បូកសរុបព័ត៌មានលេចធ្លោរបស់កាសែតវៀតណាមក្នុងប៉ុន្មានថ្ងៃប៉ុណ្យ Tet

(VOVWORLD) - បរិយាកាសទទួល បុណ្យ Tet ប្រកបដោយក្ដីសប្បាយរីករាយនិងសុភមង្គលរបស់ប្រជាជនក្នុង ទូទាំងប្រទេសក៏ដូចជាអាណិកជនវៀតណាមនៅឯបរទេសដែលវិលត្រឡប់មកស្រុកកំណើតវិញដើម្បីទទួលបុណ្យ Tet និងទំនៀមទំលាប់ក្នុងបុណ្យ Tet របស់ ជនវៀតណាម ក៏ជាប្រធានបទដែលត្រូវបានសារព័ត៌មានឆ្លុះបញ្ចាំងយ៉ាងទូលំ ទូលាយផងដែរ។
បូកសរុបព័ត៌មានលេចធ្លោរបស់កាសែតវៀតណាមក្នុងប៉ុន្មានថ្ងៃប៉ុណ្យ Tet - ảnh 1 បើកបុណ្យកាសែតនិទាឃរដូវឆ្នាំ២០១៨នៅទីក្រុងហាណូយ


 
សារជូនពរឆ្នាំថ្មីប្រពៃណីរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និង ព្រឹត្តិការណ៍លេចធ្លោរបស់ប្រទេសជាតិក្នុងឆ្នាំ២០១៧ ត្រូវបានចុះផ្សាយនៅលើ ការសែតជាច្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨។ បរិយាកាសទទួល បុណ្យ Tet ប្រកបដោយក្ដីសប្បាយរីករាយនិងសុភមង្គលរបស់ប្រជាជនក្នុង ទូទាំងប្រទេសក៏ដូចជាអាណិកជនវៀតណាមនៅឯបរទេសដែលវិលត្រឡប់មកស្រុកកំណើតវិញដើម្បីទទួលបុណ្យ Tet និងទំនៀមទំលាប់ក្នុងបុណ្យ Tet របស់ ជនវៀតណាម ក៏ជាប្រធានបទដែលត្រូវបានសារព័ត៌មានឆ្លុះបញ្ចាំងយ៉ាងទូលំ ទូលាយផងដែរ។

បក្សខ្លាំងមាំមួនទើបប្រទេសសម្បូររុងរឿង។ បក្សទាំងមូល ប្រជាជន ទាំងមូលប្ដេជ្ញាចិត្តកសាងបក្សកុម្មុយនិស្តវៀតណាមឲ្យកាន់តែរឹងមាំ ពិតប្រាកដជាបក្ស បដិវត្តន៍ដ៏ស្មោះត្រង់មួយ ដើម្បីដឹកនាំប្រទេសជាតិអភិវឌ្ឍន៍ដោយឆាប់រហ័សនិង ចីរភាព។ នោះគឺសាររបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ដែលត្រូវបានផ្ញើរជូនចំពោះប្រជាជន នៅពេលឆ្លើយសម្ភាសន៍កាសែត Nhan dan ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨។ អគ្គលេខាបក្សលោក Nguyen Phu Trong សង្កត់ធ្ងន់ថា ឆ្នាំ២០១៧ជាលើកដំបូងក្រោយរយៈពេល ច្រើនឆ្នាំដែលគោលដៅសេដ្ឋកិច្ចសង្គមកិច្ចទាំងឡាយរបស់វៀតណាមសុទ្ធតែ បានសំរេចនិងសំរេចហួសផែនការ GDP ទទួលបាន៦,៨១% ជីវភាពរស់នៅទាំង ខាងសម្ភារៈនិងស្មារតីរបស់ប្រជាជនបន្តត្រូវបានលើកស្ទួយ ឋានៈនិងកិត្យានុភាព របស់វៀតណាមលើឆាកអន្តរជាតិកាន់តែត្រូវបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។

បូកសរុបព័ត៌មានលេចធ្លោរបស់កាសែតវៀតណាមក្នុងប៉ុន្មានថ្ងៃប៉ុណ្យ Tet - ảnh 2 ប្រជាជនយ៉ាងច្រើនកុះករមកទស្សនាបុណ្យកាសែតនិទាឃរដូវឆ្នាំ២០១៨


ស្ដីពីទំនាក់ទំនងអន្តរជាតិនោះ កាសែតជាច្រើនបានលើកត្រដែតនូវសមិទ្ធិ ខាងកិច្ចការបរទេសរបស់វៀតណាម ដែលលេចធ្លោបំផុតគឺឆ្នាំ APEC ២០១៧។ កាសែត “Sai gon giai phong” បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា “APEC ២០១៧និងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ” ដែលបានដកស្រង់សម្ដី របស់ប្រធានរដ្ឋលោក Tran Dai Quang ដោយអះអាងថា ជោគជ័យនៃឆ្នាំ APEC ២០១៧ បានបង្កើតឡើងស្មារតីថ្មី កម្លាំងចលករថ្មី សំរាប់ប្រទេសជាតិទាំងមូល ក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ បើកចេញដំណាក់ កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។ រីឯកាសែត “Dai doan ket” បានចុះផ្សាយ ការឆ្លើយសម្ភាសន៍របស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ដែលក្នុងនោះសង្កត់ធ្ងន់ថា ក្នុងតួនាទីជាម្ចាស់ផ្ទះ APEC ២០១៧ ការរៀបចំសប្ដាហ៍កិច្ចប្រជុំជាន់ខ្ពស់ APEC នៅទីក្រុង Da Nang កាលពី ខែវិច្ឆិកាកន្លងទៅ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតនៃខឿន សេដ្ឋកិច្ចជាសមាជិក APEC ទាំងអស់នោះ បានសរឲ្យឃើញការគាំទ្រនិងវាយ តំលៃខ្ពស់របស់គេចំពោះវៀតណាម។

ក្រោមចំណងជើងថា “ស្មារតីរបស់វៀតណាមទីពឹងទីខ្លួននិងធ្វើសមាហ រណកម្ម” កាសែត Doanh nhan បានដកស្រង់សម្ដីរបស់នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលលោក Nguyen Xuan Phuc ដោយលើកច្បាស់ថា នាពេលខាងមុខ វៀតណាមបន្តរក្សាការប្ដេជ្ញាចិត្តធ្វើសមាហរណកម្មលើគ្រប់ជ្រុងជ្រោយ ពិសេស គឺលើវិស័យសេដ្ឋកិច្ច។ វៀតណាមចាត់ទុកការធ្វើសមាហរណកម្ម សេដ្ឋកិច្ច អន្តរជាតិ ជាកម្លាំងចលករដើម្បីកែទម្រង់សេដ្ឋកិច្ច ជំរុញកំណើននិងអភិវឌ្ឍន៍។

កាសែត Tien phong បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា “បុណ្យ Tet នៅកោះសមុទ្រ” ដែលពិពណ៌នាអំពីសេចក្ដីសប្បាយរីករាយក្នុងការវេចនុំអន្សម របស់យុទ្ធជននានានៅកោះ Phan Vinh ប្រជុំកោះ Truong Sa។ អត្ថបទ “ឃើញ Tet គឺឃើញស្រុកកំណើត” របស់កាសែត Dai doan ket ឲ្យដឹងថា នាបច្ចុប្បន្ន មានអាណិកជនវៀតណាមចំនួន៤លាន៥សែននាក់ដែលកំពុងរស់នៅប្រទេស និងតំបន់ដែនដីចំនួន១០៩។ ពេលបុណ្យ Tet មកដល់ម្ដងៗ អាណិកជនគ្រប់រូប សុទ្ធតែតុបតែងផ្ទះ ធ្វើស្ពុកបាយសែនជីដូនជីតា ហើយនឹករលឹកដល់ស្រុក កំណើត។

អត្ថបទសរសេរជាច្រើនក៏បានលើកឡើងការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ដល់ការថែទាំបុណ្យ Tet សំរាប់ជនក្រីក្រ ជនមានគុណូបការៈចំពោះប្រទេសជាតិ ព្រមទាំងឆ្លុះបញ្ចាំងបំណងប្រាថ្នារបស់ប្រជាជនគ្រប់ស្រទាប់ក្នុងឆ្នាំថ្មី។

លើវិស័យកីឡា បណ្ដាកាសែតបានអះអាងថា ឆ្នាំ២០១៧ជាឆ្នាំជោគជ័យ មួយរបស់កីឡាវៀតណាម ពិសេសគឺមេដាយប្រាក់ជាលើកដំបូងរបស់ក្រុមបាល់ ទាត់ជម្រើសជាតិក្រោមអាយុ២៣ឆ្នាំនៅរង្វាន់ជើងឯកអាស៊ី និងស្នាដៃដែល វៀតណាមឈរលំដាប់ថ្នាក់ទី៣នៅ Sea Games ២៩។ កាសែតនិទាឃរដូវឆ្នាំ២០១៨មានខ្លឹមសារដ៏សម្បូរបែប ហើយជាម្ហូប អាហារខាងស្មារតីដែលមិនអាចខ្វះបានរបស់ប្រជាជនវៀតណាមនៅពេលបុណ្យ Tet មកដល់ម្ដងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ