បង្កើនរាល់ដំណោះស្រាយស្ដារផលិតកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ

(VOVWORLD) - វៀតណាមកំពុងទទួលបានសញ្ញាវិជ្ជមានជាច្រើនក្នុងការកាត់បន្ថយការឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩ រលកទី ៤។ នេះគឺជាពេលវេលាដែលវៀតណាមអាចចាប់ផ្ដើមការស្ដារផលិតកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ ការបញ្ជាណែនាំជាបន្តបន្ទាប់ដែលមានលក្ខណៈតម្រង់ទិសដៅរបស់ថ្នាក់ដឹកនាំត្រូវបាននាំចេញក្នុងប៉ុន្មានថ្ងៃកន្លងទៅបានសរឲ្យឃើញពីការប្តេជ្ញាចិត្តដ៏ធំធេងរបស់វៀតណាមក្នុងការបន្តសន្ទុះកំណើនឡើងវិញផងដែរ។
បង្កើនរាល់ដំណោះស្រាយស្ដារផលិតកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ - ảnh 1រូបថត៖ toquoc.vn

នាំប្រទេសជាតិទាំងមូលទៅកាន់ស្ថានភាពតាមបែបគន្លងថ្មីយ៉ាងឆាប់រហ័ស

នៅក្នុងសេចក្តីសម្រេចលេខ ១២៨/NQ-CP បានចែងជាបណ្តោះអាសន្នថា“ ការសម្របខ្លួនប្រកបដោយសុវត្ថិភាពយ៉ាងបត់បែន និងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព” ដែលត្រូវបានរដ្ឋាភិបាលផ្សព្វផ្សាយកាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ នោះ រដ្ឋាភិបាលបានកំណត់គោលដៅការពារសុខភាពនិងអាយុជីវិតជូនប្រជាជនជាអតិបរមា ស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្កមឡើងវិញ ធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម អនុវត្តន៍គោលដៅពីរទន្ទឹមគ្នា នាំប្រទេសជាតិឆ្ពោះទៅរកស្ថានភាពតាមបែបគន្លងថ្មីឲ្យបានឆាប់ៗតាមដែលអាចធ្វើទៅបាន ពោលគឺខិតខំប្រឹងប្រែងនៅក្នុងឆ្នាំ ២០២១ ។

ដូច្នេះ រាល់ដំណោះស្រាយសម្របខ្លួនប្រកបដោយសុវត្ថិភាពយ៉ាងបត់បែន និងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាពត្រូវបានអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ ទាន់ពេលវេលាយ៉ាងប្ដូរផ្ដាច់ ធានាភាពសុខដុមរមនារវាងដំណោះស្រាយវេជ្ជសាស្ត្រប្រកបដោយវិជ្ជាជីវៈ ជាមួយដំណោះស្រាយរដ្ឋបាល សេដ្ឋកិច្ច - សង្គម។

រដ្ឋាភិបាលបានបែងចែកការឆ្លងជំងឺជា ៤ កម្រិត៖ ហានិភ័យទាប (តាមបែបគន្លងថ្មី) ហានិភ័យមធ្យម ហានិភ័យខ្ពស់ និងហានិភ័យខ្ពស់ណាស់។ គណៈកម្មាធិការប្រជាជនខេត្ត ទីក្រុងចំណុះមជ្ឈឹមគឺអាចធ្វើការស្វ័យសម្រេចចិត្តលើការផ្លាស់ប្ដូរកម្រិតឆ្លងជំងឺរាតត្បាតនៅលើភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រង។ អាស្រ័យលើកម្រិតឆ្លងជំងឺរាតត្បាតនៅតាមមូលដ្ឋាននោះ បណ្ដាសកម្មភាពធ្វើអាជីវកម្មត្រូវបានបើកដំណើរការឡើងវិញឲ្យសមស្រប ក្នុងនោះមានការធ្វើចរាចរណ៍សាធារណៈតាមផ្លូវគោក ផ្លូវដែក ផ្លូវទឹកក្នុងស្រុក និងនាវាចរណ៍។

ចំពោះសកម្មភាពធ្វើដំណើរ ដឹកជញ្ជូនក្នុងខេត្ត អន្តរខេត្តគឺសុទ្ធតែត្រូវបានអនុវត្តន៍នៅកម្រិតទាំង ៤ ប៉ុន្តែត្រូវធានាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតតាមការណែនាំរបស់ក្រសួងគមនាគមន៍ និងដឹកជញ្ជូន។

សេចក្តីសម្រេចចិត្តនេះក៏បានចែងយ៉ាងច្បាស់លាស់ថា រាល់មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ផ្សារ ភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏ត្រូវបានអនុញ្ញាតឱ្យដំណើរការនៅតាម កម្រិតឆ្លងជំងឺទាំងបួនដោយផ្អែកលើការរៀបចំផែនការ និងគោរពវិធានការណ៍ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

មុននេះ អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា (ថ្ងៃទី ២ ខែតុលា) លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកច្បាស់ថា៖ “ខេត្ត ក្រុងនានាត្រូវផ្អែកលើបទបញ្ញត្តិនាបច្ចុប្បន្ន និងស្ថានភាពជាក់ស្ដែងតាមមូលដ្ឋាន ដើម្បីធ្វើការពិចារណាលើការបើកទ្វារ ជាពិសេសគឺនៅតាមតំបន់បៃតងគឺត្រូវបើកដំណើរការឡើងវិញ ប៉ុន្តែត្រូវគ្រប់គ្រងឲ្យបានល្អ ដើម្បីជួយសម្រួលប្រជាពលរដ្ឋធ្វើផលិតកម្ម  និងធ្វើដំណើរទៅមកផងដែរ”។

បង្កើនរាល់ដំណោះស្រាយស្ដារផលិតកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ - ảnh 2សន្និបាតលើកទី ៤ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣ (រូបថត៖ VNA)

មិនឲ្យខឿនសេដ្ឋកិច្ចអាក់ខានក្នុងនិន្នាការស្ដារសេដ្ឋកិច្ចពិភពលោកឡើងវិញ

នៅក្នុងសន្និបាតលើកទី ៤ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣ (ថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែតុលា) មជ្ឈឹមបានឯកភាពគ្នាគ្រប់គ្រងជំងឺរាតត្បាត ដោយផ្សារភ្ជាប់ជាមួយការរក្សា ស្ដារឡើងវិញ និងអភិវឌ្ឍន៍ផលិតកម្ម ធ្វើអាជីវកម្ម ដើម្បីកសាងផែនការនិងសេណារីយ៉ូសមស្រប សំដៅដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហិរញ្ញវត្ថុ ថវិការដ្ឋ និងការវិនិយោគសាធារណៈនៅឆ្នាំ ២០២២។ ដោយផ្អែកលើផែនការសេដ្ឋកិច្ច សង្គមឆ្នាំ២០២២ និងគោលការណ៍ ការតម្រង់ទិសដៅក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតបែបគន្លងថ្មីនេះ អង្គសន្និបាតបានសង្កត់ធ្ងន់ទៅលើការកែសម្រួលគោលនយោបាយហិរញ្ញវត្ថុ រូបិយវត្ថុយ៉ាងបត់បែន ប្រកបដោយប្រសិទ្ធភាព បង្កើតប្រភពកម្លាំង ដើម្បីធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចតុល្យភាពដ៏សំខាន់នៃសេដ្ឋកិច្ច ស្តារផលិតកម្មនិងអាជីវកម្ម ការធ្វើចរាចរទំនិញ និងពលកម្ម ជាពិសេសនៅតាមតំបន់ដែលអនុវត្តន៍វិធានការរក្សាគម្លាតសង្គមក្នុងរយៈពេលវែងជាដើម។

ចំពោះខេត្ត ក្រុងវិញ សកម្មភាពសេដ្ឋកិច្ចជាច្រើនក៏ត្រូវបានបើកដំណើរការឡើងវិញផងដែរ។ សម្ព័ន្ធសមាគមទេសចរណ៍វៀតណាម (VITA) ទើបបានបំផុសកម្មវិធី“ ស្តារវិស័យទេសចរណ៍ក្នុងស្រុកឡើងវិញ ដើម្បីជំនះពុះពារលើផលវិបាកនៃជំងឺរាតត្បាតកូវីដ ១៩” ចាប់ពីថ្ងៃទី ១០ ខែតុលាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកក៏បានបើកជើងហោះហើរក្នុងស្រុកឡើងវិញផងដែរ។ លោក Nguyen Trung Khanh អគ្គនាយក នៃអគ្គនាយដ្ឋានទេសចរណ៍បានវាយតម្លៃថា៖ “ការបើកទីផ្សារទេសចរណ៍ក្នុងស្រុក ក្នុងបរិបទដែលទេសចរណ៍អន្តរជាតិរងការអាក់ខានគឺជាទិសដៅអាទិភាពមួយ ដែលជាឱកាសដ៏ល្អមួយ។ ទាក់ទងនឹងផលិតផលជាមួយធនធានទេសចរណ៍នោះគឺអាចអនុវត្តន៍គំរូ អេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ ទេសចរណ៍សមុទ្រ កសិកម្ម និងសហគមន៍។គំរូទាំងនេះគឺសមស្របនឹងតម្រូវការរបស់ភ្ញៀវទេសចរផងដែរ”។

ជំងឺរាតត្បាត COVID-19 គឺជាបញ្ហាប្រឈមមួយ ប៉ុន្តែក្នុងគ្រាដ៏លំបាកនេះ សហគ្រាស និងប្រជាជនបាន និងកំពុងបង្កើតឱកាស ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ ពិតណាស់ថាវៀតណាមកំពុងឆ្លៀតយកឱកាសទាំងនេះជាជំហានៗ ដើម្បីស្ដារសន្ទុះកំណើននាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ