ការធានាសុវត្ថិភាពព័ត៌មានលើបណ្ដាញអ៊ីនធឺណែតជាការងារចាំបាច់ចំពោះប្រទេសទាំងអស់

(VOVWORLD) -  លំហអ៊ីនធឺណែតរបស់វៀតណាមតែងតែត្រូវបានអនុភាពប្រតិកិរិយា អមិត្ត និងបទល្មើសប្រើប្រាស់ដើម្បីដំណើរការអំពើរំលោភបំពានទៅលើសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម។ គ្រោះថ្នាក់បំផុតនោះគឺប្រភេទឧក្រិដ្ឋជន ដែលចង់ឃោសនា ញុះញង់កុបកម្មបំផ្លាញសង្គម អនុវត្ត “បដិវត្តន៍ពណ៌” ឬ “បដិវត្តន៍តាមដងវិថី” សំដៅផ្លាស់ប្ដូររបបនយោបាយ។ 
ការធានាសុវត្ថិភាពព័ត៌មានលើបណ្ដាញអ៊ីនធឺណែតជាការងារចាំបាច់ចំពោះប្រទេសទាំងអស់ - ảnh 1ច្បាប់សន្តិសុខបណ្ដាញអ៊ីនធឺណែតត្រូវបានអនុម័តនៅសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៤ ដោយទទួលបានសម្លេងគាំទ្រចំនួន៨៦,៨៦%។

  ក្នុងយុគសម័យដែលបច្ចេកវិទ្យាអភិវឌ្ឍយ៉ាងខ្លាំងក្លាដូចនាបច្ចុប្បន្ននេះ តម្រូវការអភិក្រមនិងចែករំលែកព័ត៌មានលើលំហអ៊ីនធឺណែតគឺជាតម្រូវការជាសារ វ័ន្ត។ ប៉ុន្តែ អាស្រ័យហេតុនោះដែរ បណ្ដាការវាយប្រហាររបស់បទល្មើស អ៊ីនធឺណែតក៏កាន់តែស្មុគស្មាញនិងជឿនលឿន ដែលបណ្ដាលឡើងការសាក ល្បងជាច្រើនក្នុងការងារធានាសុវត្ថិភាពព័ត៌មានលើបណ្ដាញអ៊ីនធឺណែត។ ដូច ទៅនឹងប្រទេសមានអធិបតេយ្យភាពផ្សេងទាំងអស់នោះដែរ វៀតណាមបានអនុវត្ត ច្បាប់សន្តិសុខបណ្ដាញអ៊ីនធឺណែតដើម្បីធានាសុវត្ថិភាពព័ត៌មានលើលំហ អ៊ីនធឺណែត ការពារសន្តិសុខជាតិ បម្រើការកសាងនិងអភិវឌ្ឍប្រទេសជាតិ។

        លំហអ៊ីនធឺណែតរបស់វៀតណាមតែងតែត្រូវបានអនុភាពប្រតិកិរិយា អមិត្ត និងបទល្មើសប្រើប្រាស់ដើម្បីដំណើរការអំពើរំលោភបំពានទៅលើសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម។ គ្រោះថ្នាក់បំផុតនោះគឺប្រភេទឧក្រិដ្ឋជន ដែលចង់ឃោសនា ញុះញង់កុបកម្មបំផ្លាញសង្គម អនុវត្ត “បដិវត្តន៍ពណ៌” ឬ “បដិវត្តន៍តាមដងវិថី” សំដៅផ្លាស់ប្ដូររបបនយោបាយ។ ព័ត៌មានក្លែងក្លាយ ព័ត៌ មានអាក្រក់ត្រូវបានបង្ហោះយ៉ាងច្រើនសន្ធឹកសន្ធាប់ពេញលំហអ៊ីនធឺណែត ដែល ប៉ះពាល់ដល់អធិបតេយ្យភាព ផលប្រយោជន៍ សន្តិសុខ ហើយបង្ខូចដល់សិទ្ធិ ផលប្រយោជន៍របស់បណ្ដាអង្គការនិងបុគ្គលិកក្នុងប្រទេស។ តាមការធ្វើស្ថិតិ របស់ក្រសួងនគរបាលវៀតណាមថា នាបច្ចុប្បន្នមានគេហទំព័រប្រតិកិរិយាចំនួន ២៥០០ដែលមាន សឺវើ (server) ដាក់នៅឯបរទេសកំពុងធ្វើសកម្មភាពឃោសនា សំដៅបំផ្លិចបំផ្លាញបក្សនិងរដ្ឋវៀតណាម។

        អនុវត្តច្បាប់សន្តិសុខបណ្ដាញអ៊ីនធឺណែតដើម្បីការពារសន្តិសុខជាតិនិង អភិវឌ្ឍប្រទេសជាតិ

        ច្បាប់សន្តិសុខបណ្ដាញអ៊ីនធឺណែតរបស់វៀតណាមចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ដោយប្រកាន់យ៉ាងខ្ជាប់នូវគោលការណ៍ថា បណ្ដាប្រតិ បត្តិករប្រព័ន្ធអ៊ីនធឺណែត អ្នកផ្គត់ផ្គង់សេវាកម្ម ធ្វើអាជីវកម្មសេវាកម្ម ជាពិសេសគឺ សហគ្រាសផ្គត់ផ្គង់សេវាកម្មឆ្លងដែន ត្រូវតែមានការទទួលខុសត្រូវគោរពច្បាប់ វៀតណាម ក៏ដូចជាអធិបតេយ្យភាព ផលប្រយោជន៍និងសន្តិសុខជាតិរបស់វៀត ណាមផងដែរ។ វៀតណាមបានសំណូមពរអោយដៃគូទាំងអស់ត្រូវបង្ហាញនូវកិច្ច សហប្រតិបតិ្តការ និងការគោរពបទបញ្ញត្តិនានានៅពេលចូលមកវៀតណាមដូច ជា បង្កើតស្ថាប័នតំណាង បង្កើតភាពស្របច្បាប់របស់អ្នកប្រើប្រាស់ក្នុងការចុះ បញ្ជីគណនីព្រមទាំងសហការយ៉ាងសកម្មដើម្បីលុបបំបាត់ចោលគេហទំព័រក្លែង បន្លំឈ្មោះរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ ក៏ដូចជាគណនីផ្សាយព័ត៌មានក្លែងក្លាយ ផងដែរ។ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមលោក Nguyen Manh Hung បានលើកច្បាស់ថា៖

        “យើងបានសំណូមពរអោយអ្នកផ្ដត់ផ្គង់សេវាកម្មអ៊ីនធឺណែតឆ្លងដែនត្រូវ គោរពច្បាប់វៀត ណាម។ ជាពិសេសគឺសំណូមពរពីការលុបបំបាត់ចោលព័ត៌មាន ក្លែងក្លាយ យកច្បាប់ជាគោល។ ទន្ទឹមនឹងនោះ យើងក៏បានផ្ដន្ទាទោសអ្នកផ្សាយ ព័ត៌មានក្លែងក្លាយលើបណ្ដាញអ៊ីនធឺណែតផងដែរ”។

        ក្រោយរយៈពេលជិតមួយឆ្នាំចូលជាធរមានកន្លងមកនេះ រាល់បទបញ្ញត្តិស្ដីពី ការធានាសុវត្ថិភាពព័ត៌មាននៃច្បាប់សន្តិសុខបណ្ដាញអ៊ីនធឺណែតរបស់វៀត ណាម បានជ្រៀតចូលក្នុងជីវភាពសង្គម រួមចំណែកធ្វើអោយលំហអ៊ីនធឺណែត ស្អាតស្អំជាងមុន។ ប្រការនេះបានសរអោយឃើញថា គោលដៅស្នូលៗនៃច្បាប់ នេះគឺត្រឹមត្រូវយ៉ាងពិតប្រាកដ។ អនុរដ្ឋមន្រ្តីក្រសួងនគរបាលលោក Bui Van Nam បានសង្កត់ធ្ងន់ថា៖

        “គោលដៅមួយក្នុងចំណោមគោលដៅសំខាន់ៗនៃច្បាប់សន្តិសុខបណ្ដាញ អ៊ីនធឺណែតនោះគឺការពារប្រព័ន្ធសន្តិសុខជាតិ ព្រមទាំងរួមចំណែកទៅក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាសន្តិសុខការពារជាតិ អធិបតេយ្យភាពជាតិ ក៏ដូចជា លើកកំពស់ឋានៈកិច្ចការបរទេសរបស់យើងផងដែរ”។

        ការពារអធិបតេយ្យភាពខាងសន្តិសុខបណ្ដាអ៊ីនធឺណែតជាការងារចាំបាច់ របស់ប្រទេសទាំងឡាយ

        ចំពោះមុខការសាកល្បងនិងគ្រោះអាសន្នជាច្រើនលើបណ្ដាញអ៊ីនធឺណែត ប្រទេសនានាកំពុងប្រញាប់ប្រញាល់បង្កើតរបាំងការពារ តាមរយៈវិធានការដ៏ តឹងរឹង។ អាល្លឺម៉ង់បានអនុម័តលើច្បាប់ស្ដីពីការគ្រប់គ្រងបណ្ដាញសង្គម តាម នោះរាល់អ្នកផ្គត់ផ្គង់សេវាកម្មបណ្ដាញសង្គម ប្រសិនបើទុកអោយកើតមានឡើង ករណីដែលអ្នកប្រើប្រាស់មានអំពើរំលោភបំពាន ញុះញង់ បង្ករឿងហេតុ ឬផ្សាយ ព័ត៌មានក្លែងក្លាយ អាចត្រូវប្រឈមមុខនឹងការដាក់ពិន័យឡើងដល់ទៅ៥០លាន អឺរ៉ូ។ អូស្ត្រាលីបានប្រកាស នឹងដាក់ពិន័យក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណែត និងបណ្ដាញសង្គមដោយទឹកប្រាក់ឡើងដល់ទៅ១០%នៃចំណូលជាប្រចាំឆ្នាំ សូម្បីតែដាក់ពន្ធនាគារឡើងដល់ទៅ៣ឆ្នាំចំពោះអ្នកប្រតិបត្តិការ ក្នុងករណីមិន លុបបំបាត់ចោលខ្លឹមសារអាក្រក់ទាំងស្រុង។ ច្បាប់សន្តិសុខបណ្ដាញអ៊ីនធឺណែត របស់ថៃបានចែងថា មុខសញ្ញាផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអាចត្រូវជាប់ពន្ធនាគារ៧ ឆ្នាំ។ នាពេលថ្មីៗបំផុត កាលពីថ្ងៃទី២៦ ខែវិច្ឆិកា កន្លងទៅ ក្រសួងពាណិជ្ជកម្ម អាមេរិកបានលើកឡើងគោលការណ៍ថ្មី ដែលអនុញ្ញាតិអោយរដ្ឋមន្រ្តីពាណិជ្ជកម្ម មានសិទ្ធិហាមឃាត់ក្រុមហ៊ុនអាមេរិកធ្វើអាជីវកម្មជាមួយក្រុមហ៊ុនផ្សេងៗចំណុះកម្មសិទ្ធិបរទេស ដែលអាចជាការគំរាមកំហែងខាងសន្តិសុខជាតិចំពោះប្រព័ន្ធព័ត៌ មាននិងទូរគមនាគមន៍របស់អាមេរិក។

        គួរបញ្ជាក់ថា វៀតណាមកំពុងជាប្រទេសដែលមាននយោបាយ សង្គម ប្រកបដោយស្ថិរភាពហើយកំពុងអភិវឌ្ឍ ប៉ុន្តែនៅមានគ្រោះអាសន្ននានាដែល អាចបណ្ដាលឡើងអស្ថិរភាពផងដែរ។ ការបង្កើតឡើងភាពស្អាតស្អំនិងសុវត្ថិភាព លើបណ្ដាញអ៊ីនធឺណែត នឹងរួមចំណែកយ៉ាងសកម្មទៅក្នុងកិច្ចការពារ រក្សា បរិយាកាសនយោបាយសង្គម ការពារអធិបតេយ្យភាពជាតិ ព្រមទាំងធ្វើជាមូល ដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ