ជំលោះនៅស៊ីរី-ខ្លឹមសារសំខាន់នៃសន្និសីទកំពូល G8

Vovworld- ចំណុចលេចធ្លោនៃ G8គឺសន្និសីទកំពូលស្តីពីសេដ្ឋកិច្ចនិង
នយោបាយត្រូវបានធ្វើឡើងជាប្រចាំឆ្នាំដោយមានការចូលរួមរបស់អ្នក
ប្រមុខរដ្ឋនិងបណ្តាមន្រ្តីអន្តរជាតិទៀតផង។ សន្និសីទកំពូល G8ឆ្នាំនេះ
ត្រូវបានបណ្តាថ្នាក់ដឹកនាំកំណត់ថាជាឱកាសសំខាន់ដើម្បីពិភាក្សាអំពី
បញ្ហានានាដែលពាក់ព័ន្ឋដល់ខឿនសេដ្ឋកិច្ចសកល។ជាក់ស្តែងគឺបណ្តា
ប្រទេសនឹងខិតខំប្រឹងប្រែងជំរុញសកម្មភាពពាណិជ្ជកម្មហើយពីនោះ
បង្កើតកំលាំងចលករស្តារកំណើនឲ្យខឿនសេដ្ឋកិច្ចសកលឡើងវិញ។
ប៉ុន្តែបញ្ហាសំខាន់នៅសន្និសីទលើកនេះពុំមែនបណ្តាបញ្ហាសេដ្ឋកិច្ចទេ
គឺជាបញ្ហាស៊ីរីក្តៅគគុក។មុនសន្និសីទចរកម្មអាមេរិកចាត់ទុកថា៖រដ្ឋ
អំណាចស៊ីរីបានប្រើប្រាស់អាវុធគីមីនិងសេតវិមានសំរេច​ផ្តល់អាវុធអោយ
ភាគីប្រឆាំងនៅស៊ីរី។ភាគីមូស្គូបានមានប្រតិកម្មយ៉ាងខ្លាំងចំពោះកាយវិការ
នេះរបស់អាមេរិក។ក្នុងពេលដែលសមាជិកស្ទើតែទាំងអស់គាំទ្រសេចក្តី
សំរេច​នេះគឺរុស្ស៊ីជាសម្ព័ន្ឋមិត្តជិតស្និទរបស់ស៊ីរីបានប្រឆាំងជំទាស់ជាដាច់
ខាតនិងចាត់ទុកថា៖ពត៌មាននាំចេញដោយអាមេរិកគឺពត៌ប្រឌិតទាំងស្រុង។

​​​​​​​​​​​​​​​                 

ជំលោះនៅស៊ីរី-ខ្លឹមសារសំខាន់នៃសន្និសីទកំពូល G8 - ảnh 1
រូបថត​VNA

ភាគីរុស្ស៊ីចាត់ទុកថា៖ការដែលអាមេរិកផ្តល់អាវុធអោយកំលាំងប៉ះបោរ
នៅស៊ីរីធ្វើឲ្យអំពើហឹង្សាកើនឡើងពី១ថ្ងៃទៅ១ថ្ងៃ។ក្នុងការចរចារជាមួយ
នាយករដ្ឋមន្រ្តីប្រទេសម្ចាស់ផ្ទះលោក David Cameron   ប្រធានាធិបតីរុស្ស៊ី
លោក Vladimia Putin បានរិះគន់ការដែលលោកខាងលិចផ្តល់អាវុធឲ្យកំលាំង
ប្រឆាំង។រុស្ស៊ីប្រកាសថា៖ប្រទេសនេះគាំទ្រប្រធានាធិបតីស៊ីរីលោក Bashar
Al Assad។

ខណះពេលដែលសភាពការណ៍នៅស៊ីរីកំពុងអាក្រក់ទៅៗនោះតាមចារកម្ម
លោកខាងលិចថា៖អ៊ីរ៉ង់កំពុងមានផែនការបញ្ជូនទាហានចំនួន៤ពាន់នាក់
ទៅកាន់ស៊ីរីក្នុងបំណងឧបត្ថម្ភរដ្ឋអំណាច Damacus។រួមជាមួយចលនា
Hezbollah  នៅលីបង់អ៊ីរ៉ង់សន្យាជួយអាជ្ញាធរAl Assad វាយបរាជ័យភាគី
ប៉ះបោរដែលទទួលបានការគាំទ្រពីលើកខាងលិចនិងប្រទេសអារ៉ាប់
មួយចំនួន។សញ្ញាគ្រោះថ្នាក់១ទៀតចំពោះវិបត្តិនៅស៊ីរីគឺសាធារណរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េត្រូវជាប់សង្ស័យថា៖ដើរតួនាទីសំរេចកំណត់
សំរាប់រដ្ឋអំណាចស៊ីរីក្នុងការផលិតអាវុធគីមី។
ការពិតនៃពត៌មានពុំទាន់បានអ្នកណាត្រួតពិនិត្យនៅឡើយ។ប៉ុន្តែជាច្បាស់
ណាស់ថា៖សភាពការនៅស៊ីរីកំពុងតែធ្លាក់ទៅក្នុងភាពច្របុកច្របល់។ឮទោះបីយ៉ាងណាក៍ដោយក៍សហគមន៍អន្តរជាតិនៅរង់ចាំសញ្ញាសកម្មពី
សន្និសីទកំពូល G8ក្តីក្នុងបំណងថា៖នឹងទទួលបាននូវដំណោះស្រាយ១
សំរាប់ស៊ីរី​  ដើម្បីបញ្ឈប់សង្រ្គាមស៊ីវិលដែលអូសបន្លាយនៅប្រទេសនេះ​ជាង២ឆ្នាំកន្លងធ្វើអោយមនុស្សជាង៩ម៉ឺន៩ពាននាក់ត្រូវស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ