ការងារចាត់តាំងកម្មាភិបាលមានសារៈសំខាន់ពិសេស

(VOVWORLD) -  អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អនុគណៈកម្មាធិការចាត់តាំងកម្មាភិបាលសម្រាប់មហា សន្និបាតលើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាមលើកនេះ នៅក្នុងអត្ថបទមួយដែលត្រូវបានផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយនានា នាថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០២០ បានអះអាងថា ការត្រៀមបំរុងបុគ្គលិកលក្ខណៈគឺមានសារៈសំខាន់ណាស់ ដើម្បីធានាបានជោគ ជ័យនៃមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាម។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានចង្អុលបង្ហាញច្បាស់ពីបញ្ហាដែលត្រូវការ ការយកចិត្តទុកដាក់ពិសេស ក្នុងការងារចាត់តាំងកម្មាភិបាលលើកនេះផងដែរ។

ការងារចាត់តាំងកម្មាភិបាលមានសារៈសំខាន់ពិសេស - ảnh 1 ទិដ្ឋភាពនៃសន្និសីទកម្មាភិបាលទូទាំងប្រទេស (រូបថតៈ VOV)

យោងតាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong មហាសន្និបាត លើកទី១៣ របស់បក្ស គឺជាព្រឹត្តិការណ៍មានសារៈសំខាន់ មានអត្ថន័យតម្រង់ទិសសម្រាប់អនាគត និងជាការលើកទឹកចិត្តដល់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល បន្តដំណើរការកិច្ចការផ្លាស់ប្តូរថ្មី ដើម្បីនាំប្រទេសឱ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងប្រកបដោយនិរន្តរភាព។ នេះក៏ជាពេលវេលាដើម្បីផ្ទេរប្រគល់បណ្តាជំនាន់កម្មាភិបាលនៃបក្សកុម្មុយនីស្តវៀត ណាមផងដែរ។

តម្រូវការសម្រាប់ការងារចាត់តាំងកម្មាភិបាល

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ទៅលើសារៈជួរមុខគឺត្រូវកំណត់យ៉ាងត្រឹមត្រូវ នូវតម្រូវការសម្រាប់ការកសាងគណៈកម្មាធិការ មជ្ឈិម ដែលស្នូលគឺការិយាល័យនយោបាយ គណៈលេខា និងថ្នាក់ដឹកនាំសំខាន់ៗរបស់បក្ស។  តាមនោះ គណៈ កម្មាធិការមជ្ឈិម នីតិកាលទី ១៣ ត្រូវតែជាសមូហភាពដែលមានសាមគ្គីភាព មានតម្លាភាព ស្អាតស្អំ មានការឯកភាពខ្ពស់ទាំងឆន្ទៈនិងសកម្មភាព មានប្ញទ្ធានុភាពនយោបាយរឹងមាំ មានគុណធម៌សីលធម៌ថ្លៃថ្នូរ ប្រកាន់ខ្ជាប់ខ្ជួននូវគោលដៅឯករាជ្យជាតិនិងសង្គមនិយម មានចក្ខុវិស័យយុទ្ធសាស្ត្រ ជាពិសេសមានសមត្ថភាពដឹកនាំប្រទេសជាតិក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ម្យ៉ាងវិញទៀត គណៈកម្មាធិការមជ្ឈិម នីតិកាលទី ១៣ ត្រូវការសមាសភាពនិងរចនាសម្ព័ន្ធសមហេតុផល ដើម្បីធានានូវភាពជាអ្នកដឹកនាំគ្រប់ជ្រុងជ្រោយ បង្កើនចំនួនសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនៅក្នុងមុខតំណែងសំខាន់ៗ។ ពោលគឺ ការឧទ្ទេសនាមកម្មាភិបាលត្រូវប្រកាន់ខ្ជាប់គោលការណ៍លក្ខន្តិកៈ បទប្បញ្ញត្តិ ដោយពង្រីកការទទួលខុសត្រូវ ប្រជាធិបតេយ្យ បើកចំហរជាសាធារណៈ និងតម្លាភាព ក្នុងការជ្រើសរើសកម្មាភិបាលឱ្យចូលជាសមាជិកនៃគណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ គណៈលេខា និងឋានៈជាអ្នកដឹកនាំសំខាន់ៗរបស់បក្សនិងរដ្ឋសម្រាប់អាណត្តិខាងមុខ។ ក្រៅពីនោះ ត្រូវប្រកាន់យកគុណសម្បត្តិវប្បធម៌ សីលធម៌ របៀបរស់នៅ សមត្ថភាព កិត្យានុភាពនិងប្រសិទ្ធភាពការងារធ្វើជាមូលដ្ឋាននិងលក្ខណៈវិនិច្ឆ័យសម្រាប់វាយតម្លៃជ្រើសរើសនិងចាត់តាំងកម្មាភិបាលសមស្របនឹងការងាររបស់ខ្លួន។

សមាជិកគណៈកម្មាធិការមជ្ឈិម នីតិកាល ១៣ ត្រូវតែជាសមមិត្តឆ្នើមរបស់បក្សយ៉ាងពិតប្រាកដ អំពីប្ញទ្ធានុភាពនយោបាយ គុណធម៌និងសមត្ថភាពការងារ។ ទន្ទឹមជាមួយគ្នានោះ ធានាបាននូវស្តង់ដាររួមរបស់កម្មាភិបាល ដោយយកចិត្តទុកដាក់ជាពិសេសទៅលើបញ្ហាដូចតទៅ៖ មានស្មារតីស្នេហាជាតិជ្រាលជ្រៅ មានប្ញទ្ធានុភាពខាងនយោបាយ មានគោលដៅខ្ជាប់ខ្ជួននូវឯករាជ្យភាពនិងសង្គមនិយម ស្មោះត្រង់ជាដាច់ខាតនឹងលទ្ធិម៉ាក្ស - លេនីន សតិអារម្មណ៍របស់លោកប្រធានហូជីមិញ  ស្មោះត្រង់ចំពោះកម្មវិធីនយោបាយ គោលមាគ៌ារបស់បក្ស រដ្ឋធម្មនុញ្ញ និងផលប្រយោជន៍របស់ប្រជាជាតិ។ ក្រៅពីនោះ មានឆន្ទៈហ៊ានគិត ហ៊ានធ្វើ  ហ៊ានទទួលខុសត្រូវ និយាយស្របជាមួយនឹងការធ្វើ  មានភាពជិតស្និទ្ធជាមួយប្រជាជន ហ៊ានប្រឈមនឹងការលំបាកជាដើម។

ទំនួលខុសត្រូវរបស់យើងទាំងអស់គ្នា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានមានប្រសាសន៍ថា ការត្រៀមរៀបចំកម្មាភិបាលសម្រាប់មហាសន្និបាតលើកទី ១៣  របស់បក្ស មិនត្រឹមតែជាភារកិច្ចរបស់អនុគណៈកម្មាធិការចាត់តាំងកម្មាភិបាល របស់ការិយាល័យនយោបាយ គណៈលេខានិងគណៈកម្មាធិការមជ្ឈិមប៉ុណ្ណោះទេ  ប៉ុន្តែជាការងារសំខាន់មួយនៃប្រព័ន្ធនយោបាយទាំងមូល របស់គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ អង្គការបក្ស ស្ថាប័ននានានិងមូលដ្ឋានទៀតផង។ ហេតុដូច្នេះ  ត្រូវធ្វើឲ្យបានល្អការត្រៀមរៀបចំកម្មាភិបាល តាមរយៈមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ដើម្បីចូលរួមចំណែកក្នុងការត្រៀមរៀបចំកម្មាភិបាលសម្រាប់មហាសន្និបាតលើក ទី១៣ របស់បក្ស។  ស្ថាប័ននីមួយៗ តំបន់និងកម្មាភិបាលនីមួយៗ ដែលចូលរួមផ្ទាល់ក្នុងការងារត្រៀមរៀបចំ ត្រូវតែមានការយល់ដឹងច្បាស់ពីទំនួលខុសត្រូវរបស់ខ្លួន ដោយមានការយកចិត្តទុកដាក់អស់ពីចិត្តពីថ្លើម ចំពោះកិច្ចការរួម ហើយត្រូវយកផលប្រយោជន៍របស់បក្ស  របស់ជាតិ របស់ប្រជាជនជាចម្បងនិងសំខាន់បំផុត។

ជាចុងក្រោយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានបញ្ជាក់ថា គោលដៅរបស់យើង ទំនួលខុសត្រូវរបស់យើង គឺកសាងគណៈកម្មាធិការ មជ្ឈិមដ៏រឹងមាំ ការិយាល័យនយោបាយដ៏រឹងមាំ និងគណៈលេខាដ៏រឹងមាំមានសាមគ្គីភាព និងការស្រុះចិត្តគំនិតចំពោះថ្នាក់ដឹកនាំរបស់ខ្លួន ដើម្បីអ្នកត្រូវបានជ្រើសរើស អាចមានគ្រប់សមត្ថភាពបំពេញបេសកម្មប្រវត្តិសាស្ត្រ ភារកិច្ចនយោបាយរបស់ខ្លួន ដើម្បីកសាងបក្សកុម្មុនិស្តវៀត ណាម ឲ្យកាន់តែរីកចម្រើន ប្រជាជនវៀតណាម កាន់តែសម្បូរធូធារ សក្តិសមទៅនឹងជំនឿទុកចិត្តនិងការរំពឹងទុករបស់បក្សទាំងមូលនិងប្រជាជនទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ