ទំនាក់ទំនងវៀតណាមរុស្ស៊ីជាទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តរឹងមាំនិង គួរឲ្យទុកចិត្ត។

​​​​​​​​​​​​​​​​​​                     

ទំនាក់ទំនងវៀតណាមរុស្ស៊ីជាទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តរឹងមាំនិង គួរឲ្យទុកចិត្ត។  - ảnh 1
ថ្នាក់ដឹកនាំទាំង២រូបវៀតណា-រុស្ស៊ី(Internet)។


Vovworld-អាចនិយាយបានថា ក្នុងអំឡុងបណ្តាទសវត្សរ៍សហប្រតិបត្តិការ ទំនាក់ទំនង
វៀតណាម-រុស្ស៊ីជានិច្ចកាលអភិឌ្ឍន៍តាមទិសដៅជា ដៃគួយុទ្ឋសាស្រ្តរឹងមាំនិងគួរ
ឲ្យទុកចិត្តរបស់គ្នា។ដោយហេតុនេះដំណើទស្សនកិច្ចនៅសហព័ន្ឋរុស្ស៊ីលើកនេះរបស់ ប្រធានរដ្ឋTruong Tan Sangត្រូវបានចាត់ទុកជាពេលវេលាសំខាន់ដើម្បីភាគី
ទាំង២បង្កើតក្របខ័ណ្ឋថ្មីនាំទំនាក់ទំនងវៀតណាម-រុស្ស៊ីឡើងកំពស់ថ្មី១ទៀត។ជាលើកលដំបូងការចរចារជាន់ខ្ពស់របស់ប្រមុខរដ្ឋទាំង២រូបបានប្រព្រឹត្តិទៅនៅ
វិមានរបស់ប្រធានាធិបតី​ VladimirPutinនៅទីក្រុងសមុទ្រSochi។នេះជាព្រឹត្តិការមិន
ធ្លាប់មានក្នុងបណ្តាដំណើទស្សនកិច្ចមុននោះទេប្រការនេះបានសំដែងទំនុកទុក
ចិត្តនិងមនោសញ្ចេនាជិតស្និទរបស់ប្រធានាធិបតី​ VladimirPutinចំពោះ​ ប្រធានរដ្ឋ
វៀតណាម​និងសមស្របទៅនឹងអនុក្រឹត្យស្តីពីគោលនយោបាយកិច្ចការបរទេស
ដែលប្រធានាធិបតី​ Putinទើបនឹងបានចុះហត្ថលេខា។តាមនោះរុស្ស៊ីចាត់ទុក
វៀតណាមជាក្រុមដៃគួសំខាន់នៅដំបន់អាស៊ីប៉ាស៊ីហ្វិក។ប្រការនេះត្រូវបាន
ប្រធានាធិបតី​ Putinអះអាងបន្ទាប់ពីការចរចារជាមួយប្រធានរដ្ឋTruong Tan Sang។
លោកមានប្រសាសន៍ថា “  ទំនាក់ទំនង រុស្ស៊ី វៀតណាមបានចាកឫសគល់យ៉ាង
ជ្រៅ​និង ទំនាក់ទំនងរវាងប្រជាជននៃប្រទេសយើងទាំង២បានមានពីយូរណាស់មក
ហើយ។ប្រការនេះបានជួយអោយយើងអភិឌ្ឍន៍ទំនាក់ទំនងនាសព្វថ្ងៃនេះ។តំលៃប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំង២នាឆ្នាំកន្លងមកទទួលបាន៣ពាន់លាន
ដុល្លារអាមេរិក“។


                 

ទំនាក់ទំនងវៀតណាមរុស្ស៊ីជាទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តរឹងមាំនិង គួរឲ្យទុកចិត្ត។  - ảnh 2
ភាគីទាំង២ដំណើរការចរចារ(Image: Internet)

ក្នុងពេលនោះ ប្រធានរដ្ឋTruong Tan Sangបានអះអាងថាទីផ្សារវៀតណាម​ជាទីផ្សារ
ជានិច្ចកាលបើកទូលាយដើម្បីទទួលបណ្តាវិនិយោគិន រុស្ស៊ី។ប្រធានរដ្ឋTruong Tan Sangអោយដឹងថា “  រដ្ឋាភិបាលវៀរណាមជានិច្ចកាលគោរពលើកទឹកចិត្ត​និងបង្កគ្រប់
លក្ខណះងាយស្រួលសំរាបើបណ្តាវិនិយោគិន​អង្គភាពអាជីវកម្ម រុស្ស៊ី ដែលសហប្រតិ
បត្តិការជាមួយវៀតណាមលើគ្របើវិស័យសដ្ឋកិច្ចពិសេសគឺលើវិស័យពាណិជ្ជកម្ម​ប្រេងឥន្ឋនះជាដើមវៀតណាមនឹងបង្កលក្ខណះងាយស្រួលបំផុតសំរាប់បណ្តាសម្ព័ន
ក្រុមហ៊ុននិងក្រុមហ៊ុនរបស់ រុស្ស៊ីជ្រើសវៀតណាមជាកន្លែងមកយុទ្ឋសាស្រ្ត“។

រួមជាមួយសេចក្តីថ្លែងការណ៏រួមវៀតណាម-សហព័ន្ធរុស្ស៊ីឯកសារសហប្រតិបត្តិការ
ចំនួន៧​ដែលបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចលើកនេះ​សម្តែងនូទំនុកទុចិត្ត
នយោបាយខ្ពស់១រវាងប្រទេសទាំង២។នោះគឺសេចក្តីប្តេជ្ញាចិត្តលើកតំលៃប្រាក់
ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២​ឡើង​​៥ ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០១៥ ។នោះគឺកិច្ចសន្យាជួយកសាងរោងចក្រថាមពលនុយក្លេអ៉ែរដើមដំបូងនៅវៀតណាម​រួមជាមួយកិច្ចសន្យាជួយវៀតណាមបណ្តុះបណ្តាលលើវិស័យការពារជាតិ។ភាគីទាំង២
អះអាងថា៖នឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យរុករកប្រេងឧស្ម័ន​នៅលើតំបន់ខ្ពង់រាបបាទសមុទ្រវៀតណាមតទៅទៀត។

​​​​​​​​​​                  

ទំនាក់ទំនងវៀតណាមរុស្ស៊ីជាទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តរឹងមាំនិង គួរឲ្យទុកចិត្ត។  - ảnh 3
Image: Internet

ក្នុងបញ្ហាអន្តរជាតិ​ ប្រទេសទាំង​២វៀតណាមនឹងរុស្ស៊ីមានទស្សនះរួមក្នុងបញ្ហាជាច្រើន។
ថ្នាក់ដឹកនាំនៃប្រទេសទាំង២​សុទ្ធតែគាំទ្រចំពោះការបង្កើតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិច​នូវរចនាសម្ព័ន្ធសន្តិសុខសហប្រតិបត្តិការបើកចំហរ​សមភាពដោយឈរលើបណ្តា
គោលការណ៏របស់ច្បាប់អន្តរជាតិ​នឹងគិតដល់ផលប្រយោជន៏របស់ភាគីទាំងអស់។​ទាំងរុស្ស៊ីនឹងវៀតណាមសុទ្ធតែចាត់ទុកថា៖រាល់ជំលោះនៅទ្វីបអាស៊ីប៉ាស៊ីហ្វិចត្រូវការ
ដោះស្រាយដោយសន្តិវិធី​មិនប្រើប្រាស់កំលាំងហឹង្សាឫគំរាមកំហែងប្រើប្រាស់កំលាំង
ហឹង្សាដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិភាគីទាំង២គាំទ្រចំពោះការអនុវត្តយ៉ាង
គ្រប់គ្រាន់សេចក្តីថ្លែងការណ៏ស្តីអំពីក្រមប្រតិបត្តិសំរាប់ភាគីនៅសមុទ្រខាងកើត​(DOC)  នឹងឈានទៅដល់ការកសាងក្រមសិលធម៏នៃបញ្ហាសមុទ្រខាងកើត ( COC)  ។ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់ប្រធានរដ្ឋTruongTan Sang  គឺជា
សកម្មភាពផ្លាស់ប្តូរដំណើរទស្សនកិច្ចតាមទំលាប់នៃទំនាក់ទំនងទ្វេភាគី​  ក៏ប៉ុន្តែនេះ
ជាលើកដំបូងដែលប្រធានរដ្ឋវៀតណាម TruongTan sang នឹងប្រធានាធិបតីរុស្ស៊ី​​ ពូទិន​ជួបគ្នាក្នុងថានះជាប្រមុខរដ្ឋប្រការនេះឯងមានអត្ថន័យនយោបាយលេខធ្លោក្នុងទំនាក់
ទំនងរវាងប្រទេសទាំង២​ក្នុងដំនាក់កាលថ្មី។ដោយមានលទ្ធផលដែលទទួលបានទំនាក់
ទំនងដៃគួយុទ្ធសាស្រ្តវៀតណាម-រុស្ស៊ីកំពុងអភិវឌ្ឌ្យកាន់តែជ្រាលជ្រៅ​នឹងតាមទឹសចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ