ការងារព្រំដែនរួមចំណែករក្សារឺងមាំអធិបតេយ្យភាពជាតិ

(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំកន្លងមក វៀតណាមបានខំប្រឹងប្រែងរក្សាឲ្យបានរឹងមាំនូវ អធិបតេយ្យភាព សន្តិសុខព្រំដែន អធិបតេយ្យភាពកោះសមុទ្រ សិទ្ធិនិងផល ប្រយោជន៍ដ៏ស្របច្បាប់ រួមចំណែកធានាបរិយាកាសសន្តិភាព ស្ថិរភាព សំរាប់ បុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ បង្កលក្ខណៈងាយស្រួលដើម្បីប្រទេស ជាតិធ្វើសមាហរណកម្មកាន់តែស៊ីជំរៅទៅក្នុងតំបន់និងពិភពលោក។


ការងារព្រំដែនរួមចំណែករក្សារឺងមាំអធិបតេយ្យភាពជាតិ - ảnh 1បង្គោលព្រំដែនលេខ៤២នៅលើខ្សែព្រំដែនវៀតណាម-ចិន នៅខេត្ត Lai Chau (រូបថត៖ VNexpress)

ក្នុងឆ្នាំ២០១៨ ភារកិច្ចស្នូលនៃការងារព្រំដែននោះគឺបន្តខំប្រឹងប្រែងរក្សាឲ្យបានរឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាព ព្រមទាំងប្ដេជ្ញាចិត្តការពារអធិបតេយ្យភាពព្រំដែនជាតិផងដែរ។

        វៀតណាមមានខ្សែព្រំដែនលើដីគោកដែលជាប់ជាមួយប្រទេសចំនួន៣រួមមាន ចិន (១២៨១គ.ម) ឡាវ (២១៣០គ.ម) និងកម្ពុជា (១២២៨គ.ម) និងឆ្នេរសមុទ្រមានប្រវែង៣៤៤៤គ.មដែលជាប់ជាមួយឈូងសមុទ្រភាគខាងជើង សមុទ្រខាងកើត និងឈូងសមុទ្រថៃ។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមបានគោរពយ៉ាងម៉ឹងម៉ាត់នូវការអនុវត្តសន្ធិសញ្ញា កិច្ចព្រមព្រៀងស្ដីពីព្រំដែន រក្សាតំបន់ព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព ធានាសណ្ដាប់ធ្នាប់ សន្តិសុខតំបន់។

        សមិទ្ធិលេចធ្លោក្នុងឆ្នាំ២០១៧

        នៅលើខ្សែព្រំដែនលើដីគោករវាងវៀតណាមនិងចិន នាឆ្នាំ២០១៧ ប្រទេសទាំងពីរបានរួមសហការគ្នាយ៉ាងស្អិតរមួតក្នុងការងារគ្រប់គ្រងនិងការពារខ្សែព្រំដែន តាមឯកសារគតិយុត្តនានាស្ដីពីព្រំដែនលើដីគោកវៀតណាម-ចិន។ សកម្មភាពសហប្រតិបត្តិការក្នុងការយាមល្បាត ផ្លាស់ប្ដូរព័ត៌មាន បង្ការប្រឆាំងបទល្មើសឆ្លងដែន ជួបចរចាជាប្រចាំ និងចងមេត្រីភាពរវាងភូមិស្រុកនៃភាគីទាំងពីរ ត្រូវបានរក្សាប្រកបដោយប្រសិទ្ធភាព។

        ចំពោះខ្សែព្រំដែនវៀតណាម-ឡាវ នោះគឺភាគីទាំងពីរបានសម្រេចបែបបទទាំងអស់ដើម្បីឯកសារគតិយុត្តិសំខាន់ចំនួន២ស្ដីពីព្រំដែនរួមមាន “ពិធីសារស្ដីពីខ្សែព្រំដែននិងបង្គោលព្រំដែនរវាងវៀតណាមនិងឡាវ” និង “កិច្ចព្រមព្រៀងស្ដីពីយន្តការគ្រប់គ្រងនិងច្រកទ្វារព្រំដែនលើដីគោករវាងវៀតណាមនិងឡាវ” ចូលជាធរមានចាប់ពីថ្ងៃទី៥ កញ្ញា ឆ្នាំ២០១៧។

ការងារព្រំដែនរួមចំណែករក្សារឺងមាំអធិបតេយ្យភាពជាតិ - ảnh 2បង្គោលព្រំដែនគ្មានលេខនៅខេត្ត Kon Tum។ នេះជាចំណុចចាប់ផ្ដើមនៃខ្សែព្រំដែនវៀតណាម-កម្ពុជាផង ហើយក៏ជាចំណុចបណ្ចប់នៃខ្សែព្រំដែនវៀតណាម-ឡាវ ទៀតផង (រូបថត៖ VNexpress)

        ស្ដីពីខ្សែព្រំដែនវៀតណាម-កម្ពុជា គិតដល់ចុងឆ្នាំ២០១៧ ភាគីទាំងពីរបានសហការអនុវត្តន៍ការងារខ័ណ្ឌស៊ីមា បោះបង្គោលព្រំដែនលើដីគោក ហើយបានសម្រេច៨៤%នៃបរិមាណការងារសរុប។ វៀតណាមនិងកម្ពុជាបានសហការគ្នាគ្រប់គ្រងខ្សែព្រំដែនតាមកិច្ចព្រមព្រៀងស្ដិពីបទបញ្ញត្តិព្រំដែនឆ្នាំ១៩៨៣ ហើយដោះស្រាយយ៉ាងល្អនូវរឿងហេតុដែលកើតមានឡើងនៅព្រំដែន។

        ជាពិសេស ចំពោះបញ្ហាមសុទ្រខាងកើត គឺវៀតណាមបន្តប្ដេជ្ញាចិត្តតស៊ូទាំងតាមផ្លូវនយោបាយ ផងនិងផ្លូវការទូតទៀតផង ចំពោះរាល់ករណីរំលោភបំពាន។ តាមនោះរក្សារឹងមាំអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការជាតិចំពោះតំបន់សមុទ្រ ខ្ពង់រាបបាតសមុទ្រ និងកោះសមុទ្រ ដោយឈរលើច្បាប់អន្តរជាតិ ក្នុនោះមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ព្រមទាំងឆ្លៀតយកការគាំទ្ររបស់មិត្តភក្តិអន្តរជាតិចំពោះគោលជំហរត្រឹមត្រូវរបស់វៀតណាម។

        ការងារព្រំដែនរួមចំណែកការពារអធិបតេយ្យភាពជាតិ

        ក្នុងឆ្នាំ២០១៨ វៀតណាមបន្តអនុវត្តឲ្យបានល្អនូវការងារគ្រប់គ្រងព្រំដែនលើដីគោកវៀតណាម-ចិន សម្រេចការងារក្រោយពីបង្កើនកម្រាស់និងជួសជុលប្រព័ន្ធបង្គោលព្រំដែនវៀតណាម-ឡាវ សហការជាមួយកម្ពុជាសំដៅជំរុញខ្លាំងលក្ខណៈចាប់បង្ខំខាងច្បាប់នៃសមិទ្ធិនានាក្នុងការងារខ័ណ្ឌស៊ីមា បោះបង្គោលព្រំដែនលើដីគោកដែលប្រទេសទាំងពីរទទួលបាន។ ជាពិសេស ខំប្រឹងប្រែងចូលរួមការចរចារវាងអាស៊ាននិងចិនស្ដីពីការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ជំរុញនិងបង្កើនកិច្ចសហប្រតិបតិ្តការជាមួយប្រទេសពាក់ព័ន្ធនានាក្នុងតំបន់សមុទ្រខាងកើត តស៊ូប្រឆាំងនឹងទង្វើរំលោភអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពដែលសមស្របជាមួយនឹងច្បាប់អន្តរជាតិ។

        ក្នុងឆ្នាំ២០១៨ វៀតណាមបន្តខំប្រឹងប្រែងដោះស្រាយបញ្ហានៅសេសសល់ អនុវត្តន៍ឲ្យបានល្អនូវការងារព្រំដែន រួមចំណែកការពាររឹងមាំអធិបតេយ្យភាពជាតិ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ