ការចាប់អារម្មណ៍ចំពោះវៀតណាម

(VOVWORLD) - ក្នុងឆ្នាំ២០២០ វៀតណាមនិងប្រទេសនានាលើទូទាំងពិភពលោកត្រូវជួប ប្រទះនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានតាំងពីមុនមក ដែលបណ្ដាលមកពីជម្ងឺរាតត្បាត កូវីដ­-១៩។

ការចាប់អារម្មណ៍ចំពោះវៀតណាម - ảnh 1វៀតណាមត្រូវបានគេវាយតម្លៃថា ជាចំណុចភ្លឺលើពិភពលោកក្នុងការបង្ការទប់ស្កាត់
ជម្ងឺ Covid-19។

ក្នុងស្ថានភាពពោរពេញទៅដោយការលំបាកនោះ វៀតណាមទទួល ភារកិច្ច ២ ដើរទន្ទឹមគ្នានោះគឺ ចូលកាន់តំណែងជាប្រធានអាស៊ាននិងសមាជិក មិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិឆ្នាំ២០២០-២០២១។ ប៉ុន្តែ វៀតណាមបានខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាកឧបសគ្គ  ដើម្បីបង្ការទប់ស្កាត់ជម្ងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពផង ហើយសម្រេច យ៉ាងល្អប្រពៃនូវគោលដៅកិច្ចការបរទេសដែលត្រូវបានដាក់ចេញផង ដែល បានបន្សល់ទុកនូវសញ្ញាសម្គាល់គួរឲ្យចាប់អារម្មណ៍ចំពោះមិត្តភក្តិអន្តរជាតិ។

ឯកអគ្គរដ្ឋទូតគុយបាប្រចាំវៀតណាម លោកស្រី Lianys Torres Rivera បានថ្លែង ចំណាប់អារម្មណ៍យ៉ាងដូច្នេះថា៖ “ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការឆ្លើយតបនឹងជម្ងឺ Covid-19 របស់វៀត ណាម។ ខ្ញុំគិតថា វៀតណាមប្រៀបប្រដូចជាគំរូមួយចំពោះផ្នែកនៅសេសសល់របស់ពិភព លោក ដោយសារវិធីដែលបណ្ដាមិត្តបានឆ្លើយតប ហើយប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ដូចនឹងសត្រូវ ដើម្បីការពារសុវត្ថិភាព អាយុជីវិតនិងសុខភាពរបស់ ប្រជាជន។ យើងខ្ញុំត្រូវអរគុណវៀតណាមច្រើនណាស់ ដោយសារយើងខ្ញុំមាន សំណាងល្អដោយកំពុងរស់នៅនិងធ្វើការនៅប្រទេសសុវត្ថិភាពមួយ”។

ស្មារតី “ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតដូចប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវ” នោះ បានរីកសាយ ភាយនៅក្នុងប្លុកអាស៊ានទាំងមូល ក្រោមការដឹកនាំរបស់ វៀតណាមក្នុងនាមជាប្រធានអាស៊ាន។ ដោយសារតែឆន្ទៈមោះមុត ការប្ដេជ្ញាចិត្ត ខ្ពស់ និងការធ្វើសកម្មភាពយ៉ាងខ្លាំងក្លារបស់សហគមន៍ទាំងមូល ក៏ដូចជាកិច្ច សហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់ដៃគូនានា និងការដឹកនាំដ៏ត្រឹម ត្រូវរបស់វៀតណាម អាស៊ានសម្រេចបានជោគជ័យជាច្រើនក្នុងឆ្នាំ២០២០ ជាពិសេសគឺក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត Covid-19។ គំនិតផ្តួចផ្ដើម និង អាទិភាពជាច្រើនរបស់វៀតណាមបានក្លាយទៅជាទ្រព្យសម្បត្តិរួមរបស់អាស៊ាន ដែលត្រូវបានបណ្ដាដៃគូនានាបានកត់សម្គាល់និងវាយតម្លៃខ្ពស់។

ឯកអគ្គរដ្ឋទូតឆែកប្រចាំ វៀតណាម លោក Vitelas Grepl បានសង្កត់ធ្ងន់ថា៖ “ពាក្យស្លោក “ភាពស្អិតរមួតនិងការឆ្លើយតប” របស់អាស៊ានក្នុងឆ្នាំ២០២០ ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់។ ប្រទេសអាស៊ាននានាពិតជាសម្រេចបាន ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ក្រោមការសម្របសម្រួលរបស់ វៀតណាមក្នុងនាមជាប្រធានអាស៊ាន។ ខ្ញុំជឿជាក់ថា ចំណងសាមគ្គីភាពរបស់ អាស៊ាននឹងកាន់តែរីកធំធាត់ ហើយកិច្ចសហប្រតិបត្តិការរបស់អាស៊ាននឹងកាន់ តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ”។

        ប្រសិនបើក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមបានដឹកនាំ អាស៊ានរួមដៃគ្នាឆ្លើយតបនឹង Covid-19 ប្រកបដោយប្រសិទ្ធភាពនោះ គឺនៅ ក្នុងតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បវិញ វៀត ណាមក៏ត្រូវបានវាយតម្លៃថា ជាដៃគូដ៏ខ្លាំងមួយរបស់អ.ស.បដូចនឹងការបញ្ជាក់ របស់លោកអគ្គលេខាធិការ Antonio Guterres ផងដែរ៖ “វៀតណាមជានិច្ចកាលជាដៃគូដ៏ខ្លាំងមួយរបស់អ.ស.បចាប់តាំងពីការ ចូលរួមកាលពីឆ្នាំ១៩៧៧មក។ កងទ័ពវៀតណាមបានចូលរួមបំពេញភារកិច្ច រក្សាសន្តិភាពរបស់អ.ស.ប ហើយវៀតណាមក៏ជាប្រទេសឈានមុខគេក្នុងការ សម្រេចគោលដៅអភិវឌ្ឍសហសវត្សរបស់អ.ស.បផងដែរ។ នេះជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំដើម្បីជួយបណ្ដាមិត្តដំណើរការកម្មវិធីអភិវឌ្ឍប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០។ លើសពីនេះទៅទៀត ក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សា សន្តិសុខ វៀតណាមបាននិងកំពុងមានការរួមវិភាគ ទានយ៉ាងសំខាន់ក្នុងការជួយគាំ ទ្រសន្តិភាពប្រកបដោយចីរភាពផងដែរ”។

ការចាប់អារម្មណ៍ចំពោះវៀតណាម - ảnh 2នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបឆ្នាំ
ប្រធានអាស៊ាន ២០២០។ (រូបថត៖ baoquocte.vn)

        មិនត្រឹមតែពង្រីកតួនាទីនិងសម្លេងនៅបណ្ដាអង្គការតំបន់និងវេទិកាពហុ ភាគីនានាប៉ុណ្ណោះទេ វៀតណាមថែមទាំងមានចំណុច ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច ក្នុងបរិបទដែលពាណិជ្ជកម្មនិងសេដ្ឋកិច្ចសកលទទួលរងការធ្លាក់ចុះ យ៉ាងខ្លាំង ទៀតផង។ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖  “ទោះបីជាទទួលរងការធ្លាក់ចុះយ៉ាងខ្លាំងបង្គួរបើប្រៀបធៀបនឹងឆ្នាំមុនក៏ ដោយ ប៉ុន្តែ កំណើន GDP របស់វៀតណាមនៅតែជាកម្រិតខ្ពស់នៅក្នុងតំបន់ និងលើពិភពលោក។ ក្នុងស្ថានភាពលំបាកនេះ យើងនៅតែរក្សាបានសកម្មភាព ផលិតកម្ម-អាជីវកម្ម ហើយសម្រេចបានកំណើនវិជ្ជមាន ខណៈដែលប្រទេសនិង ដៃគូធំៗសឹងតែទាំងអស់ ទទួលបានកំណើនអវិជ្ជមាន។ ក្រៅពីនោះ សន្តិសុខ ថាមពល និងស្បៀងអាហារត្រូវបានធានា ដោយផ្តល់របស់របរចាំបាច់យ៉ាង គ្រប់គ្រាន់ជូនប្រជាជន ជាពិសេសគឺក្នុងអំឡុងពេលអនុវត្តការរក្សាគម្លាតសង្គម”។

        ក្រឡេកមើលឡើងវិញឆ្នាំ២០២០ អាចឃើញថា ការលំបាកឧបសគ្គកាន់តែ ច្រើន ស្មារតីវៀត ណាមកាន់តែខ្លាំងក្លាជាងទៀត ដែលអះអាងនូវតួនាទីនិងឋានៈរបស់ ប្រទេសកំពុងអភិវឌ្ឍ ព្រមទាំងជាសមាជិកមានការទទួលខុសត្រូវរបស់សហ គមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមសកលផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ