ចែករំលែកការឈឺចាប់ព័ណ៌លឿងទុំ/dioxin

(VOVworld)-ថ្ងៃទី១០សីហា ជាទិវាដើម្បីជនរងគ្រោះដោយជាតិគីមីលព័ណ៌លឿង
ទុំ/dioxin វៀតណាម។ ទោះបីជាសង្គ្រាមបានឆ្លងផុតទៅហើយក្តី ប៉ុន្តែផលវិបាក
របស់វានៅតែជះឥទ្ធិពលទៅលើមនុស្សវៀតណាមរាប់លាននាក់។ នាបច្ចុប្បន្ន
បក្ស រដ្ឋនិងប្រជាជនវៀតណាម មានគោលនយោបាយនិងសកម្ម ភាពជាក់ស្តែង
ជាច្រើន សម្រាប់ថៃទាំជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿង ទុំ/dioxin។

ចែករំលែកការឈឺចាប់ព័ណ៌លឿងទុំ/dioxin - ảnh 1
ដើរដង្ហែថ្មើជើងដើម្បីជនរងគ្រោះដោយជាតិគីមីព័ណ៌លឿងទុំ (រូបថតៈ cand.com.vn)

        នាថ្ងៃទី១០សីហាឆ្នាំ១៩៦១ ជើងហោះហើរដំបូងផ្ទុកជាតិថ្នាំសំលាប់ស្មៅ បានទម្លាក់ទៅលើទីរួមស្រុក​ Kon Tum ជាការចាប់ផ្តើមឲ្យសង្គ្រាមប្រើប្រាស់ជាតិ គីមីពុលរបស់អាមេរិកទៅលើសមរភូមិភាគខាងត្បូងវៀតណាម។ ឆ្លងកាត់តាម​រយៈ១០ឆ្នាំក្រោយមក ជាតិគីមីពុលជាង៨០លានលីត្រ ដោយមាន 20 ប្រភេទ
ផ្សេងគ្នា ក្នុងនោះ មានជាតិគីមីពុលព័ណ៌លឿងទុំ/dioxin  ដែលបានកងទ័ព អាមេរិកប្រើប្រាស់ទូទាំងសមរភូមិវៀតណាម។ តាមការស្ថិតិថា នៅវៀតណាម
មានមនុស្សចំនួន ៤,៨លាននាក់ត្រូវរងប៉ះពាល់ដោយសារធាតុគីមីពុល និង មនុស្សប្រមាណ៣លាននាក់ជាជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ/
dioxin។ ផលវិបាកយូរអង្វែងនៃជាតិពុលនេះ បានបន្សល់ទុកនូវការឈឺចាប់ សម្រាប់ប្រជាជនវៀតណាមច្រើនជំនាន់។

        សហគមន៍ទាំងមូលរួមដៃគ្នា

        ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍​ ទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុល ព័ណ៌លឿងទុំឆ្នាំនេះ មជ្ឈឹមសមាគមជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿង
ទុំ/dioxin វៀតណាម​(VAVA) បានបំផុសយុទ្ធនាការ ចលនាប្រជាជនលើទូទាំង ប្រទេសជួយជនរងគ្រោះផងដែរ។ ប្រាក់ជាង២ពាន់លានដុងជាអំណោយនិង ដើមទុនជូនចំពោះគ្រួសារជនរងគ្រោះជាង១០០គ្រួ។ មុននោះ តាមរយៈ១០ឆ្នាំ
កន្លង ទៅ VAVA បានប្រមូលផ្តុំបានចំនួនទឹកប្រាក់ជាងមួយពាន់ពាន់លានដុង
ដើម្បីជួយជុសជួល សាងសង់ថ្មីផ្ទះជាង១ពាន់ខ្នងសម្រាប់បណ្តាជនរងគ្រោះ
ព្រមទាំង ផ្តល់ដើមទុនធ្វើផលិតសម្រាប់ជនរងគ្រោះរាប់សែននាក់។ នាបច្ចុប្បន្ន
រដ្ឋាភិបាល បានអនុញ្ញត្តិឲ្យ VAVA កសាងមជ្ឈមណ្ឌលចំនួន៣នៅក្រុងហាណូយ
ក្រុង Da Nang និងក្រុងហូជីមិញ សំដៅថែទាំសុខភាពនិងស្តារនីតិសម្បទាឲ្យជន
រងគ្រោះ ។ លោកស្រី Nguyen Thi Hien ប្រធានសមាគមជនរងគ្រោះដោយជាតិ
គីមីពុល ព័ណ៌លឿងទុំ/dioxin ទីក្រុង Da Nang បានឲ្យដឹងថា៖

        “បើប្រៀបនឹងប៉ុន្មានឆ្នាំមុននេះ ឥឡូវនេះជីវភាពរស់នៅរបស់ជនរងគ្រោះ ដោយជាតិគីមីពុលគឺគ្រាន់បើជាង។ប៉ុន្តែយើងខ្ញុំនៅតែព្រួយបារម្ភថា បើគ្រួសារ មានជនរងគ្រោះដោយជាតិគីមីពុលដល់៣ឬ៤នាក់ តើពេលដែលឪពុក ម្តាយ
អនិច្ចកម្មទៅហើយ នរណាជាអ្នកថែទាំជនរងគ្រោះនេះ។ ដូច្នេះ យើងខ្ញុំ សង្ឃឹម
ថា នឹងមានមូលនិធិស្ថិរភាព ដើម្បីថែទាំជនរងគ្រោះផង​និងជួយឧបត្ថម្ភ គ្រួសារ
ជនរងគ្រោះផង”។

ចែករំលែកការឈឺចាប់ព័ណ៌លឿងទុំ/dioxin - ảnh 2
ជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ (រូបថតៈpetrotimes.vn)

        ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍នៃទិវាដើម្បីជនរងគ្រោះដោយជាតិ
គីមី ពុលព័ណ៌លឿងទុំឆ្នាំនេះ ខេត្ត ក្រុងជាច្រើនលើទូទាំងប្រទេសវៀតណាម បានរៀបចំគណៈប្រតិភូទៅជូនអំណោយផ្ទាល់សម្រាប់ជនរងគ្រោះដោយជាតិ គីមីពុលព័ណ៌លឿងទុំ។ រហូតមកដល់ពេលនេះ VAVA ខេត្ត Thua Thien Hue បានប្រមូលផ្តុំបានប្រាក់ជាង៣ពាន់លានដុង ដើម្បីជួយឧបត្ថម្ភសាងសង់ផ្ទះ
បណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យខ្ខីដើមទុនគ្មានការប្រាក់ ជូនអំណោយរាប់ពាន់
ចំណែក សម្រាប់ជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ។ ក្នុងពេល
ជាមួយគ្នានោះ សមាគមជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ/dioxin
ខេត្ត Lang Son បានរៃអង្គាសទឹកប្រាក់បានជាង២ពាន់លានដុងសំដៅជួយជន
រងគ្រោះដោយ ជាតិគីមីពុលព័ណ៌លឿងទុំនៅភូមិភាគខេត្តផងដែរ។ ចំពោះជន
រងគ្រោះដោយ ជាតិគីមីពុលព័ណ៌លឿងទុំ/dioxin ខេត្ត Quang Trị វិញ លោក
Le Van Dang ប្រធាន VAVA ខេត្ត Quang Tri បានឲ្យដឹងថា៖

        “នាពេលកន្លងទៅ យើងខ្ញុំប្រមូលបានទឹកប្រាក់ជាង២១ពាន់លានដុង ហើយក្នុងឆ្នាំ២០១៥នេះ​ក៏ប្រមូលបានជិត៥រយលានដុង។ យើងខ្ញុំក៏រៀបចំល្អ
ឲ្យ ជនជនរងគ្រោះបានទៅមជ្ឈមណ្ឌលដើម្បីរៀនវិជ្ជាជីវៈនិងស្តារនិតិសម្បទារ”។

          បន្តកែប្រែគោលនយោបាយដើម្បីជនរងគ្រោះដោយជាតិគីមីពុល
ព័ណ៌លឿងទុំ

        រួមជាមួយការបន្តកែប្រែគោលនយោបាយនិងមានសកម្មភាពជួយឧបត្ថម្ភ ជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំប្រកបដោយប្រសិទ្ធភាពជាង VAVA នឹងបន្តមានសកម្មភាពជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ
/dioxin វៀតណាម ទាមទារយុត្តិធម៌ ដោយការប្តឹងក្រុមហ៊ុនគីមីរបស់អាមេរិក ដែល
ផលិតជាតិគីមីពុលឲ្យកងទ័ពអាមេរិកទម្លាក់ទៅលើវៀតណាម។ ឧត្តមសេនីយ៍
ឯក Nguyen Van Rinh ប្រធានសមាគមជនរងគ្រោះដោយជាតិគីមីពុលព័ណ៌
លឿងទុំ/ dioxin វៀតណាមបានឲ្យដឹងថា៖

        “យើងខ្ញុំបានផ្សព្វផ្សាយដើម្បីប្រជាជនវៀតណាមនិងពិភពលោកយល់ ច្បាស់នូវសោកនាដកម្មនៃសង្គ្រាមជាតិគីមី។​យើងខ្ញុំនៅតែបន្តការតស៊ូទាមទារ
យុត្តិធម៌ សម្រាប់បណ្តាជនរងគ្រោះ”។

        ការយកចិត្តទុកដាក់របស់បក្ស រដ្ឋនិងការចែករំលែករបស់សហគមន៍ទាំង មូលនឹងជួយឲ្យជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ/dioxin វៀតណាម កាត់បន្ថយនូវការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ