បង្កើនការតស៊ូដើម្បីការពារមូលដ្ឋានគ្រឹះខាងសតិអារម្មណ៍របស់បក្ស

(VOVWORLD) - សាស្ត្រាចារ្យ បណ្ឌិតលោក Vu Van Hien បានអះអាងថា មូលដ្ឋានគ្រឹះខាង សតិអារម្មណ៍របស់បក្សជាផ្នែកសំខាន់មួយដែលបង្កើតឡើងជីវភាពនយោបាយ ស្មារតី កត្តាជាសារវ័ន្ត និងបុព្វបទដើម្បីសម្រេចកំណត់រាល់សកម្មភាព របស់បក្ស។ 

ការតស៊ូប្រឆាំងនឹងបណ្ដាទស្សនៈដ៏ខុសឆ្គងនិងអមិត្ត ការពារលទ្ធិម៉ាក្ស-លេនីននិយម និង សតិអារម្មណ៍ហូជីមិញជាភារកិច្ចសំខាន់ជួរមុខនៃការងារកសាង ពង្រឹងបក្សកុម្មុយនិស្តវៀតណាម នាបច្ចុប្បន្ន។ តាមសាស្ត្រាចារ្យ បណ្ឌិត លោក Vu Van Hien អនុប្រធានក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹមបានចាត់ទុកថា ដើម្បី អនុវត្តភារកិច្ចនេះអោយបានល្អ ត្រូវតែជ្រួតជ្រាបនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ សេចក្ដីសម្រេចចិត្តលេខ៣៥ - NQ/TW របស់ការិយាល័យនយោបាយ (នីតិកាល ទី១២) ស្ដីពី “ការបង្កើនកិច្ចការពារមូលដ្ឋានគ្រឹះខាងសតិអារម្មណ៍របស់បក្ស តស៊ូ ប្រឆាំងនឹងបណ្ដាទស្សនៈខុសឆ្គងនិងអមិត្តក្នុងសភាពការណ៍ថ្មី”។

        សាស្ត្រាចារ្យ បណ្ឌិតលោក Vu Van Hien បានអះអាងថា មូលដ្ឋានគ្រឹះខាង សតិអារម្មណ៍របស់បក្សជាផ្នែកសំខាន់មួយដែលបង្កើតឡើងជីវភាពនយោបាយ ស្មារតី កត្តាជាសារវ័ន្ត និងបុព្វបទដើម្បីសម្រេចកំណត់រាល់សកម្មភាព របស់បក្ស។ ប្រសិនបើមូលដ្ឋានគ្រឹះនោះមានការផ្លាស់ប្ដូរ គឺគោលដៅ ឧត្តមគតិ គោលការណ៍ចាត់តាំងនិងទិសដៅសកម្មភាពនយោបាយរបស់បក្សក៏មានការ ផ្លាស់ប្ដូរដែរ។ ហេតុដូច្នេះហើយ បណ្ដាអានុភាពអមិត្តបានកំណត់ថា ដើម្បីអនុវត្ត ឧបាយកលបំផ្លិចបំផ្លាញនិងលុបបំបាត់តួនាទីជាអ្នកដឹកនាំរបស់បក្សកុម្មុយ និស្តវៀតណាម បញ្ហាសំខាន់ជួរមុខគឺត្រូវផ្ដោតទៅលើការបំបែកបំបាក់មូលដ្ឋាន គ្រឹះខាងសតិអារម្មណ៍របស់បក្ស        

ល្បិចកលអមិត្ត        

បណ្ដាអានុភាពប្រតិកិរិយាបានឆ្លៀតយកដោយអតិបរមានូវមធ្យោបាយសារ ព័ត៌មាន អ៊ីនធឺណែត ហើយអភិវឌ្ឍបណ្ដាញសង្គមនិង blog ជាច្រើនថែមទៀត ព្រមទាំងឆ្លៀតយកចំណុចអន់ខ្សោយក្នុងការគ្រប់គ្រង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់រដ្ឋ ក៏ដូចជាការធ្លាក់ចុះខាងសីលធម៌របស់កម្មាភិបាល បក្ខជន មួយចំណែក ដើម្បីឃោសនា ញុះញង់ការបំបាក់បំបែកផ្ទៃក្នុង បង្ខូចកេរ្តិ៍ឈ្មោះរបស់កម្មាភិបាល សំដៅបដិសេធតួនាទីជាអ្នកដឹកនាំរបស់បក្ស ការគ្រប់គ្រងនិងប្រតិបត្តិរបស់រដ្ឋ។ បណ្ដាអានុភាពអមិត្តបានចាត់ទុកថា ការនាំលទ្ធិម៉ាក្ស-លេនីននិយមចូលក្នុង ប្រទេសវៀតណាមគឺជាកំហុសប្រវត្តិសាស្ត្រមួយ ដែលនាំមកនូវអន្តរាយតែ ប៉ុណ្ណោះ ដោយសារលទ្ធិម៉ាក្ស-លេនីននិយមជាសតិអារម្មណ៍បរទេសដែលសម ស្របទៅនឹងស្ដង់ដារជាក់ស្ដែងណាមួយនៃកម្លាំងផលិតកម្មនិងវប្បធម៌រុស្ស៊ី ហើយមិនសមស្របនឹងសតវត្សនេះនិងប្រពៃណីជាតិវៀតណាមនោះឡើយ។ បណ្ដា អានុភាពអមិត្តកំពុងស្វែងរកវិធីបដិសេធសតិអារម្មណ៍ហូជីមិញ បដិសេធគោល ការណ៍ជាសារវ័ន្តនានានៃលទ្ធិម៉ាក្ស-លេនីននិយម វាយប្រហារទៅលើគោល មាគ៌ានិងតួនាទីជាអ្នកដឹកនាំរបស់បក្សកុម្មុយ និស្តវៀតណាម។ ពួកគេបានធ្វើ ឡើងល្បិចកលថា៖ បក្សកុម្មុយនិស្តវៀតណាមបានសម្រេចរួចរាល់ភារកិច្ច ប្រវត្តិសាស្ត្រនោះគឺការរំដោះប្រជាជាតិ ឯកភាពប្រទេសជាតិ ប៉ុន្តែបក្សមិនសម ស្របទៅនឹងលក្ខណៈនាបច្ចុប្បន្នទៀតឡើយ ហេតុដូច្នេះបានជាគួរតែទុកអោយ កម្លាំងថ្មីផ្សេង ដឹកនាំប្រទេសជាតិបោះជំហានទៅមុខ។

        ការពាររឹងមាំនូវមូលដ្ឋានគ្រឹះខាងសតិអារម្មណ៍របស់បក្ស        

តាមសាស្ត្រាចារ្យ បណ្ឌិតលោក Vu Van Hien បានអោយដឹងថា ក្រោមការ ដឹកនាំនិងបញ្ជាណែនាំរបស់មជ្ឈឹមបក្ស គណៈលេខា និងការិយាល័យ នយោបាយ ក៏ដូចជាការណែនាំរបស់ស្ថាប័នមានសមត្ថកិច្ច និងការគ្រប់គ្រង ការប្រតិ បត្តិរបស់អ្នកដឹកនាំស្ថាប័ន តំបន់ និងអង្គភាពនានា ការតស៊ូប្រឆាំងនឹងល្បិចកល ខុសឆ្គង អមិត្តដែលវាយប្រហារទៅលើមូលដ្ឋានគ្រឹះខាងសតិអារម្មណ៍របស់ បក្ស ត្រូវបានដំណើរការយ៉ាងទូលំទូលាយលើគ្រប់វិស័យ ហើយសម្រេចបាន លទ្ធផលសំខាន់ៗ។ កម្មាភិបាល បក្ខជន កម្លាំងប្រដាប់អាវុធនិងប្រជាជនភាគ ច្រើន សុទ្ធតែមានការយល់ដឹងដ៏ត្រឹមត្រូវអំពីលទ្ធិម៉ាក្ស-លេនីននិយមនិងសតិ អារម្មណ៍ហូជីមិញ ប្រកាន់យ៉ាងខ្ជាប់នូវគោលដៅឯករាជ្យជាតិនិងលទ្ធិសង្គម និយម ជឿជាក់ទៅលើគោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ លទ្ធិម៉ាក្ស-លេនីននិយម សតិអារម្មណ៍ហូជីមិញ ត្រូវបានរក្សាយ៉ាងរឹងមាំ ហើយ បានក្លាយទៅជាមូលដ្ឋានគ្រឹះខាងសតិអារម្មណ៍និងជាត្រីវិស័យសម្រាប់សកម្មភាព របស់បក្ស។

        សាស្ត្រាចារ្យបណ្ឌិតលោក Vu Van Hien បានសង្កត់ធ្ងន់ថា ត្រូវការជ្រួត ជ្រាបយ៉ាងជ្រាលជ្រៅហើយរៀបចំអនុវត្តសេចក្ដីសម្រេចចិត្តលេខ៣៥ - NQ/TW របស់ការិយាល័យនយោបាយប្រកបដោយប្រសិទ្ធភាពបំផុត ឆ្ពោះទៅគោលដៅគឺ ពង្រឹងជំនឿជឿជាក់របស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល ចំពោះលទ្ធិម៉ាក្ស-លេនីននិយម និងសតិអារម្មណ៍ហូជីមិញ ក៏ដូចជាជំនឿជឿជាក់ ទៅលើជ័យជំនះនៃបុព្វហេតុបដិវត្តន៍និងការប្ដេជ្ញាចិត្តអនុវត្តយ៉ាងល្អនូវភារកិច្ច កសាងនិងការពារមាតុប្រទេសផងដែរ។

        តាមសាស្ត្រាចារ្យ បណ្ឌិតលោក Vu Van Hien បានចាត់ទុកថា ដើម្បីអនុវត្ត បាននូវគោលដៅនេះ គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ត្រូវការបង្កើនការដឹកនាំ បញ្ជាណែនាំ ពង្រីកតួនាទីគ្រប់គ្រង ប្រតិបត្តិរបស់អាជ្ញាធរក្នុងការងារតស៊ូប្រឆាំង នឹងល្បិចកលខុសឆ្គង អមិត្ត។ ទន្ទឹមនឹងនោះ សហការយ៉ាងស្អិតរមួតជាមួយ បណ្ដាកម្លាំងសមត្ថកិច្ច ពង្រីកវិធីសាស្ត្រតស៊ូប្រឆាំងដើម្បីវាយអោយបរាជ័យនូវ ឧបាលកលរបស់កម្លាំងអមិត្ត ការពារបក្ស ប្រជាជន រដ្ឋ ការពារបុព្វហេតុផ្លាស់ ប្ដូរថ្មី ឧស្សាហូបនីយកម្ម ទំនើបកម្មប្រទេសជាតិ និងសមាហរណកម្មអន្តរជាតិ ព្រមទាំងការពារផលប្រយោជន៍ជាតិ រក្សាបរិយាកាសសន្តិភាព ស្ថិរភាពដើម្បី អភិវឌ្ឍផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ