កម្លាំងចលករកំណើនសម្រាប់ខឿនសេដ្ឋកិច្ចក្នុងឆមាសទី ២ ឆ្នាំ ២០១៨

(VOVWORLD) -ក្នុងឆមានទី ១ ឆ្នាំ ២០១៨ សេដ្ឋកិច្ចវៀតណាមទទួលបានកំណើនគួរឲ្យកត់សម្គាល់ បើប្រៀបនឹងប៉ុន្មានឆ្នាំមុន។ លទ្ធផលខាងលើនេះបានសរឲ្យឃើញនូវលក្ខណៈទាន់ពេលវេលា និងប្រសិទ្ធភាពក្នុងការដែលដ្ឋាភិបាលដឹកនាំយ៉ាងប្ដូរផ្កាច់រាល់ស្ថាប័ន មូលដ្ឋានគ្រប់ជាន់ថ្នាក់ រួមគ្នាខិតខំប្រឹងប្រែងអនុវត្តន៍គោលដៅកំណើនសេដ្ឋកិច្ចទូទាំងឆ្នាំ។ ក្នុងឆមាសទី ២ នៃឆ្នាំ ២០១៨ទោះបីជាមានការលំបាកជាច្រើនដោយសារបម្រែបម្រូលនៃស្ថានការណ៍ខឿនសេដ្ឋកិច្ចពិភពលោក និងគ្រោះអាសន្នអតិផរណាកើនឡើងនាចុងឆ្នាំក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចវៀតណាមនៅតែមានកត្តាជាច្រើនដើម្បីជំរុញសេដ្ឋកិច្ចអភិវឌ្ឍន៍។
កម្លាំងចលករកំណើនសម្រាប់ខឿនសេដ្ឋកិច្ចក្នុងឆមាសទី ២ ឆ្នាំ ២០១៨ - ảnh 1 កម្លាំងចលករកំណើនសម្រាប់ខឿនសេដ្ឋកិច្ចក្នុងឆមាសទី ២ ឆ្នាំ ២០១៨

ឆ្លៀតយករាល់ឱកាស

ដើម្បីសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចអប្បរមា ៦,៧% សម្រាប់ឆ្នាំ ២០១៨នេះ វៀតណាមគប្បីឆ្លៀតយករាល់ឱកាសក្នុងលក្ខណៈងាយស្រួល ទាំងនិងក្រៅប្រទេស។ ក្នុងនោះ ផ្នែកឧស្សាហកម្មកែច្នៃ ច្នៃប្រឌិតនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ៗ។ យោងតាមរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ វៀតណាម លោក Nguyen Chi Dung បានឲ្យដឹងថា៖ កក្តាកម្លាំងចលករកំណើនសំខាន់ៗក្នុងឆ្នាំ ២០១៧ គឺជាផ្នែកឧស្សាហកម្មកែច្នៃ ច្នៃប្រឌិត ដោយមានការរួមវិភាគទានមានចរិតលក្ខណៈលោតផ្លោះរបស់Samsung និង Formosa ក្នុងរយៈពេលពីរត្រីមាសចុងឆ្នាំ។ នាឆ្នាំ ២០១៨ យើងបានផ្ដោតសំខាន់ទៅលើគម្រោងការណ៍រោងចក្រចម្រាញ់ប្រេង Nghi Son។

“ប្រសិនបើគម្រោងការណ៍នេះត្រូវបានដាក់ឲ្យដំណើរការទាន់ពេលវេលានោះ នឹងអាចបង្កើតឡើងកម្លាំងចលករលោតផ្លោះ។ដូច្នេះយើងចាំបាច់ត្រូវផ្ដោតលើការពិនិត្យឡើងវិញ ដោះស្រាយការ លំបាកនិងជំរុញល្បឿននៃគម្រោងការណ៍ធំៗ ដើម្បីដាក់ឲ្យដំណើរការផងដែរ”។

ក្នុងកាលៈទេសៈនោះជំរុញការអនុវត្តយ៉ាងខ្លាំងក្លារាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាពិសេសគឺ FTA ជំនាន់ថ្មី នឹងបង្កើតឡើងកម្លាំងចលករថ្មីសម្រាប់បរិយាសកាសវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។ រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានឲ្យដឹងថា៖

“កិច្ចការទីផ្សារ និងពង្រីកទីផ្សារ ជាពិសេសគឺរាល់ទីផ្សរដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងយន្តការអនុគ្រោះនោះ វៀតណាមសុទ្ធសឹងបានធ្វើអាជីវកម្មយ៉ាងល្អ ដូចជា៖ចិន កូរ៉េខាងត្បូង រុស្ស៊ី និងអាស៊ាន។ យើងបានដាក់ចេញគោលដៅទទួលឲ្យបានកំណើន ១០% ក្នុងឆ្នាំ ២០១៨ គឺអាចសម្រេចបាន។ តាមនោះ ជាមធ្យមក្នុងត្រីមាសទី ៣ និងទី ៤ កំណើននាំចេញត្រូវទទួលឲ្យបាន ២០ ពាន់លានដុល្លារអាមេរិក ក្នុងមួយខែ។ នៅក្នុងសម័យប្រជុំរដ្ឋសភាចុងឆ្នាំ ប្រសិនបើកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក   (CPTPP) ត្រូវបានអនុម័តនោះ យើងនឹងមានស្មារតីល្អដើម្បីទាក់ទាញការបោះទុនវិនិយោគ ក៏ដូចជាអភិវឌ្ឍន៍ទីផ្សារផងដែរ”

ភាពងាយស្រួលក្រោមទស្សនៈអន្តរជាតិ

សហគមន៍អន្តរជាតិក៏បានវាយតម្លៃយ៉ាងវិជ្ជមានអំពីកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចវៀត ណាមនាប៉ុន្មានខែចុងឆ្នាំ ។ លោក Ousmane Dione នាយកជាតិនៃធនាគារពិភពលោកប្រចាំនៅនៅវៀតណាមបានអះអាងថាកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០១៨ នេះគឺអាចទទួលបាន ៦,៨% ។ សេដ្ឋកិច្ចវៀតណាមមានការវិវឌ្ឍន៍ជាច្រើន។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព និងបន្តបង្កើត
មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។

កាសែត Nikkei របស់ ជប៉ុនបានចុះផ្សាយព័ត៌មានបានឲ្យដឹងថា៖ចំនួនការងារធ្វើរបស់វៀតណាមបានកើនឡើង ដែលមិនធ្លាប់មានតាំងពីមុនមក សន្ទស្សន៍អ្នកគ្រប់គ្រងទិញទំនិញ (PMI) របស់វៀតណាមបានស្ដារឡើងវិញយ៉ាងល្អ (កើនពីកម្រិត ៥៣,៩ ពន្ទុ ក្នុងខែឧសភាឆ្នាំ ២០១៨ ឡើងដល់ ៥៥,៧ ពន្ទុ ក្នុងខែមិថុនា) ខណៈដែលសន្ទស្សន៍នេះរបស់អាស៊ាននិយាយរួមបានថយចុះពី ៥១,៤ ពិន្ទុ មកត្រឹម ៥១ ពិន្ទុ។

ផ្ទាំងគំនូរសេដ្ឋកិច្ចវៀតណាមក្នុងឆមាសទីពីរឆ្នាំ ២០១៨ មានចំណុចភ្លឺជាច្រើន ប៉ុន្តែដើម្បីសម្រេចបាននូវលទ្ធផលទាំងនេះ ចាំបាច់ត្រូវបន្តបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់កំណើន ដើម្បីឆ្លងផុតពីការសាកល្បងអំពីសម្ពាធខាងអតិផរណា ក៏ដូចជាស្ថានការណ៍ភាពតានតឹងផ្នែកពាណិជ្ជកម្ម ដែលកំពុងកើតមានឡើងនៅទូទាំងពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ