ការវាយប្រហារទៅលើស៊ីរី-អំពើដ៍គ្រោះថ្នាក់ របស់ អ៊ីស្រាអែល

​​​​​​​​​​​​​​​​​​                  

ការវាយប្រហារទៅលើស៊ីរី-អំពើដ៍គ្រោះថ្នាក់ របស់ អ៊ីស្រាអែល - ảnh 1
រូបថត​ VNA


Vovowrld- ការ​វាយប្រហារ​ថ្មីបំផុត របស់ អ៊ីស្រាអែលទៅលើ​ទីតាំងយោធាJamraya ភាគពាយ័ព្យរដ្ឋធានី Damascus កើតមានឡើងនាថ្ងៃទី៥ឧសភាកន្លងទៅ។សំដៅ
អធិប្បាយអំពើនេះរបស់ខ្លួន មន្រ្តីអ៊ីស្រាអែល១នាក់បានចាត់ទុកថា៖ ការ​វាយ
ប្រហារ​តាមផ្លូវ​អាកាស​​គ្រាន់តែតម្រង់ទៅលើឃ្លាំងអាវុធរបស់រដ្ឋអំណាច ស៊ីរី
ដោយសារគេគ្រោងបញ្ជូនទៅឲ្យកំលាំងHezbollah​​នៅលីបង់​ជាកំលាំងប្រឆាំង
អ៊ីស្រាអែល។បន្ទាប់ពីការវាយប្រហារនេះ ​ភាគីស៊ីរីប្រកាសថា៖នឹងផ្តល់អាវុធ
ទំនើបថ្មីឲ្យកំលាំងHezbollahនៅលីបង់។រដ្ឋភិបាលស៊ីរីបានប្រកាសថែមទៀតថា៖
ការ វាយប្រហារ​ របស់ អ៊ីស្រាអែលទៅលើ​ដែនដីស៊ីរីគឺជាអំពើរំលោភលើច្បាប់
អន្តរជាតិទាំងកម្រោលធ្វើឲ្យសភាពការណ៍នៅដំបន់មជ្ឈឹមបូពា៏កាន់តែស្មុគស្មាញ
ថែមទៀត។ក្នុងកិច្ចប្រជុំជាបន្ទាន់១​ គណះរដ្ឋមន្រ្តីស៊ីរីបានប្រកាសថា៖នឹងពិនិត្យ
មើលលទ្ឋភាពសំដៅតបតវិញនឹងការ វាយប្រហារ​ របស់ អ៊ីស្រាអែល។

សកម្មភាពរបស់អ៊ីស្រាអែលក៏ជួបប្រទះនឹងការប្រឆាំងជំទាំស់យ់ាងខ្លាំងក្លារបស់​សហគមន៍អន្តរជាតិ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon បានសម្ដែងការព្រួយបារម្មណ៍ដ៏ជ្រាលជ្រៅ ចំពោះការការវាយប្រហារ​តាមផ្លូវអាកាស
 របស់អ៊ីស្រាអែលចូលក្នុងដែនដីរបស់ប្រទេសមជ្ឈឹមបូពា៍នេះ និងអំបាវនាវការគោ
រពបូរណភាពដែនដី និងអធិបតេ​យ្យភាពជាតិរបស់​ប្រទេសទាំងឡាយក្នុងតំបន់ 
គោរពរាល់សេចក្ដីសម្រេចចិត្តទាក់ទិន ​របស់​ក្រុមប្រឹក្សារសន្តិសុខ អង្គការសហ
ប្រជាជាតិ។ ក្នុងពេលនោះ សម្ព័ន្ធភាព​អារាប ( AL)បានស្នើអោយ ក្រុមប្រឹក្សាសន្តិ
សុខ អង្គការសហប្រជាជាតិ​ធ្វើសកម្មភាពភ្លាម ដើម្បីបញ្ជប់រាល់សកម្មភាពវាយ
ប្រហាររបស់អ៊ីស្រាអែលទៅលើ​ស៊ីរី ចិននិងរុស្ស៊ីក៏បាននាំចេញសេចក្ដីប្រកាស
ដោយប្រឆាំងជំទាំស់ការប្រើអំពើហឹង្សារនេះទន្ទឹមនឹងនោះ ចាត់ទុកថា÷ អធិបតេយ្យ
ភាពរបស់ប្រទេសណា១ ក៏ត្រូវបានគោរពដែរ។
ការដែល អ៊ីស្រាអែលវាយប្រហារតាមផ្លូវអាកាសទៅលើស៊ីរី ក្នុងរយះពេលប៉ុន្មានថ្ងៃ
កន្លងទៅ មិនគ្រាន់តែជាការរាំងស្កាត់ការផ្គត់ផ្គង់អាវុធសំរាប់ Hezbollah ​ប៉ុណ្ណោះទេ
 ថែមទាំង​ប៉ុនប៉ងឧបត្ថម្ភ​កងកម្លាំង​ប្រដាប់អាវុធ​ប្រឆាំងនៅស៊ីរីទៀតផង។ ​ពីព្រោះ 
បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាស​របស់អ៊ីស្រាអែលនោះកងកម្លាំងប្រដាប់អាវុធ
ប្រឆាំងនេះបានបាញកាំ​ភ្លើង​ធំ​ចូលក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ នៅ Jamraya និងដំណើ
ការបណ្ដាការវាយ​ប្រហារ​ចូលក្នុងទីតាំងមួយចំនួនរបស់កងទ័ពការពាររដ្ឋធានីទៀត
ផង។ គោលដៅទី២ដែលអ៊ីស្រាអែលឆ្ពោះទៅគឺជំរុញប្រតិកម្មយោធារបស់កងទ័ពស៊ីរី
សំដៅបំផុសសង្រ្គាម១ហើយនាំមកការធ្វើអន្តរាគមយោធាពីបរទេស។

សង្រ្គាមស៊ីវិលក្នុងរយះពេល២ឆ្នាំកន្លងទៅនៅស៊ីរីបានធ្វើឲ្យមនុស្សជាង៧ម៉ឹននាក់ត្រូវ
ស្លាបនិងជាង១លាន២សែននាក់ទៀតត្រូវចាកចេញពីលំនៅដ្ឋាន។នាបច្ចុប្បន្ននេះ​ជំលោះនៅស៊ីរីកាន់តែស្មុគស្មាញពី១ថ្ងៃទៅ១ថ្ងៃ។ស្ថានភាពនេះទាមទារឲ្យរដ្ឋអំណាច
របស់ប្រធានាធិបតី Bashar alAssad ត្រូវមានការគិតគូយ៉ាងម៉ត់ចត់ក្នុងការជ្រើសរើស
ដំណោះស្រាយទប់ស្កាត់ព្រមទាំងព្រមានសហគមន៍អន្តរជាតិគប្បីនាំចេញដំណោះ
ស្រាយខ្លាំងក្លាមុនពេលដែលសភាពការណ៍នៅស៊ីរីធ្លាក់ក្នុងស្ថានភាពដ៍គ្រោះថ្នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ