ដើម្បីខឿនកសិកម្មមួយប្រកបដោយចីរភាព

(VOVWORLD) - នាថ្ងៃទី១០ មិថុនា រដ្ឋសភាវៀតណាមបានបោះឆ្នោតអនុម័តលើ សេចក្ដីសម្រេចចិត្តស្ដីពីការពន្យាពេលការលើកលែងពន្ធលើការប្រើប្រាស់ដីកសិកម្មរហូតដល់ឆ្នាំ២០២៥។ សេចក្ដីសម្រេចចិត្តនេះបានបង្កើតទៅជាច្បាប់នូវទស្សនៈនិងគោលជំហរ របស់បក្ស រដ្ឋ ស្ដីពីកសិកម្ម កសិករ ជនបទ ហើយលើកទឹកចិត្តអង្គការ បុគ្គលឲ្យបណ្ដាក់ទុនទៅក្នុងវិស័យកសិកម្ម ព្រមទាំងលើកកំពស់កម្លាំង ប្រកួតប្រជែងនៃផលិតផលកសិកម្មលើទីផ្សារអន្តរជាតិផងដែរ។

ដោយអនុវត្តតាមគោលជំហរសម្រាប់ការកាត់បន្ថយភាពក្រីក្រ ជួយឧបត្ថម្ភប្រជា កសិករ និងលើកទឹកចិត្តការអភិវឌ្ឍផលិតកម្មកសិកម្មនោះ គោល នយោបាយលើកលែងកាត់បន្ថយពន្ធលើការប្រើប្រាស់ដីកសិកម្មត្រូវបាន អនុវត្តចាប់ពីឆ្នាំ២០០១មក។ តាមការកំណត់ គោលនយោបាយនេះនឹងមាន សុពលភាពរហូតដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២០។

ប្រភពហិរញ្ញវត្ថុដ៏សំខាន់

យោងតាមការធ្វើស្ថិតិបានសរឲ្យឃើញថា បរិមាណពន្ធសរុបលើការ ប្រើប្រាស់ដីកសិកម្មដែលត្រូវបានលើកលែងនិងកាត់បន្ថយក្នុងដំណាក់ កាលឆ្នាំ២០០៣-២០១០ មានជាមធ្យមប្រហែល៣២៦៨ពាន់ លានដុងក្នុង មួយឆ្នាំ (ប្រមាណ១៤០លានដុល្លាអាមេរិក) ក្នុងដំណាក់កាលឆ្នាំ២០១១-២០១៦មានជាមធ្យមប្រហែល៦៣០៨ពាន់លានដុងក្នុងមួយឆ្នាំ (ប្រមាណ ២៧២លានដុល្លាអាមេរិក) ហើយក្នុងដំណាក់កាលឆ្នាំ២០១៧-២០២០ គ្រោងមានជាមធ្យមប្រហែល៧៤៣៨ពាន់លានដុងក្នុងមួយឆ្នាំ (៣២០លាន ដុល្លាអាមេរិក)។ លោក Mai Sy Dien សមាជិកសភាខេត្ត Thanh Hoa បាន អះអាងថា៖

“ប្រជាជនគ្រប់រូបសុទ្ធតែសប្បាយរីករាយហើយជឿជាក់លើគោល នយោបាយនេះ ដោយសារវាបានរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ ប្រជាកសិករ។ ក្រៅពីនោះ គោលនយោបាយនេះក៏បានលើកទឹកចិត្តឲ្យបណ្ដា អង្គការ បុគ្គលនិងសហគ្រាសធ្វើការបណ្ដាក់ទុនទៅក្នុងវិស័យកសិកម្មផងដែរ។ នេះជាគំរូអភិវឌ្ឍកសិកម្មប្រកបដោយប្រសិទ្ធភាព”។

សហគ្រាសមានតួនាទីជា “សសរស្ដម្ភ” ក្នុងការអភិវឌ្ឍផលិតកម្ម កសិកម្មតាមទិសផលិតទំនិញ ព្រមទាំងលើកកំពស់សមត្ថភាពប្រកួត ប្រជែងរបស់កសិផលវៀតណាមផងដែរ។ ហេតុដូច្នេះ ការលើកលែងពន្ធ លើការប្រើប្រាស់ដីកសិកម្មគឺជាគោលនយោបាយមួយក្នុងចំណោមគោល នយោបាយដែលលើកទឹកចិត្តសហគ្រាសឲ្យវិនិយោគទៅក្នុងវិស័យនេះ ដោយរួមចំណែកកាត់បន្ថយការចំណាយលើធាតុចូលរបស់សហគ្រាស។ ដើម្បីឆ្ពោះទៅរកបរិមាណសហគ្រាសពី៨ម៉ឺនដល់១សែនអង្គភាពដែលវិនិយោគធ្វើអាជីវកម្មក្នុងវិស័យកសិកម្មដល់ឆ្នាំ២០៣០ ហើយកំណើនផលិត កម្មក្នុងវិស័យកសិ-រុក្ខ-ជលផលសម្រេចបានប្រមាណ៣%ជារៀងរាល់ឆ្នាំ នោះ ការបន្តអនុវត្តគោលនយោបាយលើកលែងពន្ធលើការប្រើប្រាស់ដី កសិកម្មគឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយឧបត្ថម្ភប្រកប ដោយប្រសិទ្ធភាព។ លោក Pham Dinh Thi ប្រធានមន្ទីរគោលនយោបាយ ពន្ធ ចំណុះក្រសួងហិរញ្ញវត្ថុ បានឲ្យដឹងថា៖

“នេះត្រូវបានចាត់ទុកថា ជាកញ្ចប់ទុនមួយដែលរដ្ឋបណ្ដាក់ចូលក្នុង វិស័យកសិកម្មជនបទ។ នេះក៏ជាប្រភពហិរញ្ញវត្ថុដ៏សំខាន់ដើម្បីរួមចំណែក វិនិយោគទៅក្នុងវិស័យកសិកម្មនិងជនបទ លើកទឹកចិត្តរៀបចំរចនាសម្ព័ន្ធ វិស័យកសិកម្មឡើងវិញឲ្យមានប្រសិទ្ធភាព សុវត្ថិភាពនិងចីរភាព ព្រមទាំង លើកទឹកចិត្តវិនិយោគិនឲ្យវិនិយោគក្នុងកសិកម្មផងដែរ”។

លើកកំពស់កម្លាំងប្រកួតប្រជែងនៃផលិតផលកសិកម្មលើទីផ្សារអន្តរជាតិ

ក្នុងប៉ុន្មានឆ្នាំកន្លងមក វៀតណាមបាននិងកំពុងអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាច្រើន ជាពិសេសគឺកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិង ជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ហើយនាពេល ខាងមុខគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) ដោយ មានការសន្យាយ៉ាងទូលំទូលាយ។ ក្រៅពីនោះ និន្នាការគាំពារពាណិជ្ជកម្ម របស់ប្រទេសខ្លះៗលើពិភពលោក ក៏ដូចជាការសាកល្បងរបស់វិស័យ កសិកម្មក្នុងស្រុកដូចជាបម្រែបម្រួលអាកាសធាតុនិងជំងឺរាតត្បាតនោះ ក៏ញាំងឲ្យកសិកម្មវៀតណាមត្រូវមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ប្រកប ដោយចីរភាព ផលិតទំនិញដោយទ្រង់ទ្រាយធំ មានគុណភាព ប្រសិទ្ធភាព និងកម្លាំងប្រកួតប្រជែងខ្ពស់។ ហេតុដូច្នេះ ការលើកលែងពន្ធលើការប្រើ ប្រាស់ដីកសិកម្មជាដំណោះស្រាយដ៏ចាំបាច់ដើម្បីបង្កើនកម្លាំងប្រកួតប្រ ជែងរបស់ទំនិញកសិផលវៀតណាម។

ក្រោយពីបានរដ្ឋសភាផ្ដល់សច្ចាប័ណ្ណមក គោលនយោបាយលើកលែង ពន្ធលើការប្រើប្រាស់ដីកសិកម្មនឹងមានសុពលភាពរហូតដល់ដំណាច់ឆ្នាំ ២០៣៥ ដោយមានបរិមាណពន្ធប្រហែល ៧៥០០ពាន់លាន
ដុងនឹងត្រូវបាន លើកលែងជារៀងរាល់ឆ្នាំ (ប្រមាណ៣២៣លានដុល្លាអាមេរិក)។ នេះជា ឱកាសដើម្បីអភិវឌ្ឍវិស័យផលិតកម្មកសិកម្មតាមទិសជំនាញ ទំនើប ក៏ដូច ជាបង្កើនកម្លាំងប្រកួតប្រជែងលើឆាកអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ