ការរួមវិភាគទានរបស់ជនវៀតណាមនៅឯបរទេសចំពោះការកសាងប្រទេសជាតិ
VOVworld -  
(VOVworld)-ជនវៀតណាមជាង៤លាន៥០០សែននាក់នៅឯបរទេសជាផ្នែកមួយ
មិនអាចកាត់ផ្តាច់ចេញរបស់សហគមន៍ជនជាតិទាំងមូល។ តាមនោះ ការវិលត្រ
ឡប់មក វិញ ចូលរួមកម្លាំងកាយចិត្តនិងបញ្ញាទៅក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍
ប្រទេស ជាតិ ជាបំណងប្រាថ្នារបស់អាណិកជនវៀតណាមស្ទើតែទាំងអស់លើទូ
ទាំងពិភព លោក។គោលនយោបាយត្រឹមត្រូវរបស់វៀតណាម បាននិងកំពុងបង្ក
លក្ខណៈងាយ ស្រួលដើម្បីបំណងប្រាថ្នារបស់អាណិកជនវៀតណាមក្លាយទៅជា
ការពិត។
|
ចូលរួមកម្លាំងកាយចិត្តនិងបញ្ញាទៅក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិជាបំណងប្រាថ្នារបស់អាណិកជនវៀតណាមស្ទើតែទាំងអស់លើទូទាំងពិភពលោក |
នាពេលកន្លងទៅ វៀតណាមបានបង្កើតជាជំហានដំបូងនូវប្រព័ន្ធក្រខ័ណ្ឌច្បាប់
និងគោលនយោបាយមួយចំនួនសំដៅឆ្លើយតបនូវតម្រូវការជាក់ស្តែងរបស់ជនវៀត
ណាមនៅឯបរទេស ជាពិសេសគឺស្តែងចេញច្បាស់នូវស្មារតីគឺ “ជនវៀតណាមនៅ
ឯបរទេសជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញនិងជាប្រភពកម្លាំងពលំរបស់សហគមន៍ជនជាតិវៀតណាម”។ តាមនោះ វៀតណាមបានពិនិត្យឡើងវិញ ធ្វើវិសោធនកម្ម និង
បំពេញបន្ថែមលើឯកសារគតិយុត្តសំខាន់ពាក់ព័ន្ធនឹងជនវៀតណាមនៅឯ បរទេស
ដូចជា ច្បាប់សញ្ជាតិ ដីធ្លី វិនិយោគនិងអាជីវកម្ម តាមទិសងាយស្រួលបំផុត សម្រាប់
អាណិកជន។ គោលនយោបាយទាំងអស់ពោលខាងលើបានរួមចំណែក បង្ក លក្ខណៈ
ងាយស្រួលដើម្បីសហគមន៍ជនវៀតណាមនៅឯបរទេសរួមវិភាគទានជា ជ្រើនសម្រាប់
ប្រទេសជាតិ។រហូតមកដល់ពេលនេះ មានអាជីវករអាណិកជនវៀត ណាមជាច្រើនរូប បានវិលត្រឡប់មកមាតុប្រទេសធ្វើការវិនិយោគកាន់តែច្រើនផងដែរ។ ប្រការនេះបាន
អះអាងនូវការរួមចំណែកគួរឲ្យកត់សម្គាល់របស់អាណិជកជនវៀត ណាមចំពោះប្រ
ទេសជាតិ។ អាជីវករ Thanh Do បន្ទាប់ពីរយៈពេលរស់នៅរុស្ស៊ីមក បច្ចុប្បន្នលោកកំពុង
ធ្វើការវិនិយោគលើអចលនាទ្រព្យនិងសាងសង់សំណង់អគារ ខ្ពស់នៅទីក្រុងហូជីមិញ
និងទីក្រុងNha Trang ។លោក Thanh Do បានចែករំលែកថា
“ខ្ញុំក៏ចង់រួមកម្លាំងកាយចិត្តដ៏តិចតួចរបស់ខ្លួនដើម្បីជួយឲ្យទីក្រុងហូជីមិញកាន់
តែអភិវឌ្ឍន៍ទៅមុខ ជាពិសេសគឺខ្ញុំមានបំណងជួយប្រទេសជាតិមានការផ្លាស់ប្តូរពី
មួយថ្ងៃទៅមួយថ្ងៃទៀងផង”។
មិនត្រឹមតែរួមចំណែកលើវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ការរួមចំណែកអំពីបញ្ញា របស់ជនវៀតណាមនៅឯបរទេសក៏ជាកម្លាំងពលំមួយបម្រើការអភិវឌ្ឍន៍ប្រទេស
ជាតិផងដែរ។ ជារៀងរាល់ឆ្នាំ មានចំនួនអាណិកជនជាង៣០០នាក់ ក្នុងនោះ ៥៥%
បាន ត្រឡប់មកធ្វើការក្នុងក្របខ័ណ្ឌរដ្ឋនិង៤៥%ដែលចូលរួមធ្វើការក្នុងស្ថាប័ន
ស្រាវជ្រាវ ។ យោងតាមឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh ថា ដើម្បីលើកទឹកចិត្តឲ្យអាណិកជនវៀតណាមមានការរួម
ចំណែកសកម្មសម្រាប់ប្រទេសជាតិនោះ រដ្ឋាភិបាលត្រូវបន្តស្រាវជ្រាវនូវគោល
នយោបាយនិងដំណោះស្រាយជាក់ស្តែង ដើម្បីធានាមូលដ្ឋានច្បាប់សម្រាប់ជន
វៀតណាមនៅឯបរទេសវិលត្រឡប់មកកសាងស្រុកកំណើត។លោក Pham Binh
Minh បានឲ្យដឹងថា៖
“ការចលនាជនវៀតណាមនៅឯបរទេសឆ្ពោះទៅមាតុប្រទេសជាប្រការសំខាន់
ណាស់។ ជនវៀតណាមនៅឯបរទេសមានបញ្ញានិងមានសមត្ថភាព ហើយជនវៀត ណាម៨០%ទទួលបានជោគជ័យនៅឯបរទេសនោះគឺគេរស់នៅប្រទេសអភិវឌ្ឍន៍។
នេះជាប្រភពកម្លាំងពលំដែរ។ រដ្ឋាភិបាលក៏ត្រូវមានគោលនយោបាយចលនានិង ទាក់ទាញជនវៀតណាមមានបញ្ញា មានបទពិសោធន៍ចូលរួមក្នុងដំណើរការកសាង
ប្រទេសជាតិ ជាពិសេសគឺដំណើរការឧស្សហូបនីយកម្មនិងទំនើបភាវូបនីយកម្ម
ប្រទេសជាតិ”។
កិច្ចការអំពីជនវៀតណាមនៅឯបរទេសកំពុងបានអនុវត្តកាន់តែសម្បូរបែបលើ
គ្រប់រូបភាព។ ប្រការនេះបានបង្កើតនូវវេទិកាសំដៅទទួលយកមតិកសាងប្រទេស
ជាតិ និងរួមចំណែកតភ្ជាប់មនោសញ្ចេតនាជាមួយស្រុកកំណើតក្នុងសហគមន៍ផង
ដែរ។ រាល់ចំណុចលោតផ្លោះក្នុងគោលនយោបាយនិងកិច្ចការអំពីជនវៀតណាមនៅ
ឯបរទេសបានរួមចំណែកពង្រឹងនិងពង្រីកផែនមហាសាមគ្គីជាតិទាំងមូល ពង្រីក
បានប្រភពកម្លាំងពលំអាណិកជនរួមចំណែកសកម្មសម្រាប់បុព្វហេតុកសាងនិងការ
ពារមាតុប្រទេស៕
VOVworld