កម្លាំងនៃផែនមហាសាមគ្គីក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍ប្រទេសជាតិ

(VOVWORLD) - វៀតណាមកំពុងរៀបចំទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅតាមតំបន់លំនៅដ្ឋាន ដើម្បីអបអរសាទរទិវាបង្កើត រណសិរ្សមាតុភូមិវៀតណាម (១៨ វិច្ឆិកា)។ ប្រពៃណីសាមគ្គីភាពរាប់ពាន់ឆ្នាំ បានជួយប្រជាជាតិវៀត ណាមដណ្តើមបានឯករាជ្យ សេរីភាព កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ស្មារតីនៃផែនមហាសាមគ្គីដើរតួនាទីកាន់តែសំខាន់ក្នុងយុគសម័យថ្មី របស់ប្រជាជាតិវៀតណាម។

កម្លាំងនៃផែនមហាសាមគ្គីក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1យានយន្តធ្វើដំណើរបានយ៉ាងងាយស្រួលនៅលើផ្លូវជនបទក្នុងភូមិ   Xóm Lớn ឃុំ Châu Điền (រូបថត៖ Ngoc Tuoi/VOV)

មហាសាមគ្គីជនជាតិទាំងមូលតែងតែជាធនធានដ៏សំខាន់បំផុត និងរឹងមាំបំផុតសម្រាប់វៀតណាមជំនះរាល់ការលំបាកនិងបញ្ហាប្រឈម ដើម្បីអនុវត្តន៍ដោយជោគជ័យនូវបុព្វហេតុផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍ប្រទេសជាតិ។

សំណង់បំពាក់សញ្ញានៃមហាសាមគ្គី

ប្រជាពលរដ្ឋខ្មែរនៅភូមិ Xom Lon ឃុំ Chau Dien ស្រុក Cau Ke ខេត្ត Tra Vinh ពេលនេះមានក្តីសប្បាយរីករាយយ៉ាងក្រៃលេង ព្រោះពួកគេអាចធ្វើដំណើរបានយ៉ាងងាយស្រួលនៅលើផ្លូវជនបទធំទូលាយ។ ផ្លូវក្រាលកៅស៊ូដែលទើបនឹងដាក់ឱ្យប្រើប្រាស់ មានប្រវែងប្រហែល ១.៥០០ ម៉ែត្រ និងទទឹង ៣ម៉ែត្រ គឺជាលទ្ធផលនៃការបរិច្ចាគដីសម្រាប់សាងសង់ផ្លូវរបស់ប្រជាជនជាង ៣០ គ្រួសារនៅក្នុងភូមិនេះ។ អ្នកស្រី ថាច់ ធីសាងួន នៅភូមិ Xom Lớn បានសំណេះសំណាលយ៉ាងសប្បាយចិត្តថា៖ “ខ្ញុំរស់នៅជនបទ ដោយប្រកបមុខរបរធ្វើស្រែចម្ការ ហើយកសិផលពិបាកលក់បើផ្លូវធ្វើដំណើរមិនងាយស្រួលពេលឮថា រដ្ឋាភិបាលធ្វើផ្លូវ ខ្ញុំសុខចិត្តបរិច្ចាគដីភ្លាម។ រដ្ឋាភិបាលបានសាងសង់ផ្លូវនេះដើម្បីឲ្យប្រជាពលរដ្ឋនៅភូមិស្រុក រួមទាំងកូនចៅយើងធ្វើដំណើរកាន់តែងាយស្រួលជាង។ ភូមិស្រុករួមគ្នា កសាងជនបទថ្មី។ ពេលមានផ្លូវល្អ ខ្ញុំសប្បាយចិត្តខ្លាំងណាស់”។

ទន្ទឹមនឹងនោះ គម្រោងបណ្តាញខ្សែបញ្ជូនអគ្គិសនីកម្លាំង ៥០០ គីឡូវ៉ុល សៀគ្វី ៣ តភ្ជាប់ពីទីក្រុង Quang Trach (ខេត្ត Quang Binh) ទៅកាន់ Pho Noi (ខេត្ត Hung Yen) ដែលជាគម្រោងថ្នាក់ជាតិសំខាន់មួយបានមកដល់គោលដៅ បន្ទាប់ពីសាងសង់អស់រយៈពេលជាង ៧ខែមក។ គម្រោងនេះជួយបំពេញកង្វះខ្វះខាតអគ្គិសនីក្នុងតំបន់ ធានាសុវត្ថិភាពថាមពលសម្រាប់តំបន់ខាងជើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ យោងតាមលោកបណ្ឌិត Nguyen Minh Phong យូរណាស់មកហើយ ទើបមានគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយក្នុងប្រទេស ត្រូវបានសាងសង់ក្នុងល្បឿន  ហើយប្រមូលផ្តុំកម្លាំងរួមពីអង្គការនយោបាយ សង្គម និងការស្រុះចិត្តខ្ពស់ក្នុងចំណោមប្រជាជន។

កម្លាំងនៃផែនមហាសាមគ្គីក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 2ស្ថានីយអគ្គីសនី ៥០០ គីឡីវ៉ុល Pho Noi (Van Lam) - ចំណុចបញ្ចប់នៃគម្រោងខ្សែបញ្ជូនអគ្គិសនីកម្លាំង ៥០០ គីឡូវ៉ុល សៀគ្វី ៣ ពី Quang Trach (Quang Binh) ទៅ Pho Noi (Hung Yen) (រូបថត៖ កាសែត Hưng Yen)

“នៅថ្ងៃសម្ពោធបើកឲ្យដំណើរការគម្រោងខ្សែបញ្ជូនអគ្គិសនីកម្លាំង ៥០០ គីឡូវ៉ុល សៀគ្វី ៣ គឺជាសញ្ញាសម្គាល់សំខាន់អំពីហេដ្ឋារចនាសម្ព័ន្ធនៃសេដ្ឋកិច្ចវៀតណាម។ ទន្ទឹមនឹងនោះ ក៏ជាសក្ខីភាពដែលបង្ហាញថា យើងមានការផ្លាស់ប្តូរ និងការវិវឌ្ឍន៍យ៉ាងល្អប្រសើរក្នុងការយល់ដឹង អំពីមូលដ្ឋានបច្ចេកទេស និងការងាររៀបចំក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ ស្មារតីនោះ បទពិសោធន៍ទាំងនោះ ប្រសិនបើបានផ្សព្វផ្សាយ និងបន្តអភិវឌ្ឍន៍ នោះពិតជានឹងបង្កើតកម្លាំងចលករដ៏ល្អមួយ ដើម្បីបង្កើតជំហានលោតផ្លោះកាន់តែរឹងមាំនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ប្រទេសវៀតណាមមានការអភិវឌ្ឍជាវិជ្ជមាននាពេលខាងមុខ”។

ក្រឡេកមើលទូទាំងប្រទេស ស្មារតីសាមគ្គីភាព ការស្រុះចិត្តគំនិតគ្នាក្នុងប្រព័ន្ធនយោបាយទាំងមូល អាជីវកម្ម និងប្រជាជនក្នុងឆ្នាំ ២០២៤ បានជួយវៀតណាមសម្រេចបាននូវចំណុចភ្លឺស្វាងជាច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រយៈពេល ១០ ខែកន្លងទៅនេះ គឺជាមូលដ្ឋានសម្រាប់រដ្ឋាភិបាលវៀតណាម ខិតខំជំរុញកំណើន GDP នៅក្នុងត្រីមាសទី ៤ សម្រេចបានជាង ៧,៥% និងសម្រាប់ពេញមួយឆ្នាំសម្រេចបានលើសពី ៧%។ ដោយហេតុនេះ ធានាបាននូវគោលដៅសេដ្ឋកិច្ចសង្គមសំខាន់ៗទាំង ១៥ សម្រាប់ឆ្នាំ ២០២៤។ គៅលដៅទាំងនេះ ត្រូវបាននាយករដ្ឋមន្ត្រីលោក ហ្វាម មីញ ជីញ លើកឡើង នៅពេលអញ្ជើញធ្វើការបកស្រាយនៅក្នុងសម័យសួរដេញដោលនៅកិច្ចប្រជុំលើកទី ៨ រដ្ឋសភានីតិកាលទី ១៥ នាពេលថ្មីៗនេះ។

សាមគ្គីភាពដើម្បីឈានចូលយុគ្គសម័យថ្មី

ក្នុងសម័យកាលប្រវត្តិសាស្ត្រនីមួយៗ កម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល តែងតែជាធនធានដ៏សំខាន់បំផុត និងរឹងមាំបំផុតសម្រាប់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ជំនះរាល់ការលំបាក បញ្ហាប្រឈម ដើម្បីសម្រេចបាននូវជ័យជំនះក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍ប្រទេសជាតិ។

អញ្ជើញថ្លែងមតិក្នុងឱកាសចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិ នៅសង្កាត់ Quan Thanh (នៃទីក្រុងហាណូយ) នាថ្ងៃទី ១២ វិច្ឆិកា អគ្គលេខាបក្ស លោក តូ ឡឹម បានលើកច្បាស់ថា ប្រទេសវៀតណាមបានបំពេញគ្រប់លក្ខខណ្ឌចាំបាច់ និងកំពុងនៅចំពោះមុខនឹងឱកាសជាប្រវត្តិសាស្ត្រដើម្បីឈានចូលយុគសម័យថ្មី ដែលជាយុគសម័យស្ទុះឈានទៅមុខ។ គោល ដៅរបស់វៀតណាមគឺខិតខំដើម្បីក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់ក្នុងពិភពលោក។ លោកអគ្គលេខាបក្សជឿជាក់ថា តាមរយៈការប្រមូលផ្តុំកម្លាំងមនុស្ស កម្លាំងទ្រព្យសម្បត្តិ និងកម្លាំងមហាសាមគ្គីដ៏ធំធេងរបស់ប្រជាជន រួមជាមួយនឹងកម្លាំងនៃសម័យកាល និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃសម័យនោះ វៀតណាមពិតជាមានឱកាសអភិវឌ្ឍន៍យ៉ាងពេញលេញ។ លោកអគ្គលេខាបក្សសង្ឃឹមថា ប្រជាជនគ្រប់រូបនឹងបន្តលើកតម្កើងទំនៀមទម្លាប់បដិវត្តន៍ លើកកម្ពស់កម្លាំងផែនមហាសាមគ្គីជនជាតិទាំងមូល រួមដំណើរជាមួយអាជ្ញាធរមូលដ្ឋាន ខិតខំកសាងមូលដ្ឋានឱ្យកាន់តែសម្បូរសប្បាយ ស្រស់ស្អាត អារិយ្យធម៌ និងទំនើប។

ក្រោយរយៈពេលជិត ៨០ ឆ្នាំនៃការបង្កើតប្រទេស និងរយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម ការស្រុះចិត្តគំនិតគ្នារបស់ប្រជាជនពីគ្រប់ស្រទាប់វណ្ណៈ; លើកកំពស់កម្លាំងជាតិជាមួយកម្លាំងសម័យកាល បុព្វហេតុបដិវត្តន៍ វៀតណាមសម្រេចបានសមិទ្ធិផលដ៏មហិមា។ ស្មារតីនោះនិងសន្ទុះនោះ គឺជាកត្តាសំខាន់ បន្ថែមកម្លាំងពលំដើម្បីវៀតណាមសម្រេចបានសមិទ្ធផលគួរឲ្យចាប់អារម្មណ៍ថែមទៀតក្នុងយុគសម័យស្ទុះឈានទៅមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ