ក្តីសង្ឃឹមស្តួចស្តើង

(VOVworld)-វិបត្តិនៅស៊ីរីដែលអូសបន្លយរយៈពេល១៩ខែកន្លងទៅ​កំពុងមានក្តី
សង្ឃឹមថ្មី ។ នោះគឺការដែលរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី Bashar al-Assad យល់ព្រមឈប់បាញ់ក្នុងរយៈពេលប្រព្រឹត្ត​ទៅពិធីបុណ្យអ៊ីស្លាម Eid Al-Adha ដ៏ពិសិដ្ឋរបស់ជនអ៊ីស្លាម។ នេះជាលក្ខណៈងាយស្រួលដើម្បីសហគមន៌អន្តរជាតិ
ខំប្រឹងប្រែងជម្រុញរាល់សកម្មភាពជួយ ឧបត្ថម្ភមនុស្សធម៌ ព្រមទាំងជាបុព្វបទ ដើម្បីភាគីនានានៅប្រទេសមជ្ឈឹម បូព៌ានេះ ឆ្ពោះទៅគោលដៅបញ្ឈប់ទាំងស្រុង
អំពើហឹង្សានៅស៊ីរី​។ ប៉ុន្តែក្នុងស្ថានភាពសព្វថ្ងៃ ខណៈពេលដែលភាគីនានានៅ
ប្រទេសនេះ នៅបន្តសកម្ម​ភាពបង្ករឿងហេតុ គឺការខំប្រឹងប្រែងនេះត្រឹមតែជាក្តី
សង្ឈឹ​​មស្តួចស្តើងតែ​ប៉ុណ្ណោះ។

ក្តីសង្ឃឹមស្តួចស្តើង - ảnh 1
បេសកជនពិសេស Brahimi
(រូបថតៈ Internet)

           រយៈពេល១ថ្ងៃមុនពិធីបុណ្យអ៊ីស្លាម Eid al-Adha ជាមហាពិធីបុណ្យ១
ក្នុងចំណោមមហាពិធីបុណ្យដ៏សែនសំខាន់ក្នុងឆ្នាំរបស់ជនអ៊ីស្លាម បេសកជន​ពិសេសរបស់សម្ព័ន្ធអ៉ារ៉ាប់និងអ.ស.បអំពីស៊ីរី លោក Lakhdar Brahimi នាថ្ងៃទី ២៤តុលាបានជូនដំណឹងអំពីកិច្ចព្រមព្រៀងឈប់បាញ់១​ ក្នុងរយៈពេល៤ថ្ងៃដែល ប្រព្រឹត្តទៅពិធីបុណ្យ Eid Al-Adha ចាប់ពីថ្ងៃទី​២៦តុលាដែលត្រូវបានភាគីទាំង ពីររបស់ស៊ីរីយល់ព្រម។ មុនបង្អស់គឺត្រូវអះអាងថាដើម្បីទទួលបានលទ្ធផលនេះ
គឺ​ មកពីការខំប្រឹងប្រែងមិននឿយហត់របស់បេសកជនពិសេស Brahimi ។ ក្នុង តួនាទីជាបេសកជនស្ថាបនាសន្តិភាពឡើងវិញនៅប្រទេសមជ្ឈឹមបូព៌ានេះ
លោក Brahimi បានមានការប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយនយោ​បាយ១សម្រាប់វិបត្តិនៅស៊ីរី។

        បន្ទាប់ពីព័ត៌មានស្តីពីបទឈប់បាញ់ជាបណ្តោះអាសន្ន១ត្រូវបានប្រកាស ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប​បានចេញសេក្តីថ្លែងការស្វាគមចំពោះ សំណើឈប់
បាញ់នេះ ទន្ទឹមនឹងនោះ អំពាវនាវភាគីឲ្យនានានៅស៊ីរីអនុវត្តយ៉ាង ត្រឹមត្រូវផង។

        នោះគឺបណ្ដាព័ត៌មានសកម្មក្នុងកាលៈទេសៈនាបច្ចុប្បន្ន។ ប៉ុន្តែសាធារណៈ
មតិ​ព្រួយបារម្មណ៍ថាការអនុវត្តមិនងាយស្រួលទេ។ វាទាមទាជំនឿទុកចិត្តត្រូវ​បាន​កសាងពីភាគីទាំងពីរនៅប្រទេសនេះរួមជាមួយការខំប្រឹងប្រែងរបស់​សហគមន៍​អន្តរ
ជាតិទៀតផង។ ឧបសគ្រដើមដំបូងបានកើតឡើងក្រោយ​ពី ​ព័ត៍មានដែលលោក
Brahimi នាំចេញ។ តាមនោះនាថ្ងៃទី២៤តុលា ក្រុមជន​ឥស្លាម​រណសិរ្ស Al Nusra បានបដិសេធកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរីក្នុង​ឱកាសបុណ្យ Eid al-Adha។ ក្នុងពេលនោះបណ្ដាការប៉ះទង្កិចយ៉ាងធ្ងន់ធ្ងរនៅ​កើត​មាន​ឡើងនៅទូទាំងប្រទេស

ស៊ីរី។

ក្តីសង្ឃឹមស្តួចស្តើង - ảnh 2
ភាគីនានានៅស៊ីរីយល់ព្រមឈប់បាញ់ក្នុងពិធីបុណ្យអ៊ីស្លាមEid al-Adha
(រូបថតៈ Internet)

        ពីស្ថានភាពដូច្នេះ សាធារណៈមតិព្រួយបារម្មណ៍នឹងចរិតលក្ខណៈចីរភាពនៃ​កិច្ចព្រមព្រៀងឈប់បាញ់នេះ។ បញ្ហានាបច្ចុប្បន្ននោះគឺជំនឿទុកចិត្តរវាងបណ្ដា​ភាគី​ត្រូវបែកបាក់។        កំលាំងគាប សង្កត់ពី ខាងក្រៅទៅលើរដ្ឋអំណាចប្រធានាធិបតី
Bashar al-Assad នៅមិនទាន់ថយចុះឡើយ។តាមបណ្ដោយខ្សែព្រំដែនមានប្រវែង
៩០០​គីឡូម៉ែត្រជាប់នឹងទួរគីនេះក្នុងប៉ុន្មានសប្ដាហ៍ជិតៗនេះ Ankara បានបង្កើនការ
ដាក់​ពង្រាយកងទ័ពសំដៅបង្កកំលាំងកាបសង្កត់ទៅលើ Damascus។ ក្នុងពេលនោះ
អង្គការ NATO នាបច្ចុប្បន្នកំពុងរៀបចំផែនការការពារទួរគី ប្រទេសសមាជិកអង្គការ​យោធាដ៏ខ្លាំងនេះ។​សាធារណៈមតិចាត់ទុកថា ត្រឹមតែមានហេតុផលតូចមួយ​អាច​នាំទៅដល់ការធ្វើអន្តរាគមយោធាពីខាងក្រៅទៅលើស៊ីរី។

        ពីស្ថានភាពនាបច្ចុប្បន្នសាធារណៈមតិបានចាត់ទុកថា មិនងាយដើម្បី​បេកស
កជន​ពិសេសរួម Brahimi ទទួលជោគជ័យជាមួយការប្តេជ្ញាចិត្តរបស់ខ្លួនឡើយ។ ស្ថានភាពស៊ីរីបានធ្វើឲ្យអ្នកសង្កេតការនាំចេញការពិនិត្យថា ការយល់​ព្រមពីភាគី
ប្រឆាំងចំពោះកិច្ចព្រមព្រៀងឈប់បាញ់ត្រឹមតែធ្វើស្ងប់ចិត្តបេសកជន​ពិសេសរូប
នេះចំពោះការខំប្រឹងប្រែងព្យាយាមរបស់លោកចំពោះសហគមន៍​អន្តរជាតិតែ
ប៉ុណ្ណោះ។ រីឯការអនុវត្តដែររឺទេនៅជាដំណើរការមួយដ៏លំបាក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ