ដំណើរទស្សនកិច្ចការងាររបស់នាយករដ្ឋមន្ត្រីវៀតណាមសម្រេចបានលទ្ធផលសំខាន់ៗជាច្រើនទាំងទ្វេភាគីនិងពហុភាគី

(VOVWORLD) - នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ទើបតែបញ្ចប់ដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក និងអង្គការសហប្រជា ជាតិ។ ដំណើរទស្សនកិច្ច “បីក្នុងមួយ” របស់គណៈប្រតិភូរួមមានការចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក បំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ នាំមកនូវអត្ថន័យជាច្រើនហើយសម្រេចបានលទ្ធផលសំខាន់ៗ ទាំងទ្វេភាគី និងពហុភាគី។

ដំណើរទស្សនកិច្ចការងាររបស់នាយករដ្ឋមន្ត្រីវៀតណាមសម្រេចបានលទ្ធផលសំខាន់ៗជាច្រើនទាំងទ្វេភាគីនិងពហុភាគី - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងប្រធានាធិបតីអាមេរិក
លោកJoe Biden។ (រូបថត៖ TTXVN)

ចែករំលែកចក្ខុវិស័យរបស់អាស៊ានចំពោះពិភពលោកនិងតំបន់

នៅក្នុងកិច្ចប្រជុំកំពូលពិសេសដើម្បីអបអរសាទរខួបលើកទី ៤៥ នៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក វៀតណាមបានចូលរួមយ៉ាងសកម្ម ប្រកបដោយម្ចាស់ការនិងមានការទទួលខុសត្រូវ។ ជាពិសេស សុន្ទរកថា របស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានឆ្លុះបញ្ចាំងពីកង្វល់រួមរបស់ប្រទេសនានា បង្ហាញពីមជ្ឈភាពរបស់អាស៊ាន ស្មារតីស្មោះស ទំនុកចិត្ត និងការទទួលខុសត្រូវ; ចែករំលែកចក្ខុវិស័យ ចំពោះបញ្ហាពិភពលោក តំបន់ និងទិសដៅអភិវឌ្ឍន៍សមស្របតាមផលប្រយោជន៍របស់ អាស៊ាន សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ។
វៀតណាមរួមជាមួយមេដឹកនាំអាស៊ានបានសម្របសម្រួលជាមួយដៃគូអាមេរិក ដើម្បីអនុម័ត លើសេចក្តីថ្លែងការណ៍ស្ដីពីចក្ខុវិស័យរួមអាស៊ាន-អាមេរិក នាំទំនាក់ទំនង ទ្វេភាគីឈានចូលដំណាក់កាលថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ កិច្ចប្រជុំក៏បានកំណត់ទិសដៅសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខផងដែរ។
ដំណើរទស្សនកិច្ចការងាររបស់នាយករដ្ឋមន្ត្រីវៀតណាមសម្រេចបានលទ្ធផលសំខាន់ៗជាច្រើនទាំងទ្វេភាគីនិងពហុភាគី - ảnh 2លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងសុន្ទរកថា គោលនយោបាយនៅឯមជ្ឈមណ្ឌលយុទ្ធសាស្ត្រនិងស្រាវជ្រាវអន្តរជាតិ (CSIS)។ (រូបថត៖ TTXVN)
ចំណុចលេចធ្លោមួយទៀតក្នុងដំណើរទស្សនកិច្ចនេះគឺ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh គឺជាមេដឹកនាំអាស៊ានតែម្នាក់គត់ដែលអញ្ជើញថ្លែងសុន្ទរកថា គោលនយោបាយនៅឯមជ្ឈមណ្ឌលយុទ្ធសាស្ត្រនិងស្រាវជ្រាវអន្តរជាតិ (CSIS) ក្នុង ឱកាសនេះ ព្រមទាំងជាថ្នាក់ដឹកនាំជាន់ខ្ពស់ដំបូងគេរបស់វៀតណាម ដែលអញ្ជើញ ថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យ Harvard ហើយត្រូវបានមជ្ឈដ្ឋាននយោបាយ ប្រទេសសាមី សាធារណៈមតិក្នុងស្រុកនិងអន្តរជាតិវាយតម្លៃខ្ពស់។
ធ្វើឲ្យទំនាក់ទំនងវៀតណាម-អាមេរិកកាន់តែស៊ីជម្រៅ
លោកនាយករដ្ឋមន្ត្រីមានសកម្មភាពទ្វេភាគីយ៉ាងជាបន្តបន្ទាប់ ចាប់ពីពេលមកដល់ ទីក្រុងវ៉ាស៊ីនតោន ឆ្លងកាត់ទីក្រុងបូស្តុន ញូវយ៉ក រហូតដល់មុនពេលចាកចេញពី ទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ។ ទាំងនេះគឺជាជំនួបប្រាស្រ័យ ផ្លាស់ប្ដូរផ្ទាល់មុខនៅកម្រិត ខ្ពស់បំផុតនិងទូលំទូលាយបំផុត រវាងប្រទេសទាំងពីរ ក្រោយពីបានផ្អាកអស់រយៈពេល ជិត ២ ឆ្នាំដោយសារជំងឺរាតត្បាត។ លោកនាយករដ្ឋមន្ត្រីបានជួបជាមួយលោក ប្រធានាធិបតី Biden លោកស្រីអនុប្រធានាធិបតី Kamala Haris ប្រធានប្រចាំការព្រឹទ្ធ សភាសហរដ្ឋអាមេរិក លោក Patrick Leahy ប្រធានសភាជាន់ទាប លោកស្រី Pelosi សមាជិកសំខាន់បំផុតក្នុងគណៈរដ្ឋមន្រ្តី មជ្ឈដ្ឋានអ្នកប្រាជ្ញ និងសហគ្រាស សម្ព័ន្ធ ក្រុមហ៊ុនឈានមុខគេរបស់សហរដ្ឋអាមេរិក។
ក្នុងជំនួបទាំងអស់ខាងលើ  មន្ត្រីអាមេរិកសុទ្ធតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ ទំនាក់ទំនងជាមួយវៀតណាម បញ្ជាក់នូវការគោរពចំពោះរបបនយោបាយ គាំទ្រ ចំពោះប្រទេសវៀតណាមដ៏រឹងមាំ ឯករាជ្យ និងវិបុលភាពហើយមានបំណងចង់ឲ្យ ទំនាក់ទំនងទ្វេភាគីកាន់តែរីកចម្រើនយ៉ាងទូលំទូលាយ ប្រកបដោយផ្លែផ្កា។ រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បាន បញ្ជាក់ថា៖
“ភាគីអាមេរិកវាយតំលៃខ្ពស់ចំពោះសក្ដានុពល និងប្រៀបខ្លាំងរបស់ទីផ្សារ វៀតណាមសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ ហើយវាយតំលៃខ្ពស់ចំពោះការផ្លាស់ ប្តូរគោលនយោបាយដើម្បីទាក់ទាញការវិនិយោគរបស់យើង។ គេជឿជាក់លើគោល នយោបាយបើកចំហរ ហើយមានជំនឿជាក់អាស្រ័យលើអ្វីៗដែលគេ សម្រេចបាននៅ វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ជាមួយនឹងប្រៀបខ្លាំងនិងសក្តា នុពលរបស់យើង ហើយជាពិសេសជាមួយនឹងយុទ្ធសាស្ត្រអាស៊ាន-អាមេរិក ដែល ត្រូវបានដាក់ចេញនោះ ខ្ញុំជឿជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និង សហរដ្ឋអាមេរិកនឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ”។
ចំណែករដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍ លោក Nguyen Manh Hung បានឲ្យដឹងថា លោកបានមើលឃើញពីសក្ដានុពលដ៏ធំធេងនៃកិច្ចសហប្រតិបត្តិការវៀត ណាម-អាមេរិកលើវិស័យបច្ចេកវិទ្យាប្រកបដោយសមភាពនិងទ្វេភាគី តាមរយៈដំណើរ ទស្សនកិច្ចលើកនេះ៖
“ក្នុងជំនួបពិភាក្សាការងារជាមួយដៃគូបច្ចេកវិជ្ជាអាមេរិក ភាគីទាំងពីរបានសម្ដែង បំណងចង់លើកកំពស់ទំនាក់ទំនងសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា មិនត្រឹមតែ ជាអ្នកទិញ និងអ្នកលក់ប៉ុណ្ណោះទេ ថែមទាំងភាគីទាំងពីរអាចរួមគ្នាក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា ស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផល អាចធ្វើសម្រាប់ទីផ្សារ វៀតណាម ឬសម្រាប់ទីផ្សារសហរដ្ឋអាមេរិក និងពិភពលោកផងដែរ។ រវាងក្រុមហ៊ុន បច្ចេកវិជ្ជាអាមេរិក និងវៀតណាមក្នុងប៉ុន្មានឆ្នាំខាងមុខ នឹងបង្កើតក្រុមផលិតផលដែល មានម៉ាកយីហោរបស់ភាគីទាំងពីរ”។
សម្ព័ន្ធក្រុមហ៊ុននានារបស់អាមេរិកសុទ្ធតែអះអាងថា វៀតណាមមានឋានៈខ្ពស់ ក្នុងយុទ្ធសាស្ត្រអាជីវកម្មរបស់គេ ហើយជាទីផ្សារប្រកបដោយសក្តានុពលដែលគេ កំពុងឆ្ពោះទៅ ហើយបានសន្យាពង្រីកការវិនិយោគនៅវៀតណាម។ ឆ្លៀតក្នុងឱកាស នេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញធ្វើជាសាក្សីពិធីចុះហត្ថ លេខានិងផ្លាស់ប្ដូរកិច្ចព្រមព្រៀងចំនួន ២៥ រវាងសហគ្រាសនៃប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចការងាររបស់នាយករដ្ឋមន្ត្រីវៀតណាមសម្រេចបានលទ្ធផលសំខាន់ៗជាច្រើនទាំងទ្វេភាគីនិងពហុភាគី - ảnh 3លោកនាយករដ្ឋមន្រ្តីជួបសំណេះសំណាលជាមួយតំណាងអាណិកជននិងនិស្សិតវៀតណាមគំរូនៅសហរដ្ឋអាមេរិក។ (រូបថត៖ TTXVN)
ទោះបីជាកម្មវិធីការងារមានភាពប្រញាប់ប្រញាល់ខ្លាំងក៏ដោយ ប៉ុន្តែ លោក នាយករដ្ឋមន្ត្រីនៅតែចំណាយពេលវេលាយ៉ាងច្រើនដើម្បីជួបសំណេះសំណាល ជាមួយសហគមន៍ជនវៀតណាមនៅប្រទេសសាមី ហើយបញ្ជាក់យ៉ាងច្បាស់នូវគោល នយោបាយរបស់បក្ស និងរដ្ឋដែលតែងតែចាត់ទុកជនជាតិវៀតណាមនៅក្រៅប្រទេស គឺជាផ្នែកសំខាន់មួយ និងមិនអាចកាត់ផ្តាច់បាននៃផែនមហាសាមគ្គីជាតិទាំងមូល។
ដំណើរទស្សនកិច្ចការងារនៅអាមេរិកលើកនេះ របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានបញ្ចប់ប្រកបដោយ ជោគជ័យ សម្រេចគោលដៅដែលបានដាក់ចេញ រួមចំណែកក្នុងការអនុវត្តប្រកប ដោយជោគជ័យនូវគោលមាគ៌ាកិច្ចការបរទេសរបស់បក្ស និងរដ្ឋវៀតណាម ជាពិសេស សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ អំពីការ "បន្តជំរុញខ្លាំង និងលើក កម្ពស់ប្រសិទ្ធភាពនៃកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ