បង្កលក្ខណៈដើម្បីនារីអភិវឌ្ឍន៌និងរួមវិភាគទាន

បង្កលក្ខណៈដើម្បីនារីអភិវឌ្ឍន៌និងរួមវិភាគទាន - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្តNguyen Phu Trongថ្លែងមតិក្នុងពិធីបើក
មហាសន្និបាត 
(រូបថតៈchinhphu.vn)

           (VOVworld)-នារីវៀតណាមដើរតួនាទីដ៏សែនសំខាន់ក្នុងប្រវត្តិសាស្ត្រកសាងនិង

ការពារប្រទេសជាតិ។ បំប៉នកំលាំងនារី ពង្រីកកំលាំងខ្លាំង លើកកំពស់ចំណេះដឹង និង
ថែរក្សារការអភិវឌ្ឈន៏លើគ្រប់វិស័យរបស់នារីគឺជាភារកិច្ចប្រចាំ និងមានសារៈសំខាន់បំ
ផុតចំពោះសមាគមនារីគ្រប់ជាន់ថ្នាក់ ក្នុងដំណាក់កាលបដិវត្តន៏ទាំងឡាយ ពិសេសគឺ ក្នុងដំណាក់កាលបដិវត្តន៏នាបច្ចុប្បន្ននេះ។ ក្នុងឪកាសមហាសន្និបាតដំណាងទូទាំង
ប្រទេសរបស់សម្ព័ន្ធសមាគមនារីវៀតណាម នីតិកាលទី៦បានប្រារពឡើងនាថ្ងៃទី ១២ 
មិនានៅទីក្រុងហាណូយអ្នកយកព័តមាននៃវិទ្យុសម្លេងវៀតណាម Thu Hangមានបទ សរសេរក្រោមចំណង ជើងថា៖ បង្កលក្ខណះ ដើម្បីនារីអភិវឌ្ឈន៏និងរួមវិភាគទាន”

បង្កលក្ខណៈដើម្បីនារីអភិវឌ្ឍន៌និងរួមវិភាគទាន - ảnh 2
ថ្នាក់ដឹកនាំរបស់បក្សនិងរដ្ឋវៀតណាមថតរូបអនុស្សាវរីយ៌ជាមួយ
តំណាងនារីចូលរួមមហាសន្និបាត
(រូបថតៈchinhphu.vn)

         អាចបានឃើញថា៖ ក្នុងរយះពេល ៥ ឆ្នាំកន្លងទៅនារីវៀតណាមគ្រប់ស្រទាប់ជា

និច្ចកាល ខំប្រឹងប្រែង ឆ្លងកាត់រាល់ការលំបាកសាកល្បង សកម្មច្នៃប្រឌិត សកម្មចូល
រួមក្នុងបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកដ៏សំខាន់ ចូលក្នុងសមិទ្ធិ
អភិវឌ្ឈន៏រួម របស់ប្រទេសជាតិ។ ជាមួយតួនាទីស្នូល ក្នុងអាណត្តិកន្លងទៅ  សមាគម នារីវៀតណាមគ្រប់ស្រទាប់បានផ្លាស់ប្តូរជាថ្មី ខ្លឹមសារ របៀបធ្វើសកម្មភាពបំផុសចល
នាជាច្រើន ដោយឥតឈប់ឈរ។គ្រប់ចលនាទាំងនេះបានទាក់ទាញការចូលរួមរបស់ កម្មាភិបាល សមាជិកានារី និងសហគមជាច្រើនកុះករ។ លោកស្រី Hoang Thi Ai
Nhien អនុប្រធាន សម្ព័ន្ធសមាគមនារីវៀតណាម បានអោយដឹងថា៖ក្នុងរយៈ៥ឆ្នាំ
កន្លងទៅការថែរក្សាឲ្យនារី ពិសេសគឺការជួយឧបត្ថម្ភឲ្យនារីកាត់បន្ថយភាពក្រី
ក្រ និងអភិវឌ្ឍន៌សេដ្ឋកិច្ចត្រូវបានលាតត្រដាង អនុវត្តយ៉ាងល្អទៅសមាគមន៌
គ្រប់ជាន់ថ្នាក់។ ចាប់ពីការអនុវត្តចលនាប្រឡងប្រណាំងនារីសិក្សា ច្នៃប្រឌិតក
សាងគ្រួសារសុភមង្គលភ្ជាប់ជាមួយការចលនារៀនសូត្រនិងធ្វើតាមគំរូសិលធម៌
លោកប្រធានហូជីមិញសមាគមនារីគ្រប់ជាន់ថ្នាក់លើទូទាំងប្រទេសបានបំផុស
ឡើង ចលនាអនុវត្តការសន្សំសំចៃតាមគំរូលោកប្រធានហូជីមិញទៀតផង

បង្កលក្ខណៈដើម្បីនារីអភិវឌ្ឍន៌និងរួមវិភាគទាន - ảnh 3
តំណាងនារីសំណេះសំណាលមុនពេលបើកមហាសន្និបាត
(រូបថតៈ Internet)

        នៅវៀតណាម អាត្រានារីក្នុងវ័យ អាយុធ្វើពលកម្មស្រូបយកជិត ៥០% នៃចំនួន ប្រជាជននៅតំបន់ជនបទ។ ដើម្បីធានាផលប្រយោជន៌ឲ្យនារីនិយាយ រួម ពិសេសគឺ
នារីជនបទ នារីជាជនជាតិភាគតិចនិយាយដោយឡែកក្នុងប៉ុន្មានឆ្នាំកន្លងទៅសម្ព័ន្ធ សមាគមនារីវៀតណាម បានជួយឧបត្ថម្ភ ឲ្យនារីក្រីក្រត្រូវបានខ្ចីទុន ដើម្បីអភិវឌ្ឍន៌
សេដ្ឋកិច្ចគ្រួសារ និងកែលំអជីវភាពរស់នៅ។  បង្កលក្ខណៈងាយស្រួលឲ្យនារីចូល
រួម លើបណ្តាសម្មភាពសង្គមច្រើនថែមទៀត ឈានឡើងធ្វើមាននៅតែជាអាទិភាព របស់សម្ព័ន្ធសមាគមនារីវៀតណាម ក្នុងអាណត្តិខាង មុខ។ ប្រធានសម្ព័ន្ធសមាគម
នារីវៀតណាម លោកស្រី Nguyen Thi Thanh Hoa បានឲ្យដឹងថា៖

        “យើងខ្ញុំរៀបចំរាល់សកម្មភាពដូចជាជួយឧបត្ថម្ភទុនដោយប្រភពជាច្រើន  តាមទិសម្ចាស់ការ និងចលនាបងប្អូនយ៉ាងហោចណាស់សន្សំចមចៃប្រាក់ចំនួន
៥ពាន់ដុង ធ្វើជាមូលនីធិទុនឲ្យនារីជនបទខ្ចី ។ រដ្ឋាភិបាលក៏សម្រេចវិនិយោគ១
រយពាន់លានដុង និងស្វែងរកពីបណ្តាប្រភពទុនផ្សេងៗទៀត ដូចជា បណ្តាអង្គ
ការ អន្តរជាតិ ឬរៀបចំរាល់សកម្មភាពសំដៅលើកកំពស់ចំណេះដឹងឲ្យនារីផង
ដែរ"។
 
       ក្នុងការសន្ទនាជាមួយអង្គការសហប្រជាជាតិប្រចំានៅវៀតណាមនាពេល
ថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច Phạm Thị Hải Chuyền ក៏បានអះអាងក្នុង”យុទ្ធសាស្រ្តជាតិស្តីអំពីសមភាពភេទដំណាក់កាល ២០១១-២០១៥”
បក្ស និងរដ្ឋវៀតណាមបានអនុវត្តជំរុញសមភាព និងប្រកល់ សិទ្ធិឲ្យនារីតាមរយៈការ អនុវត្តរាល់គោលនយោបាយ កម្មវិធីទាក់ទិនដល់ សមភាពភេទ។ លោកស្រី Phạm
Thị Hải Chuyền និយាយថា៖

 "វៀតណាមបានអង្គការសហប្រជាជាតិទទួលស្គាល់ជាប្រទេសមួយបានលប់
ចោល ចន្លោះអំពីភេទយ៉ាងលឿនបំផុតក្នុងរយះពេល ២០ ឆ្នាំនៅអាស៊ីអគ្លេយ៌។  អត្រាសមាជិកាសភាទទួលបាន២៤,៤ % ឈរលំដាប់ថ្នាក់ទីពីរក្នុងចំណោម ប្រទេសចំនួន ៨ ក្នុងអាស៊ានមានរដ្ឋសភា។ ដូច្នេះ យើងនឹងរួមជាមួយគ្នាលើក
កំពស់តួនាទីរបស់នារីជនបទ ក្នុងការកាត់បន្ថយភាពក្រីក្រ"។

        មហាសន្និបាតដំណាងនារីទូទាំងប្រទេសលើកទី១១បានកសាងផែនការពីឥឡូវ
នេះដល់ឆ្នាំ ២០១៧ កឺជំរុញយ៉ាងខ្លាំងការងារឃោសនា ចលនានារីចូលរួម ក៏ដូចជា
បដិវាទច្បាប់ គោលនយោបាយ ដើម្បីនារីការពារ សិទ្ធិផលប្រយាជន៌ស្របច្បាប់របស់
ខ្លួន៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ