ទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូងនិងបណ្ដាជំហានអភិវឌ្ឍន៍ដ៏អស្ចារ្យ

(VOVWORLD) - សាធារណរដ្ឋសង្គមនិយមវៀតណាមនិងសាធារណរដ្ឋកូរ៉េបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនាថ្ងៃទី ២២ ខែធ្នូឆ្នាំ ១៩៩២។ ឆ្លងកាត់រយៈពេលជិត ៣០ ឆ្នាំ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ប្រទេសទាំងពីរបានតម្លើងទំនាក់ទំនង ពី “ភាពជាដៃគូគ្រប់ជ្រុងជ្រោយសតវត្សរ៍ទី ២១” (ឆ្នាំ ២០០២) ទៅជា“ ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ ” (ក្នុងឆ្នាំ ២០០៩) ។
ទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូងនិងបណ្ដាជំហានអភិវឌ្ឍន៍ដ៏អស្ចារ្យ - ảnh 1 ទង់ជាតិនៃប្រទេសទាំងពីរ វៀតណាម - កូរ៉េខាងត្បូង(រូបថត៖ dangcongsan.vn)

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc កំពុងបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង និងចូលរួម កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូង។ ក្នុងបរិបទដែលទំនាក់ទំនងទ្វេភាគីវៀត ណាម - កូរ៉េខាងខាងត្បូងកំពុងយ៉ាងល្អប្រសើរនោះ ដំណើរទស្សកិច្ចនេះនឹងរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពវៀតណាម - កូរ៉េខាងត្បូងឡើងកម្ពស់ថ្មីមួយ។

ទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូងជាមួយនឹង សមិទ្ធិលេចធ្លោជាច្រើន

សាធារណរដ្ឋសង្គមនិយមវៀតណាមនិងសាធារណរដ្ឋកូរ៉េបានបង្កើតទំនាក់ទំនងការ ទូតជាផ្លូវការនាថ្ងៃទី ២២ ខែធ្នូឆ្នាំ ១៩៩២។ ឆ្លងកាត់រយៈពេលជិត ៣០ ឆ្នាំ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ប្រទេសទាំងពីរបានតម្លើងទំនាក់ទំនងពី “ ភាពជាដៃគូគ្រប់ជ្រុងជ្រោយសតវត្សរ៍ទី ២១” (ឆ្នាំ ២០០២) ទៅជា“ ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ ” (ក្នុងឆ្នាំ ២០០៩) ។ ក្នុងរយៈពេលកន្លងទៅ ទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូងទទួលបានជំហានអភិវឌ្ឍន៍ជាវិជ្ជមានលើគ្រប់វិស័យ ដូចជា៖ នយោបាយ វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ វៀតណាមចាត់ទុកកូរ៉េខាងត្បូងជាដៃគូសំខាន់ឈានមុខលើគ្រប់វិស័យ ខណៈដែលកូរ៉េខាងត្បូងក៏បានចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងគោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មីរបស់ខ្លួនផងដែរ។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាសរសរទ្រូងស្នូលក្នុង ទំនាក់ទំនងទ្វេភាគីវៀត ណាម - កូរ៉េខាងត្បូង។ កូរ៉េខាងត្បូងជានិច្ចកាលនាំមុខគេអំពីការវិនិយោគផ្ទាល់ពីបរទេសនៅវៀតណាម ហើយជាប់លំដាប់ថ្នាក់ទី ២ អំពីការជួយឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ ហើយជាប់ចំណាត់ថ្នាក់លេខ៣អំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍ជាមួយវៀតណាម។ វៀតណាមក៏ជាដៃគូពាណិជ្ជកម្មជាប់ចំណាត់ថ្នាក់ទី ៤ របស់កូរ៉េខាងត្បូង ដោយទទួលបានទំហំពាណិជ្ជកម្មទ្វេភាគីនាឆ្នាំ២០១៩ ប្រមាណ ៦៧ ពាន់លានដុល្លារអាមេរិក(ស្រូបយក ៤០% នៃ ទំហំពាណិជ្ជកម្មសរុបអាស៊ាន - កូរ៉េខាងត្បូង)។ ប្រទេសទាំងពីរកំពុងខិតខំប្រឹងប្រែងទទួលបានទំហំពាណិជ្ជកម្មទ្វេភាគិឡើងដល់ ១០០ ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២២។

ជាពិសេស ការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន វៀតណាម - កូរ៉េខាងត្បូង គឺជាសសរទ្រូងលេចធ្លោ ក្នុងទំនាក់ទំនងទ្វេភាគី។ ក្រោយរយៈពេល ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងមក នាបច្ចុប្បន្ននេះ ជារៀងរាល់ឆ្នាំ មានមនុស្សចំនួន៤ លាននាក់ បានធ្វើដំណើរទៅកាន់ប្រទេសគ្នាទៅវិញទៅមក ហើយមានជើងហោះហើរជាង ១ ពាន់ជើង ក្នុងមួយខែរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ មានពលរដ្ឋប្រមាណ ២ សែននាក់នៃប្រទេសនីមួយៗកំពុងរស់នៅ សិក្សារៀនសូត្រ និងធ្វើការនៅប្រទេសទាំងពីរទៅវិញទៅមក ដែលក្នុងនោះរួមមានគ្រួសារពហុវប្បធម៌វៀតណាម - កូរ៉េខាងត្បូងប្រមាណ ៦៥ ពាន់គ្រួ។ជោគជ័យរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Park Hang Seo គឺជាកម្លាំងចលករដ៏ធំធេងដល់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងពូនជ្រំដល់ ទំនាក់ទំនងដ៏រឹងមាំរវាងវៀតណាមនិងកូរ៉េខាងត្បូង។ ក្នុងជំនួបជាន់ខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនាពេលថ្មីៗនេះ ភាគីទាំងពីរសុទ្ធតែបានអះអាងថា ទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូងកំពុងមានភាពល្អប្រសើរ ដូចជា “ បងប្អូនក្នុងគ្រួសារតែមួយ។

ទំនាក់ទំនងឆ្ពោះទៅអនាគត

ដោយឈរលើស្មារតីឆ្ពោះទៅអនាគតនិងគោរពគ្នាទៅវិញទៅមកដើម្បីការអភិវឌ្ឍដ៏រឹងមាំនៃទំនាក់ទំនងទ្វេភាគី ព្រមទាំងពង្រីកនិងពង្រីកយ៉ាងស៊ីជម្រៅនិងប្រសិទ្ធភាពថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងវៀតណាមនិងកូរ៉េខាងត្បូងលើវិស័យច្រើន បានចាត់ទុកជាភារកិច្ចសំខាន់ៗសម្រាប់ប្រទេសទាំងពីរ។

នាបច្ចុប្បន្ន កូរ៉េខាងត្បូងជាប្រទេសអភិវឌ្ឍន៍មួយដែលមានសមត្ថភាពខ្លាំងក្លាខាងដើមទុន វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាដ៏រឹងមាំ ហើយប្រទេសនេះបានចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់តម្លៃពិភពលោក ដែលកំពុងត្រូវការទីផ្សារវ័យក្មេងនិងធំទូលាយដើម្បីបន្តបន្តអនុវត្តសន្ទុះនៃការអភិវឌ្ឍន៍ផងដែរ។ ទន្ទឹមនឹងនេះ     វៀតណាមក៏ជាប្រទេសកំពុងធ្វើកំណែទម្រង់និងសមាហរណកម្មអន្តរជាតិដោយម្ចាស់ការនិងសកម្មផងដែរដែលកំពុងធ្វើកំណែទម្រង់ប្រកបដោយភាពស្វាហាប់និងសកម្មផងដែរ។ វៀតណាមគឺជាទិសដៅសមស្របមួយដែលមានរចនាសម្ព័ន្ធនៃចំនួនប្រជាជន«មាស» (ពោលគឺចំនួនប្រជាជនជិត ១០០ លាននាក់ ហើយ ៧០% នៃប្រជាជនមានអាយុពី ១៥ ដល់ ៦៤ ឆ្នាំ) ប្រាក់ចំណូលក្នុងមនុស្សម្នាក់ជិត ២,៨០០ ដុល្លារអាមេរិក។ ម្យ៉ាងវិញទៀត វៀតណាមក៏ជាសមាជិកនៃក្របខ័ណ្ឌសហប្រតិបត្តិការជាច្រើនក្នុងតំបន់និងអន្តរជាតិ ក្នុងនោះរួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីជាមួយនឹងការសន្យាកាន់តែទូលំទូលាយនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀតផង។ ទាំងនេះបានចាត់ទុកជាឧត្តមភាពសម្រាប់ប្រទេសទាំងពីរក្នុងការពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ។ កិច្ចសហប្រតិបត្តិការនៃធុរជននិងការជួប្រាស្រ័យរវាងប្រជាជននិងប្រជាជនគឺជាស្ពានតភ្ជាប់ដ៏រឹងមាំមួយសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ ដើម្បីបន្តអភិវឌ្ឍឈានទៅមួយពីមួយច្ងៃទៅមួយថ្ងៃផង ដែរ។

ក្នុងបរិបទនៃស្ថានភាពពិភពលោកកាន់តែប្រែប្រួលយ៉ាងឆាប់រហ័សនិងស្មុគស្មាញនោះ ប្រទេសទាំងពីរចាំបាច់ត្រូវបន្តចែករំលែកព័ត៌មាននិងបទពិសោធន៍ឲ្យទាប់ពេលវេលា ព្រមទាំងបង្កើនការផ្លាស់ប្តូរនិងសហប្រតិបត្តិការក្នុងវេទិកាព     ហុភាគីអន្តរជាតិនិងក្នុងតំបន់ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលឲ្យបានល្អនិងរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរ ណ៍ក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក ដោយផ្អែកលើច្បាប់អន្តរជាតិនិងគោល ការណ៍មូលដ្ឋាននៃរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។

ក្នុងរូបភាពទូទៅទាំងនេះ ដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នៅប្រទេសកូរ៉េខាងត្បូងលើកនេះគឺជាព្រឹត្តិការណ៍សំខាន់ៗ ដែលរួមចំណែកក្នុងការនាំទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀត ណាម - កូរ៉េខាងត្បូងឡើងដល់កម្រិតថ្មីមួយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ