ដើម្បីអោយសេដ្ឋកិច្ចឯកជនក្លាយទៅជាកម្លាំងចលករពិតប្រាកដនៃខឿនសេដ្ឋកិច្ច

(VOVWORLD) - ទន្ទឹមនឹងតំបន់សេដ្ឋកិច្ចរដ្ឋដែលកំពុងអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពនិងចីរភាពនោះ រដ្ឋាភិបាលវៀតណាមក៏កំពុងអនុវត្តន៍បណ្ដាដំណោះស្រាយ ដើម្បី ជំរុញការអភិវឌ្ឍនៃតំបន់សេដ្ឋកិច្ចឯកជន ដើម្បីនាំតំបន់សេដ្ឋកិច្ចនេះក្លាយទៅជា កម្លាំងចលករសំខាន់មួយនៃខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម ហើយ បង្កើតឡើងអនាគតប្រកបដោយវិបុលភាពនិងចីរភាពសម្រាប់ខឿនសេដ្ឋកិច្ចជាតិ។
ដើម្បីអោយសេដ្ឋកិច្ចឯកជនក្លាយទៅជាកម្លាំងចលករពិតប្រាកដនៃខឿនសេដ្ឋកិច្ច - ảnh 1ទិដ្ឋភាពនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ២០១៩ 

  ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្ដូរថ្មី សេដ្ឋកិច្ចឯកជនកំពុងរំលេចឡើងដូចជាកម្លាំងចលករសំខាន់មួយ ដែលដឹកនាំកំណើននៃខឿនសេដ្ឋកិច្ច។ តំបន់សេដ្ឋកិច្ចឯកជនកំពុងបង្កើតឡើងប្រមាណ៤២%នៃ GDP ៣០%នៃថវិការដ្ឋ ហើយទាក់ទាញ៨៥%នៃកម្លាំងពលករសរុបទូទាំងប្រទេស ផងដែរ។

        ការផ្លាស់ប្ដូរសំខាន់មួយក្នុងគោលមាគ៌ា

        ចាប់តាំងពីគ្រាផ្លាស់ប្ដូរថ្មីកន្លងមក ទស្សនៈនិងគោលមាគ៌ារបស់វៀតណាមស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជនត្រូវបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃតាមដំណាក់កាលនីមួយៗ។ សេដ្ឋកិច្ចឯកជនត្រូវបានចាត់ទុកថា ជាកម្លាំងចលករសំខាន់មួយក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ចពហុសមាសភាគតាមទិសសង្គមនិយម។ គិតរហូតដល់សព្វថ្ងៃ តំបន់សេដ្ឋកិច្ចឯកជនរបស់វៀតណាមមានសហគ្រាសកំពុងធ្វើសកម្មភាពប្រមាណ៧សែនអង្គភាព។ នោះគឺជាសក្ខីភាពដ៏ច្បាស់លាស់នៃគោលមាគ៌ាឥតងាករេរបស់បក្សនិងរដ្ឋវៀតណាមស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។

        នាពេលកន្លងទៅ រដ្ឋាភិបាលវៀតណាមបានរៀបចំជំនួបប្រាស្រ័យនិងកិច្ចសន្ទនាជាច្រើនជាមួយសហគ្រាស សំដៅជំរុញការជួយសម្រួលដល់បែបបទរដ្ឋបាល ក៏ដូចជាកាត់បន្ថយការចំណាយសម្រាប់សហគ្រាស។ រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Mai Tien Dung បានអោយដឹងថា៖

        “នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់ស្ដីពីការជួយសម្រួលដល់បែបបទរដ្ឋបាល។ ក្រុមប្រឹក្សានេះមានភារកិច្ចស្នូលចំនួន២នោះគឺតភ្ជាប់សហគមន៍សហគ្រាសនៅក្នុងនិងក្រៅប្រទេស លើកអនុសាសន៍ស្ដីពីការកែទម្រង់និងការដោះស្រាយការលំបាកសម្រាប់ផលិតកម្មអាជីវកម្ម។ ទីពីរគឺវាយតម្លៃចំពោះការជួយសម្រួលដល់បែបបទរដ្ឋបាលនៃបណ្ដាក្រសួង ស្ថាប័ន និងតំបន់ ជាពិសេសគឺតាមបទដ្ឋានរបស់ធនាគារពិភពលោកស្ដីពីការកែលម្អបរិស្ថានអាជីវកម្ម”។

        បន្តកែទម្រង់យន្តការ គោលនយោបាយដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន

        ក្នុងកាលៈទេសៈដែលសមាសភាគសេដ្ឋកិច្ចគ្រប់គ្នាកំពុងត្រូវបានជះឥទ្ធិពលដោយបដិវត្តន៍ឧស្សាហកម្ម៤.០ឬក៏កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះ គឺការយល់ដឹងយ៉ាងច្បាស់អំពីកាលានុវត្តភាពនិងការសាកល្បងចំពោះតំបន់សេដ្ឋកិច្ចឯកជន មិនត្រឹមតែពឹងផ្អែកទៅលើសហគ្រាសផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងត្រូវមានការជួយឧបត្ថម្ភរបស់រដ្ឋទៀតផង ដែលក្នុងនោះយន្តការ គោលនយោបាយដ៏សមស្រប ស្អិតរមួតនិងសមភាពមួយ គឺសំខាន់ណាស់។ ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមលោក Vu Tien Loc បានលើកសំណើថា៖

        “ការកែទម្រង់របៀបរបបដើរតួនាទីជាមូលដ្ឋានគ្រឹះ។ ក្នុងការកែទម្រង់នោះ យើងត្រូវផ្ទេរប្ដូរខ្លឹមសារស្នូលចាប់ពីការដោះស្រាយការលំបាក ការជំពាក់ជំពិន ទៅដល់ការបង្កលក្ខណៈនិងការជួយឧបត្ថម្ភសម្រាប់ការអភិវឌ្ឍនៃសហគ្រាសនិយាយរួម និងតំបន់ធុរជននិយាយដោយឡែក។ ម្យ៉ាងវិញទៀត យើងចាំបាច់ត្រូវធ្វើវិសោធនកម្មនូវច្បាប់សហគ្រាស ដើម្បីត្រួសត្រាយផ្លូវសម្រាប់គ្រួសារអាជីវកម្មនិងសហគ្រាសខ្នាតតូចបន្តរីកចម្រើនថែមទៀត ផងដែរ”។

ដើម្បីអោយសេដ្ឋកិច្ចឯកជនក្លាយទៅជាកម្លាំងចលករពិតប្រាកដនៃខឿនសេដ្ឋកិច្ច - ảnh 2 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅវេទិកាសេដ្ឋកិច្ចឯកជនឆ្នាំ២០១៩

        ដោយឈរលើស្ថានភាពជាក់ស្ដែង ប្រសិទ្ធភាពសកម្មភាព និងការរួមវិភាគទានរបស់តំបន់សេដ្ឋកិច្ចឯកជន រដ្ឋាភិបាលវៀតណាមកំពុងបន្តកែទម្រង់យន្តការនិងគោលនយោបាយយ៉ាងខ្លាំងក្លា ដើម្បីជួយអោយសហគ្រាសឯកជនមានកាលានុវត្តភាពប្រកួតប្រជែងនិងរីកចម្រើនប្រកប ដោយសមភាពនៅហ្នឹងស្រុក។ នៅវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ២០១៩ ដែលទើបនឹងបានប្រព្រឹត្តទៅនៅទីក្រុងហាណូយកាលពីថ្ងៃទី២ ខែឧសភា កន្លងទៅ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងយ៉ាងច្បាស់នៅចំពោះមុខសហគ្រាសប្រមាណ២៥០០អង្គភាពយ៉ាងដូច្នេះថា៖

        “សេដ្ឋកិច្ចឯកជនមានសមភាពនៅចំពោះមុខច្បាប់ សមភាពក្នុងការប្រកួតប្រជែង ក្នុងការបែងចែកប្រភពធនធានជាមួយសមាសភាគសេដ្ឋកិច្ចផ្សេងៗ ជាពិសេសគឺក្នុងការទាក់ទងនឹងប្រភពធនធាន។ សហគ្រាសឯកជនត្រូវបានធានាសិទ្ធិទ្រព្យសម្បត្តិ សិទ្ធិធ្វើអាជីវកម្មដោយសេរីភាព តាមការកំណត់ក្នុងច្បាប់ ជាពិសេសគឺកាត់បន្ថយភាពជាន់គ្នាខាងត្រួតពិនិត្យនិងអធិការកិច្ច បង្កើតបរិយាកាសអាជីវកម្មងាយស្រួលសម្រាប់តំបន់សេដ្ឋកិច្ចឯកជន ហើយលើកតម្កើងសហគ្រាសនានាដែលធ្វើសកម្មភាពយ៉ាងស្មោះត្រង់”។

        តាមគោលដៅដែលត្រូវបានដាក់ចេញ ដល់ឆ្នាំ២០២០ វៀតណាមនឹងមានសហគ្រាសឯកជនយ៉ាងហោចណាស់១លានអង្គភាព ដែលស្រូបយកប្រមាណ៥០%នៃ GDP។ បរិមាណសហគ្រាសនេះនឹងបន្តកើនឡើង១ដងកន្លះនាឆ្នាំ២០២៥ ហើយដល់ឆ្នាំ២០៣០ គោលដៅគឺមានសហគ្រាសឯកជនយ៉ាងហោចណាស់២លានអង្គភាពដែលស្រូកយកពី៦០ទៅ៦៥%នៃ GDP។ ដើម្បីធ្វើបានយ៉ាងដូច្នេះ រដ្ឋាភិបាលបានសន្យារួមដំណើរ កសាងប្រព័ន្ធច្បាប់អោយបានស្អិតរមួតនិងប្រកបដោយតម្លាភាព សំដៅជំរុញតួនាទីនៃតំបន់សេដ្ឋកិច្ចឯកជនក្នុងការអភិវឌ្ឍរួមនៃខឿនសេដ្ឋកិច្ចវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ