កំណែទម្រង់បែបបទរដ្ឋបាលដើម្បីលើកកំពស់សមត្ថភាពប្រគួតប្រជែងជាតិ

កំណែទម្រង់បែបបទរដ្ឋបាលដើម្បីលើកកំពស់សមត្ថភាពប្រគួតប្រជែងជាតិ - ảnh 1
កំណែទម្រង់សំណុំបែបបទរដ្ឋបាលដើម្បីលើកកំពស់សមត្ថភាពប្រគួតប្រជែងជាតិ (vietfish.com)

        Vovworld-តួលេខស្ថិតិនាពេលថ្មីៗនេះក្នុងរបាយការណ៍ស្ដីពីបរិយាកាស​អាជីវកម្មរបស់ធនាគារពិភពលោកអំពីបរិមាណលើការបង់ពន្ធសំណុំឯកសារ
នោះ វៀត​ណាមឈរលំដាប់ថ្នាក់ទី១៤៩ក្នុងចំណោមប្រទេសនិងដំបន់ដែនដី
ចំនួន២០០។ ក្នុងវិស័យគយ វៀតណាមឈរលំដាប់ថ្នាក់ទី៦៥ដោយមានរយៈ
ពេល២១ថ្ងៃ​សម្រេចបែបបទនាំចេញនាំចូលទំនិញ។ បើប្រៀបនឹងកំរិតមធ្យម
របស់​បណ្ដាប្រទេសអាស៊ាន ស្ថានភាពជាក់ស្ដែងនេះទាមទាវៀតណាមត្រូវ​
កំណែ​ទម្រង់ ពិសេសគឺសន្ទស្សន៍ទាំងពីរនេះទាក់ទិនដល់ចំណាយហានិភ័យ
អាជីវកម្ម​របស់អង្គភាពអាជីវកម្ម។

ឆ្លើយតបនឹងទម្លាប់អន្តរជាតិ

        នាចុងត្រីមាសទី១ឆ្នាំ២០១៤ រដ្ឋាភិបាលបានផ្សព្វផ្សាយសេចក្តីសំរេចចិត្ត​ដោយសំណូមពររយៈពេលអនុវត្តបែបបទគយត្រូវថយចុះនៅ១៤ថ្ងៃនិងបែបបទ
ពន្ធថយចុះ១៧១ម៉ោងនាឆ្នាំ២០១៥។ នេះជាសំណូមពរចាំបាច់ដើម្បី​ឆ្លើយតបនឹងទ
ម្លាប់អន្តរជាតិ។ តាមការគិតគូររបស់អ្នកជំនាញការអន្តរជាតិសឲ្យ​ឃើញថា ប្រសិនបើកាត់បន្ថយពេលវេលា១ថ្ងៃអំពីបែបបទចេញពីគយនោះ វៀតណាមអាច
កាត់បន្ថយបាន១%នៃតំលៃប្រាក់ពាណិជ្ជកម្មសរុប​អំពី​ចំណាយនាំចេញនាំចូលក្នុង
រយៈពេល១ឆ្នាំ។

        ក្នុងសារាចរណ៍លេខ២៤ នាយករដ្ឋមន្ត្រីបានសំណូមពរកាត់បន្ថយពេល​វេលា​រាយការណ៍បង់ពន្ធទទួលបានកំរិតមធ្យមរបស់ក្រុមបណ្ដាប្រទេសអាស៊ាន-៦ ខំប្រឹងប្រែងដល់ចុងឆ្នាំ២០១៤មានអង្គភាពអាជីវកម្ម៩៥%រាយការណ៍ពន្ធ​អេលិច
ត្រូនិក ដំបន់៦៣លើ៦៣លាតត្រដាងអនុវត្តបង់ពន្ធអេលិចត្រូនិកក្នុងឆ្នាំ​២០១៥ជា
ដើម។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Dinh Tien Dung បានឲ្យដឹង​ថា៖

        “ពិតប្រាកដពីឥឡូវដល់ដើមខែកញ្ញាឆ្នាំ២០១៤​ក្រសួងហិរញ្ញវត្ថុនឹងកាត់​បន្ថយ
​បណ្ដា​បែបបទ បង្កលក្ខណៈល្អជាងទៀតសំរាប់អង្គភាពអាជីវកម្ម។ យើងខ្ញុំនឹង​ពិនិត្យលុបចោលសំណុំបែបបទមិនចាំបាច់ ដែលបណ្ដាលការលំបាក​សំរាប់​អ្នកបង់
ពន្ធ។ ទី​២គឺការ​ជំនះពុះពារការខុសពីគ្នារវាងចំណូលគណន័យនិង​ចំណូលគិតពន្ធ
ចំណូលអង្គភាព​អាជីវកម្មនឹងបានកាត់បន្ថយប្រមាណ៣៥ម៉ោង។ ទី៣ជំនះពុះពារ
ការខុសពីគ្នាភាព​កត់សម្គាល់រវាងចំណាយគណនីជាមួយ​ចំណាយគិតពន្ធបន្ថយ
បានប្រមាណ១០​ម៉ោងនិងទី៤​ជំរុញបំពេញបង់ពន្ធ​អេលិចត្រូនិកនឹងថយចុះ
ប្រមាណ២៣ម៉ោង។”

លាតត្រដាងអនុវត្តយ៉ាងសកម្ម

        ការពិតជាក់ស្ដែងបានសឲ្យឃើញថា នាពេលកន្លងមក វៀតណាមដំណើរការ
កែ​ទម្រង់សំណុំបែបបទរដ្ឋបាលជាច្រើនអំពីពន្ធសំដៅកាត់បន្ថយពេលវេលា
រាយការណ៍បង់ពន្ធសំរាប់អង្គភាពអាជីវកម្ម ប៉ុន្តែបើប្រៀបនឹងបណ្ដាប្រទេសក្នុង
ដំបន់​គឺពេលវេលារាយការណ៍បង់ពន្ធនៅតែខ្ពស់។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក
Dinh Tien Dung បានឲ្យដឹងថាបន្ថែមទៀតថា៖

“ក្រសួងហិរញ្ញវត្ថុបានដាក់ជូនរដ្ឋាភិបាលសេចក្តីសំរេចចិត្តដោះស្រាយការលំបាក
រាំងស្ទះជំរុញការអភិវឌ្ឍន៍របស់អង្គភាពអាជីវកម្ម ក្នុងនោះប្រមូលផ្ដុំយ៉ាង​ខ្លាំងក្លា
ទៅក្នុងខ្លឹមសារកំណែតម្រង់សំណុំបែបបទពន្ធនិងគយ ខំប្រឹងប្រែង​កាត់​បន្ថយ
ប្រមាណ២៩០ម៉ោងរាយការណ៍បង់ពន្ធលើបរិមាណសរុប៥៣៧ម៉ោង​តាមការ
គិតគូររបស់ធនាគារពិភពលោកក្នុងឆ្នាំ២០១២កន្លងមក។​យើងខ្ញុំប្រមូល​ផ្ដុំទៅ
លើក្រុមដំណោះស្រាយសំខាន់ចំនួន៣គឺ​ កាត់បន្ថយបរិមាណលើកបង់ពន្ធ ទី២គឺពិនិត្យលុបចោលសំណុំបែបបទ គោលដៅមិនចាំបាច់និងទី៣គឺដំណោះ​ស្រាយពិនិត្យអំពីច្បាប់។”

        ដោយមានការប្តេជ្ញាចិត្តកំណែទម្រង់សំណុំបែបបទរដ្ឋបាលលើកកំពស់​សមត្ថភាពប្រគួតប្រជែងជាតិរបស់រដ្ឋាភិបាលនិងក្រសួងស្ថាប័ន វៀតណាម​អាច​សង្ឃឹមកែលំអរតួនាទីប្រគួតប្រជែងក្នុងក្រុមបណ្ដាប្រទេសអាស៊ាន ទន្ទឹមនឹង​នោះ​កែលំអរសកម្មបរិយាកាសអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ