ការប្តេជ្ញាចិត្តអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គម

(VOV World)_ក្នុងសម័យប្រជុំ នាព្រឹកថ្ងៃទី ១២ វិច្ឆិកា នៅសម័យ​ប្រជុំ ​លើក​ទី ៤ រដ្ឋសភាវៀតណាម នីតិកាលទី ១៣ តាងនាមអោយ ​រដ្ឋាភិបាល ឧបនាយករដ្ឋ មន្ត្រី រដ្ឋាភិបាលវៀតណាម Nguyen Xuan Phuc បានអធិប្បាយ របាយការណ៍បូក
សរុប  របស់រដ្ឋាភិបាល ក្នុងការអនុវត្តរាល់សេចក្ដីសម្រេចចិត្ត របស់រដ្ឋសភា វៀត ណាម ស្ដីពីការសួរដេញដោល និង​ឆ្លើយការសួរដេញដោល នៅសម័យប្រជុំ  លើក ទី ២ និង លើកទី ៣ រដ្ឋសភា នីតិកាលទី ១៣។ នេះគឺជាលើកដំបូងរដ្ឋាភិបាលមាន របាយការណ៍ជាក់​ស្ដែង អំពីការអនុវត្តរាល់ខ្លឹមសារ ដែល សមាជិក រដ្ឋាភិបាលវៀត
ណាម បានសន្យា ចំពោះរដ្ឋសភា និងប្រជាពលរដ្ឋ អ្នកបោះឆ្នោតក្នុងទូទាំងប្រទេស។​

ការប្តេជ្ញាចិត្តអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គម - ảnh 1
ការប្តេជ្ញាចិត្ត អនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គម(http://baodientu.chinhphu.vn)

របាយការណ៍ បូកសរុបរបស់រដ្ឋាភិបាលវៀតណាម បានលើកឡើងយ៉ាងគ្រប់គ្រាន់ 
អំពីរាល់បញ្ហាសេដ្ឋកិច្ច និងសង្គមរបស់វៀតណាម។ ​ក្នុងវិស័យ ​កសិកម្ម និងអភិវឌ្ឍន៍ ជនបទ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បាន​អោយដឹងថា៖ ​ក្នុងរយះពេលកន្លង
ទៅ ​ទុនថវិការដ្ឋ​វិនិយោគជាប្រចាំឆ្នាំ ចំពោះ​វិស័យកសិកម្ម ជនបទ បានកើនឡើងជា បង្គួរ  ជាមួយកំរិតខ្ពស់ជាង កំរិត​កំណើនរួមនៃខឿនសេដ្ឋកិច្ច។ ឆ្នាំ ២០១១ តាម  ឧបនា យករដ្ឋមន្ត្រី Nguyen Xuan Phuc ថា៖​កម្មវិធីកសាងជនបទថ្មី ត្រូវបានយកចិត្តទុកដាក់
  បញ្ជា ណែនាំ  និងបានក្លាយទៅជា ចលនារួមរបស់ប្រទេសជាតិ។ ទុនថវិកា រដ្ឋ​ចំពោះវិស័យនេះ ក្នុងឆ្នាំ ២០១១ និងឆ្នាំ ២០១២ ទទួលបាន ១៨ ៣០០  ពាន់លានដុង។ ប៉ុន្តែ ប្រភពទុននេះមិនទាន់ឆ្លើយតប់បានតម្រូវការ  បទដ្ឋានមួយចំនួនអំពីជនបទថ្មី ដែលបានដាក់ចេញនៅមានកំហិត។ ដើម្បីជំនះពុះពារលើ បញ្ហានេះ ឧបនាយករដ្ឋ
មន្ត្រី Nguyen Xuan Phuc បានអោយដឹងថា៖

          រដ្ឋាភិបាលនឹងធ្វើវិសោធនកម្ម បំពេញបន្ថែមគោលនយោបាយលើក ទឹកចិត្ត
អង្គ ភាពអាជីវកម្មវិនិយោគ និងគោលនយោបាយឥណទានក្នុង​កសិកម្ម ជនបទ
បង្កើន  ទុនវិនិយោគសម្រាប់កម្មវិធីជួយឧបត្ថម្ភមានគោល ដៅកំពុងអនុវត្ត និងកែប្រែ
ក្រមបទដ្ឋានជនបទថ្មីឲ្យសមស្រប។

          ក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល រដ្ឋាភិបាលបានប្រមូលផ្តុំ ដឹកនាំ ការពង្រឹង
និង ពង្រីកប្រព័ន្ធសាលាអន្តេវាសិកដ្ឋាន  អភិវឌ្ឍន៌វិស័យអបរំ ចំពោះជនជាតិភាគតិច។

          អំពីវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ឲ្យដឹងថា រដ្ឋា ភិបាលកំពុងពិនិត្យ ចេញផ្សាយគំរោងការរៀបចំឡើងវិញ ទីផ្សាមូលបត្តិ និងទីផ្សាធានា
រ៉ាប់រង​ គ្រោងនឹងសុក្រិដ្ឋជាសារវ័នរចនាសម្ព័ន្ធ បណ្តាអង្គភាព​អាជីវកម្មមូលបត្តិ និងអង្គ ភាពអាជីវកម្មធានារ៉ាប់រងនាឆ្នាំ ២០១៥។ចំពោះបញ្ហាដោះស្រាយបំណុលអាក្រក់ រដ្ឋា ភិបាលបានអនុវត្តន៌ ដំណោះស្រាយជាច្រើនដូចជា រចនាសម្ព័ន្ធចំណុលឡើងវិញ ពន្យា
ការសង់ បំណុលជាដើម។ ប៉ុន្តែសព្វថ្ងៃ ល្បឿនដោះស្រាយប្រាក់បំណុលនៅយឺត និង លទ្ធផលនៅមានកំហិត។ ឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និយាយថា៖

          ក្នុងរយៈពេលខាងមុខ រដ្ឋាភិបាលនិងប្រមូលផ្តុំបញ្ជាណែនាំការអនុវត្ត រចនា
សម្ព័ន្ធ តាមដំណើរការ កសាងនិងអនុវត្តយ៉ាងប្រញាប់ប្រញាលការ អនុវត្តប្រកបដោយ ប្រសិទ្ធភាពគំរោងការដោះស្រាយបំណុលអាក្រក់ និង អនុវត្តព្រមៗគ្នារាល់ ដំណោះ
ស្រាយ ដោះស្រាយបំណុលអាក្រក់។ បន្តនូវ​ការបញ្ជាណែនាំដោះស្រាយត្រឹមត្រូវបណ្តា
អង្គការ បុគ្គល ដែលរំលោភ ច្បាប់ក្នុងវិស័យហិរញ្ញវត្ថុ ធនាគា។

ស្ដីពី គោលនយោបាយរូបីយ្យវត្ថុ ឧបនាយករដ្ឋមន្ត្រី បានអោយដឹងថា៖ ​ការអនុវត្ត
គោល នយោបាយរូបីយវត្ថុនេះ ប្រកបដោយម៉ត់ចត់ បានរួមចំណែករាំងស្កាត់ អតិផរ ណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ប៉ុន្តែក៏ធ្វើអោយផលិតកម្ម  អាជីវកម្មជួបការលំបាកជា ច្រើន ជះឥទ្ធិពលដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។  ដូច្នេះ រដ្ឋាភិបាលនឹងប្រមូលផ្តុំបញ្ជាណែនាំអនុ
វត្តរាល់ ដំណោះស្រាយ ប្រកបដោយល្អប្រសើរ។

          ស្ដីអំពី ការដែលរដ្ឋាភិបាល​បានអនុម័ត្តទៅលើ គំរោងការណ៍រៀបចំ រចនា សម្ព័ន្ធ អង្គភាពអាជីវកម្មរដ្ឋ ឡើងវិញ។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអោយដឹង
ថា៖

          “ រដ្ឋាភិបាលកំពុងអនុម័ត្តទៅលើ គំរោងការណ៍ រៀបចំរចនាសម្ព័ន្ធ  សម្ព័ន្ធក្រុម
ហ៊ុន  អគ្គក្រុមហ៊ុនរដ្ឋ ចំនួន ២០ ឡើងវិញ និងកសាងសេចក្ដី សម្រចចិត្ត អំពីលក្ខិន្តិកះ រៀបចំ និងធ្វើសកម្មភាព ​នៃសម្ព័ន្ធក្រុមហ៊ុន សេដ្ឋ កិច្ចនិមួយៗ របស់អគ្គក្រុមហ៊ុនរដ្ឋ។ រាល់កំហិត អន់ខ្សោយ របស់អង្គភាព អាជីវកម្មរដ្ឋ ការគ្រប់គ្រងរដ្ឋ និងការគ្រប់គ្រង
របស់​ម្ជាស់កម្មសិទ្ធរដ្ឋ ដែលត្រូវបានវាយតំលៃយ៉ាងមឹងមាត់។”

របាយការណ៍ ក៏បានលើកឡើងអំពី ដំណើការអនុវត្តទីផ្សារប្រកួតប្រជែង  ប្រឆាំង
ការផ្ដាច់មុខ  ពិសេសគឺ ចំពោះរាល់ផលិតផលអគ្គិសនី ប្រេងស៊ាំង ធ្យុង សម្ភារះកសិ
កម្ម។ ទាក់ទិនដល់ការវិនិយោគសារធា​រណះ នៅសម័យ ប្រជុំលើកនេះ រដ្ឋាភិបាលបាន ដាក់ជូន រដ្ឋសភាផែនការវិនិយោគ ពីថវិកា  រដ្ឋ ដំណាក់កាល ២០១៣ -២០១៥ ទៀតផង៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ