ការទូត៖ដំណោះស្រាយសម្រាប់បញ្ហានុយក្លេអ៊ែររបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ

(VOVWORLD) -ភាពតានតឹងរវាងអាមេរិកនិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េមិនទាន់ មានសញ្ញាបន្ធូស្រាលនៅឡើយទេ ថែមទាំងកាន់តែក្តៅឡើងៗក្នុងប៉ុន្មានថ្ងៃកន្លងទៅ។ ហើយសកម្មភាពយោធាក៏បានបង្ហាញច្បាស់លាស់ ខណៈដែលថ្នាក់ដឹកនាំទាំងពីរ ភាគីបានដាក់ចេញសេចក្តីប្រកាសយ៉ាងតឹងរឹងជាបន្តបន្ទាប់។ ប៉ុន្តែ ក្នុងសភាពការ នោះ វិធានការការទូតនៅតែជាជម្រើសចម្បង សំដៅបន្ធូស្រាលភាពតានតឹងជុំវិញ បញ្ហានុយ ក្លេអ៊ែររបស់ព្យុងយ៉ាងដែរ។
ការទូត៖ដំណោះស្រាយសម្រាប់បញ្ហានុយក្លេអ៊ែររបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ - ảnh 1ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក  លោកគីមជុង អ៊ុន និងប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថតៈGetty )

ក្នុងខែកក្កដា ព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ចំនួន ២គ្រាប់ក្នុងពេលដំណាលគ្នា គូសសញ្ញាការបោះជំហានថ្មីក្នុងការខិតខំប្រឹងប្រែង ពង្រឹងឃ្លាំងអាវុធយុទ្ធសាស្ត្ររបស់ខ្លួននិងដាក់ចេញការគំរាមកំហែងចំពោះ អាមេរិក ។ យោងតាមរបាយការរបស់ស្ថាប័នចារកម្មអាមេរិក នាពេលថ្មីៗនេះ ព្យុងយ៉ាងបាន ផលិតប្រកប ដោយជោគជ័យ ប្រភេទអាវុធនុយក្លេអ៊ែរតូចដែលអាចដំឡើងនៅលើ ICBM។ ការសន្និដ្ឋាននេះ ក៏ត្រូវបានអ្នកស្រាវជ្រាវរបស់រដ្ឋាភិបាលជប៉ុនទទួលស្គាល់ ផងដែរ។

        ការប្រកាសយ៉ាងខ្លាំងក្លារបស់ភាគីទាំងពីរអំពីសង្គ្រាម

        ភាពតានតឹងឡើងជណ្តើរលើឧបទ្វីបកូរ៉េ បន្ទាប់ពីការដែលនាថ្ងៃទី ៩សីហា ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា ព្យុងយ៉ាងនឹងត្រូវប្រ ឈមមុខនឺង “ភ្លើងនិងគំហឹង”។ សេចក្តីប្រកាសរបស់លោក Trump ត្រូវបានចាត់ទុក ជាការព្រមានចំពោះការដែល ព្យុងយ៉ាងគំរាមកំហែងតបតវិញនឹងបទដាក់ទណ្ឌកម្ម ថ្មីរបស់អង្គការ សហប្រជាជាតិ ក៏ដូចជាក្រោយពីលេចឡើងភស្តុតាងមួយចំនួនសរឲ្យឃើញថា ព្យុងយ៉ាងអាចវាយប្រហារអាមេរិកនិងអឺរ៉ុបខាងលិចដោយអាវុធ នុយក្លេអ៊ែរនិងមីស៊ីលឆ្លងទ្វីប។ ឆ្លើយតបវិញ ព្យុងយ៉ាងក៏ប្រកាស ថា កំពុងស្រាវជ្រាវ  ផែនការវាយប្រហារកោះ Guam របស់អាមេរិក តាមរយៈមីស៊ីលHwasong 12 បាញ់រយៈចំងាយមធ្យម។ មិនត្រឹមតែប៉ុណ្ណោះទេ នាចុងសប្តាហ៍កន្លងទៅ ជនកូរ៉េខាងជើង ចំនួន៣,៥លាននាក់បានចុះឈ្មោះចូលកងទ័ព ក្នុងនោះ មាននិស្សិត កម្មករ និងយុទ្ធ ជនចូលនិវត្តន៍ផងដែរ។

        ក្នុងពេលជាមួយគ្នានោះ  ដើម្បីបញ្ជាក់ច្បាស់លាស់ជាងលើបណ្តាញសង្គម Twitter នាថ្ងៃទី១១សីហា ប្រធានាធិបតីអាមេរិក លោក Donald Trump អះអាងជា បន្តថា “វិធានការយោធាបានត្រៀមជាស្រេច ប្រសិនបើព្យុងយ៉ាងមានទង្វើ មិនឆ្លាតនោះ។ សង្ឃឹមថា លោកគីមជុង អ៊ុន នឹងជ្រើសរើសផ្លូវផ្សេង”។ ការពិតជាក់ ស្តែង វិមានបញ្ជកោនក៏មានផែនការវាយប្រហារមូលដ្ឋានមីស៊ីលមួយចំនួនរបស់សា ធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដែរ។ បាញ់ទម្លាក់មីស៊ីលរបស់ព្យុងយ៉ាង នៅតំបន់សមុទ្រអន្តរជាតិជាជម្រើសយោធារបស់រដ្ឋអំណាចលោក Trump។

        ក្នុងស្ថានភាពតានតឹងដូច្នេះ ការធ្វើសមយុទ្ធរួមរវាងអាមេរិកជាមួយកូរ៉េខាង ត្បូង មានឈ្មោះថា អ្នកការពារសេរីភាព Ulchi ដែលនឹងអូសបន្លាយរហូតដល់ថ្ងៃទី ២១សីហានោះ ត្រូវបានចាត់ទុកថា ចាក់សាំងចូលភ្លើង  ព្រោះថា ព្យុងយ៉ាងតែងតែ ចាត់ទុករាល់ការធ្វើសមយុទ្ធរួមរវាងកូរ៉េខាងត្បូងជាមួយអាមេរិកជាការហ្វឹកហាត់ សម្រាប់ឈ្លាន ពាន កូរ៉េខាងជើង។ មួយអាទិត្យមុននឹងប្រព្រឹត្តទៅការធ្វើសមយុទ្ធ ព្យុងយ៉ាងបានព្រមានថា ព្រឹត្តិការដ៏ចៃដន្យណាក៏អាចក្លាយទៅជាសង្គ្រាម នុយក្លេអ៊ែរមួយលើឧបទ្វីបកូរ៉េដែរ។

        គាំទ្រដំណោះស្រាយការទូត

        ទោះបីជាសភាពការលើឧបទ្វីបកូរ៉េតានតឹងដូច្នេះក៏ដោយ ប៉ុន្តែ វិធានការយោ ធា មិនមែនជាជម្រើសងាយស្រួលដោយផលវិបាកមិនអាចព្យាករណ៍បានរបស់វា។ ការដែលវ៉ាស៊ីតោន អនុវត្តយុទ្ធសាស្ត្រយោធាប្រឆាំងព្យុងយ៉ាងគឺចំណាយប្រាក់ជា ច្រើននិងបង្ខំឲ្យអាមេរិកត្រូវទទួលខុសត្រូវអំពីស្ថិរភាពនិងសន្តិភាពលើឧបទ្វីបកូរ៉េ។ ប្រធានក្រុមប្រឹក្សាសេនាធិការអន្តរយោធាអាមេរិក លោក Joseph Dunford បាន វាយតម្លៃថា សង្គ្រាមលើឧបទ្វីបកូរ៉េនឹងនាំមកនូវការបាត់បងដ៏ធំធេងដែលមិនធ្លាប់មានតាំង ពីមុនមក។ ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក James Mattis និងរដ្ឋមន្ត្រីការបរទេស លោក Rex Tillerson បានចាត់ទុកថា វ៉ាស៊ីនតោន ត្រៀមជាស្រេចជួបចរចារជាមួយព្យុងយ៉ាង ប្រសិនបើសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមាមិតកូរ៉េសម្តែងនូវសុឆន្ទៈ។

        ទោះបីជានាប៉ុន្មានថ្ងៃកន្លងទៅ ទាំងអាមេរិកនិងសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េសុទ្ធតែនាំចេញការប្រកាសយ៉ាងធ្ងន់ធ្ងរអំពីសង្គ្រាម ប៉ុន្តែ ភាគីទាំងពីរ ក៏យល់ច្បាស់អំពីការបាត់បង់ដែលសង្គ្រាមបណ្តាលឡើងសម្រាប់ភាគីនីមួយៗនិយាយ ដោយឡែក និងសម្រាប់ពិភពលោកនិយាយរួម។ ហើយដំណោះស្រាយការទូត នៅតែជាអាទិភាពចម្បងដើម្បីដោះស្រាយរាល់ការខ្វែងគំនិតអំពីបញ្ហានុយ ក្លេអ៊ែរ របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ