ទំព័ណ៌រថ្មីមួយក្នុងទំនាក់ទំនងមិត្តភាពររវាងវៀតណាមនិងតង់ហ្សានៀរ ម៉ូហ្សំប៉ិកនិងអ៊ីរ៉ង់

(VOVworld) – ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ចាប់ផ្តើម ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណៈរដ្ឋឯកភាព  តង់ហ្សានៀរ សាធារណៈរដ្ឋ  ​ម៉ូហ្សំប៉ិកនិងសាធារណៈរដ្ឋអ៊ីរ៉ង់​ ចាប់ពីថ្ងៃទី ៩ ដល់ទី​១៥ មិនា។ ដំណើរ ទស្សនកិច្ចនេះអះអាងនូវគោលបំណងរបស់វៀតណាមក្នុងការបង្កើតការផ្លាស់ប្តូរ ថ្មីជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាពថែមទៀតក្នុងទំនាក់ទំនងជាមួយ  តង់ហ្សានៀរ ​ម៉ូហ្សំប៉ិកនិងអ៊ីរ៉ង់។ 

ទំព័ណ៌រថ្មីមួយក្នុងទំនាក់ទំនងមិត្តភាពររវាងវៀតណាមនិងតង់ហ្សានៀរ ម៉ូហ្សំប៉ិកនិងអ៊ីរ៉ង់  - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ​និងភរិយា

ដំណើរទស្សនកិច្ចនៅប្រទេសទាំងបីនេះគឺសកម្មភាពកិច្ចការបរទេសរបស់ វៀត
ណាមក្នុងឆ្នាំ ២០១៦ សំដៅផ្លាស់ប្តូរបណ្ដាវិធានការជាក់ស្តែងដើម្បីបង្កើន ទំនាក់ទំ
នងសហប្រតិបត្តិការប្រពៃណីលើគ្រប់វិស័យរវាងវៀតណាមជាមួយ ប្រទេសទាំង
បីនេះ។

បង្កើនកិច្ចសហប្រតិបត្តិការជាមួយ   តង់ហ្សានៀរ និង ​ម៉ូហ្សំប៉ិក

          ទីកន្លែងដំបូងក្នុងដំណើទស្សនកិច្ចដែលអូសបន្លាយក្នុងរយៈពេល ៦ ថ្ងៃរបស់
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang គឺសាធារណៈរដ្ឋឯកភាព  តង់ហ្សា
នៀរ (ប៉ែកខាងកើតអាហ្វ្រិក)។​  តង់ហ្សានៀរ មានខឿនសេដ្ឋកិច្ចពឹងផ្អែកទៅលើ
កសិកម្មហើយជាប្រទេសផលិតមាសធំទី ៣ នៅទ្វីបអាហ្រ្វិក។ វៀតណាមមាន
ប្រពៃណីមិត្តភាពល្អប្រើសើជាមួយ  តង់ហ្សានៀរ។ វៀតណាមនិង  តង់ហ្សានៀរ
បង្កើត ទំនាក់ទំនងការទូតចាប់ពីខែ កុម្ភៈ ឆ្នាំ ១៩៦៥។ ប្រទេសទាំងពីរមានទំនាក់
ទំនង សហប្រតិបត្តិការសេដ្ឋកិច្ចលើវិស័យជាច្រើនដែលកំពុងមានទិសដៅអភិ
វឌ្ឍន៍ យ៉ាងខ្លាំង។ លើវិស័យកសិកម្ម ជលផល  តង់ហ្សានៀរ មានគោលបំណង
ថា៖ វៀតណាមបញ្ជូនអ្នកជំនាញការ អ្នកបច្ចេកទេស និងកសិករ ទៅជួយឧបត្ថម្ភ
  តង់ហ្សានៀរ ព្រមទាំង អង្គភាពអាជីវកម្មវៀតណាមនឹងវិនិយោគលើវិស័យម៉ា
ស៊ីន កសិកម្មតូចនិងផលិតកម្មកសិកម្មដើម្បីឆ្លើយតបនឹងតម្រូវការរបស់  តង់
ហ្សានៀរ និងទីផ្សារប្រទេសអាហ្វ្រិកខាងកើតចំនួន ៥។  តំលៃប្រាក់ពាណិជ្ជកម្ម
ទ្វេរភាគី ក្នុងដំណាក់កាល ២០១០-២០១៣ ទទួលបាន ១០០ លានដុល្លាអាមេ
រិក/ឆ្នាំ។ ក្នុងឆ្នាំ ២០១៥ តំលៃប្រាក់ពាណិជ្ជកម្មទ្វេរភាគីទទួលបាន ២០៤ លាន
ដុល្លា អាមេរិក។ លើវិស័យវិនិយោគ នាខែ កញ្ញា ឆ្នាំ ២០១៤ សម្ព័ន្ធក្រុមហ៊ុនទូរ
គមនា គមន៍កងទ័ពវៀតណាម Viettel បានសម្រេចការចរចារស្តីពីការបង្កើត
ក្រុមហ៊ុន សាជីវកម្មសហប្រតិបត្តិការទូរគមនាគមន៍ Viettel  តង់ហ្សានៀរ ដោយ
មានប្រភព ទុនសរុប ៧០០ លានដុល្លាអាមេរិក ដែលត្រូវបានផ្តល់លិខិតកសាង
និងដាក់ឲ្យ សកម្មភាពបណ្តាញទូរគមនាគមន៍ 3G នៅប្រទេសនេះ។ នាថ្ងៃទី ១៥
 តុលា ឆ្នាំ ២០១៥ បណ្តាញ Halotel របស់ Viettel បានដាក់ឲ្យដំណើការជាផ្លូវការ
នៅ  តង់ហ្សានៀរ។

          ចាកចេញពី  តង់ហ្សានៀរ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang នឹង
 អញ្ជើញទៅបំពេញទស្សនកិច្ចសាធារណរដ្ឋ ម៉ូហ្សំប៉ិក ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី ១១និងទិ១២មិនា។ វៀតណាមនិង ម៉ូហ្សំប៉ិក មានទំនាក់ទំនងប្រពៃណីដ៏ល្អ ប្រ
សើរ ពីដំណាក់កាលតស៊ូ រំដោះជាតិ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ ទំនង
ការទូតនាថ្ងៃទី២៥មិថុនាឆ្នាំ១៩៧៥។ ស្ដីអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជ កម្ម
 ពីឆ្នាំ ២០០៦ដល់ឆ្នាំ ២០១០ តំលៃប្រាក់ពាណិជ្ជកម្មវៀតណាមនិង ម៉ូហ្សំប៉ិក  
បានកើន៣ដង ពី​១៤លានដុល្លារអាមេរិក ឡើងដល់ ៤៥លានដុល្លារអាមេ រិក។ 
ការផ្លាស់ប្តូរពាណិជ្ជកម្មបានកើនឡើងជាបន្តបន្ទាប់។ ឆ្នាំ ២០១៥ តំលៃ ប្រាក់ពា
ណិជ្ជកម្មទ្វេភាគីទទួលបាន ជាង៦៦លានដុល្លារអាមេរិក។ ស្ដីអំពីការ វិនិយោគ
 វៀតណាមមានសម្ព័ន្ធក្រុមហ៊ុន Viettel និង Hapro កំពុងវិនិយោគនៅ  ម៉ូហ្សំប៉ិក
 ក្នុងវិស័យទូរគមនាគមន៍និងពាណិជ្ជកម្ម។ ក្នុងវិស័យកសិកម្ម វៀត ណាមនិង
 ម៉ូហ្សំប៉ិក មានច្រើនកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ចែករំលែក បទពិ
សោធន៍ និងបណ្ដុះបណ្ដាលបច្ចេកទេសអភិវឌ្ឍន៍កសិកម្ម និងជលផល។

          ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការជាមួយ​ អ៊ីរ៉ង់

        ប្រទេសចុងក្រោយក្នុងដំណើរបំពេញទស្សនកិច្ចរបស់ប្រធានរដ្ឋ និងគណៈ
ប្រតិភូជាន់ខ្ពស់វៀតណាម គឺសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។​ វៀតណាមនិងអ៊ីរ៉ង់បាន
បង្កើតទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ។ ប្រទេសទាំងពីរបានបង្កើត
ទំនាក់ទំនងការទូតនាថ្ងៃទី៤សីហាឆ្នាំ១៩៧៣។ ឆ្នាំ ១៩៩១ អ៊ីរ៉ង់បានបើកស្ថាន
ទូតប្រចាំនៅទីក្រុងហាណូយ។ ឆ្នាំ ១៩៧៧ វៀតណាមបានបើកស្ថានទូតប្រចាំ
នៅ Tehran។ ខែកញ្ញាឆ្នាំ ២០០៩ សមាគមមិត្តភាពវៀតណាម-អ៊ីរ៉ង់ ត្រូវបាន
បង្កើត។ ប្រទេសទាំងពីរបានមានកិច្ចសហប្រតិបត្តិការដំបូងអំពីសេដ្ឋកិច្ច និង
អាចអភិវឌ្ឍន៍ខ្លាំងនាពេលខាងមុខនេះ។ 

          ផ្អែកទោលើគ្រិះដ្ឋាននៃទំនាក់ទំនងនេះ ដំណើរទស្សនកិច្ចថ្នាក់រដ្ឋ នៅ
សាធារណរដ្ឋឯកភាព  តង់ហ្សានៀរ សាធារណរដ្ឋ ម៉ូហ្សំប៉ិក និងសាធារណរដ្ឋ
 ឥស្លាម អ៊ីរ៉ង់ របស់ប្រធានរដ្ឋ លោក Truong Tan Sang ដើម្បីអនុវត្តគោល ន
យោបាយកិច្ចការបរទេសបើកទូលាយរបស់វៀតណាម ពិភាក្សាអំពីបណ្ដាវិធាន
ការបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ ពង្រឹងនិងពង្រីកទំនាក់
 ទំនងមិត្តភាពជាប្រពៃណី រវាងវៀតណាមជាមួយប្រទេសផ្សេងៗ។ ដំណើរ
 ទស្សនកិច្ចលើកនេះនឹងបើកចេញទំព័រថ្មី ក្នុងទំនាក់ទំនងមិត្តភាព រវាងវៀត
ណាមនិងប្រទេស  តង់ហ្សានៀរ ​ ម៉ូហ្សំប៉ិក និងអ៊ីរ៉ង់៕        


ប្រតិកម្មទៅវិញ

ផ្សេងៗ