ការគ្រប់គ្រងអំណាចជាជំហានអនុវត្តដោយល្អិតល្អន់នូវសេចក្ដីសម្រេចចិត្តនានាស្ដីពីការងារកសាងបក្ស

(VOVWORLD) - នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាម ប្រធានរដ្ឋលោក Nguyen Phu Trong បានចុះហត្ថលេខា ចេញផ្សាយបទបញ្ញត្តិលេខ២០៥ - QĐ/TW ស្ដីពីការគ្រប់គ្រងអំណាចក្នុងការងារ បុគ្គលិក ប្រយុទ្ធប្រឆាំងនឹងអំពើរត់ការ។ 
ការគ្រប់គ្រងអំណាចជាជំហានអនុវត្តដោយល្អិតល្អន់នូវសេចក្ដីសម្រេចចិត្តនានាស្ដីពីការងារកសាងបក្ស - ảnh 1 ទិដ្ឋភាពនៅសន្និបាតមជ្ឈឹមលើកទី៤នីតិកាលទី១២ (រូបថត៖ moha.vn)

  បទបញ្ញត្តិនេះជាវិធីសាស្ត្រនិងជាដំណោះ ស្រាយដើម្បីគ្រប់គ្រងអំណាចក្នុងការងារបុគ្គលិក ជាពិសេសគឺជាជំហានអនុវត្ត ដោយល្អិតល្អន់នូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២របស់បក្សនិងសេចក្ដីសម្រេចចិត្តនានារបស់គណៈកម្មាធិការមជ្ឈឹមនិងការិយាល័យនយោបាយស្ដីពីការងារកសាងបក្ស។

        បុព្វហេតុផ្លាស់ប្ដូរថ្មីរបស់វៀតណាមបានដាក់ចេញភារកិច្ចសំខាន់និងធ្ងន់ធ្ងរជាច្រើនទាំងខាងសេដ្ឋកិច្ច នយោបាយ សង្គម វប្បធម៌ ការពារជាតិ សន្តិសុខនិង កិច្ចការបរទេស។ រាល់ភារកិច្ចនោះទាមទារអោយបក្សកុម្មុយនិស្តវៀតណាមត្រូវ តែបំពេញបន្ថែម អភិវឌ្ឍដោយឥតឈប់ឈរនូវកម្មវិធីនយោបាយ គោលមាគ៌ា លើកកំពស់សមត្ថ ភាពដឹកនាំ កាន់អំណាចនិងកម្លាំងប្រយុទ្ធរបស់បក្ស។ រដ្ឋក៏ត្រូវតែបំពេញរបៀប របប ច្បាប់ លើកកំពស់ប្រសិទ្ធភាពសកម្មភាពនៃនីតិរដ្ឋសង្គមនិយមនិងប្រព័ន្ធ នយោបាយផងដែរ។ ម្យ៉ាងទៀត កម្មាភិបាល បក្ខជន មន្ត្រីរដ្ឋការ ជាពិសេសគឺ កម្មាភិបាលដឹកនាំ គ្រប់គ្រង ត្រូវតែមានគុណធម៌ សីលធម៌ ចំណេះដឹង កិត្យានុ ភាពនិងសមត្ថភាពដ៏គ្រប់គ្រាន់ ទើបអាចសម្រេចបានភារកិច្ចនិងអំណាចដែល បានប្រគល់ជូន។ ការប្រតិបត្តិអំណាចនិងគ្រប់គ្រងអំណាចយ៉ាងត្រឹមត្រូវមិនត្រឹម តែបង្ការទប់ស្កាត់អំពើអាក្រក់ រំលោភអំណាចក្នុងការងារបុគ្គលិកប៉ុណ្ណោះទេ ថែម ទាំងធានាដល់ការដឹកនាំនិងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពក្នុងដំណាក់កាល សមាហរណកម្មយ៉ាងទូលំទូលាយរបស់វៀតណាមទៀតផង។

        ការគ្រប់គ្រងអំណាចរដ្ឋដើរតួនាតីដ៏សំខាន់

        ចំពោះមុខសំណូមពរនិងភារកិច្ចក្នុងសភាពការណ៍ថ្មី ការដែលបក្សកុម្មុយ និស្តវៀតណាមចេញផ្សាយបទបញ្ញត្តិស្ដីពីការគ្រប់គ្រងអំណាចក្នុងការងារកម្មា ភិបាល ប្រយុទ្ធប្រឆាំងនឹងអំពើរត់ការនោះ គឺសកម្មភាពចាំបាច់ សំដៅលើក កំពស់សមត្ថភាពរបស់បក្ស កសាងបក្សអោយបានស្អាតស្អំ រឹងមាំ។ តាំងពីមុន មក ការគ្រប់គ្រងអំណាចជាការងារដែលត្រូវការធ្វើចំពោះបក្សកាន់អំណាចទាំង អស់ ហើយជាការងារត្រឹមត្រូវចំពោះនីតិរដ្ឋទាំងអស់លើពិភពលោកដែរ។ ទោះបី ជានៅតែមានទស្សនៈខុសពីគ្នាជាច្រើនស្ដីពីវិធានការ វិធីសាស្ត្រនិងលក្ខណៈ ដែលត្រូវបានកំណត់នៅក្នុងប្រព័ន្ធច្បាប់នៃប្រទេសនានាក៏ដោយ ប៉ុន្តែការគ្រប់ គ្រងអំណាចរដ្ឋជាការងារដ៏សំខាន់និងសារវ័ន្តចំពោះប្រទេសទាំងឡាយ។ តាម ពិតទៅ សភាពការណ៍រំលោភអំណាចតែងតែកើតមានឡើងនៅគ្រប់ប្រទេសនិង គ្រប់របបនយោបាយ។ ហេតុដូច្នេះហើយ ប្រទេសណាដែលចង់អភិវឌ្ឍយ៉ាង ឆាប់រហ័ស ប្រកបដោយស្ថិរភាពនិងចីរភាពនោះ គឺត្រូវគ្រប់គ្រងអំណាចរដ្ឋនិង ធានាភាពម៉ឺងម៉ាត់នៃច្បាប់។ ឧទាហរណ៍ថា នៅសហរដ្ឋអាមេរិក ភារកិច្ចប្រយុទ្ធ ប្រឆាំងនឹងអំពើពុករលួយត្រូវបានអនុវត្តគ្រប់ជ្រុងជ្រោយនិងពេញលេញ ដោយ ចាប់ផ្ដើមពីការបង្ការរាំងស្កាត់និងបង្កើនការឃ្លាំមើល។ ឬក៏ក្នុងប្រព័ន្ធនយោបាយ នៅចក្រភពអង់គ្លេស ការគ្រប់គ្រងអំណាចជាវិធីដ៏ល្អដើម្បីធានាស្ដង់ដារនៃសង្គម ប្រជាធិបតេយ្យ។

        លើកកំពស់សមត្ថភាពដឹកនាំនិងកម្លាំងប្រយុទ្ធរបស់បក្ស  

       ច្បាស់លាស់ណាស់ថា ការចេញផ្សាយបទបញ្ញត្តិស្ដីពីការគ្រប់គ្រងអំណាច ក្នុងការងារបុគ្គលិក ប្រយុទ្ធប្រឆាំងនឹងអំពើរត់ការ ជាការងារធម្មតារបស់បក្ស កុម្មុយនិស្តនិងរដ្ឋវៀតណាម ដូចទៅនឹងប្រទេសផ្សេងៗទាំងអស់។ ហើយវាមិន ទាន់គិតដល់លក្ខណៈប្រវត្តិសាស្ត្រ វប្បធម៌ នយោបាយ សង្គមនិងប្រវត្តិសាស្ត្រ ពិតជាក់ស្ដែងរបស់ប្រជាជាតិវៀតណាមនៅឡើយទេ តាមនោះមាគ៌ាបដិវត្តន៍ អធន ឯករាជ្យជាតិដោយផ្សាភ្ជាប់នឹងលទ្ធិសង្គមនិយមគឺជាជម្រើសរបស់ប្រវត្តិ សាស្ត្រ របស់លោកប្រធាន ហូជីមិញនិងប្រជាជាតិវៀតណាម។ នេះជាមាគ៌ា បដិវត្តន៍ត្រឹមត្រូវ ជឿនលឿន សមស្របនឹងក្រិត្យក្រមអភិវឌ្ឍដោយបរានុម័ត ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជន។ លើមាគ៌ានោះ បក្សកុម្មុយនិស្ត វៀតណាមមិនមានផលប្រយោជន៍ផ្សេងណាមួយក្រៅពីផលប្រយោជន៍របស់ ប្រជាជាតិនិងប្រជាជននោះឡើយ។

        ដើម្បីឆ្លើយតបនឹងសំណូមពរនៃដំណាក់កាលបដិវត្តន៍ថ្មី បក្សកុម្មុយនិស្ត វៀតណាមត្រូវការលើកកំពស់សមត្ថភាពដឹកនាំនិងកម្លាំងប្រយុទ្ធដោយឥតឈប់ឈរ។ ការចេញផ្សាយបទបញ្ញត្តិស្ដីពីការគ្រប់គ្រងអំណាចក្នុងការងារបុគ្គលិក តាមទិសបំពេញបន្ថែម អនុវត្តដោយល្អិតល្អន់នូវសេចក្ដីសម្រេចចិត្តនានារបស់ គណៈកម្មាធិការមជ្ឈឹម ការិយាល័យនយោបាយនិងគណៈលេខាដើម្បីកសាង បក្សអោយបានស្អាតស្អំ រឹងមាំ ព្រមទាំងលើកកំពស់សមត្ថភាពដឹកនាំ កម្លាំង ប្រយុទ្ធរបស់បក្សនោះ គឺសកម្មភាពធម្មតា ចាំបាច់ ហើយសមស្របនឹង សំណូមពរជាក់ស្ដែងរបស់វៀតណាមក្នុងដំណាក់កាលថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ