ធានាសុខុមាលភាពសង្គមក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - រដ្ឋាភិបាលវៀតណាមទើបបានចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ៦៨/ NQ-CP ស្ដីពីគោលនយោបាយមួយចំនួនសម្រាប់ ជួយឧបត្ថម្ភនិយោជិកនិងនិយោជក ដែលកំពុងជួបការលំបាកដោយជម្ងឺរាតត្បាតកូវីដ ១៩។ នេះមិនមែនជាលើកដំបូង ឡើយ  ដែលរដ្ឋាភិបាល វៀតណាមមានគោលនយោបាយជួយឧបត្ថម្ភដល់សហគ្រាស និងប្រជាជនដែលរងផលប៉ះពាល់ដោយកូវីដ ១៩ ប៉ុន្តែលើកនេះ ប្រជាជននិងសហ គ្រាសនឹងទទួលបានផលពីគោលនយោបាយនេះយ៉ាងឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

សេចក្ដីសម្រេចចិត្តលេខ ៦៨/NQ-CP ដោយមានតម្លៃចំនួន២៦ទ្រីលានដុង (ស្មើ នឹងប្រមាណ១,១៣ ពាន់លានដុល្លាអាមេរិក) ត្រូវបានចេញផ្សាយស្របពេលដែលរលក ទី៤នៃជម្ងឺកូវីដ ១៩ កំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញនិងធ្ងន់ធ្ងរ។ យោងតាមសេចក្ដី សម្រេចចិត្តនេះ ក្រុមគោលនយោបាយជួយឧបត្ថម្ភចំនួន១២ក្រុមនឹងត្រូវបានអនុវត្តន៍ ក្នុងនោះ ៧ក្រុមពាក់ព័ន្ធដល់និយោជិក និង៥ក្រុមសម្រាប់ជួយឧបត្ថម្ភនិយោជក។
ធានាសុខុមាលភាពសង្គមក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ ១៩ - ảnh 1កម្មាភិបាលទីក្រុងហូជីមិញណែនាំប្រជាពលរដ្ឋបំពេញបែបបដើម្បីទទួលប្រាក់ជំនួយ។
(រូបថត៖ VNA)
ចំណុចថ្មីជាច្រើន
បើធៀបនឹងកញ្ចប់ជំនួយឧបត្ថម្ភកាលពីមុននេះ សេចក្ដីសម្រេចចិត្តលេខ៦៨ មានភាពសាមញ្ញនិងជិតស្និទ្ធជាមួយពលករជាង។ ចំណុចលេចធ្លោគឺ ការកាត់បន្ថយ ២/៣នៃចំនួនបែបបទរដ្ឋបាល ដែលជួយសម្រួលដល់ការទទួលផលពីគោល នយោបាយនេះ។ មុខសញ្ញាទទួលបានផល ក៏ត្រូវបាន បើកទូលាយផងដែរ ដូចជា៖ និយោជិកដែលត្រូវផ្អាកកិច្ចសន្យាជាបណ្ដោះអាសន្ន ឬត្រូវឈប់សម្រាកការងារគ្មាន ប្រាក់ខែ ចាប់តាំងពី១៥ថ្ងៃឡើងទៅ គិតចាប់តាំងពីថ្ងៃទី១ ឧសភា ឆ្នាំ២០២១រហូតដល់ ដំណាច់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២១ ហើយកំពុងចូលរួមគោលនយោបាយធានារ៉ាប់រងសង្គម ដោយលក្ខណៈចាប់បង្ខំ។ ចំពោះករណីនិយោជិកដែលកំពុងមានផ្ទៃពោះ កំពុងចិញ្ចឹម កូនឬថែទាំកុមារ នឹងត្រូវបានផ្ដល់ជំនួយបន្ថែម។ គោលនយោបាយលើកនេះក៏ឧបត្ថម្ភ ទាំងស្រុងការចំណាយសម្រាប់អាហារ ជូននិយោជិកត្រូវឆ្លងកូវីដ ១៩ ឬត្រូវធ្វើ ចត្តាឡីស័កផងដែរ។
ក្រៅពីនោះ សេចក្ដីសម្រេចចិត្តលេខ៦៨ ក៏បានបំពេញបន្ថែមគោលនយោបាយ ថ្មីជាច្រើនដូចជា៖ កាត់បន្ថយការបង់ថ្លៃធានារ៉ាប់រងគ្រោះថ្នាក់ពលកម្ម ជម្ងឺវិជ្ជាជីវៈ ហើយផ្ដល់កម្ចីបើកប្រាក់ឈ្នួលដើម្បីស្ដារផលិតកម្មអាជីវកម្ម។ អនុរដ្ឋមន្រ្តីក្រសួង ការងារ យុទ្ធជនពិការនិងសង្គមកិច្ច លោក Le Van Thanh បានឲ្យដឹងថា៖ “ការផ្ទុះជម្ងឺលើកទី៤នេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់និយោជិក មណ្ឌលឧស្សា ហកម្ម មណ្ឌលកែច្នៃ និងខេត្ត ក្រុងមួយចំនួនដោយមានចំនួនប្រជាជនច្រើនសន្ធឹក សន្ធាប់។ ការចេញផ្សាយសេចក្ដីសម្រេចចិត្ត ជាការចាំបាច់ណាស់ ហើយបំពេញតម្រូវ ការរបស់និយោជិកនិងនិយោជក។ ចំពោះនិយោជិកសេរី រដ្ឋាភិបាលបានប្រគល់ អំណាចជូនអាជ្ញាធរមូលដ្ឋាន ដោយកំណត់កម្រិតជំនួយជាអប្បបរិមា ១,៥ លានដុង ក្នុងមួយខែ។ ផ្អែកលើលក្ខណៈ ខេត្តក្រុងនីមួយៗ អាចផ្ដល់ជំនួយខ្ពស់ជាង ជូន និយោជិកសេរីនៅមូលដ្ឋានរបស់ខ្លួន”។
ជំនាញការលោក Andre Gama ទទួលបន្ទុកកម្មវិធីសុខុមាលភាពសង្គមរបស់ អង្គការពលកម្មអន្តរជាតិ (ILO) នៅវៀតណាមបានផ្ដល់យោបល់យ៉ាងដូច្នេះថា៖ “ILO សប្បាយរីករាយណាស់ នៅពេលវៀតណាមចេញផ្សាយសេចក្ដីសម្រេច ចិត្តលេខ៦៨នេះ។ នៅពេលដែលជម្ងឺរាតត្បាតកូវីដ ១៩ បន្តវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅ វៀតណាម ការដែលរដ្ឋាភិបាលវៀតណាមអាចធ្វើសកម្មភាពយ៉ាងឆាប់រហ័សអញ្ចឹង ពិតជាចំណុចភ្លឺមួយ។ ក្រៅពីនោះ យើងក៏បានឃើញចំណុចសំខាន់ៗក្នុងសេចក្ដី សម្រេចចិត្តលេខ៦៨ ដែលមិនត្រឹមតែជួយឧបត្ថម្ភអ្នកស៊ីឈ្នួលប៉ុណ្ណោះទេ ថែមទាំង និយោជិកសេរី និងសមាសភាគងាយរងគ្រោះផ្សេងៗទៀតក្នុងសង្គមផងដែរ។ តាម រយៈការផ្ដល់ជំនួយជាសាច់ប្រាក់ បង្កើតចំណូលសម្រាប់គ្រួសារ ប្រជាជនអាចបន្ត ទិញទំនិញ អាស្រ័យហេតុនោះ សេដ្ឋកិច្ចត្រូវបានថែរក្សានិងស្ដារឡើងវិញយ៉ាងឆាប់ រហ័សក្រោយពីជម្ងឺរាតត្បាត”។
អនុវត្តន៍យ៉ាងឆាប់រហ័ស ចំមុខសញ្ញា មានប្រសិទ្ធភាព
រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចបាននិយាយថា គោល នយោបាយជួយឧបត្ថម្ភលើកនេះនឹងត្រូវបានដំណើរការយ៉ាងឆាប់រហ័ស ប៉ុន្តែនៅតែ គោរពតាមបទបញ្ញត្តិនៃច្បាប់ ដោយឈរលើស្មារតីជួយប្រជាជននិងសហគ្រាសបាន យ៉ាងឆាប់បំផុត។ ក្រសួងបានពិភាក្សាជាមួយធនាគាររដ្ឋនិងអគ្គនាយកធនាគារគោល នយោបាយសង្គម ហើយឯកភាពគ្នាថា ពេលវេលាជាអតិបរមាសម្រាប់ផ្តល់ជំនួយគឺ ៧ថ្ងៃ។ អគ្គនាយកធនាគារគោលនយោបាយសង្គមវៀតណាម លោក Huynh Van Thuan បានឲ្យដឹងថា៖ “យើងខ្ញុំបានរៀបចំការហ្វឹកហ្វឺនណែនាំនីតិវិធីផ្ដល់កម្ចី។ នីតិវិធីនៅទីនេះ គឺផ្ដល់ កម្ចីជូននិយោជកដើម្បីបង់ប្រាក់ខែសម្រាប់និយោជិក។ បន្ទាប់ពីការហ្វឹកហ្វឺន យើងនឹង សហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីអនុវត្តន៍ភ្លាមៗ។ យើងខ្ញុំមានបណ្ដាញទូលំ ទូលាយ ត្រៀមខ្លួនជាស្រេចបម្រើអតិថិជនដែលមានគ្រប់លក្ខណៈតាមសេចក្ដី សម្រេចចិត្តរបស់រដ្ឋាភិបាល”។
កញ្ចប់ជំនួយសម្រាប់សហគ្រាសនិងប្រជាជនដែលកំពុងជួបការលំបាក បាន បញ្ជាក់ជាថ្មីម្ដងទៀតនូវសាររបស់រដ្ឋាភិបាល គឺតែងតែឆ្ពោះទៅប្រជាជន ធានា ជីវភាពរស់នៅសម្រាប់ប្រជាជន ធានាសុវត្ថិភាពសុខភាពនិងអាយុជីវិតរបស់ ប្រជាជន។ ប្រសិនបើបើកការចំណាយប្រាក់ដោយមានប្រសិទ្ធភាព កញ្ចប់ជំនួយចំនួន ២៦ទ្រីលានដុងនេះ នឹងជាប្រភពដើមទុនវិនិយោគមួយដើម្បីជួយជីវភាពរស់នៅរបស់ ប្រជាជនមានស្ថិរភាពឡើងវិញ តាមនោះជំរុញកំណើនសេដ្ឋកិច្ចក្នុងឆមាសទី២នៃ ឆ្នាំ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ