ចូលរួមមតិកសាងបក្សដោយប្រជាធិបតេយ្យដើម្បីបំពេញសំណុំឯកសារមហាសន្និបាតបក្ស

(VOVWORLD) -  ក្នុងដំណើរការត្រៀមរៀបចំសំណុំឯកសារសម្រាប់មហាសន្និ បាតលើកទី ១៣ នោះ បក្សកុម្មុយនិស្តវៀតណាមបានប្រមូលមតិយោបល់របស់បក្ខជននិងប្រជាជនដើម្បីបំពេញសេចក្តីព្រាងសំណុំឯកសារ ដោយចាត់ទុកថា នេះជាការងារដ៏សំខាន់ ពង្រីកប្រជាធិបតេយ្យ ប្រមូលផ្តុំគំនិតច្នៃប្រឌិតរបស់បក្សទាំងមូលនិងប្រជាជនទាំងមូលក្នុងការកសាងគោលមាគ៌ា និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ។ ប៉ុន្តែពួកឱកាសនិយមកំពុងឆ្លៀតយកគោលនយោ បាយនេះ ដើម្បីបំភាន់ព័ត៌មានអំពីស្ថាប័ននយោបាយ អំពីការដឹកនាំរបស់បក្ស អំពីការងារត្រៀមរៀបចំកម្មាភិបាល រួមទាំងបញ្ហាជាច្រើនទាក់ទងនឹងមហា សន្និបាតទៀតផង។ ទោះជាយ៉ាងណាក៏ដោយ ល្បិចកលទាំងនេះ មិនអាចបង្កាច់បង្ខូចនិងលាក់បាំងការពិតអំពីលក្ខណៈប្រជាធិបតេយ្យក្នុងសកម្មភាព របស់បក្សកុម្មុយនិស្តវៀតណាមបានឡើយ។

ការពង្រីកប្រជាធិបតេយ្យ ការយកមតិយោបល់ពីបក្ខជននិងប្រជាជនក្នុងការកសាងសេចក្តីព្រាងសំណុំឯកសាររបស់បក្ស គឺជាគោលនយោបាយត្រឹមត្រូវ ហើយត្រូវបានចាត់ទុកថាជាដំណើរការចាំបាច់ នៅក្នុងនីតិវិធីនៃដំណើរការកសាងសំណុំឯកសារសម្រាប់មហាសន្និបាតបក្ស។ ដើម្បីបង្កលក្ខណៈសម្រាប់ប្រជាជន ក្នុងការផ្តល់នូវមតិយោបល់ដោយប្រជាធិបតេយ្យឲ្យបានទូលំទូលាយនោះ មុនពេលបើកមហាសន្និបាត សំណុំឯកសារទាំងអស់របស់បក្សនឹងត្រូវបានផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈឲ្យប្រជាជននៅទូទាំងប្រទេសតាមដានផង និងផ្តល់យោបល់ដើម្បីសុ

ក្រិដ្ឋលើសំណុំឯកសារផង។ ជាមួយគ្នានោះ អនុគណៈកម្មាធិការត្រៀមរៀបចំឯកសារនឹងប្រមូលមតិយោបល់របស់បក្ខជននិងប្រជាជន ដើម្បីបំពេញសំណុំឯកសារ ហើយគណៈកម្មាធិការមជ្ឈឹមនឹងផ្តល់យោបល់ចុងក្រោយ មុនពេលបញ្ជូនឯកសារទាំងនោះទៅកាន់មហាសន្និបាត។ ដំណើរការនៃការពិភាក្សានៅតាមអង្គការនានារបស់បក្សនិងការទទួលយកមតិយោបល់របស់ប្រជាជន សម្រាប់សំណុំឯកសារនៃមហាសន្និបាត គឺបានមកពីគោលការណ៍សកម្មភាពរបស់បក្ស ស្របតាមលក្ខន្តិកៈរបស់បក្សនិងបង្ហាញថា បក្សត្រូវពឹងផ្ពែក លើប្រជាជនដើម្បីធ្វើការងារដែលមានសារៈសំខាន់ៗ ជាពិសេសគឺការរៀបចំផែនការយុទ្ធសាស្រ្តរបស់បក្ស កម្មវិធីកសាងបក្សនិងការអភិវឌ្ឍប្រទេសជាតិ។

រហូតមកដល់ពេលនេះ សេចក្តីព្រាងឯកសារនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ត្រូវបានបំពេញបន្ថែមចំនួន ១៧ ដងមកហើយ បន្ទាប់ពីមានមតិយោបល់ស្ថាបនារបស់បក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំងមូល។ រាល់មតិយោបល់របស់កម្មាភិបាលនិងបក្ខជនមកពីគ្រប់អង្គការបក្សទូទាំងប្រទេស មានឥទ្ធិពលវិជ្ជមានទៅលើដំណើរការកសាងនិងបំពេញឯកសាររៀបចំមហាសន្និបាតបក្សនិងមានអត្ថន័យធំធេងណាស់។ តាមនោះ កម្មាភិបាលនិងបក្ខជនរាប់លាននាក់ ដែលកំពុងសិក្សា ធ្វើការ ឬបំពេញភារកិច្ចការពារមាតុភូមិ រក្សាសណ្តាប់ធ្នាប់និងសន្តិសុខនៅគ្រប់ទិសទីនៃប្រទេសបានរួមចំណែក កំណត់ភាពត្រឹមត្រូវជាងទៀត លក្ខណៈក្បោះក្បាយនូវការវាយតម្លៃលើស្ថានភាពជាក់ស្តែង ដើម្បីធ្វើអោយខ្លឹមសារនៃសំណុំឯកសារកាន់តែប្រសើរឡើង រួមទាំងមានដំណោះស្រាយអភិវឌ្ឍន៍ប្រទេសក្នុងវិស័យនីមួយៗទៀតផង។ នោះគឺជាការប្រមូលផ្តុំបញ្ញារបស់បក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំងមូលក្នុងការកសាងមាគ៌ាអភិវឌ្ឍន៍ប្រទេសជាតិ។ រួមជាមួយគ្នានោះ

កម្មាភិបាល បក្ខជននិងប្រជាជន នៅពេលបញ្ចេញមតិយល់ស្របរបស់ខ្លួនលើខ្លឹមសារនីមួយៗ និងបញ្ហានានានៃសេចក្តីព្រាងឯកសារ គឺមានអត្ថន័យដូចការអះអាងនិងស្រុះចិត្តគំនិតជាមួយខ្លឹមសារនៃសេចក្តីព្រាងឯកសារនោះ។ ទាំងអស់នេះគឺជាការបង្ហាញការប្រមូលផ្តុំយ៉ាងខ្លាំងនៃការបង្រួបបង្រួមឆន្ទៈក្នុងបក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំងមូលក្នុងការកសាងគោលមាគ៌ាអភិវឌ្ឍន៍ប្រទេសជាតិ។ ដំណើរការនៃការស្រាវជ្រាវលើឯកសារដើម្បីចូលរួមមតិយោបល់នឹងជួយឲ្យបក្ខជននិងប្រជាជនក្តាប់ជាប់ នូវខ្លឹម សារក៏ដូចជាគោលមាគ៌ារបស់បក្ស ធ្វើឱ្យដំណើរការពិភាក្សាលើការកសាងគោលនយោបាយ ព្រមទាំងក្លាយទៅជាដំណើរការរៀនសូត្រ និងជ្រួតជ្រាបនូវសេចក្តីសម្រេចរបស់មហាសន្និបាតបក្ស ដើម្បីឱ្យសេចក្តីសម្រេចរបស់បក្សត្រូវបានផ្សព្វផ្សាយនិងជ្រួតជ្រាបកាន់តែស៊ីជម្រៅ។

ការធ្វើប្រមូលផ្តុំប្រជាធិបតេយ្យគឺជាគោលការណ៍ឥតងាករ៉េរបស់បក្សកុម្មុយនិស្តវៀតណាម។ ប្រជាធិប តេយ្យគឺជាលក្ខខណ្ឌសម្រាប់ភាពគងវង្ស សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់បក្ស។ បក្សកុម្មុយ និស្តវៀតណាមមានផលប្រយោជន៍តែមួយគត់គឺការតស៊ូដើម្បីឯករាជ្យភាពនិងសេរីភាពរបស់ប្រទេសជាតិដើម្បីសុខុមាលភាពនិងសុភមង្គលរបស់ប្រជាជន។ បក្សពឹងផ្អែកលើប្រជាជនដើម្បីកសាងបក្ស ពឹងផ្អែក លើប្រជាជនដើម្បីរៀបចំផែនការកសាងប្រទេសជាតិរីកចម្រើនសម្បូររុងរឿង ក៏ដូចជាកែលម្អជីវភាពរស់ នៅរបស់ប្រជាជនឲ្យកាន់តែប្រសើរឡើង។ នេះគឺជាការយល់ដឹងឥតងាករ៉េនៅក្នុងកម្មវិធីនយោបាយនិង គោលមាគ៌ារបស់បក្សកុម្មុយនិស្តវៀតណាម។ នេះក៏ជាសច្ចភាពរស់រវើកក្នុងជីវភាពនយោបាយ-សង្គមរបស់ វៀតណាម ជាពិសេសមុនមហាសន្និបាតនីមួយៗ។ ហេតុដូច្នេះ រាល់ពាក្យសម្តីមួលបង្កាច់បង្ខូច ប្រជាធិបតេយ្យនៅក្នុងបក្ស ពិតជា “វោហាស័ព្ទ” តែលតោល ហើយត្រូវបានចាត់ទុកថាជាមោឃៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ