បង្កើតទីឈរជើងសំរាប់ផ្លែឈើវៀតណាមនៅលើទីផ្សារពិភពលោក

          (VOV)_រួមជាមួយបណ្ដាមុខទំនិញសំខាន់  ផ្លែឈើវៀតណាម ក្នុងឆ្នាំ ២០១៦ 
បានគូសសញ្ញាសំខាន់ដោយមានកំណើនខ្លាំង មានទំហំពាណិជ្ជកម្មនាំចេញទទួលបាន២ពាន់៦០០លានដុល្លារអាមេរិក។ ពិសេស ក្រោយរយៈពេល ច្រើនឆ្នាំមក ទំនិញ
ផ្លែឈើវៀតណាមបានជ្រៀតចូលបានទីផ្សារ” ពិបាក”មួយចំនួន លើពិភពលោក និង
ក្លាយទៅជាមុខ​ទំនិញនាំចេញគួរអោយចាប់អារម្មណ៍ ក្នុងឆ្នាំ ២០១៦។

បង្កើតទីឈរជើងសំរាប់ផ្លែឈើវៀតណាមនៅលើទីផ្សារពិភពលោក - ảnh 1
បង្កើតទីឈរជើងសំរាប់ផ្លែឈើវៀតណាមនៅលើទីផ្សារពិភពលោក

ឆ្នាំ ២០១៦ ក្នុងសភាពការណ៍សេដ្ឋកិច្ចសកលនៅជួបការលំបាកជាច្រើនក្តី ប៉ុន្តែ
ទំហំពាណិជ្ជកម្មនាំចេញនិយាយរួមរបស់វៀតណាមនៅបន្តកើនឡើង  ដែលក្នុងនោះ
មុខទំនិញផ្លែឈើនៅជាក្រុមមុខទំនិញមានកំណើនខ្ពស់បំផុតអំពី តំលៃនាំចេញ។

        ជំហានលោតផ្លោះខ្លាំងក្លា

        ខែមិថុនាឆ្នាំ២០១៦ ក្រោយរយៈពេល១២ឆ្នាំចរចារ ឡូផ្លែគូលែនវៀតណាមដើម
ដំបូងបានទៅដល់ទីផ្សារអូស្ត្រាលី ជាទីផ្សារមួយមានបទដ្ឋានខ្ពស់បំផុតលើ ពិភព
លោកចំពោះមុខទំនិញនាំចូល ជាពិសេសគឺកសិផល និងម្ហូបអាហារ។ ផ្លែ គូលែនវៀត
ណាម ត្រូវបានទីផ្សារអូស្ត្រាលីព្រមទទួល។ ស្ដីអំពីបញ្ហានេះ​ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅអូស្ត្រាលី លោក Luong Thanh Nghi បាន អោយដឹងថា៖

          “ ទីផ្សារអូស្ត្រាលីជាទីផ្សារពិបាកជ្រៀតចូល ដោយទាមទារអំពីបទដ្ឋានសុវត្ថិភាពម្ហូបអារហារ និងបទដ្ឋានផ្សេងៗខ្ពស់។ ទំនិញវៀតណាមជ្រៀតចូលបាន ទីផ្សារអូស្ត្រាលី
 នេះនឹងជាកម្លាំងចលករមួយដើម្បីកសិផលវៀតណាមអាចជ្រៀតចូល ទីផ្សារដទៃទៀត។”

          បន្តជោគជ័យពីការដណ្ដើមទីផ្សារអូស្ត្រាលីរបស់ផ្លែគូលែននោះ ផ្លែទឹកដោះវៀត
ណាមក៏បានអាមេរិកអនុញ្ញតអោយនាំចូលចាប់ពីត្រីមាសទី៤ឆ្នាំ២០១៦ផងដែរ។  ប្រ
ការគួរអោយសប្បាយរីករាយថែមទៀត នោះគឺ មិនគ្រាន់តែទីផ្សារអាមេរិក ប៉ុណ្ណោះទេ
 ផ្លែឈើវៀតណាម​កំពុងដណ្ដើមបានបណ្ដាទីផ្សារផ្សេងៗដូចជា៖ ចិន ជប៉ុន រុស្ស៊ី និង
 កូរ៉ែខាងត្បូងទៀតផង។



បង្កើតទីឈរជើងសំរាប់ផ្លែឈើវៀតណាមនៅលើទីផ្សារពិភពលោក - ảnh 2
បង្កើតទីឈរជើងសំរាប់ផ្លែឈើវៀតណាមនៅលើទីផ្សារពិភពលោក

កសាងពាណិជ្ជសញ្ញា

        ដើម្បីកសាងបានពាណិជ្ជសញ្ញា និងមានទីឈរជើងយូរអង្វែងនៅទីផ្សារនានា 
សំរាប់ផ្លែឈើវៀតណាម នាពេលកន្លងទៅ បានមានការរួមសហការ តភ្ជាប់ រវាងស្ថា
ប័ន តំបន់ អង្គភាពអាជីវកម្ម ជាមួយអ្នកដាំដុះ ក្នុងការងាររៀបចំតំបន់ដាំផ្លែឈើ
 ការរក្សាទុក ដឹកជញ្ជូនត្រឹមត្រូវតាមបទដ្ឋាននានា ដើម្បីលើកកំពស់កម្លាំងប្រកួត
ប្រជែង ជាពិសេសគឺអំពីតំលៃ និងគុណភាព ធានាផលប្រយោជន៍ច្រើនបំផុត ចំពោះ
អ្នកដាំដុះនិងអង្គភាពអាជីវកម្ម។ លោក Hoang Huy Khanh ក្រុមហ៊ុន Dalat Import
 ជាអង្គភាពនាំចេញផ្លើឈើវៀតណាមទៅកាន់ទីផ្សារ អូស្ត្រាលី បានអោយដឹងថា៖

          “ ដើម្បីផ្លែគូលែននិយាយដោយឡែក និងកសិផលវៀតណាមនិយាយរួម អាច
ជ្រាប់ចូល​ទីផ្សារផ្សេងៗ បានគឺត្រូវយកចិត្តទុកដាក់ពី កសិករ ដល់ក្រសួង កសិកម្ម
 និងអភិវឌ្ឍន៍ជនបទ តាមបទដ្ឋានGlobalgap។ បណ្ដាអ្នកនាំចេញគឺត្រូវយកចិត្ត
ទុកដាក់ចំពោះបទដ្ឋានសំរាប់ផលិតផលរបស់ប្រទេសនាំចូល។”

          ក្រោយរយៈពេលច្រើនឆ្នាំចរចារមក ចុងក្រោយ ផ្លែស្វាយនិងគូលែនវៀតណាម
 ក៏ជ្រៀតចូលទីផ្សារ”ពិបាក” និងត្រូវបានគេទទួលយ៉ាងសកម្ម។ បន្ទាប់ពីពេលភាគី
ដៃគូទទួលនេះ ផ្លែគូលែន ស្រការនាគនិងស្វាយ សុទ្ធតែបានក្លាយទៅជា”ឯកអគ្គរដ្ឋទូត” តភ្ជាប់វៀតណាមជាមួយពិភពលោក តភ្ជាប់វៀតណាមជាមួយជនវៀតណាម
នៅ ឯបរទេស។ សមិទ្ធិផលនេះ បានបង្កើតឡើងកម្លាំងចិត្ត​ថ្មី​ដើម្បីវៀតណាមបន្ត
ដណ្ដើមបាន​​កំណើនលើវិស័យនាំចេញក្នុងឆ្នាំ ២០១៧និងបណ្ដាឆ្នាំជាបន្តបន្ទាប់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ