ការចលនាបោះឆ្នោត - “ការធ្វើតេស្ត” ដើម្បីជួយម្ចាស់ឆ្នោតជ្រើសរើសត្រឹមត្រូវបេក្ខជន សក្តិសម

(VOVWORLD) - ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២៧ ខែមេសា បានប្រកាសបញ្ជី បេក្ខជនឈរឈ្មោះសមាជិកសភានីតិកាលទី១៥។ តាមបទបញ្ញត្តិនៃច្បាប់ ចាប់តាំង ពីថ្ងៃប្រកាសបញ្ជីឈ្មោះជាផ្លូវការ បេក្ខជននឹងអនុវត្តន៍ការចលនាបោះឆ្នោត ហើយការ ងារនេះត្រូវតែបញ្ចប់ ២៤ ម៉ោងមុនពេលវេលាចាប់ផ្ដើមការបោះឆ្នោត។ ការចលនា បោះឆ្នោតជាការងារដ៏សែនសំខាន់ ដើម្បីជួយម្ចាស់ឆ្នោតជ្រើសរើសឲ្យបានត្រឹមត្រូវនូវ បេក្ខជនសក្តិសម។

ការចលនាបោះឆ្នោតរបស់បណ្ដាបេក្ខជន ជាសកម្មភាពជួបសំណេះសំណាល ជាមួយម្ចាស់ឆ្នោតតាមរយៈមធ្យោបាយសារព័ត៌មានសាធារណៈ ក្នុងនោះបេក្ខជននឹង រាយការណ៍ជូនម្ចាស់ឆ្នោតអំពីគម្រោងកម្មវិធីសកម្មភាពរបស់ខ្លួន សំដៅអនុវត្តន៍ ទំនួលខុសត្រូវរបស់ខ្លួនប្រសិនបើជាប់ឆ្នោតជាសមាជិកសភា ឬតំណាងក្រុមប្រឹក្សា ប្រជាជន។ នៅក្នុងជំនួបសំណេះសំណាលបែបនេះ បេក្ខជននឹងផ្លាស់ប្ដូរយោបល់អំពី ក្ដីកង្វល់របស់ម្ចាស់ឆ្នោត បង្កលក្ខណៈសម្រាប់ម្ចាស់ឆ្នោតយល់ដឹងថែមទៀតអំពីបេក្ខ ជន ហើយឈរលើមូលដ្ឋាននោះ ពិចារណា បោះឆ្នោតជ្រើសរើសបេក្ខជនដោយមាន បទដ្ឋានគ្រប់គ្រាន់ ជាសមាជិកសភា និងតំណាងក្រុមប្រឹក្សាប្រជាជន។
ការចលនាបោះឆ្នោត - “ការធ្វើតេស្ត” ដើម្បីជួយម្ចាស់ឆ្នោតជ្រើសរើសត្រឹមត្រូវបេក្ខជន សក្តិសម - ảnh 1ជនរួមជាតិ Mong នៅឃុំ Phuong Giao ស្រុក Vo Nhai ខេត្ត Thai Nguyen មើលបញ្ជីឈ្មោះម្ចាស់ឆ្នោតដែលចូលរួមការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦។ (រូបថត៖ TTXVN)
ការចលនាបោះឆ្នោតត្រូវបានអនុវត្តប្រកបដោយប្រជាធិបតេយ្យនិងបើក ចំហសាធារណៈ    
ច្បាប់វៀតណាមចែងថា ការរៀបចំឲ្យបេក្ខជនជួបសំណេះសំណាលជាមួយម្ចាស់ ឆ្នោតនៅមូលដ្ឋានដែលបេក្ខជនរូបនេះឈរឈ្មោះ ត្រូវតែបានអនុវត្តន៍ប្រកបដោយ ប្រជាធិបតេយ្យ បើកចំហសាធា រណៈ សមភាព និងស្របតាមច្បាប់។ ក្រៅពីជំនួប សំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅមូលដ្ឋាននោះ គឺការចលនាបោះឆ្នោតតាម រយៈមធ្យោបាយសារព័ត៌មានសាធារណៈ ក៏ជាឆាណែលដ៏សំខាន់ ដើម្បីបេក្ខជន អនុវត្តន៍សិទ្ធិចលនាបោះឆ្នោត ផងដែរ។ លោក Le Ba Trinh អតីតអនុប្រធានគណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមឲ្យដឹងថា បណ្ដាកិច្ចប្រជុំសំណេះ សំណាលជាមួយម្ចាស់ឆ្នោត មានអត្ថន័យដូចនឹង “ការធ្វើតេស្ត” មួយដើម្បីត្រួតពិនិត្យ សមត្ថភាព គុណសម្បត្តិពិតប្រាកដរបស់បេក្ខជនម្នាក់ៗ។ លោកឲ្យដឹងបន្ថែមទៀតថា៖ “បេក្ខជនម្នាក់ៗត្រូវបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវសមត្ថភាព ការទទួលខុសត្រូវ របស់ខ្លួន តាមរយៈកម្មវិធីសកម្មភាព ដើម្បីឲ្យម្ចាស់ឆ្នោតអាចឃើញថា តើគាត់ធ្វើបាន ដែរឬទេ ហើយប្រសិនបើគាត់ជាប់ឆ្នោត យើងអាចឃ្លាំមើលការអនុវត្តផែនការ ដែលគាត់បានសន្យានៅចំពោះមុខម្ចាស់ឆ្នោត។ ហេតុដូច្នេះ បេក្ខជនម្នាក់ៗត្រូវ មានកម្មវិធីសកម្មភាពជាក់ស្ដែងដើម្បីអាចបញ្ចុះបណ្ចូលម្ចាស់ឆ្នោត”។
លោក Le Nhu Tien អតីតប្រធានគណៈកម្មាធិការវប្បធម៌ អប់រំ យុវជន យុវជន ជំទង់និងកុមាររបស់រដ្ឋសភា ចាត់ទុកថា បើចង់ទទួលបានសម្លេងឆ្នោត បេក្ខជនត្រូវ ត្រៀមរៀបចំឲ្យបានហ្មត់ចត់នូវអ្វីៗដែលខ្លួននឹងនិយាយនៅចំពោះមុខម្ចាស់ឆ្នោត។ កម្មវិធីសកម្មភាពត្រូវតែលើកឡើងយ៉ាងច្បាស់លាស់នូវគោលដៅរបស់ខ្លួន ប្រសិនបើ ជាប់ឆ្នោតជាសមាជិកសភា តំណាងក្រុមប្រឹក្សាប្រជាជន ព្រមទាំងដាក់ចេញដំណោះ ស្រាយ គំនិតផ្ដួចផ្ដើម ដែលចូលរួមចំណែកដល់ការអភិវឌ្ឍនៃមូលដ្ឋាននិងប្រទេស ជាតិទាំងមូលផងដែរ។ លោក Le Nhu Tien ឲ្យដឹងថែមទៀតថា៖ “នៅពេលសំណេះ សំណាលជាមួយម្ចាស់ឆ្នោត ត្រូវស្មោះស្ម័គ្រ ឱនលំទោន ត្រូវ នាំយកទឹកចិត្តរបស់ខ្លួនទៅកាន់ម្ចាស់ឆ្នោតនិងប្រជាជនលើទូទាំងប្រទេស”។
ពិតជាតំណាងឲ្យសម្លេងរបស់ប្រជាជន
អ្នកបោះឆ្នោតមានគោលបំណងថា សមាជិកសភា តំណាងក្រុមប្រឹក្សាប្រជាជន ក្នុងអាណត្តិខាងមុខ គឺជាមនុស្សសកម្មភាព ដែលអនុវត្តទំនួលខុសត្រូវចំពោះម្ចាស់ ឆ្នោតឲ្យបានត្រឹមត្រូវតាមស្មារតី “អ្វីៗទាំងអស់ដែលផ្ដល់ប្រយោជន៍សម្រាប់ប្រជាជន ទោះជាពិបាកយ៉ាងណាក៏ដោយ ក៏នឹងធ្វើ ហើយប្ដេជ្ញាចិត្តធ្វើឲ្យបាន”។ លោក Chu Van Phuong ម្ចាស់ឆ្នោតម្នាក់នៅទីក្រុង Viet Tri ខេត្ត Phu Tho បានចែករំលេកថា៖ “ខ្ញុំមានបំណងថា បេក្ខជនគ្រប់គ្នានឹងមានកម្មវិធីសកម្មភាពនិងការសន្យាជាមួយ ម្ចាស់ឆ្នោត ហើយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកម្មវិធីសកម្មភាពទាំងនោះ។ តាមរយៈកម្មវិធី សកម្មភាព ម្ចាស់ឆ្នោតនឹងឃ្លាំមើលបេក្ខជន ហើយដឹងប្រសិទ្ធភាពការងាររបស់ បេក្ខជន”។
ការបោះឆ្នោតសមាជិកសភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ២០២១-២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែឧសភា។ ការចលនាបោះឆ្នោតដោយប្រជាធិបតេយ្យ បើកចំហរសាធារណៈ និងសមភាព នឹងបង្ក លក្ខណៈសម្រាប់ម្ចាស់ឆ្នោតយល់ដឹងច្បាស់ ថែមទៀតអំពីបេក្ខជន ដើម្បីពិចារណា បោះឆ្នោតជ្រើសរើសបេក្ខជនដែលមានបទដ្ឋានគ្រប់គ្រាន់សម្រាប់ធ្វើជាតំណាងឲ្យ ប្រជាជនក្នុងស្ថាប័នរដ្ឋអំណាចកំពូលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និង ស្ថាប័នរដ្ឋអំណាចនៅមូលដ្ឋានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ