ការប្រយុទ្ធប្រឆាំងអំពើពុករលួយ៖ ដំណោះស្រាយដ៏សំខាន់សម្រាប់ការអភិវឌ្ឍរបស់វៀតណាម

(VOVWORLD) - ការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅវៀតណាមបាននិងកំពុងត្រូវបានបក្សនិងរដ្ឋយកចិត្តទុកដាក់ដឹកនាំយ៉ាងប្ដូរផ្ដាច់ ដោយមានការចូលរួមពីប្រជាជន និងប្រព័ន្ធ នយោបាយទាំងមូល។ លទ្ធផលដែលសម្រេចបាននាពេលថ្មីៗនេះបង្ហាញថា វៀត ណាមកំពុងដើរលើមាគ៌ាត្រឹមត្រូវ ដែលត្រូវបានគាំទ្រដោយសាធារណៈមតិ។

តថភាពជាក់ស្ដែងបានបង្ហាញឱ្យឃើញថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្មគឺជាមាគ៌ាត្រឹមត្រូវដើម្បីជួយប្រទេសជាតិអភិវឌ្ឍន៍។

គ្មានការដើរថយក្រោយ គ្មានការធ្វើសម្បទាន

គ្មានការដើរថយក្រោយ គ្មានការធ្វើសម្បទានទៅនឹងអំពើពុករលួយបានក្លាយជាការបញ្ជាចំពោះគណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣ របស់បក្សបានអះអាងថា នឹងបន្តជំរុញខ្លាំងការ ប្រយុទ្ធប្រឆាំងនឹងការិយាធិបតេយ្យ អំពើពុករលួយ ភាពខ្ជះខ្ជាយ និងអសកម្ម។ ប្រព័ន្ធនយោបាយទាំងមូលខិតខំប្រឹងប្រែងអនុវត្តន៍ការដឹកនាំរបស់អគ្គលេខាបក្ស Nguyen Phu Trong ដោយប្រញាប់ប្រញាល់កែលម្អរបៀបរបប គោលនយោបាយ យន្តការ និងបទប្បញ្ញត្តិដើម្បីឱ្យបុគ្គលម្នាក់ៗមានការជ្រួតជ្រាបពីទំនួលខុសត្រូវ របស់ខ្លួន ដោយមិនអាច មិនហ៊ាន មិនចង់ មិនត្រូវការពុករលួយ។

ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ១ កុម្ភៈ នៅទីក្រុងហាណូយ គណៈកម្មាធិការ មជ្ឈិមទទួលបន្ទុកកិច្ចការផ្ទៃបានឲ្យដឹងថា៖ កាលពីឆ្នាំមុន គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខាបានចេញផ្សាយឯកសារជិត ៥០ ស្ដីពីការ កសាង ពង្រឹងបក្ស និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្ម។ ការងារត្រួតពិនិត្យ ឃ្លាំមើល អធិការកិច្ច និងសវនកម្មត្រូវបានអនុវត្តន៍ដោយ ព្រមៗគ្នា; វិន័យតឹងរ៉ឹង លើកទឹកចិត្តការលាលែងពីតំណែង ដកហូតតំណែង និងជំនួស កម្មាភិបាលដែលរងការដាក់វិន័យឲ្យទាន់ពេលវេលា។ ក្នុងឆ្នាំ ២០២៣ សមត្ថកិច្ចគ្រប់ ជាន់ថ្នាក់បានដាក់វិន័យលើបក្ខជនចំនួន ៤៥៩នាក់ ដោយសារអំពើពុករលួយ។ ចាប់តាំងពីការចាប់ផ្តើមនៃអាណត្តិមហាសន្និបាតលើកទី១៣ មក កម្មាភិបាលក្រោមការ គ្រប់គ្រងរបស់មជ្ឈិមចំនួន ១០៥ នាក់ត្រូវបានគេដាក់វិន័យ។

ផ្នែកអធិការកិច្ច និងសវនកម្មបានស្នើឲ្យដកហូត និងចាត់ការហិរញ្ញវត្ថុជិត ២១៩ ទ្រីលានដុង (ជាង ៩,៣ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ៣ ដងបើធៀបនឹងឆ្នាំ ២០២២)។ ករណីពុករលួយដ៏ធ្ងន់ធ្ងរ និងស្មុគស្មាញជាច្រើន ត្រូវបានយកមកកាត់ ទោស ស៊ើបអង្កេត និងចាត់ការយ៉ាងតឹងរ៉ឹង។

ការប្រយុទ្ធប្រឆាំងអំពើពុករលួយ៖ ដំណោះស្រាយដ៏សំខាន់សម្រាប់ការអភិវឌ្ឍរបស់វៀតណាម - ảnh 1អនុប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការផ្ទៃក្នុង លោក Nguyen Thai Hoc ថ្លែងមតិក្នុងឱកាសបង្ហាញមុខសៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអសកម្ម រួមចំណែកកសាងបក្សនិងរដ្ឋឲ្យកាន់តែស្អាតស្អំនិងរឹងមាំ។ (រូបថត៖ VNA)

ថ្លែងមតិក្នុងឱកាសបង្ហាញមុខសៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអសកម្ម (ឆ្នាំ២០២៣) អនុប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការផ្ទៃក្នុង លោក Nguyen Thai Hoc បានឲ្យដឹង ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងភាពអសកម្មបានក្លាយជានិន្នាការ ដែលមិនអាចបញ្ច្រាសបាន។ បច្ចុប្បន្ននេះ ប្រជាជនទាំងមូលមានជំនឿជាក់ដ៏ធំណាស់ លើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអវិជ្ជមាន និងតួនាទីរបស់លោក អគ្គលេខាបក្ស។

ការគាំទ្រពីសាធារណៈមតិ

ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយបានទទួលការគាំទ្រពីសាធារណៈមតិ ដូចដែលបានលើកឡើងដោយ ពលរដ្ឋមួយរូបខាងក្រោម៖

“ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនាពេលកន្លងមក ត្រូវបានបក្សនិង មេដឹកនាំបក្សគឺលោកអគ្គលេខាបក្ស Nguyen Phu Trong យកចិត្តទុកដាក់យ៉ាង ខ្លាំងជានិច្ច។ តាមរយៈការតាមដាន ខ្ញុំឃើញថា ប្រសិនបើមានការរំលោភបំពានណាមួយ នឹងត្រូវចាត់ការយ៉ាងតឹងរ៉ឹង និងជាសាធារណៈនៅចំពោះមុខច្បាប់ នៅចំពោះមុខប្រជាជន... ប្រការនេះបាននាំមកនូវជំនឿជាក់ដល់ប្រជាជន”។

ការប្រយុទ្ធប្រឆាំងអំពើពុករលួយ៖ ដំណោះស្រាយដ៏សំខាន់សម្រាប់ការអភិវឌ្ឍរបស់វៀតណាម - ảnh 2អ្នកសារព័ត៌មាន Jung Rina មកពីកូរ៉េខាងត្បូង។ (រូបថត៖ VNA)

អ្នកសារព័ត៌មាន Jung Rina មកពីកូរ៉េខាងត្បូងបានចាត់ទុកថា៖ “វៀតណាមកំពុងស្ថិតនៅចំពោះមុខពេលវេលាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដើម្បី បង្កើតឡើងជំហានលោតផ្លោះ។ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងភាពអវិជ្ជមានបច្ចុប្បន្នរបស់វៀតណាមកំពុងត្រូវបានបក្សដឹកនាំយ៉ាងប្ដូរផ្ដាច់។ ការប្រយុទ្ធប្រឆាំង អំពើពុករលួយបានក្លាយទៅជាភារកិច្ច និងនិន្នាការដែលមិនអាចបញ្ច្រាសបាន ដូចដែលលោកអគ្គលេខាបក្សបានបញ្ជាក់។ វៀតណាមពិតជាត្រូវបន្តការប្រយុទ្ធប្រឆាំង អំពើពុករលួយ មិនត្រឹមតែដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងដើម្បីអនាគតទៀតផង”។

លទ្ធផលដែលសម្រេចបានក្នុងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ បានបង្ហាញ ពីការប្តេជ្ញាចិត្តនយោបាយរបស់បក្ស និងរដ្ឋ៖ “គ្មានតំបន់ហាមឃាត់” “គ្មានករណីលើក លែង” “មិនថាជានរណានោះទេ”។ ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអវិជ្ជមានគឺ ជាគាម៌ាត្រឹមត្រូវសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ