គ្រឺមេ១ឆ្នាំក្រោយពីរួមបញ្ចូលជាមួយរុស្ស៊ី

(VOVworld)-ថ្ងៃទី១៨មិនា ជាគម្រប់១ឆ្នាំនៃគ្រឺមេបានរួមបញ្ចូលជាមួយរុស្ស៊ីជា
ផ្លូវការ ទន្ទឹមនឹងការដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចុះហត្ថលេខា
បញ្ចូល គ្រឺមនិងក្រុង Sevastopol ជាមួយរុស្ស៊ី។ ១ឆ្នាំក្រោយពីរួមបញ្ចូលរុស្ស៊ី កំពុងវិនិយោគចូល
គ្រឺមេ ព្រមទាំងប្តូរផ្តាច់ តបតនឹងការដាក់សម្ពាធពីលោក
ខាងលិច។

        ពិធីរំលឹកខួប១ឆ្នាំ ទិវាឧបទ្វីបគ្រឺមេរួមបញ្ចូលជាមួយរុស្ស៊ី ការ ស្ទង់មតិដោយ
ទទួលសម្លេងគាំទ្រ៩៧% ដែលប្រព្រឹត្តទៅនាថ្ងៃទី១៦មិនាឆ្នាំ ២០១៥។ ថ្លែងមតិ
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីគ្រឺម លោក Sergei Aksyonov បានស្ងើចសរសើរ សេចក្តីសម្រេចមានចរិតលក្ខណៈប្រវត្តិសាស្រ្តនេះ ដោយអះ អាងថា គ្មានពេល
ណាត្រឡប់មកជាផ្នែក១របស់អ៊ុយក្រែនឡើយ។

គ្រឺមេ១ឆ្នាំក្រោយពីរួមបញ្ចូលជាមួយរុស្ស៊ី - ảnh 1
ប្រធានាធិបតីរុស្ស៊ី លោក Putin ក្នុងពិធីចុះហត្ថលេខា
រួមបញ្ចូលគ្រឺមជាឧសម្ព័ន្ធ (រូបថតៈGetty Images/ AP )

        វិនិយោគលើគ្រប់ជ្រុងជ្រោយដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
សេដ្ឋកិច្ច និងការពារជាតិ

        ក្រោយពេលដែល គ្រឺមេរួមបញ្ចូលជាមួយរុស្ស៊ីមកមានការផ្លាស់ប្តូរលើគ្រប់
វិស័យ បានប្រព្រឹត្តទៅយ៉ាងសកម្មនៅគ្រឺម។ ក្នុងខែមេសាឆ្នាំ២០១៤ ការធ្វើកំ
ណែទម្រង់ប្រព័ន្ធអប់រំតាមបទដ្ឋានអប់រំរបស់រុស្ស៊ីត្រូវបានអនុវត្តនៅឧបទ្វីបនេះ
។ ប្រាក់ សោធននិវត្តន៍ និងប្រាក់បៀវត្សន៍ ក៏បានកើនឡើងជាលំដាប់។ អត្រា
អ្នកគ្មាន ការងារធ្វើបានថយចុះ។ រុស្ស៊ីក៏បានរៀបចំផែនការកសាងមជ្ឈមណ្ឌល
ទេសចរណ៍និងកំសាន្តនៅគ្រឺមេ​ព្រមទាំងចំណាយ៨រយលានដុល្លារអាមេរិក
សម្រាប់ការ អភិវឌ្ឍន៍មូលដ្ឋានរចនាសម្ព័ន្ធថាមពលឲ្យគ្រឺមេផងដែរ។

        ការបញ្ចូលគ្រឺមេជាមួយរុស្ស៊ី ក៏នាំមកការផ្លាស់ប្តូរជាក់ស្តែងក្នុងប្រព័ន្ធថែ
ទាំ សុខភាពនៅឧបទ្វីបនេះដែរ។ តាមឧបនាយករដ្ឋមន្ត្រីគ្រឺម លោក Alla
Pashkusova ថា ក្នុងឆ្នាំ២០១៥នេះ រដ្ឋអំណាចគ្រឺមេនឹងចំណាយ៥០លានដុល្លារ
អាមេរិក សម្រាប់ទំនើបនីយកម្មមន្ទីពេទ្យ។ រុស្ស៊ីក៏កំពុងវិនិយោកចូលក្នុងហេដ្ឋា
រចនា សម្ព័ន្ធ និងកសាងផ្នែកឧស្សាហកម្មរបស់គ្រឺមេឡើងវិញផងដែរ។

        ទន្ទឹមនឹងការវិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រុស្ស៊ីក៏បានបង្កើនការធ្វើ
ទំនើបភាវូបនីយកម្ម ផ្នែកលយោធានៅឧបទ្វីបគ្រឺមេដែរ។ តាមរដ្ឋមន្ត្រីការពារ
ជាតិរុស្ស៊ី លោក Sergei Shoigu ថា រហូតមកដល់ពេលនេះ រុស្ស៊ីបានបង្កើតកង
ពលធំចំនួន៧ និងកងវរសេនាធំចំនួន៨នៅគ្រឺមេដោយមុខងារផ្សេងគ្នា។ រុស្ស៊ី
ក៏បានបញ្ចូលយន្តហោះចម្បាំងជាច្រើនទៅកាន់មូលដ្ឋានទ័ពអាកាស Belbek
នៅ គ្រឺមេ។ តាមផែនការក្នុងឆ្នាំ២០១៥និង២០១៦ កងនាវាសមុទ្រខ្មៅនឹងទទួល
បាន នាវាពិឃាតថ្មីចំនួន៦គ្រឿង នាវាមូជទឹកចំនួន៦គ្រឿង ក៏ដូចជាបណ្តា
នាវាផ្ទុកកាំជ្រួច Buyan-M។

គ្រឺមេ១ឆ្នាំក្រោយពីរួមបញ្ចូលជាមួយរុស្ស៊ី - ảnh 2
កងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីបោះទ៍ពនៅកំពង់ផែ Sevastopol
 (រូបថតៈ​Danviet.vn)

        រុស្ស៊ីនៅតែប្រឈមមុខនឹងសម្ពាធពីលោកខាងលិច

        តាមការស្ទង់សាធារណមតិថ្មីបំផុតរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវ
សាធារណមតិរុស្ស៊ីសរឲ្យឃើញថា ប្រជាជនគ្រឺមេ៩០%បានឲ្យដឹងថា​ពួកគេនៅ
តែជ្រើសរើស ការរួមបញ្ចូលជាមួយរុស្ស៊ី។ ប៉ុន្តែ ប្រទេសលោកខាងលិចមិនចាត់
ទុកការស្ទង់មតិ នេះស្របច្បាប់ឡើយ។ ចំពោះលោកខាងលិចវិញ ការបញ្ចូល
គ្រឺមចូលរុស្ស៊ី ជាព្រឹត្តការណ៍សំខាន់នៃវិបត្តិនៅអ៊ុយក្រែន ជាមូលហេតុនាំមក
នូវភាពតានតឹងរវាង រុស្ស៊ីជាមួយលោកខាងលិចផងដែរ។ ជាថ្មីៗនេះ អង្គការ
សន្ធិសញ្ញាអត្លង់ទិកខាងជើង (NATO)បានចោទប្រកាន់ថា រុស្ស៊ីនៅតែផ្តល់
អាវុធសម្រាប់ភាគីប្រឆាំងនៅខាងកើតអ៊ុយក្រែន។ ខណៈពេលដែលបដិសេធ
ចំពោះរាល់ការចោទប្រកាន់របស់ NATO រុស្ស៊ីបានដំណើរការ ការធើសមយុទ្ធ
នៅតំបន់អាក់ទិក ក្នុងឱកាសរំលឹក ខួបលើកទី១នៃទិវាបញ្ចូលគ្រឺម។ ក្នុងឱ
កាសនេះដែរ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជា កងនាវា
សមុទ្រភាគខាងជើងចំណុះកងទ័ពជើងទឹក នៃប្រទេសនេះ ក្នុងស្ថានភាព
ត្រៀមប្រយុទ្ធជាស្រេច។

        ក្រោយរយៈពេលបញ្ចូលជាមួយរុស្ស៊ី១ឆ្នាំ  គ្រឺមេកំពុងមានការផ្លាស់ប្តូរ
ពីមួយថ្ងៃទៅមួយថ្ងៃ​និងកំពុងក្លាយទៅជាចំណុចខ្លាំងរបស់រុស្ស៊ី។​ទោះបីជា ចំពោះអាមេរិកនិងទ្វីបអឺរ៉ុបវិញ គឺពិបាកក្នុងការទទួលស្គាល់ការដែលគ្រឺម ជាផ្នែក១របស់រុស្ស៊ីក៏ដោយ ប៉ុន្តែនេះជាការពិតជាក់ស្តែងមិនអាចផ្លាស់ប្តូរ
បានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ