ឆ្លើយតបនឹងជំនឿជឿជាក់របស់ប្រជាជនចំពោះការងារកសាងបក្ស

(VOVWORLD) - ការងារកសាង ពង្រឹងបក្សជាបញ្ហាស្នូលនៃសន្និបាតលើកទី៤ គណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាល ទី១៣។ ចំណុចថ្មីលើកនេះ គឺមជ្ឈឹមបាន ពង្រីកវិសាលភាព មិនត្រឹមតែការកសាង ពង្រឹងក្នុងជួរបក្សប៉ុណ្ណោះទេ ថែមទាំងក្នុង ប្រព័ន្ធនយោបាយទាំងមូលទៀតផង។ ទន្ទឹមនឹងការទប់ស្កាត់ រុញថយ បក្សនឹងម្ចាស់ ការបង្ការប្រឆាំង តស៊ូយ៉ាងប្ដូរផ្ដាច់ ចំណាត់ការយ៉ាងម៉ឺងម៉ាត់ការធ្លាក់ចុះសតិអារម្មណ៍ នយោបាយ សីលធម៌ របៀបរស់នៅ និងអំពើពុករលួយ អំពើអសកម្មក្នុងបក្ស។ ទស្សនៈនេះបានឆ្លើយតបនឹងជំនឿជឿជាក់របស់ប្រជាជនចំពោះការងារកសាងបក្ស។

ឆ្លើយតបនឹងជំនឿជឿជាក់របស់ប្រជាជនចំពោះការងារកសាងបក្ស - ảnh 1លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញថ្លែងសន្និដ្ឋាននៅសន្និបាតមជ្ឈឹមលើកទី៤
នីតិកាលទី១៣។ (រូបថត៖ VNA)
ក្នុងអំឡុងពេលចាប់ពីមហាសន្និបាតលើកទី១១ដល់លើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម បញ្ហាកសាង ពង្រឹងបក្ស សុទ្ធតែត្រូវបានដាក់ជាអាទិភាពចម្បង។ ប្រសិនបើសន្និបាតមជ្ឈឹមលើកទី៤ នីតិកាលទី១១ និង១២ បានផ្ដោតសំខាន់ទៅលើ បញ្ហាកសាង ពង្រឹងបក្សនោះ គឺសន្និបាតមជ្ឈឹមលើក ទី៤ នីតិកាលទី១៣ បានពង្រីក វិសាលភាពទៅលើប្រព័ន្ធនយោបាយទាំងមូល។ នេះជាចំណុចថ្មីមួយនៃសន្និបាតមជ្ឈឹម លើកទី៤នីតិកាលទី១៣។ ប្រការនេះជាវិធីអភិក្រមដ៏ត្រឹមត្រូវក្នុងការងារកសាង ពង្រឹង បក្ស ដោយសារតែចំពោះបក្សកាន់អំណាចមួយ បក្ខជនត្រូវបានបែងចែកការងារនៅ តាមវិស័យជាច្រើនរបស់រដ្ឋ រួមមានរដ្ឋសភា ក្រុមប្រឹក្សាប្រជាជន រដ្ឋាភិបាល គណៈ កម្មាធិការប្រជាជន និងអង្គការនយោបាយសង្គមទៀតផង។ ដូច្នេះ ការកសាង ពង្រឹង ធ្វើឲ្យស្អាតស្អំជួរកម្មាភិបាលនោះ ចាំបាច់ត្រូវបានអនុវត្តន៍មិនត្រឹមតែក្នុងជួរបក្សប៉ុណ្ណោះ ទេ ថែមទាំងក្នុងប្រព័ន្ធនយោបាយទាំងមូលទៀតផង។ លោកសាស្ត្រាចារ្យរង បណ្ឌិត Bui Dinh Phong នៅបណ្ឌិតសភានយោបាយជាតិ ហូជីមិញចាត់ទុកថា៖
“សន្និបាតមជ្ឈឹមលើកទី៤បានសង្កត់ធ្ងន់ទៅលើរឿងការចុះខ្សោយលក្ខណៈសម្បត្តិ ហើយផ្សាភ្ជាប់ការងារកសាង ពង្រឹងបក្សជាមួយនឹងការកសាងប្រព័ន្ធនយោបាយ។ មុននេះ យើងត្រឹមតែផ្ដោតសំខាន់លើការកសាងបក្សប៉ុណ្ណោះ។ ប៉ុន្តែបក្សជាបក្សកាន់ អំណាច បក្សដឹកនាំរដ្ឋនិងសង្គម។ ដូច្នេះ ប្រសិនបើយើងមិនមានសតិអារម្មណ៍ នយោបាយដ៏រឹងមាំនិងស្មោះត្រង់នោះ គឺងាយស្រួលណាស់ កើតមានករណីរំលោភ បំពានអំណាចដើម្បីពុករលួយ”។
ឆ្លើយតបនឹងជំនឿជឿជាក់របស់ប្រជាជនចំពោះការងារកសាងបក្ស - ảnh 2ទិដ្ឋភាពនៅសន្និបាតមជ្ឈឹមលើកទី៤។ (រូបថត៖ VNA)
នៅសន្និបាតមជ្ឈឹមលើកទី៤ និតិកាលទី១៣ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់លើទស្សនៈថា បក្ខជនត្រូវតែ “និយាយដើរទន្ទឹមនឹងការធ្វើ” ដាក់ ខ្លួនឯងជាគំរូប្រតិបត្តិតាមសេចក្ដីសម្រេចចិត្ត គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ។ សតិអារម្មណ៍ ទស្សនៈនេះអំពីការងារកសាង ពង្រឹងបក្ស បានឆ្លើយតបនឹង ជំនឿជឿជាក់របស់ប្រជាជន។ លោក Nguyen Manh Thang នៅខ័ណ្ឌ Hoang Mai ទីក្រុងហាណូយ ចាត់ទុកថា៖
“ខ្ញុំគិតថា នៅសន្និបាតមជ្ឈឹមលើកទី៤ នីតិកាលទី១៣នេះ ទន្ទឹមនឹងការងារ កសាង ពង្រឹងបក្ស គឺការធ្វើវិសោធនកម្មបទបញ្ញត្តិអំពីប្រការដែលបក្ខជនមិនត្រូវបាន អនុញ្ញាតឲ្យធ្វើ ក៏ជាការងារចាំបាច់ណាស់។ ទីមួយគឺពង្រីកលក្ខណៈវិន័យរបស់បក្ស។ ទីពីរគឺពង្រីកលក្ខណៈជាគំរូ ត្រួសត្រាយ ក៏ដូចជាសមត្ថភាព កម្លាំងប្រយុទ្ធរបស់បក្ស”។
សន្និបាតមជ្ឈឹមលើកទី៤ នីតិកាលទី១៣ ក៏បានសង្កត់ធ្ងន់ទៅលើជំហរប្រយុទ្ធ ប្រឆាំងនឹងភាពអសកម្ម ដោយការធ្លាក់ចុះសតិអារម្មណ៍នយោបាយ សីលធម៌និង របៀបរស់នៅ។ ពីព្រោះភាពអសកម្មជា “ឫសគល់” ជាប្រភពនាំទៅការចុះខ្សោយ លក្ខណៈសម្បត្តិផ្សេងៗទៀត ជាពិសេសគឺអំពើពុករលួយ។ ចំពោះបញ្ហានេះ លោក បណ្ឌិត Nguyen Viet Chuc អតីតអនុប្រធានគណៈ កម្មាធិការវប្បធម៌អប់រំយុវជន យុវជនជំទង់និងកុមារចំណុះរដ្ឋសភា បានធ្វើអត្ថាធិប្បាយថា៖ ប្រសិនបើបក្ខជន មិនហាត់ពត់លត់ដំ ធ្លាក់ចុះសីលធម៌ របៀបរស់នៅ នឹងនាំទៅការ “វិវឌ្ឍន៍ដោយខ្លួន ឯង ប្រែធាតុដោយខ្លួនឯង”។
“ការធ្លាក់ចុះសីលធម៌ របៀបរស់នៅ គឺជាការវិវឌ្ឍន៍ដោយខ្លួនឯង មិនមែនជា ការវិវឌ្ឍន៍ដោយពាក្យសម្ដីទេ ប៉ុន្តែជាការវិវឌ្ឍន៍ដោយសកម្មភាពហើយ។ នៅពេលបក្ខជន មិនដើរតួនាទីជាអ្នកដឹកនាំទៀត មិនមែនជាគំរូក្នុងជីវភាពទៀត ហើយក៏មិនមែនជាមនុស្ស ល្អទៀតដែរ នេះគឺជាការវិវឌ្ឍន៍ដោយខ្លួនឯង។ ត្រូវយល់ថា ការវិវឌ្ឍន៍ដោយខ្លួនឯងជាអ្វីៗ ច្បាស់លាស់ណាស់ថា ការធ្វើឲ្យបក្សស្អាតស្អំ រឹងមាំ គឺជាវិធានការប្រយុទ្ធប្រឆាំង នឹងការវិវឌ្ឍដោយខ្លួនឯងយ៉ាងប្ដូរផ្ដាច់បំផុត”។
មិនត្រឹមតែ “ទប់ស្កាត់ រុញថយ” ប៉ុណ្ណោះទេ ប៉ុន្តែសន្និបាតមជ្ឈឹមលើកទី៤ នីតិកាលទី១៣ថែមទាំងសង្កត់ធ្ងន់ទៅលើ “ភាពម្ចាស់ការ” ទៀតផង។ នេះជា បាវចនាថ្មីក្នុងការដឹកនាំការងារកសាងបក្ស។ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Trong Phuc នៅបណ្ឌិតសភានយោបាយជាតិហូជីមិញ បានវិភាគថា៖
“ម្ចាស់ការវាយប្រហារយ៉ាងប្ដូរផ្ដាច់ថែមទៀតដូចនឹងប្រសាសន៍របស់លោកអគ្គលេខាបក្ស Nguyen Phu Trong។ បង្ហាញការប្ដេជ្ញានយោយបាយខ្ពស់ថែមទៀត ក្នុងមជ្ឈឹម ការិយាល័យនយោបាយ និងគណៈលេខា ដើម្បីតស៊ូដោយឥតឈប់ឈរ ឥតរាថយ ក្នុងការប្រយុទ្ធប្រឆាំងនឹងការចុះខ្សោយលក្ខណៈសម្បត្តិ ភាពអសកម្មក្នុងបក្ស រួមទាំងអំពើពុករលួយទៀតផង”។
សន្និបាតមជ្ឈឹមលើកទី៤នេះ មានអត្ថន័យដ៏សំខាន់ក្នុងការពង្រីកលក្ខណៈឈានមុខ របស់កម្មា ភិបាល បក្ខជនក្នុងការងារកសាង ពង្រឹងបក្ស លើកកំពស់សមត្ថភាព ប្រយុទ្ធរបស់បក្ស។ ប្រសិនបើបក្ខជនម្នាក់ៗពិតជាគំរូ ប្ដេជ្ញារុញថយភាពអសកម្ម និងរាល់សញ្ញាបង្ហាញពីការ “វិវឌ្ឍន៍ដោយខ្លួនឯង ប្រែធាតុដោយខ្លួនឯង” នោះ ប្រាកដថា បក្សកុម្មុយនិស្តវៀតណាមនឹងកាន់តែខ្លាំងមាំមួន ឆ្លើយតបនឹង ជំនឿជឿជាក់របស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ