ទង្វើឆ្លៀតយកសិទ្ធិមនុស្សដើម្បីរំលោភបំពានទៅលើសិទ្ធិជាតិជាប្រការខុសឆ្គង

(VOVWORLD) - ទង្វើឆ្លៀតយកសិទ្ធិមនុស្សដើម្បីមួលបង្កាច់ពីស្ថានភាពនៅវៀតណាម បង្កឡើងការបំបែកបំបាក់និងញុះញង់នយោបាយ មិន មែនជារឿងរ៉ាវថ្មីថ្មោង ទៀតឡើយ។ នេះជាល្បិចកលចាស់កំរិលដែលអានុភាពអមិត្តមួយចំនួនតែងតែ ប្រើប្រាស់ដើម្បីធ្វើអន្តរាគមន៍ ឆ្ពោះទៅការផ្ដួលរលំរបបនយោបាយនៅ ប្រទេសជាច្រើន។ ប៉ុន្តែទង្វើឆ្លៀតយកសិទ្ធិមនុស្សដើម្បីរំលោភបំពានទៅ លើសិទ្ធិជាតិរបស់វៀតណាមគឺជាការងារខុសឆ្គងជាពុំខាន។

យោងតាមធម្មនុញ្ញអង្គការសហប្រជាជាតិបានចែងថា សិទ្ធិមនុស្សជា តម្លៃទូទៅ ហើយប្រជាជនគ្រប់រូបនៃប្រទេសទាំងអស់សុទ្ធតែមានបំណង ចង់ឲ្យសិទ្ធិរបស់ខ្លួនត្រូវបានការពារដែរ។ សិទ្ធិមនុស្សនាសព្វថ្ងៃគឺជាលទ្ធផល នៃការតស៊ូរបស់បណ្ដាប្រជាជាតិក្នុងនោះសិទ្ធិស្វ័យភាពជាតិ ជាសិទ្ធិចម្បង ដែលត្រូវបានចែងក្នុងសន្ធិសញ្ញាអន្តរជាតិស្ទើរតែទាំងអស់។ ក្នុងបុព្វហេតុ ផ្លាស់ប្ដូរថ្មីនិងធ្វើសមាហរណកម្មគ្រប់ជ្រុងជ្រោយដែលវៀតណាមកំពុង អនុវត្តក្នុងអំឡុងពេលច្រើនទស្យវត្សកន្លងទៅ សិទ្ធិមនុស្ស តម្លៃមនុស្សត្រូវ បានដាក់ជាស្នូលជានិច្ច ដោយយកធ្វើជាគោលដៅផងនិងកម្លាំងចលករ ផងនៃគោលនយោបាយអភិវឌ្ឍទាំងអស់។ គ្រឹសសាសនិក Nguyen Van Sang នៅរដ្ឋធានីហាណូយនិងគ្រឹសសាសនិក Hoang Van Dinh នៅទីក្រុង Buon Me Thuot បានអះអាងនូវសេរីភាពខាងជំនឿសាសនានិងការធានា សិទ្ធិមនុស្សនៅវៀតណាមយ៉ាងដូច្នេះថា៖

        “ដោយទទួលបានការយកចិត្តទុកដាក់របស់បក្ស រដ្ឋនិងទីក្រុង ប្រជា គ្រឹស្ទសាសនិកយើងខ្ញុំធ្វើបានការងារដ៏ល្អប្រសើរច្រើនណាស់។ ការធ្វើស្រែ ក៏ទទួលបានទិន្នផលខ្ពស់ដែរ អញ្ចឹងប្រជាជនគ្រប់រូបសុទ្ធតែជឿជាក់ទៅលើ មាគ៌ារបស់បក្សនិងរដ្ឋ”។

        “យើងខ្ញុំមានអារម្មណ៍សប្បាយយ៉ាងក្រៃលែង។ សូមអរគុណបក្សនិង រដ្ឋដែលបានជួយឲ្យយើងខ្ញុំឲ្យមានក្ដីសប្បាយរីករាយនិងសុភមង្គលនៅឯឋា នកណ្ដាលនេះ”។

        សិទ្ធិមនុស្សនៅវៀតណាមត្រូវបានធានាយ៉ាងពិតប្រាកដ។ នេះមិន មែនជាការអះអាងរបស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាការ ចាប់អារម្មណ៍របស់ជនបរទេសនៅវៀតណាមទៀតផង។ សិទ្ធិទាក់ទងនឹង ព័ត៌មានឬសេរីភាពអ៊ីនធឺណែតជាឧទាហរណ៍មួយ។ លោកឯកអគ្គរដ្ឋទូត ប៉ាឡេស្ទីន Saadi Salama ដែលបានរស់នៅនិងធ្វើការនៅវៀតណាមអស់ រយៈពេល២០ឆ្នាំកន្លងមក បានឲ្យដឹងថា៖

        “ខ្ញុំធ្លាប់បានធ្វើការនៅប្រទេសជាច្រើន អញ្ចឹងខ្ញុំអាចអះអាងបានថា អ៊ីនធឺណែតនិងលក្ខណៈផ្សេងៗទៀតដែលរដ្ឋាភិបាលវៀតណាមផ្ដល់ជូនអ្នកទាំងអស់ ដែលកំពុងរស់នៅវៀតណាម ធ្វើឲ្យយើងមានអារម្មណ៍ថា វៀតណាមជា ប្រទេសមួយដែលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សមាហរណកម្ម ហើយ ចង់ក្លាយទៅជាមិត្តរបស់ប្រទេសផ្សេងៗលើទូទាំងពិភពលោក មានបំណងនាំវៀត ណាមក្លាយទៅជាប្រទេសស្នេហាសន្តិភាព គោរពច្បាប់អន្តរជាតិ ជំរុញ ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដើម្បីអភិវឌ្ឍរាល់តម្លៃមនុស្សលើភព ផែនដីរបស់យើង”។

        ប្រជាជនវៀតណាមប្រមាណ៧០% ត្រូវបានចូលប្រើអ៊ីនធឺណែតជា ប្រចាំថ្ងៃ មិនត្រឹមតែបម្រើការប្រកបរបរ សិក្សារៀនសូត្រនិងកំសាន្តប៉ុណ្ណោះ ទេ ថែមទាំងដើម្បីអនុវត្តសិទ្ធិមនុស្សរបស់ខ្លួនទៀតផង រួមទាំងសិទ្ធិស៊ីវិល នយោបាយដូចជាចូលរួមផ្ដល់មតិយោបល់ចំពោះសេចក្ដីព្រាងគោល នយោបាយនិងច្បាប់ទៀតផង។

        រហូតមកដល់ពេលនេះ វៀតណាមបានអនុវត្តយ៉ាងល្អប្រពៃនូវការផ្សព្វ ផ្សាយគោលនយោបាយស្ដីពីសិទ្ធិមនុស្ស អនុវត្តកិច្ចការពារសិទ្ធិមនុស្ស ប្រកបដោយភាពសុខដុមជាមួយវិស័យផ្សេងៗទៀត។ វៀតណាមជា ប្រទេសដើមដំបូងដែលអនុម័តលើអនុសញ្ញាស្ដីពីការប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សាលើស្ត្រីនិងកុមារ។ ក្រោយពីអនុម័តលើរដ្ឋធម្មនុញ្ញឆ្នាំ២០១៣មក វៀត ណាមបានចេញផ្សាយការធ្វើវិសោធនកម្មនិងបំពេញបន្ថែមនៃច្បាប់ជាង ១០០ទាក់ទិនដល់សិទ្ធិមនុស្ស។ នាថ្ងៃទី២០វិច្ឆិកាឆ្នាំ២០១៩ រដ្ឋសភាវៀត ណាមបានអនុម័តលើច្បាប់ពលកម្ម (ធ្វើវិសោធនកម្ម) ដោយមានបទបញ្ញត្តិ ថ្មីៗដែលអនុគ្រោះដល់សិទ្ធិពលករ ស្របទៅតាមសន្ធិសញ្ញាអន្តរជាតិនានា នៃអង្គការពលកម្មអន្តរជាតិ (ILO)។

        ការពិតជាក់ស្ដែងបានសរឲ្យឃើញថា រាល់ទង្វើមួលបង្កាច់ពីស្ថានភាព សិទ្ធិមនុស្សនៅវៀតណាមសុទ្ធតែជាប្រការប្រឌិតគ្មានមូលដ្ឋាន។ ការ ដែលអង្គការអន្តរជាតិ និងរដ្ឋាភិបាលមួយចំនួនចេញរបាយការណ៍សិទ្ធិ មនុស្សមិនត្រឹមត្រូវអំពីវៀតណាមក៏បានសរឲ្យឃើញថា គេមិនទាន់យល់ ដឹងយ៉ាងពេញលេញអំពីវៀតណាម ឬកំពុងមានទស្សនៈដ៏អត្តនោម័តអំពី វៀតណាម។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung បាន វិភាគថា៖

        “នៅក្នុងកិច្ចសន្ទនាទាំង២លើកដែលយើងបង្ហាញរបាយការណ៍ស្ដីពី ការធានាសិទ្ធិមនុស្សនៅវៀតណាមក្នុងក្របខ័ណ្ឌយន្តការត្រួតពិនិត្យជា សកលតាមកាលកំណត់ចំពោះប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់នោះ គឺភាគច្រើនលើសលុបសុទ្ធតែវាយតម្លៃខ្ពស់ចំពោះសមិទ្ធ ផលរបស់យើង។ ចំណែកឯ ភាគតិចបានបំប្លែងការពិតដោយសារគេខ្វះ ខាតព័ត៌មាន ឬក៏ដើម្បីគោលដៅបុគ្គល។ យើងខ្ញុំសោកស្ដាយណាស់។ គេ ថ្លែងប៉ុន្តែគេមិនយល់ដឹងអ្វីមួយអំពីវៀតណាមនោះឡើយ”។

        រដ្ឋាភិបាលវៀតណាមជានិច្ចកាលទទួលយកទស្សនៈដ៏ខុសប្លែក ហើយគោរពការផ្ដល់យោបល់របស់សហគមន៍អន្តរជាតិ។ ប៉ុន្តែការឆ្លៀត យកសិទ្ធិមនុស្សដើម្បីរំលោភបំពានទៅលើសិទ្ធិជាតិរបស់វៀតណាមច្បាស់លាស់ថា គឺទង្វើដ៏ខុសឆ្គង ធ្វើអន្តរាគមន៍ទាំងកំរោលទៅក្នុងកិច្ចការផ្ទៃក្នុង របស់វៀតណាម ដើរផ្ទុយទៅនឹងនិន្នាការបង្កើនការយល់ដឹង សន្តិភាពនិង ការអភិវឌ្ឍសម្រាប់ប្រទេសនិងប្រជាជាតិទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ