ធានាបាននូវសុខភាពសម្រាប់ប្រជាជនដើម្បីលើកកំពស់សិទ្ធិមនុស្ស

(VOVWORLD) - ការថែទាំសុខភាពនិងការពារប្រជាជនចំពោះមុខជំងឺរាតត្បាតដ៏គ្រោះថ្នាក់ជាសន្ទស្សន៍ដ៏សំខាន់មួយក្នុងគោលដៅអភិវឌ្ឍសហសវត្សរបស់អង្គការសហប្រជាជាតិ។ វៀតណាមបាននិងកំពុងខិតខំប្រឹងប្រែងរួមជាមួយ សហគមន៍អន្តរជាតិអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពសំដៅរុញថយក្រោយជំងឺរាតត្បាត Covid-19 អាស្រ័យដោយមានប្រព័ន្ធការពារថែទាំសុខ ភាពដ៏គ្រប់គ្រាន់ រួមជាមួយស្មារតីគ្មាននរណាម្នាក់ត្រូវបំភ្លេច ចោលនោះទេ។ នេះជាការបង្ហាញដ៏ច្បាស់លាស់បំផុតនៃការលើកកំពស់សិទ្ធិ មនុស្សនៅវៀតណាម។
ធានាបាននូវសុខភាពសម្រាប់ប្រជាជនដើម្បីលើកកំពស់សិទ្ធិមនុស្ស - ảnh 1បណ្ដាវេជ្ជបណ្ឌិតវៀតណាមពិនិត្យជំងឺឲ្យអ្នកឆ្លងវីរុស SARS-CoV-2 (រូបថត៖ VOV) 

  វៀតណាមគ្រប់គ្រងយ៉ាងល្អចំពោះបញ្ហាសុខភាពជាបន្ទាន់

        ក្នុងប៉ុន្មានថ្ងៃនេះ ប្រព័ន្ធសុខាភិបាលវៀតណាមទាំងមូលកំពុងផ្ដោត សំខាន់ទៅលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ដោយ ស្មារតី “ដូចទៅនឹងការប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវ” ដែលលោកនាយក រដ្ឋមន្រ្តីរដ្ឋាភិបាលបានលើកឡើង។ ការទទួលខុសត្រូវរបស់ផ្នែកសុខា ភិបាលទាំងមូល ក៏ដូចជារបស់ជួរគ្រូពេទ្យ បុគ្គលិកពេទ្យ ដោយមាន ទិសស្លោក “សុខភាព ជីវិតនិងជីវភាពរស់នៅដ៏សុខសាន្តត្រាណរបស់ប្រជាជនជា សំខាន់បំផុត” នោះ បានជួយឲ្យវៀតណាមយកឈ្នះជាបឋមក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺ Covid-19។ ក្នុងរបាយការណ៍ចេញនាថ្ងៃទី១៣កុម្ភៈ អង្គការ សុខភាពពិភពលោក (WHO) បានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះការ ងារទប់ទល់យ៉ាងល្អចំពោះជំងឺរាតត្បាតរបស់វៀតណាម។ WHO ចាត់ទុក ថា សមត្ថភាពរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាសុខភាពមហាជន ជាបន្ទាន់ រួមទាំងបញ្ហាផ្ទុះឡើងជំងឺរាតត្បាតថ្មីៗ ត្រូវបានលើកកំពស់គួរ ឲ្យកត់សម្គាល់។

        ប្រព័ន្ធសុខាភិបាលត្រៀមខ្លួនជាស្រេចការពារប្រជាជនចំពោះមុខជំងឺរាតត្បាត

        WHO ក៏បានវាយតម្លៃថា សមត្ថភាពក្នុងការត្រៀមខ្លួនជាស្រេចទប់ ទល់នឹងគ្រប់គ្រងបញ្ហាសុខភាពជាបន្ទាន់របស់វៀតណាម ត្រូវបានធ្វើតេស្ត ហើយផ្ទៀងផ្ទាត់តាមរយៈព្រឹត្តិការណ៍ពិតៗនៅវៀតណាម។ ក្នុងអំឡុងពេល ជាង៣០ឆ្នាំអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតមក វៀតណាម សម្រេចបាននូវសមត្ថភាពឃ្លាំមើល រកឃើញ ធ្វើរោគវិនិច្ឆ័យជំងឺ និងបង្ការ ទប់ស្កាត់ជំងឺប្រកបដោយឆាប់រហ័សនិងមានប្រសិទ្ធភាព។ លទ្ធផលគឺជំងឺរាត ត្បាតដ៏គ្រោះថ្នាក់ជាច្រើនត្រូវបានគ្រប់គ្រង រុញថយក្រោយនិងកំចាត់ ដូច ជា ជំងឺអុតតូច ជំងឺស្វិតដៃជើង ជំងឺតេតាណូសលើទារក និងជំងឺប៉េស្ត។ ក្រោយពីមានកម្មវិធីចាក់វ៉ាក់សាំងបើកទូលាយមក ចំនួនអ្នកឆ្លងជំងឺជាច្រើន ដូចជាជំងឺខាន់ស្លាក់ ជំងឺក្អកមាន់ ឬជំងឺកញ្ច្រិល បានថយចុះរាប់រយដល់ រាប់ពាន់ដងបើធៀបនឹងដំណាក់កាលមុនៗ។ ជំងឺខ្លះទៀតដូចជា ជំងឺគ្រុន ឈាម ជំងឺរបេង ជំងឺគ្រុនពោះវៀន និងជំងឺអាសន្នរោគ ត្រូវបានគ្រប់គ្រងជា ស្ថានពរមិនទុកអឲ្យឆ្លងរីករាលដាលយ៉ាងទូលំទូលាយឡើយ ព្រមទាំងបន្ធូរបន្ថយអត្រាអ្នក ឆ្លងនិងអ្នកស្លាប់។ មិនត្រឹមតែគ្រប់គ្រងជំងឺក្នុងប្រទេសប៉ុណ្ណោះទេ វៀត ណាមជាប្រទេសមួយក្នុងចំណោមប្រទេសដើមដំបូងលើពិភពលោកដែលបានគ្រប់គ្រងប្រកបដោយជោគជ័យនូវជំងឺរាតត្បាត SARS ជំងឺគ្រុនផ្ដា សាយ A/H5N1 ផ្ដាសាយ A/H1N1 រារាំងមិនទុកឲ្យជំងឺដ៏គ្រោះថ្នាក់ដូចជា ជំងឺគ្រុនផ្ដាសាយ A/H7N9 ជំងឺ Ebola MERS-CoV ជ្រៀតចូលដែនដីផង ដែរ។

        សមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលវិទ្យាសាស្ត្រថ្មីបំផុតរបស់វៀតណាម គឺកាលពីថ្ងៃទី៧កុម្ភៈឆ្នាំ២០២០ វិទ្យាស្ថានអនាម័យនិងកំចាត់ជំងឺឆ្លង មជ្ឈឹមបានប្រកាសពីការបណ្ដុះនិងបំបែកប្រកបដោយជោគជ័យនូវវីរុសកូរ៉ូណាប្រភេទថ្មីដែលបង្កឡើងជំងឺរលាកផ្លូវដង្ហើម (Covid-19) ដែលបាន ជួយសម្រួលដល់ការធ្វើតេស្តករណីឆ្លងនិងសង្ស័យឆ្លងជំងឺ។ នេះក៏ជា បុព្វបទសម្រាប់ការស្រាវជ្រាវវ៉ាក់សាំងការពារប្រភេទវីរុសនេះនាអនាគត ផងដែរ។

        ការថែទាំសុខភាពសម្រាប់ប្រជាជនជាភារកិច្ចដ៏ភ្លឺស្វាងរបស់ផ្នែក សុខាភិបាល ជាពិសេសគឺក្នុងពេលវេលាកើតមានជំងឺ Covid-19 នា បច្ចុប្បន្ន។ កម្មាភិបាលផ្នែកសុខាភិបាលគ្រប់រូបនៅវៀតណាមជានិច្ចកាល ត្រៀមខ្លួនជាស្រេចប្រឈមនឹងការលំបាកសាកល្បង លះបង់ដោយស្ងៀម ស្ងាត់ដើម្បីថែទាំសុខភាពសម្រាប់ប្រជាជន។ គេបាននិងកំពុងចូលរួមដោយ ផ្ទាល់និងប្រកបដោយប្រសិទ្ធភាពក្នុងការជំរុញនិងលើកកំពស់សិទ្ធិមនុស្សនៅវៀតណាម៕

វៀតណាមត្រូវបានវាយតម្លៃជាប្រទេសមួយក្នុងចំណោមប្រទេសយ៉ាងតិច\

តួចដែលមានបញ្ហាញសុខាភិបាលដ៏ពេញលេញដែលត្រូវបានរៀបចំនៅ

គ្រប់ភូមិឃុំទូទាំងប្រទេស ហើយកំពុងជាគំរូដែលប្រទេសជាច្រើនលើពិភព

លោកយកចិត្តទុកដាក់និងសិក្សារៀនសូត្រធ្វើតាម។ នាបច្ចុប្បន្ន ប្រទេស

ទាំងមូលមានមជ្ឈមណ្ឌលសុខាភិបាលថ្នាក់ស្រុក ខ័ណ្ឌ ទីរួមខេត្តជាង

៧០០កន្លែង និងគិលានដ្ឋានជាង១១០០០កន្លែងនៅតាមឃុំ សង្កាត់ ទីរួម

ស្រុក ក្នុងនោះមានគិលានដ្ឋានជាង៦០% សម្រេចបាននូវបទដ្ឋានជាតិអំពី

សុខាភិបាលថ្នាក់ឃុំដំណាក់កាល២០១០-២០២០។ បណ្ដាញពិនិត្យ ព្យាបាលជំងឺលាតសន្ធឹងពីមជ្ឈឹមចុះនៅមូលដ្ឋានដោយមានមន្ទីរពេទ្យជាង១៤០០ ជាមួយគ្រែជាង១៨ម៉ឺន ដែលតែងតែពិនិត្យនិងព្យាបាលជំងឺសម្រាប់

មនុស្សប្រមាណ១០លាននាក់ អនុវត្តការវះកាត់ដ៏ស្មុគស្មាញជាង២លាន

លើកជារៀងរាល់ឆ្នាំ។ នេះជាមូលដ្ឋានដ៏សំខាន់ដើម្បីជួយឲ្យវៀតណាមរុញ

ថយក្រោយជំងឺរាតត្បាតក្នុងសហគមន៍យ៉ាងឆាប់រហ័ស៕


ប្រតិកម្មទៅវិញ

ផ្សេងៗ