ជំរុញខ្លាំងទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តនិងកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យវៀតណាម-រុស្ស៊ី

Vovworld-និយាយដល់ទំនាក់ទំនងរវាងវៀតណាមជាមួយសហភាពសូវៀត
មុននេះនិងជាមួយរុស្ស៊ីនាបច្ចុប្បន្នប្រជាជននៃប្រទេសទាំង២សុទ្ឋតែគោរព​
ទំនាក់ទំនងសាមគីភាពសហប្រតិបត្តិការដ៍យូរអង្វែង​ដែលបានកសាងនិង
ឆ្លងកាត់លើការលំបាកសាកល្បងនានាក្នុងកិច្ចការការពារនិងកសាងទឹកដី
នៃប្រជាជាតិទាំង២។
ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
បន្តប្រពៃណីដ៍ថ្លៃថ្លានោះថ្នាក់ដឹកនៃនៃប្រទេសទាំង២លៃទុកសំរាប់គ្នានូវ
អាទិភាពខ្ពស់បំផុត។ក្នុងគោលនយោបាយ ឆ្ពោះទៅទិសខាងកើតលើក
កំពស់តួនាទីរបស់ខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិកនោះរុស្ស៊ីវាយតំលៃខ្ពស់ចំពោះ
តួនាទីរបស់វៀតណាមក្នុងតំបន់។រួមជាមួយនោះវៀតណាមយកចិត្ត
ទុកដាក់ជាពិសេសដល់ការជំរុញខ្លាំងទំនាក់ទំនងលើគ្រប់វិស័យជាមជាមួយ
រុស្ស៊ី។តាំងពីពេលប្រទេសទាំង២បង្កើតក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូនាខែមិនា
ឆ្នាំ២០០១ជាពិសេសតាំងពីពេលបង្កើតទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តលើគ្រប់
វិស័យនាឆ្នាំ២០១២មកទំនាក់ទំនងរវាងប្រទេសទាំង២បានឈានចូលដំណាក់
កាលសហប្រតិបត្តិការថ្មីប្រកបដោយប្រសិទ្ឋភាពជាពិសេសលើវិស័យសេដ្ឋកិច្ច
ពាណិជ្ជកម្ម​​ ​កិច្ចសហ​ប្រតិបត្តិការវិនិយោគនិងសន្តិសុខយោធា។

​​​​​​​​​​         
         

ជំរុញខ្លាំងទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តនិងកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យវៀតណាម-រុស្ស៊ី - ảnh 1
              ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។

កាសថ្មីដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ
ទោះបីជាមានការអភិវឌ្ឍន៌យ៉ាងខ្លាំងក្លានាពេលកន្លងទៅក្តី ប៉ុន្តែទំនាក់ ទំនងសេដ្ឋ
កិច្ច​ ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាមនិងរុស្ស៊ីនៅមិនទាន់ពង្រីកជាអតិបរិមា
នូវឧត្តមភាព ដែលមានស្រាប់។ ដំណាក់កាលនាបច្ចុប្បន្ន ទំនាក់ទំនងនេះកំពុងឈរ
លើឳកាសដ៏ធំធេង ខណៈពេលដែលរុស្ស៊ីចូលរួម អង្គការពាណិជ្ជកម្មពិភពលោក
(WTO)និងវៀតណាមចូលរួមកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA)ជាមួយសម្ព័ន្ធ
គយរុស្ស៊ី-ប៉េឡារូស-កាហ្សាក់ស្តង់។ លោក Tran Dang Chung ប្រធានសម្ព័ន្ធអង្គភាព
អាជីវកម្មវៀតណាមប្រចាំ នៅរុស្ស៊ីចាត់ទុកថា៖ “ពេលរុស្ស៊ីចូលរួម WTO គឺឳកាស
ដែលទំនិញវៀតណាមនាំចេញទៅរុស្ស៊ី នឹងមានភាពងាយស្រួលជាង។ បណ្តាអង្គភាព
អាជីវកម្មវៀតណាមនៅរុស្ស៊ី អាចឆ្លៀតឳកាស ធ្វើជាស្ពានដើម្បីចែកចាយទំនិញ ក៏ដូចជាផ្សាភ្ជាប់ជាមួយ​បណ្តាអង្គភាពអាជីវកម្មរុស្ស៊ីដើម្បីប្រើប្រាស់ទំនិញរបស់វៀត
ណាម”។
ពេលចូលរួម FTA ជាមួយសម្ព័ន្ធពន្ធរដ្ធាការរុស្ស៊ី-ប៉េឡារូស-កាហ្សាក់ស្តង់ អង្គភាព
អាជីវកម្មវៀតណាមនិងរុស្ស៊ីមានឳកាសបង្កើនថែមទៀតប្រភពអត្ថប្រយោជន៌ពីវិស័យ
ពាណិជ្ជកម្មនិងនាំចេញ។ អំពីបណ្តាភាពងាយស្រួលដោយ FTA នាំមក លោក Pham
Quang Niem ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតវៀត ណាមប្រចាំនៅរុស្ស៊ីលើកច្បាស់ថា៖ “ទី១គឺបង្កើតជំហានលោតផ្លោះក្នុងការអភិវឌ្ឍន៌ទំនាក់ទំនងសេដ្ឋកិច្ច​ពាណិជ្ជកម្ម
វិនិយោគ ឧស្សាហកម្មរវាងវៀតណាមជាមួយសម្ព័ន្ធគយ។ បន្ទាប់ នោះ វៀតណាម
នឹងឆ្លៀតយកបច្ចេកវិទ្យាជឿនលឿនពីសម្ព័ន្ធគយដើម្បី ទំនើបភាវូបនីយកម្មខឿន
សេដ្ឋកិច្ចរបស់ខ្លួនផងដែរ”។

ជំរុញខ្លាំងទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។មុនដំណើរទស្សនកិច្ចលើកនេះ  សាធារណះមតិនៅប្រទេសទាំង២បានវាយតំលៃខ្ពស់
ចំពោះដំណើរទស្សនកិច្ចនិងមានជំនឿជឿជាក់ថា៖ដំណើរទស្សនកិច្ចលើកនេះ  របស់
ប្រធានាធិបតី Vladimia Putin  នឹងលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំង២មួយករិត
ថែមទៀត។លោក Do Xuan Hoangអគ្គនាយកសម្ព័ន្ឋក្រុមហ៊ុនMarevenនិងជាប្រធាន
សមាគមជនវៀតណាមនៅរុស្ស៊ីវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនេះ​។លោក
អោយដឹងថា៖“  ទំនាក់ទំនងរវាងប្រទេសទាំង២ត្រូវបានពង្រឹងនិងពង្រីកនិងមានកម្រាស់
ប្រវត្តិសាស្រ្តអភិវឌ្ឍន៍។ដំណើរទស្សកិច្ចលើកនេះរបស់ លោកVladimia Putin នឹងរួម
ចំណែកធ្វើឲ្យទំនាក់ទំនងខាងសេដ្ឋកិច្ចរវាងប្រទេសទាំង២កាន់តែរិតបន្តឹងថែមទៀត។ព្រឹត្តិការនេះបានសរអោយឃើញនូវការប្តេជ្ញាចិត្តកសាងពង្រឹងនិងពង្រីកទំនាក់ទំនង
រវាង  ប្រទេសទាំងនាំមកនូវផលប្រយោជន៍សំរាប់ខឿនសេដ្ឋកិច្ចនៃប្រទេសទាំង២។    “
ដោយឈរលើគ្រឹះស្ថាននៃទំនាក់ទំនងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការ
ដ៍យូរអង្វែងនេះដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមលើកនេះរបស់ ប្រធានាធិបតី
Vladimia Putin  នឹងរួមចំណែកបង្កើនជំនឿកទុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងជំរុញខ្លាំង
ទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តជាពិតប្រាកដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ