ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២១៖​ មូលដ្ឋានដើម្បីដាក់ចេញ​សេចក្តីសម្រេចចិត្ត​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចប្រកបដោយចីរភាព

(VOVWORLD) - ចាប់ពីថ្ងៃទី ១ ខែមិនា ឆ្នាំ ២០២១ វៀតណាមបានរៀបចំការធ្វើជំរឿនសេដ្ឋកិច្ចនៅទូទាំងប្រទេស។  នេះគឺជាសកម្មភាពដ៏សំខាន់ ដើម្បីទទួលបានផ្ទាំងគំនូរសេដ្ឋកិច្ចទូទៅរបស់ប្រទេសជាតិទាំងមូល ហើយតាមនោះកំណត់សក្តានុពល ឧត្តមភាព ដែលចាំបាច់ត្រូវធ្វើអាជីវកម្ម ព្រមទាំងកំណត់ឧបសគ្គ និងបញ្ហាប្រឈម ដែលវៀតណាមត្រូវតែជំនះពុះពារ។ លើសពីនេះទៅទៀត នេះគឺជាមូល ដ្ឋាន ដើម្បីដាក់ចេញសេចក្ដីសម្រេចចិត្តឲ្យសមស្របសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព។
ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២១៖​ មូលដ្ឋានដើម្បីដាក់ចេញ​សេចក្តីសម្រេចចិត្ត​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចប្រកបដោយចីរភាព - ảnh 1ធ្វើជំរឿនសេដ្ឋកិច្ចជួយបក្ស រដ្ឋ វិស័យនីមួយៗ និងសហគ្រាសនីមួយៗ ឱ្យមានផ្ទាំងរូបភាពសេដ្ឋកិច្ចទូទៅនៃប្រទេសទាំងមូល (រូបថត៖ VOV)
ជំរឿនសេដ្ឋកិច្ចត្រូវបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១ ខែមិនា ដល់ថ្ងៃទី ៣០ ខែឧសភាឆ្នាំ ២០២១។ លទ្ធផល បឋមនៃជំរឿនគ្រោងនឹងត្រូវប្រ កាសនៅខែធ្នូឆ្នាំ ២០២១ ហើយលទ្ធផលជាផ្លូវការនិងត្រូវបានប្រកាសនៅត្រីមាសទី ២ ឆ្នាំ ២០២២។ នេះគឺជាការធ្វើជំរឿន ក្នុងទ្រង់ទ្រាយធំទូលាយ ពាក់ព័ន្ធនឹងមុខសញ្ញាជាច្រើនដូចជា៖ សហគ្រាស មូលដ្ឋានផលិតកម្ម ធ្វើអាជីវកម្មឯកជន អង្គភាពរដ្ឋបាល មូលដ្ឋានជំនឿជាដើម។

មូលដ្ឋាន ដើម្បីដាក់ចេញសេចក្ដីសម្រេចចិត្តឲ្យបានសមស្របសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច

ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២១ បានផ្តោតលើខ្លឹមសារសំខាន់ៗដូចជា ព័ត៌មានកំណត់អត្តសញ្ញាណរបស់មូលដ្ឋាន ផ្នែកសហប្រតិបត្តិការ ផលិតកម្ម ធ្វើអាជីវកម្ម; ប្រភេទសហគ្រាស អង្គភាពបុព្វហេតុ សម្ព័ន្ធសមាគមន៍ មូលដ្ឋានផលិតកម្ម ធ្វើអាជីវកម្មឯកជន មូលដ្ឋានជំនឿសាសនា ; អង្គការក្រៅរដ្ឋាភិបាលបរទេស ដែលទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការនៅវៀតណាម។ ក្រៅពីនេះ គឺជាព័ត៌មានអំពីពលករ និងប្រាក់ចំណូលរបស់ពលករ ព័ត៌មានអំអីលទ្ធផល និងតម្លៃផលិតកម្ម ធ្វើអាជីវកម្ម ពន្ធ ថវិការ; ទុនវិនិយោគ; ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងការអភិវឌ្ឍបច្ចេកវិទ្យា  (R&D)(ស្រាវជ្រាវនិងអភិវឌ្ឍន៍)។ ព័ត៌មានអំពីស្ថានភាពប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន សមត្ថភាពអភិក្រមនឹងបដិវត្តឧស្សាហកម្មលើកទី ៤ ព្រមទាំងព័ត៌មានអំពីស្ថានភាពអភិក្រមជាមទតហិរញ្ញវត្ថុ សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ លោក Nguyen Trung Tien អគ្គនាយករងនៃអគ្គនាយកដ្ឋានស្ថិតិ និងជាប្រធានក្រុមអចិន្រ្តៃយ៍ជំរឿនសេដ្ឋកិច្ចមជ្ឈឹមបានឲ្យដឹងថា៖ “ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២១ សំដៅវាយតម្លៃលើការអភិវឌ្ឍមូលដ្ឋាន ទំហំការងាររបស់បណ្ដាមូលដ្ឋានសេដ្ឋកិច្ច វាយតម្លៃអំពីប្រសិទ្ធភាពសកម្មភាព ផលិតកម្ម ធ្វើអាជីវកម្ម ក៏ដូចជាស្ថានភាពប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានរបស់មូលដ្ឋាន; វាយតម្លៃរចនាសម្ព័ន្ធការងាររបស់មូលដ្ឋានសេដ្ឋកិច្ច របស់មូលដ្ឋាននីមួយ"

លទ្ធផលនៃជំរឿនគឺជាមូលដ្ឋានសម្រាប់ការគណនាបទដ្ឋានស្ថិតិជាផ្លូវការ ដូចជាបទដ្ឋានអំពី ផលិតផលក្នុងស្រុកសរុប (GDP)។ លើសពីនេះទៅទៀត ជំរឿនក៏មានគោលដៅធ្វើបច្ចុប្បន្នភាពនិងកសាងមូលដ្ឋានទិន្នន័យ បង្កើតគំរូមូលដ្ឋានសេដ្ឋកិច្ចដើម្បីរៀបចំជំរឿនគំរូនៃផ្នែកស្ថិតិ ក៏ដូចជាក្រសួង ស្ថាប័នមជ្ឈឹមសម្រាប់ដំណាក់កាល២០២១ - ២០២៦”។

ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២១៖​ មូលដ្ឋានដើម្បីដាក់ចេញ​សេចក្តីសម្រេចចិត្ត​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចប្រកបដោយចីរភាព - ảnh 2លោក Nguyen Trung Tien អនុប្រធាននាយកដ្ឋានស្ថិតិ ប្រធានក្រុមអចិន្រ្តៃយ៍ជំរឿនសេដ្ឋកិច្ចមជ្ឈិម  (រូបថត៖ VOV)

អភិក្រមស្តង់ដារអន្តរជាតិយ៉ាងទំនើប

យោងតាមលោក Nguyen Trung Tien អគ្គនាយករងនៃអគ្គនាយកដ្ឋានស្ថិតិ និងជាប្រធានក្រុមអចិន្រ្តៃយ៍ជំរឿនសេដ្ឋកិច្ចមជ្ឈឹមបានឲ្យដឹងថា ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២១ មានចំណុចផ្លាស់ប្ដូរថ្មី បើប្រៀបធៀបនឹងឆ្នាំ ២០១៧។ លោកបានឲ្យដឹងថា៖ “ទីមួយគឺ យើងខ្ញុំបានអភិក្រមអង្គភាព មូលដ្ឋានតាមស្តង់ដារអន្តរជាតិ ដែល មានន័យថា យើងខ្ញុំបានរៀបចំការធ្វើជំរឿនបណ្ដាមូលដ្ឋានសេដ្ឋកិច្ចនៅតំបន់គ្រប់គ្រងទាបបំផុត ពោលគឺឃុំ ដើម្បីវាយតម្លៃសកម្មភាពផលិតកម្ម ធ្វើអាជីវកម្ម ក៏ដូចជាផលិតផលសំខាន់ៗរបស់មូលដ្ឋានផងដែរ។ ទីពីរគឺ ទាញយកមូលដ្ឋានរដ្ឋបាល ដើម្បីបម្រើជំរឿន និងការគណនាបទដ្ឋានស្ថិតិ។ ទីបីគឺ ទាញយកផលប្រយោជន៍ជាអតិបរមានូវបច្ចេកវិទ្យាព័ត៌មានពីការរៀបចំ ប្រមូល ដោះស្រាយ និងប្រកាសលទ្ធផល ដើម្បីសន្សំសម្ចៃធនធានមនុស្ស ហិរញ្ញវត្ថុ និងកាត់បន្ថយពេលវេលា ផ្សព្វផ្សាយលទ្ធផលនៃការធ្វើជំរឿន”

លទ្ធផលនៃការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២១ នឹងជាមូលដ្ឋានដ៏សំខាន់ ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវរាល់ភារកិច្ចធំៗរបស់ក្រសួង ស្ថាប័ន និងរបស់រដ្ឋាភិបាល ស្ដីពីការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ការផ្លាស់ប្ដូរថ្មីគំរូកំណើន លើកកម្ពស់ប្រសិទ្ធភាព ផលិតភាពការងារ ក៏ដូចជាការប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ