ការប្រគល់រង្វាន់ឲ្យបុគ្គលដែលរំលោភលើច្បាប់វៀតណាមជាទង្វើខុសឆ្គង

Vovworld-តាមក្រសួងការបរទេសអាមេរិកថារង្វាន់នេះគឺសំដៅលើកសសើរបណ្តា
នារីលើសកលលោកដែលបានបង្ហាញទឹកចិត្តអង់អាចក្លាហាននិងមានលទ្ឋភាព
ដឹកនាំក្នុងការឃោសនាអំពីសិទ្ឋិនិងកំលាំងខ្លាំងរបស់នារី។សេចក្តីជូនដំណឹងរបស់
រដ្ឋាភិបាលអាមេរិកចាត់ទុកថា៖Ta Phong Tanជា blogger​ដំបូងដែលបានធ្វើអត្ថា
ធិប្បាយអំពីព្រឹត្តិការណ៍នយោបាយមួយចំនួនលើគេហទំព័រblog​​​ “  យុត្តិធម៏និងការពិត  “។
រង្វាន់សំរាប់Ta Phong Tanនិងជនផ្សេងៗត្រូវបានរដ្ឋមន្រ្តីការបរទេសអាមេរិកJohn Kerry និងលោកជំទាវMichell Obama ប្រគល់ជូន​ក្នុងឱកាសទិវានារីអន្តរជាតិ​ទី​៨មីនាកន្លងទៅ។ប៉ុន្តែក្នុងការពិតជាក់ស្តែងគឺ Ta PhongTanមិនមែនជាដំណាងរបស់នារីវៀតណាមឆ្នើមទេ។
តើ Ta Phong Tanជាអ្នកណា។


​​​​​​​​​​​​​​​​​​​​                       

ការប្រគល់រង្វាន់ឲ្យបុគ្គលដែលរំលោភលើច្បាប់វៀតណាមជាទង្វើខុសឆ្គង - ảnh 1
bloggerTa Phong Tanខាងឆ្វេង
(រូបថត​Internet)

Ta Phong Tanកើតនាឆ្នាំ១៩៦៨នៅខេត្តេBac Lieu  ភាកខាងត្បូងវៀតណាម។ពេលប្រកប
ការងារ​នៅមន្ទីពាណិជ្ជកម្មទេសចរណ៍ ខេត្តេBac Lieu គាត់បានមាមអត្ថបទសរសេរដែល
មានខ្លឹមសារមួលបង្កាច់ស្តីពីបញ្ហាប្រឡងនិងពន្ឋចំណូលបុគ្គលជាដើមផ្ញើBBC។លើ
បណ្តាញ់អិនធឺណេត“  យុត្តិធម៏និងការពិត      “នាពេលថ្មីៗនេះ Ta Phong Tanបានមាន
អត្ថបទជាច្រើនដែលមួលបង្កាច់ការផ្តួចផ្តើមគំនិតគោលនយោបាយរបស់បក្សនិងរដ្ឋ
វៀតណាម។ក្នុងសវនការដំបូងនាថ្ងៃទី២៤កញ្ញាឆ្នាំ២០១២តុលាការទីក្រុងហូជីមិញវៀត
ណាម​បានកាត់ទោសជាប់ពន្ឋនាគារ១០ឆ្នាំចំពោះTa Phong Tanពីបទឃោសនាប្រឆាំង
សាធារណះរដ្ឋសង្គមនិយមវៀតណាម។តាមសាលក្រមនៃតុលាការទីក្រុងហូជីមិញនាខែមេសាឆ្នាំ២០០៧គឺTa Phong Tanបាន
ចាកចេញពីខេត្តBac Lieu ​ទៅរស់នៅទីក្រុងហូជីមិញនិងចូលរួមគ្លិបដែលហោថា៖គ្លិបអ្នក
កាសែតសេរី។ភារកិច្ចរបស់Ta PhongTanនិងបណ្តាសមាជិកនៃគ្លិបនេះគឺចងក្រង់ពាក្សកា
ពារឲ្យក្រុមBach Dang Giang ជាអង្គការប្រតិកិរិយា១នៃកណះបក្សដើម្បីប្រជាជននៅអា
មេរិក។មិនត្រឹមតែប៉ុណ្ណោះ Ta Phong Tanបានសារភាពនៅតុលាការថាសរសេរអត្ថបទ
ឆ្លើយសម្ភាសជាច្រើនលើករបស់កាសែតវិទ្យុនៅឯបរទេសជាមួយខ្លឹមសារបំប្លែងការ
មូលបង្កាច់ពិតរដ្ឋវៀតណាម។ ជាក់ស្ដែងគឺនាខែមិនាឆ្នាំ២០០៩ Ta Phong Tan បានឆ្លើយ
សម្ភាសអ្នកយកព័ត៌មានវិទ្យុ Hoa Mai ចំណុះគណៈបក្សដើម្បីប្រជាជន ឆ្លើយសម្ភាស
របស់អ្នកយកព័ត៌មានវិទ្យុ Sydney, Radio របស់អង្គការភេរវកម្ម Viet Tan នៅអូស្ត្រាលី
របស់វិទ្យុ Chan troi moi របស់គណៈបក្ស Viet Tan។ តាមពាក្យសារៈភាពរបស់ Ta Phong
Tan ថា៖ “គិតមកដល់ខែឧសភាឆ្នាំ២០០៩ ខ្ញុំបានសរសេរអត្ថបទចំនួន៨៦៤លើទំព័រ blog យុត្តិធម៍និងការពិត។ គាត់បានអត្ថបទសរសេរនិងឆ្លើយសម្ភាសបណ្ដាវិទ្យុផ្សាយសម្លេង
BBC, RFI, RFAជាង១០០អត្ថបទ។ អត្ថបទនីមួយៗ BBC បានឲ្យប្រាក់កំរៃប្រមាណ៤០
ដុល្លា។ ដូច្នេះកាលពីឆ្នាំ២០០៧មកគាត់ទទួលបានប្រាក់ជិត១៥ពាន់ដុល្លារពីកាសែត
វិទ្យុដូចពោលខាងលើ។”
ជាច្បាស់ណាស់ថា Ta PhongTanមុនពេលត្រូវតុលាការចេញសាលក្រមជាប់ពន្ឋនា
គារពីបទរំលោភលើច្បាប់វៀតណាមត្រឹមតែជាអ្នកទទួលប្រាក់ពីបណ្ដាអង្គការជនវៀត
ណាមជ្រុលនិយមប្រតិកិរិយានៅឯបរទេសសំដៅបំប្លែងស្ថានភាពនយោបាយសេដ្ឋកិច្ច
វប្បធម៍សង្គមរបស់វៀតណាមលើ Blog និងបណ្ដាអត្ថបទ បទឆ្លើយសម្ភាសសារព័ត៌មាន
បរទេសប៉ុណ្ណោះ។ TaPhongTan គ្មានពេលណាជាអ្នកដំណាងឲ្យនារីវៀតណាមដ៍ឆ្នើម
ដែលកំពុងរួមចំណែកកំលាំងកាយចិត្តរបស់ខ្លួនដើម្បីកសាងប្រទេសវៀតណាមកាន់
សម្បូរុងរឿងនោះឡើយ ក្រសួងការបរទេសអាមេរិកបានធ្វើសកម្មភាពខុសឆ្គងក្នុងពេល
លើកដម្កើង Ta Phong Tan ជានារីក្លាហានរបស់ពិភពលោកក្នុងឆ្នាំ២០១២​ដោយសាររាល់
អំពើររបស់ Ta Phong Tan ត្រឹមតែបំរើឲ្យផលប្រយោធន៍របស់ខ្លួនឯង Ta Phong Tan ដែលគ្មានឥទ្ធិពលអ្វីដល់នារីវៀតណាមផ្សេងៗនៅក្នុងនិងក្រៅប្រទេសឡើយ។

ទង្វើនេះរបស់ក្រសួងការបរទេសអាមេរិកក្នុងកាលៈទេសៈដែលវៀតណាមនិងអាមេរិក
កាន់តែបង្កើនកិច្ចសហបរតិបត្តិការទ្វេភាគីពីមួយថ្ងៃទៅមួយថ្ងៃច្បាស់ណាស់ថាបានដើរ
ផ្ទុយនឹងទំនរអភិវឌ្ឍន៍ និងជាការថយក្រោយក្នុងទំនាក់ទំនងរវាងវៀតណាម-អាមេរិក
 ពិតប្រាកដ

ប្រតិកម្មទៅវិញ

ផ្សេងៗ