ទំនាក់ទំនងអន្តរកូរ៉េនៅចំពោះការលំបាកសាកល្បងថ្មី

(VOVWORLD) - ទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ត្រូវបាន “បង្កក” បន្ទាប់ពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានប្រកាសកាត់ផ្តាច់បណ្តាញទំនាក់ទំនងនៅការិយាល័យទំនាក់ទំនងអន្តរកូរ៉េ និងបណ្តាញទំនាក់ទំនងបន្ទាន់ រវាងយោធា និងខុទ្ទកាល័យប្រធានាធិបតីនៃប្រទេសទាំងពីរ។ ប្រការនេះមានន័យថា កាត់ផ្ដាច់រាល់ទំនាក់ទំនងជាផ្លូវការរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ ជាថ្មីម្តងទៀត ទំនាក់ទំនងរវាងប្រទេស
កូរ៉េទាំងពីរប្រឈមមុខនឹងការលំបាកសាកល្បងថ្មី ដែលមិនអាចនឹកស្មានដល់។
ទំនាក់ទំនងអន្តរកូរ៉េនៅចំពោះការលំបាកសាកល្បងថ្មី - ảnh 1(រួបថត៖ Toquoc) 

នាថ្ងៃទី ៩ ខែមិថុនា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានប្រកាសជាផ្លូវបញ្ឈប់សកម្មភាពនៃបណ្តាញទំនាក់ទំនងខាងយោធា និងនយោបាយជាមួយកូរ៉េខាងត្បូង បន្ទាប់ពីមានការព្រមានជាច្រើន ដើម្បីប្រឆាំងនឹងការដែលទីក្រុងសេអ៊ូលមិនទប់ស្កាត់សកម្មភាពបង្ហោះប៉េងប៉ោងឃោសនាប្រឆាំងកូរ៉េខាងជើងនៅតាមតំបន់ព្រំដែន។

ការវិវឌ្ឍថ្មីនេះ បានដើរផ្ទុយនឹងរាល់ការខិតខំប្រឹងប្រែងនាពេលថ្មីៗនេះ សំដៅរក្សាស្ថិរភាពនៃទំនាក់ទំនងអន្តរកូរ៉េ ជាពិសេសក្នុងបរិបទ ដែលភាគីទាំងពីរកំពុងឆ្ពោះមកពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ២០ នៃ ថ្ងៃប្រព្រឹត្តិទៅកិច្ចប្រជុំកំពូលអន្តរកូរ៉េជាលើកដំបូង (១៥ មិថុនា ឆ្នាំ ២០០០)។

ការខិតខំប្រឹងប្រែងតភ្ជាប់ទំនាក់ទំនងទទួលបរាជ័យ

ការចែកខិត្តប័ណ្ណគឺជាប្រភពនៃភាពតានតឹងនៃអន្តរកូរ៉េ។ ចំពោះកូរ៉េខាងជើង ការចែកខិត្តប័ណ្ណប្រឆាំងនឹងទីក្រុងព្យុងយ៉ាង គឺជាសញ្ញា ដែលសរឲ្យឃើញថា កូរ៉េខាងត្បូងចាត់ទុកកូរ៉េខាងជើងជាសត្រូវ។ ហេតុដូច្នេះ ទីក្រុងព្យុងយ៉ាងនឹងចាត់ទុកទីក្រុងសេអ៊ូលជាសត្រូវវិញ។

សកម្មភាពនេះរបស់កូរ៉េខាងជើងបានសរឲ្យឃើញថា ទំនាក់ទំនងអន្តរកូរ៉េកំពុងប្រឈមមុខនឹងការលំបាកសាកល្បងថ្មី។ នាប៉ុន្មានថ្ងៃមុននេះ កូរ៉េខាងជើងបានរិះគន់ និងគំរាមបិទការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ហើយនឹងចាត់វិធានការតឹងរឹងផ្សេងទៀត ប្រសិនបើកូរ៉េខាងត្បូងមិនចាត់វិធានការទប់ស្កាត់ពួកជនរង់គេចខ្លួនខុសច្បាប់ ធ្វើការចែកខិត្តប័ណ្ណប្រឆាំងកូរ៉ខាងជើងនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។

សកម្មភាពចែកខិត្តប័ណ្ណបានរំលោភបំពានលើសេចក្តីថ្លែងការណ៍រួមអន្តរកូរ៉េ កាលពីខែកញ្ញា ឆ្នាំ ២០១៨ សំដៅទប់ស្កាត់រាល់សកម្មភាពអមិត្ត។ ទោះជាយ៉ាងណាក៏ដោយ ភាពបែកបាក់ក្នុងទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរធ្លាប់បានលេចចេញមុននេះហើយ ជាពិសេស ចាប់តាំងពីកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង ដែលបានប្រព្រឹត្តិទៅនៅទីក្រុងហាណូយកាលពីខែកុម្ភៈឆ្នាំ ២០១៩ ទទួលបរាជ័យនោះ រាល់ការចរចាស្ដីពី នុយក្លេអ៊ែររវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកបានធ្លាក់ចូលភាពជាបគាំង។ ទីក្រុងព្យុងយ៉ាងបានបង្ហាញអាកប្បកិរិយាមិនស្និទ្ធិស្នាលជាមួយទីក្រុងសេអ៊ូលម្តងហើយម្តងទៀត។ ជាមួយនឹងវិធីអភិក្រមនេះក្នុងរយៈពេលជាង ១ ឆ្នាំកន្លងទៅ ការដែលទីក្រុងព្យុងយ៉ាងបានធ្វើការរិះគន់យ៉ាងពេញទំហឹងចំពោះកូរ៉េខាង
ត្បូងក្នុងយុទ្ធនាការចែកខិត្តប័ណ្ណនៅតាមតំបន់ព្រំដែនគឺជាផ្នែកមួយនៃភាព
តានតឹងតែប៉ុណ្ណោះ។

អនាគតមិនប្រាកដប្រជារវាងទំនាក់ទំនងអន្តរកូរ៉េ

ចាប់តាំងពីឆ្នាំ ១៩៧០  កូរ៉េខាងត្បូង និងកូរ៉េខាងជើងបានបង្កើតខ្សែទូរស័ព្ទបន្ទាន់យ៉ាងហោចណាស់ចំនួន ៤៩ ខ្សែ ដើម្បីរៀបចំកិច្ចពិភាក្សាការទូត កាត់បន្ថយប្រតិបត្តិការយោធា សម្របសម្រួលចរាចរណ៍ផ្លូវអាកាស និងសមុទ្រ រៀបចំ កិច្ចរពិភាក្សាមនុស្សធម៌ និងសហការគ្នាលើបញ្ហាសេដ្ឋកិច្ច។ កូរ៉េខាងត្បូងចាត់ទុកថា បណ្ដាញទំនាក់ទំនងនេះគឺជាមធ្យោបាយដ៏សំខាន់មួយ ដើម្បីដោះស្រាយការយល់ច្រឡំក្នុងព្រឹត្តិការណ៍វិបត្តិ។ នាឆ្នាំ ២០១៦ បណ្តាញទំនាក់ទំនងអន្តរកូរ៉េត្រូវបានបិទដំណើរការ។ លុះដល់ឆ្នាំ ២០១៨ បណ្ដាញទំនាក់ទំនងនេះ ត្រូវបានស្ដារឡើងវិញ ខណៈដែលប្រធានកូរ៉េខាងត្បូង លោក Kim Jong-un បានអនុវត្តន៍សកម្មភាពពង្រឹងទំនាក់ទំនងការទូត បន្ទាប់ពីមានភាពតានតឹងអស់រយៈពេល ២ ឆ្នាំ ដោយការធ្វើតេស្តសាកល្បងមីស៊ីលផ្លោងនុយក្លេអ៊ែរ និងសង្គ្រាមពាក្យសំដីជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump។

ទោះជាប្រទេសកូរ៉េទាំងពីរមិនបានប្រាស្រ័យទាក់ទងគ្នាចាប់តាំងពីដើមខែ
មករាឆ្នាំ ២០១៩ ដោយសារជំងឺរាតត្បាត Covid-19 ក៏ដោយ ប៉ុន្តែរាល់សកម្មភាពពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាងកំពុងធ្វើឲ្យភាពតានតឹងកាន់តែកើនឡើង ដែលចំនឹងពេលវេលាប្រធានាធិបតីលោក Moon Jae-in មានក្ដីរំពឹងទុកយ៉ាងខ្លាំងដើម្បីធ្វើឲ្យទំនាក់ទំនងទ្វេភាគីមានភាពកក់ក្តៅវិញ។ ក្រុមអ្នកវិភាគអន្តរជាតិបានចាត់ទុកថា កូរ៉េខាងជើងទំនងជាកំពុងបង្កភាពតានតឹង ដើម្បីដាក់សម្ពាធលើកិច្ចចរចា ក៏ដូចជាបទដាក់ទណ្ឌកម្មរបស់អាមេរិក។

ទោះជាទីក្រុងព្យុងយ៉ាងបានបង្កភាពតានតឹងក៏ដោយ ប៉ុន្តែ នារយៈពេលកន្លងទៅ ទីក្រុងសេអ៊ូលនៅតែបន្តរក្សាភាពអត់ធ្មត់និងបន្ធូរបន្ថយភាពតានតឹងដូចដែលបានស្នើឲ្យអង្គការសហប្រជាជាជាតិដកទណ្ឌកម្មទៅលើទីក្រុងព្យុងយ៉ាង និងខិតខំប្រឹងប្រែងលុបបំបាត់ចោលនូវ ពាក្យចចាមអារាមអំពីស្ថានភាពសុខភាពរបស់មេដឹកនាំលោក Kim Jong-un នាចុងខែមេសាកន្លងទៅ។

ទោះយ៉ាងណាក៏ដោយ ចំពោះការវិវឌ្ឍនាពេលបច្ចុប្បន្ននេះ ច្បាស់ណាស់ថាកំហឹងរបស់កូរ៉េខាងជើងជាមួយក្រុងសេអ៊ូលទំនងជាមិនថយចុះ ក្នុងពេលខ្លីឡើយ។ ទន្ទឹមនឹងនេះ ការដួលរលំក្នុងទំនាក់ទំនងអន្តរកូរ៉េនឹងមិនបាត់បង់ទៅយ៉ាងឆាប់ៗ ដូចនឹងការរំពឹងទុកឡើយ។ ប្រការនេះបានបណ្ដាលឲ្យកិច្ចចរចានានាកាន់តែពិបាក ហើយភាពតានតឹងរវាងភាគីទាំងពីរនៅតែអូសបន្លាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ