ដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់ប្រធានាធិបតីអាហ្សង់ទីន៖លើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម

(VOVworld)-ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនេះ លោកស្រី Cristina Fernandez
de Kirchneនិងសមភាគីរុស្ស៊ី លោក V.Putin ពិភាគ្សាអំពីបញ្ហាជាច្រើន និង ដំណោះ
ស្រាយអនុវត្តកិច្ចសហប្រត្តិការលើវិស័យសំខាន់ៗដែលជាប្រៀបខ្លាំងរបស់ភាគីនី
មួយៗ ជាពិសេសគឺវិស័យថាមពលនុយក្លេអ៊ែរ។ ប៉ុន្តែ​តាមបណ្តាអ្នក សង្កេតការថា បញ្ហាសហប្រតិបត្តិការលើវិស័យយោធានឹងជាគោលដៅស្នូលក្នុងជំនួប លើកនេះ
រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

       បង្កើនកិច្ចសហប្រតិបត្តិការយោធា ការពារជាតិ

        តាមព័ត៌មានថ្មីបំផុតពីក្រសួងការពារជាតិរុស្ស៊ីថា ម៉ូស្គូនិង Buenos Airesបាន
ព្រមព្រៀងលើបណ្តាផែនការលើកកំពស់កិច្ចសហប្រតិបត្តិការយោធា រវាងកង
ទ័ពនៃប្រទេសទាំងពីរ ក្នុងកាលៈទេសៈដែលស្ថានភាពលើពិភពលោក កំពុងមាន
បំរ៉ែបំរួលច្រើន។

        ប្រការគួរឲ្យគត់សម្គាល់គឺក្នុងដំណើរទស្សនកិច្ចរបស់លោក Putin នៅ អាហ្សង់ទីននាខែកក្កដាឆ្នាំ២០១៤ ភាគីទាំងពីរបានព្រមព្រៀងលើផែនការ១ ក្នុង
នោះ រុស្ស៊ីនឹងលក់ឲ្យអាហ្សង់ទីនយន្តហោះចម្បាំងប្រភេទ Su-24 ចំនួន១២គ្រឿង
និងផ្ទុយទៅវិញ អាហ្សង់ទីនបានផ្គត់ផ្គង់ឲ្យរុស្ស៊ីស្រូវសាលី ផលិតផលសាច់ និង
កសិផលមួយចំនួនទៀត។ ដោយហេតុនេះ ក្នុងដំណើរទស្សនកិច្ចលើក នេះ​របស់
លោកស្រីប្រធានាធិបតីអាហ្សង់ទីននៅរុស្ស៊ី ភាគីទាំងពីរនឹងចុះហត្ថលេខា លើ
កិច្ចសន្យាដោះដូរ គ្រឿងសំភារៈបរិក្ខាយោធា និងក្លាយទៅជាដៃគូយុទ្ធសាស្រ្ត
របស់គ្នាលើវិស័យសន្តិសុខការពារជាតិជាផ្លូវការ។

ដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់ប្រធានាធិបតីអាហ្សង់ទីន៖លើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម - ảnh 1
លោកប្រធានាធិបតីរុស្ស៊ី Putin ជាមួយសមភាគីអាហ្សង់ទីន
ក្នុងជំនួបនាខែកក្កដាឆ្នាំ២០១៤ (រូបថតៈ AFP)

        ភាគីទាំងពីរមានផលប្រយោជន៍ទៅវិញទៅមក

        តាំងពីមុនមក ទំនាក់ទំនងរវាងរុស្ស៊ីនិងអាហ្សង់ទីនមានការវិវឌ្ឍន៍តាម
ទិសវិជ្ជមាន។ ប៉ុន្តែ អាហ្សង់ទីនមិនទាន់ជាទីផ្សារ​ប្រៀបខ្លាំងរបស់រុស្ស៊ី ហើយ​រុស្ស៊ីក៏មិនមែនជាទីផ្សារសំខាន់របស់អាហ្សង់ទីនដែរ។ ដោយហេតុនេះ ទំនាក់
ទំនងដ៏ល្អប្រសើរនេះ មិនទាន់បានប្រទេសទាំងពីរឆ្លៀតយក សំដៅនាំមកនូវ
ផលប្រយោជន៍សម្រាប់ភាគីទាំងពីរឡើយ។

        ប៉ុន្តែ ក្នុងកាលៈទេសៈដែលលោកខាងលិចអនុវត្តវិធានការដាក់ទណ្ឌកម្ម
ជាច្រើនទៅលើរុស្ស៊ី បង្ខំឲ្យរុស្ស៊ីត្រូវរុករកបើកទូលាយទីផ្សារ គឺអាមេរិកឡាទីន
ជា ជម្រើសល្អបំផុត។ តាមរយៈការបង្កើនដោះដូរមុខទំនិញកសិផលជាមួយ បណ្តាប្រទេសអាមេរិកខាងត្បូងដូចជាប្រទេសអាហ្សង់ទីន រុស្ស៊ីអាចកំចាត់ចោល ឥទ្ធិពលពីការហ៊ុំព័ទ្ធនឹងដាក់ទណ្ឌកម្មរបស់អឺរ៉ុបនិងអាមេរិកទៅប្រទេសនេះក្នុង
បញ្ហាអ៊ុយក្រែន។ ពុំនោះសោធ ការជួយបង្កើនកម្លាំងយោធាឲ្យអាហ្សង់ទីន ជា
ពិសេស បង្កើនសិទ្ធិត្រួតពិនិត្យដែនអាកាសនៅប្រជុំកោះ Malvinas ជាវិធានការ
ដែលម៉ូស្គូ ព្រមានអង់គ្លេស ជាប្រទេសនាំមុខក្នុងការគាំទ្របទដាក់ទណ្ឌកម្ម
ទៅលើរុស្ស៊ី។

        ក្នុងពេលជាមួយគ្នានោះ បញ្ហាប្រជុំកោះ Malvinas ជាបញ្ហារាំរ៉ៃរបស់ អាហ្សង់ទីនក្នុងទំនាក់ទំនងជាមួយអង់គ្លេស។ អាហ្សង់ទីនបានប្រកាស អធិប
តេយ្យភាពចំពោះ ប្រជុំកោះ Malvinas ប៉ុន្តេប្រជុំនេះចំណុះសិទ្ធិគ្រប់គ្រង របស់
អង់គ្លេសកាលពីឆ្នាំ១៨៣០មក។ នាឆ្នាំ១៩៨២ រដ្ឋអំណាច Buenos Aires បាន
ដំណើរការវាយប្រហារ១ សំដៅដណ្តើមប្រជុំកោះនេះពីអង់គ្លេសឡើងវិញ ប៉ុន្តែ
ត្រូវបរាជ័យ។ តាំងពីនោះមកជំលោះជួនកាលក៏បានកើតមានឡើងរវាងក្រុង
ឡុងនិង Buenos Aires។

        ចំពោះមុខភាពស្និទ្ធស្នាលរវាងរុស្ស៊ីនិងបណ្តាប្រទេសអាមេរិកខាងត្បូង មិនត្រឹមតែអង់គ្លេសប៉ុណ្ណោះទេ ថែមទាំងអាមេរិកក៏មានការព្រួយបារម្ភដែរ។ ដំណើរទស្សនកិច្ចរុស្ស៊ីលើកនេះរបស់លោកប្រធានាធិបតេយ្យអាហ្សង់ទីនបាន គូសសញ្ញានៃការត្រឡប់មកអាមេរិកខាងត្បូងរបស់រុស្ស៊ី ព្រមទាំងដាក់ចេញការ​សាកល្បងថ្មីជាច្រើនសម្រាប់អាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិច។ ប្រហែល
ជា សហគមន៍អន្តរជាតិនឹងឃើញការរត់ប្រណាំងក្នុងតំបន់នាប៉ុន្មានថ្ងៃខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ