ការផ្លាស់ប្តូរពីផ្នត់គំនិតគ្រប់គ្រងរដ្ឋទៅជាអភិបាលកិច្ចជាតិ

(VOVWORLD) - ដំណោះស្រាយ “លើកកម្ពស់គុណភាព និងប្រសិទ្ធភាពអភិបាលកិច្ចជាតិ” ត្រូវបានលើកឡើងដំបូងនៅក្នុងឯកសារដែលបានដាក់ជូនមហាសន្និបាតលើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាម ក្នុងគោលនយោបាយ “បន្តកែលម្អសមកាលកម្មនូវស្ថាប័នសេដ្ឋកិច្ចទីផ្សារ តាមទិសសង្គមនិយម ផ្តោតលើការលុបបំបាត់ឧបសគ្គ”។ ប្រការនេះបង្ហាញថាក្នុងអាណត្តិមហា សន្និបាតលើកទី ១៣ របស់បក្ស បញ្ហាអភិបាលកិច្ចជាតិត្រូវបាន ផ្តោតការយកចិត្តទុកដាក់ជាពិសេស។ តាមនោះ សមត្ថភាពអភិបាលកិច្ចរបស់កម្មាភិបាលគ្រប់ជាន់ថ្នាក់ ត្រូវបានចាត់ទុកជាកត្តាសម្រេចក្នុងការអភិវឌ្ឍ ដើម្បីធានាទាំងតម្រូវការឆាប់រហ័សនិងចីរភាព។
ការផ្លាស់ប្តូរពីផ្នត់គំនិតគ្រប់គ្រងរដ្ឋទៅជាអភិបាលកិច្ចជាតិ - ảnh 1ប្រជាជនតម្រង់ជួរដើម្បីទិញទំនិញក្នុងកំឡុងពេលឧបត្ថម្ភធន (រូបថត៖ quanlynhanuoc.vn)

គោលនយោបាយមិនអាចត្រូវបានប្រកាសចេញពីថ្នាក់លើដល់ថ្នាក់ក្រោម ហើយគោលនយោ បាយត្រូវតែមានការចូលរួមពីប្រជាជនទាំងក្នុងការរៀបចំផែនការនិងតាមដានការអនុវត្ត ដើម្បីស្វែងយល់ពីសេចក្តីប្រាថ្នារបស់ប្រជាជន”។ នោះគឺជាទស្សនៈរបស់លោកបណ្ឌិត Nguyen Si Dung អតីតអនុប្រធានការិយាល័យរដ្ឋសភានៅពេល និយមន័យអភិបាលកិច្ចជាតិ។ យោងតាមលោករូបនេះ ប្រសិនបើការគ្រប់គ្រងរដ្ឋគឺជាទស្សនៈចង្អៀតនៃតួនាទីរបស់រដ្ឋ គឺអភិបាលកិច្ចជាតិគឺជានិយមន័យទូលំទូលាយជាងសម្រាប់ប្រតិបត្តិអំណាចរបស់រដ្ឋមួយ៖ “ដើម្បីលើកកម្ពស់សមត្ថភាពអភិបាលកិច្ចជាតិ ច្បាស់ណាស់ថា យើងត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍។ ដំបូងបង្អស់គឺត្រូវធានានូវនីតិរដ្ឋ ទី ២ ការប្រតិបត្តិការងារទាំងអស់របស់រដ្ឋត្រូវតែមានតម្លាភាព ទី ៣ គឺធានានូវរបបគណនេយ្យភាព និងទី ៤ ត្រូវមានការចូលរួមពីប្រជាជន។ ឥឡូវនេះ ប្រសិនបើចង់មានការចូលរួមរបស់ប្រជាជន ជាបឋមត្រូវតែមាន បទប្បញ្ញត្តិច្បាប់”។

តាមរយៈការអភិវឌ្ឍជាក់ស្តែងនៅលើពិភពលោកក៏បានបង្ហាញផងដែរថា ប្រទេសជាច្រើនបានអភិវឌ្ឍន៍ដោយអព្ភូតហេតុនិងលោតផ្លោះក្នុងទស្សវត្សកន្លងមកនេះ ដូចជាប្រទេស ជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរី ប៉ុន្តែមានប្រទេសជាច្រើនដែលស្ថិតក្នុងភាពក្រីក្រជារៀងរហូត។ ភាពខុសគ្នាស្ថិតនៅលើសមត្ថភាពអភិបាលកិច្ចជាតិរបស់ប្រទេសនីមួយៗ។ យោងតាមសាស្រ្តាចារ្យរង បណ្ឌិត Bui Thanh An នាយកវិទ្យាស្ថានបរិស្ថាននិងអភិវឌ្ឍន៍ថា ក្នុងការអនុវត្តសមត្ថភាពអភិបាលកិច្ចជាតិ ស្ថាប័នដើរតួនាទីយ៉ាងសំខាន់បន្ទាប់មកគឺសមត្ថភាពកម្មាភិបាល៖ “អភិបាលកិច្ចជាតិស្ថិតនៅគ្រប់វិស័យនិងក្នុងប្រជាជនគ្រប់ជាន់ថ្នាក់ ចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់មជ្ឈឹម។ ថ្នាក់កាន់តែខ្ពស់នឹងកាន់តែសំខាន់ជាង។ ចង់អភិបាលកិច្ចប្រទេសជាតិ ត្រូវតែបណ្តុះបណ្តាល តែងតាំងកម្មាភិបាលត្រឹមត្រូវ ដោយវាយតម្លៃលើប្រសិទ្ធភាពជាក់ស្តែង។ វាយតម្លៃប្រសិទ្ធភាពជាក់ស្តែងគឺថាតើអភិបាលកិច្ចរបស់គេល្អរឺអត់។ លើកនេះ នៅក្នុងកម្រិតយុទ្ធសាស្ត្រ ខ្ញុំគិតថាត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះកត្តាអភិបាលកិច្ច”។

យល់ស្របជាមួយទស្សនៈរបស់សាស្រ្តាចារ្យរង បណ្ឌិត Bui Thanh An លោក Le Thanh Van សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការហិរញ្ញវត្ថុនិងថវិកានៃរដ្ឋសភា បានបញ្ជាក់ថាៈ ការពង្រឹងសមត្ថភាពអភិបាលកិច្ចជាតិមិនអាចបំបែកចេញពីតម្រូវការ គុណភាពកម្មាភិបាលនៅឡើយ៖ “យោងតាមគំនិតរបស់ខ្ញុំ សម្រាប់អភិបាលកិច្ចជាតិល្អ គឺគុណភាពកម្មាភិបាលជាលេខមួយ។ ធនធានមនុស្សត្រូវតែមានចំណេះដឹងក្នុងការគ្រប់គ្រង មានបញ្ញាមានចំណេះដឹងជ្រាលជ្រៅ។ ទី ២ ស្ថាប័ននិងគោលនយោបាយគឺត្រូវតែគ្រប់គ្រងសណ្តាប់ធ្នាប់សង្គមរបស់រដ្ឋ ស្របតាមបំណងប្រាថ្នារបស់មតិភាគច្រើនផង។ ទី ៣ គឺផ្តល់សិទ្ធិស្វ័យភាពដល់មុខសញ្ញាគ្រប់គ្រង គឺប្រជាជននិងធុរជន ដើម្បីដាស់សតិប្រភពធនធាននិងលើកកម្ពស់វិមជ្ឈការនិងវិសហមជ្ឈការ”។

យ៉ាងណាមិញ ក្នុងរយៈពេលខាងមុខ វិស័យសេដ្ឋកិច្ចនឹងប្រឈមមុខនឹងការលំបាកនិងបញ្ហាប្រឈមជាច្រើន ហេតុដូច្នេះ តម្រូវការនៃការច្នៃប្រឌិតនិងបំពេញស្ថាប័ននានាការកែលំអសមត្ថភាពអភិបាលកិច្ចជាតិ ជាមួយនឹងប្រព័ន្ធច្បាប់បើកចំហរក៏ជា “ជើងទម្រ” សម្រាប់គំនិតផលិតកម្មនិងគំនិតធ្វើអាជីវកម្ម។ យោងតាមអនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Tran Quoc Phuong បានឲ្យដឹងថា ថ្វីត្បិតតែនៅឆ្នាំ ២០២០ ដែលត្រូវបង្កាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩  ជាមួយនឹងកំណើនវិជ្ជមាន ទោះបីជាមិនសម្រេចបានគោលដៅដែលបានកំណត់ក៏ដោយ នេះក៏ជាការសាកល្បងដ៏ធំមួយនៃសមត្ថភាពក្នុងការគ្រប់គ្រង អភិបាលកិច្ចជាតិ ដែលឆ្លុះបញ្ចាំងពីតម្លាភាពនៃព័ត៌មាននិងការស្តាប់សំលេងរបស់ប្រជាជនវៀតណាមនៅឆ្នាំ ២០២១ និងបណ្តាឆ្នាំខាងមុខ៖ “កាលពីមុននេះ នៅពេលយើងពិភាក្សាអំពីការប្រកួតប្រជែងផ្ទៃក្នុងនៃសេដ្ឋកិច្ច យើងទាំងអស់គ្នាសុទ្ធតែបានមើលឃើញពីទំហំសេដ្ឋកិច្ចរបស់វៀតណាមដែលស្ថិតក្នុងកម្រិតមធ្យម កម្រិតនៃភាពអំណត់ធន់គឺខ្សោយនៅពេលដំបូង ប៉ុន្តែរហូតដល់ឆ្លងកាត់ឆ្នាំ ២០២០ យើងមើលឃើញថា ទំហំដូច្នេះក៏ដោយក៏យើងបានតស៊ូយ៉ាងល្អនិងរក្សានូវកំណើនវិជ្ជមាន ២,៥% ដែរ។ នោះគឺជាមេរៀនដ៏មានតម្លៃណាស់អំពីអភិបាលកិច្ច។ ក្នុងគ្រាលំបាកបំផុត យើងងាកមើលទៅកសិកម្មគឺជាសសរស្តម្ភមួយដ៏ប្រាកដប្រជាសម្រាប់វិស័យសេដ្ឋកិច្ច”។

ការផ្លាស់ប្តូរផ្នត់គំនិតគ្រប់គ្រងរដ្ឋទៅជាលើកកម្ពស់សមត្ថភាពអភិបាលកិច្ច គឺវិធីបង្កើតចំណុចលោតផ្លោះអំពីច្បាប់យន្តការគោលនយោបាយ ដើម្បីបើកចំហប្រភពធនធានហិរញ្ញវត្ថុ ដីធ្លីនិងធនធានមនុស្ស។ ធ្វើយ៉ាងម៉េច ដើម្បីភាពច្នៃប្រឌិតក្លាយជាប្រភពធនធានដ៏មានឥទ្ធិពលមួយនៅក្នុងមនុស្សគ្រប់រូប អង្គភាពអាជីវកម្មនីមួយៗ។ នេះជាមធ្យោបាយមួយដើម្បីរួមបញ្ចូលកម្លាំងក្នុងយុគសម័យថ្មីរបស់ប្រទេសជាតិនិងប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ