ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃ

(VOVWORLD)-ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chanocha នាយករដ្ឋមន្ត្រី រដ្ឋាភិបាល លោក Nguyen Xuan Phuc និងភរិយា រួមជាមួយគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅថៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ សីហាឆ្នាំ២០១៧។  

ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chanocha នាយករដ្ឋមន្ត្រី រដ្ឋាភិបាល លោក Nguyen Xuan Phuc និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅថៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ សីហាឆ្នាំ២០១៧។ ដំណើរទស្សនកិច្ចលើកនេះ ជាឱកាសដើម្បីប្រទេសទាំងពីរវាយតំលៃអំពីសកម្មភាពសហប្រតិបត្តិការទ្វេភាគីក្នុងរយៈពេលកន្លងទៅ ផ្លាស់ប្តូរអំពីទិសដៅ និងឯកភាពចំពោះវិធានការណ៍ជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខនេះ។ 

ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃ - ảnh 1

ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃ

នេះជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅថៃ របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក្នុងតំណែងជានាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម។ ដំណើរទស្សនកិច្ចលើកនេះ បានប្រព្រឹត្តទៅក្នុងសភាពការណ៍ដែលទំនាក់ទំនងមិត្តភាពជាប្រពៃណី និងដៃគូយុទ្ធសាស្ត្រ វៀតណាម-ថៃ អភិវឌ្ឍន៍ដ៏ល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ នាពេលកន្លងទៅ ថៃបានយកចិត្តទុកដាក់ជាច្រើន ចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀត ណាម  ម្ចាស់ការជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងវិស័យជាច្រើន។ 

          ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអភិវឌ្ឍន៍ទូលំទូលាយ៖

        ទំនាក់ទំនងមិត្តភាពវៀតណាម-ថៃ កាន់តែស្ថិរភាព និងបានពង្រឹងជានិច្ច ចាប់ពីពេលវៀតណាម ក្លាយទៅជាសមាជិករបស់អាស៊ាន នាឆ្នាំ១៩៥៥។ភាគីទាំងពីរត្រូវជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលក្នុងនោះ ថៃបានឆ្លៀតយកឱកាសមានឧត្តមភាពអំពីប្រភពធនធាន ទីផ្សារធំធេងរបស់វៀតណាមជាពិសេសការដែលថៃ បានជំរុញការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចទីផ្សារ។ 

រហូតមកដល់ពេលនេះវៀតណាមគឺជាប្រទេសតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ដែលថៃបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្រ្តនិងភាគីទាំងពីរកំពុងខំប្រឹងប្រែងរួមគ្នាកសាងទំនាក់ទំនងមួយនេះកាន់តែជិតស្និទ្ធថែមទៀត។ នារយៈពេលកន្លងទៅ វៀតណាមនិងថៃតែងតែផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់។  តាមរយៈដំណើរទស្សនកិច្ចទាំងនេះទំនុកទុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីកជានិច្ច។ ប្រទេសទាំងពីរបានរៀបចំដោយជោគជ័យយន្តការកិច្ចសហប្រតិបត្តិការជាច្រើន ដូចជា៖ គណៈរដ្ឋមន្ត្រីរួម គណៈកម្មការចំរុះទទួលបន្ទុកកិច្ចសហប្រតិបត្តិការទ្វេភាគី ពិគ្រោះយោបល់នយោបាយនៅកម្រិតអនុរដ្ឋមន្រ្តីការបរទេស។ ចាប់តាំងពីការបង្កើតទំនាក់ទំនងយុទ្ធសាស្រ្ត នាខែមិថុនាឆ្នាំ២០១៣ ប្រទេសទាំងពីរបានចុះហត្ថលេខាកម្មវិធីនៃសកម្មភាពដើម្បីអនុវត្តទំនាក់ទំនងយុទ្ធសាស្រ្តវៀតណាម-ថៃ ដំណាក់កាលពីឆ្នាំ២០១៤-២០១៨ លើកកំពស់ទំនាក់ទំនងឡើងកំរិតដៃគូយុទ្ធសាស្ត្រក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាឆ្នាំ ២០១៥ ។

អំពីវិស័យ សន្តិសុខនិងការពារជាតិ៖ ភាគីទាំងពីរបន្តរក្សានូវយន្តការកិច្ចប្រជុំក្រុមការងារពិសេសរួមស្តីពីកិច្ចសហប្រតិបត្តិការនយោបាយ - សន្តិសុខវៀតណាមនិងថៃ  បង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យបទល្មើសបរិស្ថាន។ ភាគីទាំងពីរក៏ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យកងទ័ពជើងអាកាស កងទ័ពជើងទឹក យាមល្បាតរួមនៅលើសមុទ្រ…លៗ

នៅក្នុងអាស៊ាន ប្រទេសថៃជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនិងវៀតណាមជាដៃគូនាំចេញធំទីពីររបស់វៀថៃ ដោយមានទំហំពាណិជ្ជកម្មសរុបទ្វេភាគីបានឡើងដល់ 12,5 ពាន់លានដុល្លារកាលនាឆ្នាំ២០១៦។ នៅក្នុងវិស័យវិនិយោគ  ថៃជាប្រទេសឈរចំណាត់ថ្នាក់លេខ 10/116 វិនិយោគនៅក្នុងប្រទេសវៀតណាម ដោយមាន ៤៥៨ គម្រោងការណ៍វិនិយោគផ្ទាល់ និងដើមទុនចុះបញ្ជីសរុបជិត 8,2 ពាន់លានដុល្លារអាមេរិក។ ភាគីទាំងពីរក៏ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ។ក្នុងកិច្ចសហប្រតិបត្តិការរវាងបណ្ដាតំបន់នៃប្រទេសទាំងពីរ នាបច្ចុប្បន្នមានខេត្តចំនួន 16 និងក្រុងនៃប្រទេសវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ឬ ចងសម្ព័ន្ធមេត្រីភាពជាមួយបណ្ដាតំបន់នៅថៃ។ ភាគីទាំងពីរក៏សហប្រតិបត្តិការល្អ នៅវេទិកាតំបន់ និងអន្តរជាតិ ដូចជា៖ អង្គការសហប្រជាជាតិ អាស៊ាន កិច្ចសហប្រតិបត្តិការក្នុង APEC ។

ដំណើរទស្សនកិច្ចនេះបានធ្វើឱ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃ របស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នេះគឺជាឱកាសមួយសម្រាប់ប្រទេសទាំងពីរលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីផង និងជាក់ស្ដែងភាវូបនីយកម្មទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍តទៅទៀត កាន់តែជាក់ស្ដែង និងស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ