%នៃទ្វីបអាហ្វ្រិកផងដែរ។

        ឆ្លៀតយកកាលានុវត្តភាពដើម្បីបោះជំហានទៅមុខ

        សក្ដានុភាពនៃកិច្ចព្រមព្រៀង AfCFTA ពិតជាធំធេងណាស់ ដោយហេតុនេះប្រទេសសមាជិកនានាចាំបាច់ត្រូវយល់ច្បាស់អំពីកម្លាំងចលករស្នូលនៃកិច្ចព្រមព្រៀងនេះ ក៏ដូចជាវិធានការល្អបំផុតដើម្បីឆ្លៀតយកកាលានុវត្តភាពនិងជំនះពុះពារលើការលំបាក។ នាបច្ចុប្បន្ន គម្លាតខាងប្រាក់ចំណូលរវាងបណ្ដាប្រទេសសមាជិកកំពុងជាឧបសគ្គធំមួយចំពោះដំណើរការសមាហរណកម្មនៃទ្វីបអាហ្វ្រិក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀង AfCFTA គឺជាឧបករណ៍ដើម្បីជំរុញកំណើននៅទ្វីបខ្មៅ ហើយធ្វើពិពិធកម្មបណ្ដាខឿនសេដ្ឋកិច្ច។ នេះជាកាលានុវត្តភាពធំមួយដើម្បីមិនត្រឹមតែជំរុញកំណើននិងការធ្វើសមាហរណកម្មនៃទ្វីបអាហ្វ្រិកប៉ុណ្ណោះទេ ថែមទាំងរួមចំណែកទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសកលទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ