បង្កើនវិធានការ ពង្រីកវិសាលភាពក្នុងការងារកសាង ពង្រឹងបក្ស

(VOVWORLD) - នៅថ្ងៃទី៧ ខែតុលា សន្និបាតលើកទី៤គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣ បានបិទបញ្ចប់ក្រោយរយៈពេល៣ថ្ងៃកន្លះធ្វើការនៅរដ្ឋធានីហាណូយ។ នៅសម័យបិទ អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សលោក Nguyen Phu Trong បានអះអាងថា នៅសន្និបាតលើកនេះ មជ្ឈឹមបានពង្រីកវិសាលភាពក្នុងការងារកសាង ពង្រឹងបក្ស កសាងប្រព័ន្ធនយោបាយ យ៉ាងត្រឹមត្រូវតាមស្មារតីដែលសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្សបានដាក់ចេញ សំដៅប្ដេជ្ញាចិត្តបោសសម្អាតបុគ្គលនិយមក្នុងបក្ស កសាងបក្សនិងប្រព័ន្ធនយោបាយឲ្យកាន់តែស្អាតស្អំ ខ្លាំងមាំមួនគ្រប់ជ្រុងជ្រោយ។

បង្កើនវិធានការ ពង្រីកវិសាលភាពក្នុងការងារកសាង ពង្រឹងបក្ស - ảnh 1ទិដ្ឋភាពនៅសន្និបាតមជ្ឈឹមលើកទី៤ នីតិកាលទី១៣។ (រូបថត៖ VNA)
គណៈកម្មាធិការមជ្ឈឹមបានបញ្ជាក់ថា ក្នុងអំឡុងពេលជាង៩០ឆ្នាំកន្លងមក បក្សកុម្មុយនិស្ត វៀតណាមបានបង្កើត ពង្រឹងនិងលើកកំពស់ដោយឥតឈប់ឈរតួនាទីជាអ្នកដឹកនាំ កម្លាំងនិងកិត្យានុភាពរបស់ខ្លួនដោយឫទ្ធានុភាព កម្លាំងចិត្ត ប្រាជ្ញា និងទ្រឹស្ដីត្រួសត្រាយ; ដោយគោលមាគ៌ាត្រឹមត្រូវដែលនាំមកនូវផលប្រយោជន៍ជាក់ស្ដែងជូនប្រជាជននិងប្រទេសជាតិ; ដោយការដាក់ខ្លួនឯងធ្វើជាគំរូ ការលះបង់អស់ពីចិត្តពីថ្លើម ការខិតខំប្រឹងប្រែងមិនចេះនឿយណាយរបស់ជួរកម្មាភិបាល បក្ខជន; ដោយសាមគ្គីភាព ឯកភាពយ៉ាងស្អិតរមួត រឹងមាំ; ដោយទំនាក់ទំនងដូចសាច់ ឈាមជាមួយប្រជាជន ត្រូវបានប្រជាជនជឿទុកចិត្ត ស្រឡាញ់ គាំទ្រនិងការពារយ៉ាងពេញទំហឹង។ តាមពិតទៅ ចាប់ពីពេលមានបក្សមក ប្រជាជនវៀតណាមមានអ្នកដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ហើយឈានដល់ជ័យជំនះមួយទៅជ័យជំនះមួយ បង្កើតឡើងអព្ភូតហេតុក្នុងសតវត្សទី២០។ ក្នុងយុគសម័យផ្លាស់ប្ដូរថ្មី បក្សកុម្មុយនិស្តវៀតណាមបានដឹកនាំប្រទេសជាតិជំនះពុះពារលើគ្រប់ការលំបាក បញ្ហាប្រឈមទាំងអស់ ដើម្បីសម្រេចបានសមិទ្ធផលដ៏ធំធេង មានអត្ថន័យប្រវត្តិសាស្ត្រ។ ប្រទេស វៀតណាមមិនធ្លាប់មាន បុព្វហេតុ កម្លាំង ឋានៈនិងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃឡើយ។ ប្រជាជនវៀតណាមមានសិទ្ធិមោទនភាពយ៉ាងពេញលេញចំពោះលក្ខណៈសម្បត្តិដ៏ល្អប្រសើរ ប្រពៃណីវីរភាព និងប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងរបស់បក្សកុម្មុយនិស្តវៀតណាម ដែលបានបង្កើតឡើងនិងហាត់ពត់លត់ដំដោយលោកប្រធានហូជីមិញដ៏មហិមារ និងជាតំណាងនៃប្រជាជាតិវៀតណាមដ៏អង់អាចក្លាហាន។
បង្កើនវិធានការ ពង្រីកវិសាលភាពក្នុងការងារកសាង ពង្រឹងបក្ស - ảnh 2លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅសន្និបាត។
(រូបថត៖ VNA)
នាសព្វថ្ងៃនេះ នៅចំពោះមុខតម្រូវការនៃបុព្វហេតុបដិវត្តន៍ក្នុងដំណាក់កាលថ្មី មហាសន្និបាតលើកទី១៣របស់បក្សបានដាក់ចេញតម្រូវការ ភារកិច្ចកសាង ពង្រឹងបក្ស ដោយមានដំណោះស្រាយជាសារវ័ន្តចំនួន១០ ក្នុងនោះសង្កត់ធ្ងន់ទៅលើការបន្តជំរុញយ៉ាងខ្លាំងក្លានូវការអនុវត្តសេចក្ដីសម្រេចចិត្តមជ្ឈឹមលើកទី៤នីតិកាលទី១២ ដែលផ្តោតសំខាន់ល់ការទប់ស្កាត់ រុញថយ ប្ដេជ្ញាចិត្តតស៊ូ ចាត់ការយ៉ាងម៉ឺងម៉ាត់លើការធ្លាក់ចុះសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ អំពើពុករលួយ ភាពអវិជ្ជមាន ក៏ដូចជារាល់សញ្ញានៃការ “វិវឌ្ឍន៍ដោយខ្លួនឯង ប្រែធាតុដោយខ្លួនឯង” ខាងផ្ទៃក្នុងផងដែរ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថា៖
“ប្រការដ៏ថ្មីថ្មោងនៃសន្និបាតលើកនេះ គឺមជ្ឈឹមបានពង្រីកវិសាលភាព មិនត្រឹមតែក្នុងការកសាង ពង្រឹងបក្សប៉ុណ្ណោះទេ ថែមទាំងក្នុងការកសាងប្រព័ន្ធនយោបាយទៀតផង ដែលស្របតាមស្មារតីនៃមហាសន្និបាតលើកទី១៣របស់បក្ស ; ទន្ទឹមនឹងការទប់ស្កាត់ រុញថយ គឺត្រូវតែម្ចាស់ការបង្ការប្រឆាំង ប្ដេជ្ញាចិត្តតស៊ូ ចំណាត់ការយ៉ាងម៉ឺងម៉ាត់ការធ្លាក់ចុះសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ អំពើពុករលួយ ភាពអវិជ្ជមាន។ លើសពីនេះទៅទៀត បំពេញបន្ថែម បកស្រាយបំភ្លឺយ៉ាងច្បាស់លាស់នូវសញ្ញាបង្ហាញពីការធ្លាក់ចុះសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ ការ “វិវឌ្ឍន៍ដោយខ្លួនឯង ប្រែធាតុដោយខ្លួនឯង” “ភាពអវិជ្ជមាន” ឲ្យបានសមស្របនឹងស្ថានករណ៍ថ្មី ផងដែរ”។    
មជ្ឈឹមបានចង្អុលបង្ហាញយ៉ាងច្បាស់ថា ក្នុងចំណោមសញ្ញាបង្ហាញពីការធ្លាក់ចុះសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅនោះ គ្រោះថ្នាក់បំផុតគឺការសាបរលាបឧត្តមគតិបដិវត្តន៍ មិនប្រកាន់ខ្ជាប់នូវមាគ៌ាសង្គមនិយម ស្រពិចស្រពិល ងាករេ ខ្វះខាតជំនឿជឿជាក់; និយាយបញ្ច្រាស ធ្វើខុសពីទស្សនៈ គោលជំហររបស់បក្ស; ធ្លាក់ចុះឆន្ទៈប្រយុទ្ធ ឃើញរឿងត្រឹមត្រូវមិនហ៊ានការពារ ឃើញរឿងខុសមិនហ៊ានតស៊ូ សូម្បីតែគាំទ្រចំពោះការយល់ដឹង ទស្សនៈខុសឆ្គង; គ្មានស្មារតីអស់ពីចិត្តពីថ្លើមដើម្បីប្រទេសជាតិ ដើម្បីប្រជាជន មិនបំពេញភារកិច្ច កាតព្វកិច្ចដែលបានប្រគល់ជូន; មិនអនុវត្តន៍យ៉ាងត្រឹមត្រូវគោលការណ៍កសាង បក្ស ជាដើម។ ការធ្លាក់ចុះខាងសីលធម៌ របៀបរស់នៅត្រូវបានសម្ដែងចេញតាមរយៈ ការរស់នៅដោយអាត្មានិយម ឱកាសនិយម គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន អំពើលោភលន់អំណាច អំពើពុករលួយ អំពើអសកម្ម; បក្សពួកនិយមផ្ទៃក្នុង បាត់បង់សាមគ្គីភាព ផ្ដាច់ការ ឃ្លាតឆ្ងាយពីប្រជាជន ព្រងើយកន្តើយនៅចំពោះមុខការលំបាក ការជំពាក់ជំពិនរបស់ប្រជាជន។ លោកអគ្គលេខាបក្សបានលើកច្បាស់ថា៖
“មជ្ឈឹមបានឯកភាពខ្ពស់ថា ត្រូវតែអនុវត្តន៍ដោយព្រមៗគ្នានិងប្ដូរផ្ដាច់ថែមទៀតនូវការងារជាក់ស្ដែងជាច្រើន ដែលផ្តោតសំខាន់ទៅលើភារកិច្ច ដំណោះស្រាយចំនួន៤ក្រុម ដែលសន្និបាតមជ្ឈឹមលើកទី៤នីតិកាលទី១២បានដាក់ចេញ ព្រមទាំងបំពេញបន្ថែមភារកិច្ច ដំណោះស្រាយចំនួន២ក្រុមទៀតនោះ គឺកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់យុទ្ធសាស្ត្រនិងអ្នកដឹកនាំឲ្យមានលក្ខណៈសម្បត្តិ សមត្ថភាព កិត្យានុភាពគ្រប់គ្រាន់ សក្តិសមនឹងភារកិច្ច; ប្ដេជ្ញាចិត្ត ប្រកាន់ខ្ជាប់នូវការតស៊ូ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអសកម្ម ចាត់ការករណីរំលោភបំពានឲ្យបានម៉ឺងម៉ាត់”។
មជ្ឈឹមបានសង្កត់ធ្ងន់ផងដែរថា ប្រសិនបើចង់ឲ្យសេចក្ដីសម្រេចចិត្តនិង សេចក្ដីសន្និដ្ឋាននេះឈានចូលជីវភាពរស់នៅ បង្កើតឡើងវឌ្ឍនភាពគួរឲ្យកត់សម្គាល់នោះ គឺប្រព័ន្ធនយោបាយទាំងមូលត្រូវតែចូលរួមជាក់ជាពុំខាន។ អង្គការបក្សនីមួយៗ កម្មាភិបាល បក្ខជនម្នាក់ៗ ដំបូងបង្អស់គឺកម្មាភិបាលជាន់ខ្ពស់ កម្មាភិបាលស្នូល ថ្នាក់ដឹកនាំត្រូវមានការយល់ដឹងយ៉ាងជ្រាលជ្រៅនិងពេញលេញពីទំនួលខុសត្រូវរបស់ខ្លួននៅចំពោះមុខប្រជាជន ប្រទេសជាតិ ក៏ដូចជានៅចំពោះមុខបក្សដើម្បីដាក់ខ្លួនឯងជាគំរូធ្វើតម្រាប់តាម។
មជ្ឈឹមចាត់ទុកថា ការរៀបចំអនុវត្តន៍ល្អនូវបទបញ្ញត្តិថ្មីនិងសេចក្ដីសន្និដ្ឋាននៃសន្និបាតមជ្ឈឹមលើកនេះ ក៏ដូចជាការបន្តជំរុញខ្លាំងការអនុវត្តសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី៤នីតិកាល ទី១២ អំពីការកសាង ពង្រឹងបក្សនោះ នឹងជះឥទ្ធិពលជាវិជ្ជមាន ជួយលើកកំពស់គុណភាព ប្រសិទ្ធ ភាព និងសុពលភាពក្នុងការងារអប់រំ ហាត់ពត់លត់ដំ បំប៉នលក្ខណៈសម្បត្តិ សីលធម៌ របៀបរស់នៅ ការទទួលខុសត្រូវធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន; កែតម្រូវឥរិយាបទ របៀបធ្វើការ; ទប់ស្កាត់ រុញថយ តស៊ូយ៉ាងប្ដូរផ្ដាច់ ដោះស្រាយយ៉ាងម៉ឺងម៉ាត់អំពើពុករលួយ អំពើអាក្រក់ ការធ្លាក់ចុះសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅនិងរាល់សញ្ញាបង្ហាញពីការ “វិវឌ្ឍន៍ដោយខ្លួនឯង ប្រែធាតុដោយខ្លួនឯង” ខាងផ្ទៃក្នុង តាមនោះ រួមចំណែកពង្រឹងវិន័យ លើកកំពស់លក្ខណៈសម្បត្តិសីលធម៌បដិវត្តន៍ ប្ដេជ្ញាចិត្តតស៊ូបោសសម្អាតបុគ្គលនិយមទាំងស្រុងក្នុងបក្ស កសាងបក្សនិងប្រព័ន្ធនយោបាយឲ្យកាន់តែស្អាតស្អំ និងរឹងមាំគ្រប់ជ្រុងជ្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ