ជំរុញទំនាក់ទំនងគ្រប់ជ្រុងជ្រោយវៀតណាម - EU

(VOVWORLD) - ក្រៅពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនោះ ក្នុងឆ្នាំ ២០១៩ ទំនាក់ទំនងវៀតណាម -  EU មានការបោះជំហានថ្មីក្នុងទំនាក់ទំនងនយោបាយនិងសន្តិសុខ។
ជំរុញទំនាក់ទំនងគ្រប់ជ្រុងជ្រោយវៀតណាម - EU - ảnh 1រូបថត៖ chinhphu.vn )

នាឆ្នាំ ២០១៩ វៀតណាមនិងសហភាពអឺរ៉ុប (EU) បានបន្តបោះជំហានទៅមុខយ៉ាងរឹងមាំ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ដែលបានបង្កើតកាលពី ៣០ ឆ្នាំកន្លងទៅ។ រាល់សមទ្ធិផលក្នុងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ជាពិសេសគឺសេដ្ឋកិច្ចបានបន្សល់ទុកនូវសញ្ញាសម្គាល់ជាប្រវត្ដិសាស្ដ្រ ព្រមទាំងជាសញ្ញាបញ្ជាក់យ៉ាងច្បាស់លាស់សម្រាប់ទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហភាពអឺរ៉ុប។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៖ វឌ្ឍនភាពជាប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងទ្វេភាគី

នាឆ្នាំ ២០១៩ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាសញ្ញាសម្គាល់ដ៏សំខាន់បំផុតក្នុងទំនាក់ទំនងទ្វេភាគី។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) និង កិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម សហភាពអឺរ៉ុប (EVIPA) បន្ទាប់ពីការចរចាអស់រយៈពេល ៧ ឆ្នាំ បានបង្កើតកម្លាំងចលករដ៏សំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម - EU ។

ជាមួយនឹងកិច្ចព្រមព្រៀងទាំងពីរពោលខាងលើនេះ ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ចនិងពាណិជ្ជកម្មទ្វេភាគីនោះ វៀតណាមបានប្រែក្លាយខ្លួនពីប្រទេសដែលទទួលជំនួយរបស់ EU ដើម្បីអភិវឌ្ឍន៍ កាត់បន្ថយភាពក្រីក្រ ទៅជាប្រទេសដែលមានទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការសមភាព ដែលរួមផលប្រយោជន៍ដូចគ្នា តាមរយៈបណ្ដាការសន្យានៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជំនាន់ថ្មី។ EVFTA និង EVIPA បានបើកចេញឱកាសដ៏ធំធេងសម្រាប់ភាគីទាំងពីរ ដើម្បីពង្រីកសក្តានុពល និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ ឯកអគ្គរដ្ឋទូត - ប្រធានក្រុមបេសកកម្មវៀទណាមអមសហភាពអឺរ៉ុបលោក Vu Anh Quang បាន ឲ្យដឹងថា៖ “កិច្ចព្រមព្រៀង EVFTA និង EVIPA មានអត្ថន័យដ៏សំខាន់ចំពោះទាំងវៀតណាម និង EU មិនត្រឹមតែសម្រាប់ពាណិជ្ជកម្មនិងវិនិយោគប៉ុណ្ណោះទេ។នេះគឺជាកិច្ចព្រមព្រៀងជំនាន់ថ្មី គ្រប់ជ្រុងជ្រោយ ព្រមទាំងផ្សារភ្ជាប់ការវិនិយោគពាណិជ្ជកម្ម ជាមួយស្តង់ដារសង្គម ពលកម្ម និងបរិស្ថាន ក៏ដូចជារាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគ្របដណ្ដប់។ លើសពីនេះទៅទៀត នេះក៏ជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម វិនិយោគ  ជំនាន់ថ្មីដើមដំបូង ដែលសហភាពអឺរ៉ុបទទួលបានជាមួយប្រទេសមួយដែលមានប្រាក់ចំណូលមធ្យម។ បន្ទាប់ពីត្រូវបានចុះហត្ថលេខានិងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទាំងពីរនេះ នឹងនាំមកនូវផលប្រយោជន៍យ៉ាងធំធេងដល់ទាំង វៀតណាមនិងសហភាពអ៊ឺរ៉ុបពីព្រោះថាផលិតផលសេដ្ឋកិច្ចរបស់ភាគីទាំងពីរនឹងគ្មានភាពប្រកួតប្រជែងឡើយ ពោលគឺ ជួយបំពេញបន្ថែម និងឧបត្ថម្ភគ្នាទៅវិញទៅមកផងដែរ”។

ពង្រឹងទំនាក់ទំនងនយោបាយ

ក្រៅពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនោះ ក្នុងឆ្នាំ ២០១៩ ទំនាក់ទំនងវៀតណាម - EU មានការបោះជំហានថ្មីក្នុងទំនាក់ទំនងនយោបាយនិងសន្តិសុខ។ ភាគីទាំងពីរបន្តអនុវត្តយន្តការសហប្រតិបត្តិការដូចជាគណៈកម្មាធិការចម្រុះ ដើម្បីអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - EU (PCA); ផ្តល់សច្ចាប័ននិងអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូស្ម័គ្រចិត្តស្តីពីការអនុវត្តច្បាប់ររុក្ខកម្ម គ្រប់គ្រង់ព្រៃឈើ និងពាណិជ្ជកម្មរុក្ខផល  (VPA/FLEGT)។ វៀតណាម និង EU ក៏បានកត់សម្គាល់នូវការវិវឌ្ឍន៍ជាវិជ្ជមាននៅក្នុងកិច្ចសហប្រតិបត្តិការការពារជាតិជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីវិស័យការពារជាតិនិងសន្តិសុខ (FPA) កាលពីខែតុលាឆ្នាំ ២០១៩ នៅទីស្នាក់ការ សហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល នៃប្រទេសបែលហ្ស៊ិក។  នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា៖ “ក្នុងបរិបទ ដែលលទ្ធិគាំពារនិយមកំពុងរីកចម្រើននោះ រាល់ការសាកល្បងសន្តិសុខក្រៅប្រពៃណីកាន់តែធំធេងឡើង ហើយ ពាណិជ្ជកម្មពិភពលោកប្រឈមមុខនឹងការលំបាកជាច្រើននោះ កិច្ចសហប្រតិបត្តិការមានលក្ខណៈពិសេស ដោយបង្ហាញនូវការត្រិះរិះយ៉ាងខ្លាំងក្លា ចក្ខុវិស័យជាយុទ្ធសាស្ត្ររបស់ វៀតណាមនិងសហភាពអឺរ៉ុប គឺជាខឿនសេដ្ឋកិច្ចពីរដែលមានលក្ខណៈជួយបំពេញបន្ថែមគ្នាទៅវិញទៅមក រួមគ្នាសហប្រតិបត្តិការ និងមានផលប្រយោជន៍ដូចគ្នា ក៏ដូចជារួមគ្នាអភិវឌ្ឍន៍ ដើម្បី ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ”។

ចំណែកឯលោក Bernd Large ប្រធានគណៈកម្មការពាណិជ្ជកម្មអន្តរជាតិនៃសភា អ៊ឺរ៉ុបបានវាយតម្លៃថា៖ “ក្នុងឱកាសមកកាន់វៀតណាមម្ដងៗនោះ ខ្ញុំបានសង្កេតឃើញនូវការរីកចម្រើនក្នុងទំនាក់ទំនងទ្វេភាគី និងរាល់ជំហានអភិវឌ្ឍន៍ជាវិជ្ជមាន។ យើងកំពុងខិតខំប្រឹងប្រែងដើម្បីទទួលបានលទ្ធផលជាវិជ្ជមាននាពេលខាងមុខរួមចំណែកកែលម្អឲ្យកាន់តែល្អប្រសើរឡើងចំពោះទំនាក់ទំនងទ្វេភាគីផងដែរ”។

រាល់សមិទ្ធិផលសហប្រតិបត្តិការក្នុងឆ្នាំ ២០១៩ រវាងEU នឹងវៀតណាមគឺជាការវិវឌ្ឍន៍ដ៏សំខាន់ បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម - សហភាពអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ