បក្ក៖ក្តាសម្រេចកំណត់រាល់ជ័យជំនះនិងការរីកធំធាត់របស់កងទ័ពប្រជាជនវៀតណាម

(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបង្កើតកង​ទ័ពប្រជា
ជនវៀតណាម រំលឹកខួប​លើកទី២៥ទិវាការពារប្រទេសក្នុង​ប្រជាជន​ទាំងមូល (ថ្ងៃទី
២២ ធ្នូ) អគ្គលេខា​បក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និងជាលេខាគណៈកម្មាធិការយោធាមជ្ឈឹម​បានមាន​អត្ថបទ​​១ដោយប្រធានបទ៖ ​ការដឹកនាំរបស់
​បក្ស​ជា​កក្តាសម្រេច​កំណត់​រាល់ជ័យជំនះនិងការរីកធំធាត់របស់កងទ័ពប្រជាជនវៀត​
ណាម។ ​

បក្ក៖ក្តាសម្រេចកំណត់រាល់ជ័យជំនះនិងការរីកធំធាត់របស់កងទ័ពប្រជាជនវៀតណាម - ảnh 1
ការដឹកនាំរបស់បក្សជាកក្តាសម្រេចកំណត់រាល់ជ័យជំនះនិងការរីកធំធាត់របស់កងទ័ពប្រជាជនវៀតណាម

សេចក្ដីផ្តើមក្នុងអត្ថបទនេះ អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក ​Nguyen Phu
 Trong បានអះអាងថា៖ ការដឹកនាំរបស់បក្ស ចំពោះកងទ័ព​ប្រជាជន ត្រូវបានបក្សកម្មុយនីស្តវៀតណាមបានកំណត់ពីយូរណាស់មកហើយ បានបំពេញ និងធ្វើសុក្រិត
ជាបន្តបន្ទាប់។ នោះគឺជាការដឹកនាំលើគ្រប់វិស័យ ​មឹងម៉ាត់​អំពីនយោបាយ​សតិអារម្មណ៍ កម្មាភិបាល…លៗ ដោយយន្តការ វិធីសាស្ត្រ​យ៉ាងម៉ត់ចត់និងសមស្រប។

          ក្នុងអំឡុង៧០ឆ្នាំកន្លងទៅ ដោយត្រូវបានបំពេញ ធ្វើសុក្រិតវិធី​សាស្ត្រ យន្ត
ការ​ដឹកនាំ​បក្សកម្មុយនីស្តវៀតណាម​រក្សាររឹងមាំ​​ដឹកនាំចំពោះកងទ័ព​​គ្រប់កាលះ
ទេសះ គ្រប់ដំណាក់កាល​ប្រវត្តិសាស្ត្រ។ នោះគឺជាកក្តា​សម្រេចកំណត់​ចំពោះការ
រីកធំធាត់ ប្រយុទ្ធនិង​ជ័យជំនះរបស់កងទ័ពវៀតណាម។

បក្ក៖ក្តាសម្រេចកំណត់រាល់ជ័យជំនះនិងការរីកធំធាត់របស់កងទ័ពប្រជាជនវៀតណាម - ảnh 2
អគ្គលេខា​បក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong

          រក្សាររឹងមាំគោលការណ៍របស់បក្សក្នុងការដឹកនាំកងទ័ព

        ក្នុងស្ថានភាពនាបច្ចុប្បន្ន ដើម្បីបន្តរក្សាររាំងមាំនិងបង្កើនការដឹកនាំ​របស់បក្ស
ចំពោះកងទ័ព ធានាអោយកងទ័ពរក្សារបានអត្តចរិតបដិវត្តន៍ ​គោលដៅឧត្តមគតិ
ប្រយុទ្ធជានិច្ច សម្រេចល្អរាល់ភារកិច្ចកសាងនិងការពារមាតុប្រទេស  អគ្គលេខាបក្ស​ 
Nguyen Phu Trong បានសង្កត់ធ្ងន់​ថា៖ ​ដំបូងបង្អស់គឺយើងត្រូវរក្សាបានការឯកភាព
ការយល់ដឹង និងស្វិតស្វាញរក្សារ​គោលការណ៍បក្ស​កម្មុយ​នីស្តវៀតណាម​ដឹកនាំកង
ទ័ពប្រជាជនវៀតណាមផ្ទាល់លើគ្រប់វិស័យនៅក្នុងគ្រប់កាលះទេសះ។ ការដឹកនាំ
ចំពោះកងទ័ពគឺមិន​អាចបែងចែកអោយបុគ្គលណាមួយ ឬ​កម្លាំងនយោបាយណា១
ឡើយ។

          តាមលោកអគ្គលេខាថា៖ ការដឹកនាំនេះបានបង្ហាញពីបណ្ដាបញ្ហាដូចជា៖ បក្ស
មិនគ្រាន់តែនាំចេញគោលមាគា៍យោធា កំណត់ទិសដៅអភិវឌ្ឍន៍សក្ដានុពលយោធា 
ការពារប្រទេសប៉ុណ្ណោះទេ ថែមទាំងបញ្ជាណែនាំការអនុវត្ត​ គោលមាគារកសាងកង
ទ័ព​បដិវត្តន៍​​ចំណាននិងទំនើបទៀតផង។ 

        លើកកំពស់សមត្ថភាពដឹកនាំរបស់អង្គការបក្ស

        ភារកិច្ចទីពីរដែលលោកអគ្គលេខាបក្ស​​ Nguyen Phu Trong បានលើកឡើង​នៅ
ក្នុង​អត្ថបទនេះ​គឺ​​សុក្រិតប្រព័ន្ធអង្គការបក្សជានិច្ច លើកកំពស់សមត្ថភាព ដឹកនាំលើ
គ្រប់វិស័យ កម្លាំងប្រយុទ្ធ និង​លក្ខណះសកម្មនៃអង្គការបក្សទាំងឡាយ។ គណៈកម្មា
ធិការបក្សគ្រប់ជាន់ថ្នាក់​ត្រូវអនុវត្តល្អនូវគោលការណ៍ប្រមូលផ្តុំ ប្រជាធិបតេយ្យ 
សមូហភាពដឹកនាំ ​ផ្សាភ្ជាប់ជាមួយការទទួលខុសត្រូវរបស់បុគ្គល បង្កើនចរិតលក្ខណះ
ប្រយុទ្ធ​បង្កើនសាមគ្គីភាព ឯកភាពនៅក្នុងអង្គការ​បក្សនិមួយៗនិងអង្គភាពនិមួយៗ ​
បង្កើនការងារកសាងបក្ស…លៗ

          ប្រយុទ្ធបំផ្លាញ់​រាល់ឧបាយកលនិងកម្មភាព៖បំរ៉ែបំរួលដោយសន្តិភាវូបនីយកម្ម

          ភារកិច្ចសំខាន់១ទៀត ដែលបានលោកអគ្គលេខា Nguyen Phu Trong នាំចេញ
​នៅក្នុងអត្ថបទ នោះគឺត្រូវជំរុញខ្លាំងការប្រយុទ្ធ​ បំផ្លាញ់ចោលរាល់​ឧបាយកលនិង
សកម្មភាព៖បំរ៉ែបំរួលដោយសន្តិភាវូបនីយកម្មនិយាយរួម និងសកម្មភាព​ក្រៅនយោ
បាយ​​និយាយដោយឡែក របស់បណ្ដាអនុភាព​​​អមិត្ត​។​ លោកអគ្គលេខាបក្សបាន
សង្កត់ធ្ងន់ថែមទៀតថា៖​ គ្រប់កម្មាភិបាល បក្ខជន យុទ្ធជនកងទ័ពប្រជាជនត្រូវយល់
ដឹងអោយបាន​គ្រប់គ្រាន់ ជ្រាលជ្រៅអំពី កងទ័ពវៀតណាមជាកងទ័ពបដិវត្តន៍ កង
ទ័ពរបស់ប្រជាជន ប្រសូត្រឡើង ពីប្រជាជន​ ប្រយុទ្ធដើម្បីប្រជាជន ក្រោមការដឹកនាំ
របស់បក្ស។ ដូច្នេះ អគ្គលេខាបក្សបានស្នើថា៖ត្រូវប្តេជ្ញាអនុវត្តយ៉ាងម៉ត់ចត់សេចក្ដី
សម្រេចចិត្តនៃសន្និ​បាតមជ្ឈឹមលើកទី៤ ស្ដីពីការកសាងបក្ស ផ្សាភ្ជាប់ជាមួយការសិក្សា
ររៀន​សូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ ប្តេជ្ញាប្រយុទ្ធនឹង​បំរ៉ែបំរូល
និងការកាត់បន្ថយជំនឿជឿជាក់ រំលោភលើច្បាប់របស់រដ្ឋ…លៗ ផ្លាស់ប្តូរថ្មី និងបង្កើន
ការងារឃោសនាប្រជាជន រួមចំណែកពង្រឹងផែនមហាសាមគ្គីភាពប្រជាជនទាំងមូល
 និងទំនាក់ទំនងរវាងបក្ស កងទ័ពនិង​ប្រជាជន។

          សន្និដ្ឋានអត្ថបទ លោកអគ្គលេខាបក្ស Nguyen Phu Trong បាន​អះអាងថា៖ 
ដោយមានសេចក្ដីមោទនភាព ចំពោះប្រពៃណីដ៏ភ្លឺស្វាង៧០ឆ្នាំនៃកងទ័ពប្រជាជន
វីរភាព បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាល​ជឿជាក់ និងសង្ឃឹមថា កងទ័ព
វៀតណាមនឹងបន្តពង្រឹងនិងពង្រីករាល់អត្ត​ចរិតដ៏ល្អប្រសើរនៃកងទ័ពលោកអ៊ំហូ 
ខំប្រឹងប្រែងហាត់ពត់លត់ដុំ កសាងកងទ័ពប្រជាជនវៀតណាម​ចំណាននិងទំនើប
ជាជំហានៗ រួមចំណែក​អនុវត្ត​ប្រកបដោយជោគជ័យ បូព្វហេតុកសាងនិងការពារ
រឹងមាំបាតុប្រទេសវៀតណាម សមស្របជាទីបង្អែករឹងមាំ ទំនុកទុកចិត្តរបស់បក្ស
 រដ្ឋនិងប្រជាជន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ