គណបក្សកម្មុយនីស្តនិងកម្មករអន្តរជាតិរួមគ្នាធ្វើសកម្មភាពដើម្បីបុព្វហេតុរួម

          (VOV)_” ជំនួបសន្ទនាអន្តរជាតិរវាងបណ្ដាគណបក្សកម្មុយនីស្តនិងកម្មករលើក
ទី១៨” ទើបនឹងបានបិទបញ្ចប់នៅទីក្រុងហាណូយ នាចុងសប្ដាហ៍កន្លងទៅ ដោយមាន
ការចូលរួមរបស់ដំណាងជាង១០០នាក់ ដំណាងអោយបណ្ដាគណ​បក្សកម្មុយនីស្តនិង
កម្មករលើទូទាំងពិភពលោក។ នេះគឺជាឱកាសដើម្បីបក្ស​កម្មុយនីស្តវៀតណាមអះអាង
ថា៖រក្សាគោលដៅតែមួយនោះគឺឯករាជ្យជាតិតភ្ជាប់ជាមួយសង្គមនិយម គោរព ពង្រឹង
និងពង្រីកទំនាក់ទំនងជាមួយប្រទេសសង្គមនិយម គណបក្សកម្មុយនីស្ត និងកម្មករ
នៃប្រទេសទាំងឡាយលើពិភពលោក។

គណបក្សកម្មុយនីស្តនិងកម្មករអន្តរជាតិរួមគ្នាធ្វើសកម្មភាពដើម្បីបុព្វហេតុរួម - ảnh 1
គណបក្សកម្មុយនីស្តនិងកម្មករអន្តរជាតិរួមគ្នាធ្វើសកម្មភាពដើម្បីបុព្វហេតុរួម

          ជំនួបសន្ទនាអន្តរជាតិរវាងបណ្ដាគណបក្សកម្មុយនីស្តនិងកម្មករត្រូវបាន
​បង្កើតឡើងតាំងពីឆ្នាំ១៩៩៨មក។ ក្រោយរយៈពេល១៨ឆ្នាំដំណើការ ជំនួបនេះ​បាន
ទាក់ទាញការចូលរួមរបស់ ១២០គណបក្សកម្មុយនីស្តនិងកម្មករមកពី​ប្រទេសចំនួន
៨៥លើទូទាំងពិភពលោក។ នេះជាលើកដំបូងដែលបក្សកម្មុយនីស្តវៀតណាមទទួល
រៀបចំជំនួបសន្ទនានេះ។ នេះមិនត្រឹមតែជាវេទិកាសំខាន់ដើម្បីបណ្ដាគណបក្សកម្មុយ
នីស្តនិងកម្មករផ្លាស់ប្តូរព័ត៍មាន ចែករំលែកបទពិសោធន៍ និងបង្កើនកិច្ចសហប្រតិ
បត្តិការ រួមសហការ ដើម្បីបុព្វហេតុតស៊ូប្រឆាំងរួម​ប៉ុណ្ណោះទេ ថែមទាំង ជាឱកាស
ដើម្បីវៀតណាមឧទ្ទេសនាមអំពីសមិទ្ធិផលថ្មី​របស់វៀតណាម ក៏ដូចជាការទទួលខុស
ត្រូវរបស់វៀតណាមចំពោះចលនាកម្មុយនីស្តនិងកម្មករអន្តរជាតិទៀតផង។

          វៀតណាមទទួលបានការវាយតំលៃខ្ពស់ពីគណបក្សអន្តរជាតិនានា

        បណ្ដាដំណាងចូលរួមជំនួបសន្ទនាលើកនេះសុទ្ធតែបង្ហាញនូវការលើក​សរសើរ
ចំពោះបុព្វហេតុតស៊ូប្រឆាំងរំដោះប្រទេសជាតិ សមិទ្ធិផលលេចធ្លោនិងការរួមវិភាគ
ទានរបស់វៀតណាម ក្នុងចលនាកម្មុយនីស្តនិងកម្មករអន្តរជាតិ។

          ដំណាងទាំងឡាយសុទ្ធតែឃើញការត្រៀមរៀបចំយ៉ាងហ្មត់ចត់ និង​បដិសណ្ឋារ
កិច្ចដ៏ខ្ពង់ខ្ពស់និងកក់ក្តៅរបស់បក្សកម្មុយនីស្តវៀតណាម។ លោកស្រី Sounthone
Xayachack សមាជិកា មជ្ឈឹមបក្ស និងជាប្រធាន​គណៈ​កម្មាធិការកិច្ចការបរទេស
 មជ្ឈឹមបក្សប្រជាជនបដិវត្តិន៍​ឡាវ បានអះអាងថា៖

          “ វៀតណាម-លោកប្រធានហូជីមិញ ជា​ពាក្យដែលបណ្ដាគណបក្ស​កម្មុយ​នីស្ត
​និងកម្មករអន្តរជាតិគោរពស្រឡាញ់។ បទពិសោធន៍របស់បក្ស​កម្មុយនិស្តវៀតណាម
ជាបទពិសោធន៍ថ្លៃថ្លាចំពោះបក្សកម្មុយនីស្ត កម្មករអន្តរជាតិ និងប្រជាជនលើ
ទូទាំងពិភពលោក បណ្ដាគណបក្សកំពុងតស៊ូប្រឆាំងដើម្បី​សន្តិភាព ឯករាជ្យជាតិ
 សង្គមនិយម។”

          ដំណាងអន្តរជាតិក៏បានបង្ហាញនូវការលើកសរសើរចំពោះបុព្វហេតុតស៊ូ​ប្រ
ឆាំង រួមទាំងសមិទ្ធិផល និងការរួមវិភាគទានរបស់វៀតណាមចំពោះចលនាកម្មុយ
នីស្តនិងកម្មករអន្តរជាតិ។ លោក Shelbu Richarson គណបក្សកម្មុយនីស្ត​អាមេ
រិក ​បានចែករំលែកថា៖

          “ សមិទ្ធិផលរបស់បក្សគណបក្សកម្មុយនីស្តវៀតណាមបានបង្កើតឡើង​ប្រ
ភពកម្លាំងសំរាប់គណបក្សកម្មុយនីស្តនានាលើពិភពលោក។ នេះជាសក្ខីភាព​រស់
រវើកនៃ​ការឆ្លងកាត់ការលំបាកនិងឧបសគ្គនានា ហើយទទួលសមិទ្ធិផលគួរ​អោយ
​កត់សម្គាល់។”

គណបក្សកម្មុយនីស្តនិងកម្មករអន្តរជាតិរួមគ្នាធ្វើសកម្មភាពដើម្បីបុព្វហេតុរួម - ảnh 2
គណបក្សកម្មុយនីស្តនិងកម្មករអន្តរជាតិរួមគ្នាធ្វើសកម្មភាពដើម្បីបុព្វហេតុរួម

រួមសហការដើម្បីបុព្វហេតុតស៊ូប្រឆាំងរួម

        ជំនួបសន្ទនាអន្តរជាតិរវាងបណ្ដាគណបក្សកម្មុយនីស្តនិងកម្មករលើកទី១៨ បាន
នាំចេញខ្លឹមសារជាក់ស្ដែងជាច្រើន ឆ្លើយតបនឹងតម្រូវការនានារបស់គណ​បក្សកម្មុយ
នីស្តនិងកម្មករ ក្នុងដំណាក់កាលនាបច្ចុប្បន្ន ដែលក្នុងនោះមានការ​ផ្លាស់ប្តូរអំពីស្ថាន
ភាពអន្តរជាតិ ទ្រឹស្ដីនិងស្ថានភាពជាក់ស្ដែងរបស់គណបក្សកម្មុយនីស្តនាបច្ចុប្បន្ន។

          ជំនួបសន្ទនាលើកនេះក៏បាននាំចេញគោលដៅនានាដើម្បីជំរុញសកម្មភាព​រួម
រវាងគណបក្សផ្សេងៗ និងផ្លាស់ប្តូរថ្មីយន្តការធ្វើសកម្មភាព។ អនុប្រធានគណៈកម្មាធិ
ការកិច្ចការបរទេសមជ្ឈឹម លោក Tran Dac Loi បានចាត់ទុកថា៖ ​ក្នុង​សភាពការណ៍ វិបត្តិសកល នាបច្ចុប្បន្ន បណ្ដាគណបក្សកម្មុយនីស្តនិងកម្មករត្រូវជាកម្លាំងឈានទៅ
មុខ ក្នុងការតស៊ូការពារផលប្រយោជន៍របស់ពលករ។ ​ លោក Tran Dac Loi បានអះ
អាងថា៖

          “ ក្នុងរយៈពេលកន្លងទៅ គណបក្សកម្មុយនីស្តនិងកម្មករលើទូទាំងពិភពលោក
បានបង្ហាញនូវចំណងសាមគ្គីភាព និងការគាំទ្រចំពោះបុព្វហេតុការពារមាតុប្រទេស
របស់ប្រជាជនវៀតណាម ក្នុងសភាពការណ៍ថ្មី។ នៅក្នុងជំនួបលើកនេះ បណ្ដាគណបក្ស
កម្មុយនីស្តនិងកម្មករបានយល់ដឹងបន្ថែម និងបង្កើនចំណងសាមគ្គីភាពជាមួយប្រជាជនវៀតណាម។ នាបច្ចុប្បន្ន បណ្ដាគណបក្សបានឯកភាព​បង្ហាញនូវចំណង
សាមគ្គីភាព និងគាំទ្របុព្វហេតុកសាងនិងការពារមាតុប្រទេស​ របស់ប្រជាជនវៀតណាម។”

          ក្រោយរយៈពេល១៨ឆ្នាំដំណើការ ជំនួបសន្ទនាអន្តរជាតិរវាងគណបក្សកម្មុយ
នីស្តនិងកម្មករ បានក្លាយទៅជាវេទិកាសំខាន់បំផុតរបស់កម្លាំងកម្មុយនីស្ត និងកម្ម
ករអន្តរជាតិនាបច្ចុប្បន្ន។វៀតណាមជាលើកដំបូងរៀបចំ​ជំនួបនេះ​ជាឱកាសដើម្បី
គណបក្សអន្តរជាតិយល់ដឹងបន្ថែមអំពីបុព្វហេតុផ្លាស់ប្តូរថ្មីនៅវៀតណាម បង្កើនទំ
នាក់ទំនងរវាងបក្សកម្មុយនីស្តវៀតណាមជាមួយបណ្ដាគណបក្សកម្មុយនីស្តនិងកម្ម
ករនៃប្រទេសផ្សេងៗ រួមចំណែកបង្កើនចំណងសាមគ្គីភាព ​ឯកភាពក្នុងចលនា
កម្មុយនីស្ត និងកម្មករអន្តរជាតិ ក្នុងសភាពការណ៍អន្តរជាតិ​មានបំរ៉ែបំរួលស្មុគ្រ
ស្មាញ និងពិបាកព្យាករណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ